ទំព័រដើម / ទស្សនៈថ្មី (page 2)

ទស្សនៈថ្មី

រមណីយ៍ដ្ឋានទេសចរណ៍បឹងឈូកស្ថិតនៅខេត្តសៀមរាបកំពុងទាក់ទាញអ្នកទេសចរ

សៀមរាប៖រមណីដ្ឋានទេសចរណ៍បឹងឈូកស្ថិតនៅខេត្តសៀមរាបកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរ ខ្មែរយ៉ាងខ្លាំង ដោយសារតំបន់នោះមានការអភិរក្សជាលក្ខណៈធម្មជាតិ ជិះទូកមើលសត្វស្លាប ជិះទូកទៅទស្សនានៅតាមដងព្រៃកោងកាងទឹកសាបដែលមានទំហំព្រៃប្រមាណ៤ហិកតា ជាពិសេសទេសភាពជាប់ជើងភ្នំទស្សនាហើយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។

មើលពេញ

អាជ្ញាធរខេត្តគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ត្រើងស្រុកកំពង់សៀមឲ្យក្លាយជាទីប្រជុំជនដ៏ទាក់ទាញ

ខេត្តកំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាមបានអបអរសាទរ និងគាំទ្រលើគម្រោងអភិវឌ្ឍន៍តំបន់ត្រើងដែលនឹងត្រូវចំណាយ ទុន ជាងពីរលានដុល្លាររបស់លោកឧកញ៉ា លី ឈិនអ៊ូ ដើម្បីប្រែក្លាយវាលស្រែក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ទៅជាទីប្រជុំជនដ៏ទាក់ទាញនាពេលអនាគត។

មើលពេញ

រដ្ឋមន្ដ្រី៖នៅឆ្នាំ២០២០ នឹងមានអ្នកប្រើព័ន្ធទូរស័ព្ទអត់ខ្សែ១០០%និងប្រព័ន្ធអ៊ីនធឹណែតល្បឿនលឿន៨០ភាគរយ

សៀមរាប៖រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា នៅឆ្នាំ២០២០ ប្រព័ន្ធសេវាទូរស័ព្ទអត់ខ្សែ នឹងមានសេវាគ្របដណ្ដប់ដល់ទីប្រជុំជនគ្រប់ទីកន្លែង១០០ភាគរយ និងប្រព័ន្ធអ៊ីនធឹណែតល្បឿនលឿនអាចគ្របដណ្តប់នៅទូទាំងប្រទេស៨០%។

មើលពេញ

សម្តេច ហ៊ុន សែន អំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងនោះគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ក្នុងសន្លឹកឆ្នោត។

មើលពេញ

ចម្ការម្រេចខេត្តកែបកំពុងវិវឌ្ឍន៍ជារមណីយដ្ឋានកសិ-ទេសចរណ៍

ខេត្តកែបៈ ក្រោយបញ្ចប់ជាស្ថាពរនូវសង្ក្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស តំបន់ភ្នំវល្លិ៍បានក្លាយជាកសិដ្ឋាន ធំៗរាប់រយកន្លែង ពិសេសប្រភេទចម្ការដំណាំម្រេចដែលត្រូវបានទទួលស្គាល់ជាសកលលើគុណភាព និង រសជាតិនោះកំពុងបន្តវិវឌ្ឍន៍ដើម្បីក្លាយជារមណីយដ្ឋានកសិ-ទេសចរណ៍ដ៏ទាក់ទាញ។

មើលពេញ

ចិននិងកម្ពុជាបើកការហោះហើរត្រង់បន្ថែមដើម្បីបង្កើនទេសចរ

សៀមរាប៖ចិននិងកម្ពុជាបើកការហោះហើរត្រង់បន្ថែមបង្កើនទេសចរមកម្ពុជាសំដៅទាក់ទាញទេសចរចិនមកកាន់កម្ពុជា។ នៅថ្ងៃទី៦ខែមិថុនាកន្លងមកនះ  ក្រុមហ៊ុនអាកាសចរណ៍ចិនម៉ីឡានបានបើកជាផ្លូវការសៀមរាបកម្ពុជា – ចិនស៊ីអានអន្ដរជាតិនិងការហោះហើរត្រង់ត្រូវបានបើកសម្ពោធទទួលបានជោគជ័យ។ សៀមរាប – ស៊ីអានបានបើកជាផ្លូវការផ្លូវ, ការតភ្ជាប់ទីក្រុងបុរាណនៃប្រវត្តិសាស្រ្តធំនៃអរិយធម៌សម្រាប់ភាគច្រើននៃភ្ញៀវទេសចរដើម្បីកសាងលក្ខណៈពិសេសបន្ថែមទៀតដែលជាការងាយស្រួលជាងសម្រាប់នោយោបាយបើកចំហរជើង “មេឃ»។

