ទំព័រដើម / ទស្សនៈថ្មី (page 20)

ទស្សនៈថ្មី

កិត្តិសេដ្ឋាបណ្ឌិត​ គា​ត​ ឈន់ ចូលរួមក្នុងពិធីសម្ពោធសណ្ឋាគារ និងភោជនីយដ្ឋាន LE RELAIS DE CHHLONGនៅក្នុងស្រុកឆ្លូង

ខេត្តក្រចេះ៖កាល​​ពី​ព្រឹកថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ កិត្តិសេដ្ឋាបណ្ឌិត​ គា​ត​ ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ សណ្ឋាគារ និងភោជនីយដ្ឋាន LE RELAIS DE CHHLONG នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

មើលពេញ

ទេសចររវាងឥណ្ឌនិងអាស៊ានក្នុងឆ្នាំ២០១៧មានប្រមាណជាជិត៤លាននាក់

អាស៊ាម៖នៅឆ្នាំ២០១៧ ភ្ញៀវទេសចរឥណ្ឌាទៅទស្សនាប្រទេសអាស៊ានមានជាង៣លាននាក់ ហើយទេសចរអាស៊ានទៅឥណ្ឌាជាង៨០ម៉ីននាក់។ ក្នុងនោះកម្ពុជាទទួលបានទេសចរឥណ្ឌាប្រមាណជិត៦ម៉ឺននាក់ កើនឡើងជាង ២៩%។ តាមការព្យាករណ៍ កម្ពុជាអាចទទួលបានទេសចរឥណ្ឌាប្រមាណ ១០ម៉ឺននាក់ នៅឆ្នាំ២០២០។​នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ។​ ការប្រកាសនេះធ្វើឡើងនៅក្រោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលសម្រេចបានមួយចំនួន ពីការចូលរួមកិច្ចប្រជុំកំពូលវិនិយោគិនសាកល (Global Investors Summit 2018) លើកទី១ នៅរដ្ឋអាសាម នៃសាធារណរដ្ឋឥណ្ឌា។កិច្ចប្រជុំនៅ ថ្ងៃទី០៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលវិនិយោគិនសាកលលើកទី១ បានចាប់ផ្តើមបើកជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ណារិនត្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋឥណ្ឌា និងនាយករដ្ឋមន្ត្រីប្រទេសប៊ូតាន់ ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់​នានា មកពីក្នុងតំបន់ និងជុំវិញ​ពិភពលោកចំនួន១៧ប្រទេស ដែលមានប្រតិភូចូលរួមចំនួនប្រមាណ ៤,៥០០នាក់ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើននាក់។ ប្រភពបានបន្ដថា៖ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការតភ្ជាប់ការហោះហើរពីអាស៊ានមកកាន់រដ្ឋអាសាម និងពីអាសាមមកអាស៊ាន។ ជាការកត់សម្គាល់ ភាគីឥណ្ឌា …

មើលពេញ

ខេត្តកំពង់ចាមគ្រោងរៀបចំប្រាសាទបុរាណដែលហ្លួងព្រះសេ្តចកនសោយរាជ្យ ឲ្យទៅជាតំបន់ទេសចរណ៍

ខេត្តកំពង់ចាម:អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងរៀបចំអភិវឌ្ឍន៍ទីតាំងប្រាសាទព្រះធាតុទួលបាសាន ដែលគេជឿថាជាកន្លែងហ្លួងព្រះស្តេចកនបានឡើងសោយរាជ្យបច្ចុប្បន្នស្ថិតក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍។

មើលពេញ

នាវាទេសចរដឹកនាំអ្នកដំណើរជាង៣ពាន់ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sapphire Princess ដែលជានាវាទី ០៧ មកពីកំពង់ផែ Phu My បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃនេះ។

មើលពេញ

ចំណូលពីប្រាសាទអង្គរវត្តទទួលបានប្រមាណជា១៣,៤ លានដុល្លារអាមេរិកនៅក្នុងខែមករា

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់វិទ្យាស្ថានអង្គរបានអោយដឹងថា៖ឧទ្យានបុរាណអង្គរបានបង្កើតចំណូល​ចំនួន១៣លាននិង៤សែនដុល្លារអាមេរិកសម្រាប់ខែ​មករាជាចំណូល​ជាតិពីការ​លក់​សំបុត្រសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

