ទំព័រដើម / ទស្សនៈថ្មី (page 10)

ទស្សនៈថ្មី

បរិវេណជុំវិញអតីតផ្សារក្រណាត់ក្នុងក្រុងកំពតក្លាយជាតំបន់បែបអឺរ៉ុប

ខេត្តកំពតៈ នាបរិវេណជុំវិញអតីតផ្សារក្រណាត់កណ្តាលក្រុងកំពតបានក្លាយជាទីតាំងដ៏កុះករប្រៀប ដូចជាផ្នែកមួយនៃតំបន់អឺរ៉ុបព្រោះតែការមកស្នាក់នៅ និងបើករបរអាជីវកម្មដោយជនបរទេស។ ទិដ្ឋភាពបែបនោះជាចលករនៃការទាក់ទាញភ្ញៀវអន្តរជាតិឱ្យមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំក្នុងការតម្រង់ឆ្ពោះមកកាន់ទីក្រុងបុរាណភាគនីរតីដែលសម្បូរដោយកេរដំណែលពីអាណានិគមនិយមបារាំងមួយនេះ។

មើលពេញ

អភិបាលស្រុកហាមបាញ់ហ្វូងសត្វកុករាប់ពាន់ក្បាលដេកដើមឈើក្បែរនៅជើងភ្នំបន្ទាយនាង

ខេត្តបន្ទាយមានជ័យ៖បក្សីសត្វកុករាប់ពាន់ក្បាលដេកដើមឈើក្បែរកសិដ្ឋានមួយកន្លែងដែលអភិបាលស្រុកសុំអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារមិនអោយបាញ់ដែលចុះទៅពិនិត្យនៅល្ងាចថ្ងៃទី០៧ខែមីនាឆ្នាំ២០១៨ដែលស្ថិតភូមិចំការត្រដកឃុំឫស្សីក្រោកស្រុកមង្គលបូរី។

មើលពេញ

ភូមិបណ្ដែតទឹកនៅកំពង់លួងនិងតំបន់ជ្រោយស្វាព្រាមសំបុកសត្វស្លាបក្លាយជាតំបន់ទាក់ទាញទេសចរណ៍នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ស្របពេលភ្ញៀវទេសចរបរទេសពីគ្រប់ចម្រុះជាតិសាសន៌មកកំសាន្តនៅសហគមន៌ទេសចរភួមិបណ្តែតទឹកកំពង់លួងកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះមន្ទីរទេសចរខេត្តពោធិ៍សាត់មានគម្រោងពង្រីកអោយមានដំណើកំសាន្តផ្លូវឆ្ងាយសំរាប់ភ្ញៀវទៅគយគន់សត្វស្លាបចុះរកចំណីនៅតំបន់ជ្រោយស្វាព្រាមស្ថិតក្នុងភួមិកោះក្អែកឃុំរាំងទិល ស្រុកណ្តៀង ខេត្តពោធិសាត់។

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលជំរុញឲ្យប្រើប្រាស់សក្តា​នុពលទេសចរណ៍​តាមដងន្លេ​ទាក់ទាញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកថាភាពសម្បូរបែបនៃសក្តា​នុពលទេសចរណ៍​តាមដងន្លេ​បាន​​កម្ពុជា​​​​ក្លាយជា​​គោល​​ដៅ​ទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីការរីកចំរើននៃវិស័យទេសចរណ៍។​​

មើលពេញ

កោះតែវ៉ាន់ធ្វើពិធីអុចភ្លើងគោមដ៏ធំលើផ្ទៃដី៥០ហិកតា ដើម្បីទាក់ទាញភ្ញៀវទេសចរ​ឆ្នាំ២០១៨

កោះតៃវ៉ាន៖ កោះតែវ៉ាន់បានរៀបចំពិធីអុចភ្លើងគោមជារូបសុនខប្រចាំឆ្នាំដ៏ធំលើផ្ទៃដី៥០ហិកតា ដើម្បីឲ្យមានកំណើនភ្ញៀវទេសចរថែមទៀតនៅឆ្នាំ២០១៨នេះ ។ លោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ បានចូលរួមនៅ​ក្នុងពិធីអុចភ្លើងគោម​ចម្រុះពណ៌ប្រមាណ៥០០០នារាត្រីចុងសប្តាហ៍កន្លងនេះនៅខេត្តចាយអ៊ីស្ថិតនៅភាគខាងត្បូងកោះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសឲ្យចូលមកកំសាន្ត​នៅតំបន់ភ្នំ ជាប់មាត់សមុទ្រ​និងតំបន់ឩស្សាហកម្មមួយនេះ។ លោក ជូ អ៊ីស៊ូ អគ្គនាយកការិយាល័យទេសចរណ៍ នៃក្រសួង​ដឹកជញ្ជូន​និងទូរគមនាគមន៍​បានឲ្យដឹងថាក្រសួងបានរៀបចំពិធីអុចភ្លើងគោមប្រចាំឆ្នាំដូចនេះចាប់តាំងពីឆ្នាំ១៩៩០មក​រួមជាមួយការរៀបចំពិព័រណ៌អន្តរជាតិ ព្រមទាំង​ពិព័រណ៌ទស្សនា​បក្សីអាស៊ីលើកទី៩​កន្លងមក ដើម្បីភាពរីកចំរើននៃវិស័យទេសចរណ៍របស់ខ្លួន។ សូមបញ្ជាក់ថាពិធីអុចភ្លើងគោម គឺជាពិធីបុណ្យជំនឿប្រពីណៃរបស់កោះតៃវ៉ាន់ ដែលប្រារព្វឡើងនៅក្រោយ១៦ថ្ងៃនៃបុណ្យចូលឆ្នាំចិនរួច។ ពិធីអុចភ្លើងគោមឆ្នាំនេះ មានគោមនិមិត្តសញ្ញាជារូបសុនខនិង​ក្មេងប្រុសដែលមាន​កំពស់២១ម៉ែត្រ​ដែលឧទ្ទិស​ឲ្យទេវតាឆ្នាំច ដើម្បីសុំសេចក្តីសុខ ព្រមទាំងគោមជិត៥០០០ទៀត ដែលបង្ហាញ​អំពីសាសនា ប្រពៃណី កសិកម្ម​ ឧស្សាហកម្ម ទេសភាពនិងធម្មជាតិ ការរីកចំរើនផ្នែក​សង្គមនិង​បច្ចេកវិទ្យាព្រម​ទាំងអំពីជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋកោះតៃវ៉ាន។ អ្នកសារព័ត៌មានចំនួន១៥០នាក់មកពីអ៊ឺរ៉ុប អាមេរិក កាណាដា កូរ៉េ ​អាស៊ីនិងកម្ពុជាផងដែរ​ត្រូវបានអញ្ញើញឲ្យមកចូលរួមនៅក្នុងពិធីអុចភ្លើងគោមឆ្នាំនេះ។ មន្ត្រីទេសចរណ៍កោះតៃវ៉ាន់ បានឲ្យដឹងថា ភ្ញៀវទេសចរបានកើន​ប្រមាណជិត​១០ភាគរយប្រចាំឆ្នាំ បន្ទាប់ពីមានពង្រីកផ្លូវហោះហើរ។ អ្នកស្រី ស៊ីវ ម៉ី អ្នករៀបចំដំណើរកំសាន្ត នៃក្រុមហ៊ុន I Khmer trip ( អាយ ខ្មែរ …

