ទំព័រដើម / ទស្សនៈថ្មី

ទស្សនៈថ្មី

ទំនប់ទឹកអាចាំងនៅក្នុងស្រុកបរិបូណ៌ អាចស្រោចស្រពដីស្រែ១០.៣០០ហិចតាពលរដ្ឋអាចធ្វើស្រែ២ទៅ៣ងដងក្នុងមួយឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ ទំនប់ធារាសាស្ត្រអាចាំងស្ថិតនៅក្នុងភូមិអញ្ចាញរូង ស្រុកបរិបូណ៌ ដែលមានប្រព័ន្ធប្រ ឡាយចែកចាយទឹកជាង៤០គីឡូម៉ែត្រធ្វើជិតរួចហើយ អាចស្រោចស្រពទឹកនៅដីស្រែ១០.៣០០ហិកតាលើឃុំ៦ នៅក្នុងស្រុកបរិបូណ៌ ដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់អោយប្រជាកសិករយើងធ្វើស្រែចំការបានពី២ដងទៅ៣ដងក្នុង១ឆ្នាំ។

មើលពេញ

សម្ដេចហ៊ុនសែនបដិសេធបង្កើតគណបក្សតូចៗចូលរួមការបោះឆ្នោត

ភ្នំពេញ៖នៅព្រឹកនេះសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាមានប្រសាសន៍ថា ការបោះឆ្នោតមានគណបក្សនយោបាយចំនួន២០ ចូលរួមមិន មែនជារឿងធម្មតាទេ។ សម្តេចក៍បានសំដែងការហួសចិត្ត ចំពោះ អ្នកខ្លះបាន លើកឡើងថា បក្សនយោបាយនានា បង្កើតឡើងដោយហ៊ុនសែន ការលើកឡើងនេះគឺជាការមើលស្រាលចំពោះបក្សនយោបាយនានា។

មើលពេញ

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ មកលេងកម្សាន្តខេត្តព្រះស៊ីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ

 ព្រះសីហនុ៖តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃពុធ ២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៥ យាងចូល ៦៦ព្រះវស្សា របស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការ: គឺចាប់ពីថ្ងៃ១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១១១.៨១៥នាក់ មានការកើនឡើង ១,៦៥ភាគរយ បើប្រៀបធៀប និងបុណ្យចម្រើនព្រះជន្មឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៣.៧៨០នាក់ កើនឡើង ១,៥៥ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ២៨.០៣៥នាក់ កើនឡើង ១,៩៤ភាគរយ។

មើលពេញ

សម្ដេចហ៊ុនសែនចូលរួមពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

មើលពេញ

ព្រះរាជពិធីអាពាហ៍ពិពាហ៍ព្រះម្ចាស់ហារីរបស់អង់គ្លេសគ្មានវត្ដមានអនាគតឪពុកក្មេក

ក្រុងឡុង៖ព្រះម្ចាស់ហារីរបស់អង់គ្លេសគ្រោងនឹងរៀបពិធីអាពាហ៍ពិពាហ៍ជាមួយកញ្ញាMeghan Markleជាសង្សារបស់ព្រះអង្គម្ចាស់ច្រើនឆ្នាំកន្លងមកតែត្រូវបានដៃគូជីវិតរបស់ព្រះម្ចាស់បានប្រកាសអោយដឹងថាពិធីអាពាហ៍ពិពាហ៍គ្មានវត្ដមានអនាគតឪពុកក្មេកនោះឡើយ។

មើលពេញ

មន្ដ្រី៖តំបន់ដីច្រោះក្លាយជារូបរាង ប្រាសាទនៅខេត្តកំពង់ស្ពឺគ្រោង អភិវឌ្ឍន៍ជាអេកូទេសចរណ៍បែបសហគមន៍

ខេត្តកំពង់ស្ពឺ៖តំបន់ល្អាងដីច្រោះរំលិចមានរូបរៀងជាប្រាសាទឬដូចជាបន្ទាយត្រូវមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺគ្រោងអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍បែបសហគមន៍និងបង្កើនឱកាសការងារដល់ពលរដ្ឋនៅតំបន់នេះនាពេលខាងមុខ។

មើលពេញ

ម្ចាស់គម្រោងឆ្នេរខ្សាច់កម្សាន្តភ្នំដូងអំពាវនាវភ្ញៀវឱ្យគិតគូរបរិស្ថាន

ខេត្តកំពតៈ ទោះបីកំពុងស្ថិតក្នុងគម្រោងដោយមិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយក្តី ឆ្នេរខ្សាច់សមុទ្រលម្ហែកាយភ្នំដូងបានស្រូបទាញទេសចរទៅកម្សាន្តរៀងរាល់ថ្ងៃ។

មើលពេញ

កោះកុង​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​សេវា​ស្នាក់​នៅ​ក្នុង​ក្រុង​ស្រុក​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​បាន​

​កោះកុង​ ៖​ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

មើលពេញ

សម្ដេចហ៊ុនសែន៖រោងចក្រនៅស្វាយរៀងផ្ដល់ការងារជាង៥ម៉ឺននិងប្រាក់ខែមួយឆ្នាំ១២០លានដុល្លារ

ភ្នំពេញ៖នៅព្រឹកនេះក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៩,៤៨៩ នាក់ មកពីរោងចក្រចំនួន៣២ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះធ្វើ ឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex​សម្ដេចបបានឡើកឡើងថា

មើលពេញ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍មេគង្គ-ឡានឆាងទេសចរណ៍ចាប់ផ្ដើមចេញដំណើរពីតំបន់អង្គរ

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជម្រុញមន្រ្តីជំនាញទេសចរណ៍នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង ការអនុវត្តស្តង់ដាសហ​គមន៍ទេសចរណ៍ ដែលបានអនុម័តរបស់អាស៊ាន ដើម្បីឆ្ពោះទៅជួយប្រជាពលរដ្ឋសហគមន៍ ដោយការផ្ដល់ឱកាសនៃការអភិវឌ្ឍឲ្យមាននិរន្តរភាព និងផលប្រយោជន៍ជាអតិប្បរមាជូនដល់ប្រជាសហគមន៍ក្នុងតំបន់ទាំងមូល។

មើលពេញ