មើលពេញ

សម្ដេចហ៊ុនសែនប្រៀបធៀបចលនាសង្គ្រោះជាតិរបស់លោកសមរង្ស៊ីគឺជាក្រុមភេរវកម្ម

ភ្នំពេញ៖នៅព្រឹកនេះសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានហៅចលនាសង្គ្រោះជាតិរបស់លោកសមរង្ស៊ីគឺជាក្រុមភេរវកម្មហើយសម្ដេចប្រកាសចាត់វិធានការជាមួយចលនានេះ។ស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងក្នុង​ពេលអញ្ជើញប្រគល់ សញ្ញាបត្រ និងសម្ពោធអគារទេព្យ​កោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិត ដែលនឹងទទួលបានសញ្ញាបត្រពី សម្តេចតេជោ ហ៊ុន សែន នៅពេលនោះរួមមាន និស្សិតបញ្ចប់​ថ្នាក់បរិញ្ញា​បត្ររងវិស្វកម្ម​ជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្រ​រងវិស្វ​កម្មជំនាន់ទី៩, ទី១០ និងទី១១, និស្សិត វិស្វករជំនាន់​ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញា​បត្រជាន់ខ្ព​ស់​ជំនាន់ទី៥ ទី៦ និងទី៧សរុបជាង២ពាន់៣០០នាក់។​ សម្តេចបានថ្លែង​ សំដៅ​ដល់ក្រុមអតីត​បក្សប្រឆាំង ដែលបង្កើតចលនាមួយសម្តេចឲ្យចូលមក ដោយសម្តេច​អះអាងថាគ្មានអ្នកណាផ្តួលហ៊ុន សែនក្រៅពីហ៊ុន សែនទេ។ សម្តេច បានផ្តាំកុំយកដែកគោលដំលើក្តាមឈូសបន្ថែម ដែកនាំឲ្យអ្នកសែងរងគ្រោះបន្ថែមទៀត។ សម្តេចមានប្រសាសន៍ថាកុំនាំគ្នាបង្កើតអបគមន៍ បើហ៊ាន BM21 ក៍គេហ៊ាន​បាញ់កំទិចដែរ។ចុងក្រោយសម្តេចផ្តាំជាថ្មីថា អ្នកដែលកំពុងធ្វើខ្លួនជាភេរវករ កុំមកជិត​អាស៊ី តែហ៊ានមក កម្ពុជាមានសិទ្ឋិសហប្រតិបត្តិការ​ជាមូយប្រទេសនា​នាទៅតាម​ចាប់ខ្លូនមកផ្តន្ទា​ទោសឲ្យបាន។សម្តេចបានលើកឡើងថា មានអ្នកខ្លះ សរសេរពីកម្ពុជាអាក្រក់ នេះអាស្រ័យ​លើ​ការសរសេររបស់គេ គេចង់ឲ្យកម្ពុជាល្អ …

មើលពេញ

ក្រុមហ៊ុនហោះហើរ១៣ផ្សេងទៀត នឹងហោះចូលវិស័យអាកាសចរណ៍ ស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨នេះ

 ភ្នំពេញ : ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន១៣ផ្សេងទៀត នឹងឈានជើងចូលក្នុងវិស័យ អាកាសចរណ៍ស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ដើម្បីបម្រើវិស័យអាកាស ចរណ៍នៅ កម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈដែលចំនួនអ្នកធ្វើដំណើរតាមយន្តហោះ កំពុងមានការកើនឡើង។

មើលពេញ

ក្រុមហ៊ុនឯកជនចំណាយទុន១លានដុល្លារវិនិយោគអភិវឌ្ឍរមណីយដ្ឋាន ទឹកឆា

ខេត្តកំពង់ចាម :ក្រុមហ៊ុនវិនិយោគឯកជនមួយគ្រោង នឹងចំណាយទុនផ្ទាល់ខ្លួនចំនួន១លានដុល្លារដើម្បីបន្តអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិទឹកឆា ដែលស្ថិតនៅលើផ្ទៃដីទំហំ៧១ហិកតាក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមឲ្យក្លាយទៅជាកន្លែងកម្សាន្តដ៍ធំមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

មើលពេញ

ពិធីដាំកូនឈើព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនៅក្នុងបរិវេណសាលាខេត្តព្រះសីហនុ

  ខេត្តព្រះសីហនុ៖ពិធីដាំកូនឈើព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិវេណសាលាខេត្តព្រះសីហនុ។

មើលពេញ

អាស៊ាន ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ចំនួន ២៣ នៅក្នុងតំបន់

ភ្នំពេញ៖អាស៊ាន ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ចំនួន ២៣ នៅក្នុងតំបន់។នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍នៅមុននេះ។

មើលពេញ