មើលពេញ

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេStarbucksប្រកាសលាឈប់ក្រោយដឹកនាំ៤០ឆ្នាំ

អាមរិច៖ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Howard Schultz ដែលបានឃ្លាំមើលការរីកចម្រើននៃខ្សែសង្វាក់កាហ្វេទៅជាក្រុមហ៊ុនខ្នាតយក្សពិភពលោកបាននិយាយថាលោកនឹងចាកចេញពីក្រុមហ៊ុនបន្ទាប់ពីដឹកនាំជិតបួនទស្សវត្សមកហើយ។

មើលពេញ

គ.ជ.ប ចាប់ផ្តើមចែកប័ណ្ណព័ត៌មានសម្រាប់ជួយដល់ អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោត

ភ្នំពេញ–គ.ជ.ប ចាប់ផ្តើមចែកប័ណ្ណព័ត៌មាន ដើម្បីជួយដល់អ្នកបោះឆ្នោតរកឃើញការិយា ល័យបោះឆ្នោត ស្របពេលការបោះឆ្នោតសកលនាពេលខាងមុខនេះ មានរហូតដល់ ជាង២ម៉ឺនការិយាល័យក្នុងចំណោមអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជី ជាង៨.៣លាននាក់។

មើលពេញ

ក្រសួងមហាផ្ទៃ និងគជបចេញសេចក្តីសម្រេចណែនាំសម្រួលដល់ការឃោសការបោះឆ្នោត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំរួមមួយ ជូនដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងគណៈកម្មការរៀចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ខាងមុខនេះ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជាគ្រោងនឹងបោះឆ្នោតសកលនៅថ្ងៃទី២៩កក្កដាខាងមុខនះ។គជប តម្រូវអោយធ្វើយុទ្ឋនាការឃោសនាបោះឆ្នោតសំរាប់នីតិកាលទី៦នេះមានរយៈពេល២១ថ្ងៃ​។ដោយចាប់ផ្តើមពីថ្ងៃទី០៧-០៧-២០១៨រហូតដល់ថ្ងៃទី២៧-០៧-២០១៨៕

មើលពេញ

សម្ដចហ៊ុន សែន អំពាវនាវអោយពលរដ្ឋចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ថ្ងៃបោះឆ្នោតផ្លូវការគឺកាន់តែខិតជិតមកដល់ហើយ គឺនៅថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ខាងមុខនេះ។ តាមធម្មតាមុននឹងការបោះឆ្នោតមកដល់ គឺគ្រប់គណបក្សនយោបាយទាំងអស់នឹងចូលរួមឃោសនាបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់ គ.ជ.ប ចាប់ពីថ្ងៃទី ៧ កក្កដា ដល់ ២៧ កក្កដា ២០១៨ ដែលមានចំនួន ២១ថ្ងៃគត់។ នៅក្នុងទម្រង់សន្លឹកឆ្នោតថ្មីជាផ្លូវការដែលបានរៀបចំដោយ គ.ជ.ប គឺបងប្អូនអាចឃើញឈ្មោះគណបក្សនយោបាយទាំងអស់រៀបជា២ជួរ គឺជួរខាងឆ្វេងដៃដែលមានលេខរៀងពីលេខ១-១០ និងជួរខាងស្តាំដៃដែលមានលេខរៀងពីលេខ ១១-២០។ គណបក្សប្រជាជនកម្ពុជា គឺនៅខាងស្តាំដៃ,ជួរទី២,លេខរៀងទី២០ ក្រោមគេបំផុតដែលមានរូប ផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា (ទេវតាបាចផ្កា), ប្រអប់គូសសញ្ញាគាំទ្រ, និងឈ្មោះគណបក្សប្រជាជនកម្ពុជា។ របៀបគូសន្លឹកឆ្នោត គឺ គ.ជ.ប បានលើកទឹកចិត្តអោយអ្នកបោះឆ្នោតគូសសញ្ញាធិកនៅក្នុងប្រអប់បួនជ្រុងទ្រវែង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកា ក្មួយៗយុវជន និងកូនក្មួយកម្មករកម្មការនីទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់ៗអាណត្តិកន្លងមកនេះ និងនៅថ្ងៃទី …

មើលពេញ