មើលពេញ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា មគ្គុទេស្ទក៍ទេសចរណ៍ គឺបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍កម្ពុជា

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឱ្យមគ្គុទេស្ទក៍ទេសចរណ៍ទំាងអស់អនុវត្តតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងធ្វើឲ្យអ្នកទេសចរពេញចិត្ត ព្រោះមគ្គុទេស្ទក៍ទេសចរណ៍បានដើរតួយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលប្រកាសថាមិនមានការចចារនយោ​បាយ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាសម្តេចនឹងអញ្ជើញទៅកាន់ ប្រទេសអូស្ត្រាលីនាពេលខាងមុខ ​ ប៉ុន្តែ​មិនមានគម្រោងនៃជំនួបចរចារណាមួយខាងនយោបាយជាមួយក្រុមបក្សប្រឆាំងនោះឡើយ។

មើលពេញ

អាជ្ញាធរក្រុងប៉ោយប៉ែតដាំដើមត្នោតជិត40ដើម ដើម្បីធ្វើសួនច្បារ

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងធ្វើសួនច្បារដ៏ស្រស់ស្អាតមួយ ប្រវែងបណ្តោយជាង300ម៉ែត្រ និងទទឹងជិត15ម៉ែត្រ ដោយផ្តើមធ្វើចាប់ពីថ្ងៃទី 07 មីនា ឆ្នាំ2018 និងត្រូវធ្វើអោយហើយ នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ ហើយទីតាំងសួនច្បារ ស្ថិតនៅចន្លោះផ្លូវជាតិលេខ5និងផ្លូវដែក នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សួនច្បារមួយនេះ ត្រូវបានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោកសាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត និងមានការចូលថវិកាពីសប្បុរជន ដើម្បីបង្កើតសួននេះឡើង ដោយដាក់ឈ្មោះថា “ប៉ោយប៉ែតមានជ័យ” ដែលគ្រោងនិងដាំដើម្បីត្នោតប្រហែលជា៤០ដើម (ដោយចំន្លោះ៨ម៉ែត្រមួយដើម) រៀបចំ ការ៉ូឡា ដាំស្មៅ ដាំផ្កា ដើម្បីកែលំល្អ សួនច្បារមួយនេះអោយមានសោភ័ណភាព ធ្វើអោយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសំរាក កំសាន្តលេង និងដើម្បីប្រជាពលរដ្ឋរត់ហាត់ប្រាណជាដើម។ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មូលហេតុដែលលោកយកដើមត្នោតជាច្រើនដើម មកដាំក្នុងសួន “ប៉ោយប៉ែតមានជ័យ”ខាងលើនេះ គឺក្នុងគោលបំណងចង់អោយបរទេសដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឃើញស្គាល់ពីអត្តសញ្ញាណខ្មែរ ព្រោះរុក្ខជាតិដែលតំណាងអោយប្រទេសខ្មែរ គឺដើម្បី …

មើលពេញ

ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញជាផ្លូវការ

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់ វិសោធនកម្ម រដ្ឋធម្មនុញ​​ជា​ផ្លូវ​ការហើយ ដើម្បីការពារអង្គព្រះមហាក្សត្រ និងឆ្លើយតបនឹងស្ថានភាព​នយោបាយ និងការអភិវឌ្ឍសង្គម​​កម្ពុជា​នាពេលបច្ចុប្បន្ន។

មើលពេញ

នាវាទេសចរណ៍ដឹកអ្នកដំណើរជិត២ពាន់នាក់ចូលចតនៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Volendam ដែលជានាវាទី ១៣ មកពីកំពង់ផែ Laemchabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។នេះបើតាមការផ្សារបស់កំពង់ផែនៅថ្ងៃនេះ។ ប្រភពបានបន្ដថា៖នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៣៦៦ នាក់ (ស្រី ៧៣៨ នាក់) និងនាវិកចំនួន ៦១៦ នាក់ (ស្រី ១០២ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:៣០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម ៕

មើលពេញ