ទំព័រដើម / ទស្សនៈថ្មី (page 26)

ទស្សនៈថ្មី

អាជ្ញាធរខេត្តស្ទឹងត្រែងដាក់ឱសានវាទទៅដល់ពលរដ្ឋជាង១០០ខ្នងផ្ទះអោយចេញពីភូមិចាស់ករណីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ

ខេត្តស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងបានកំណត់ឱសានវាទកំណត់យកដំណាច់ខែធ្នូឆ្នាំ២០១៧ជាថ្ងៃបញ្ចប់ការដោះស្រាយផលប៉ះពាល់ពីគម្រោងទំនប់វាតីអគ្គិសនីសេសានក្រោមពីរ។ក្នុងករណីនេះបងប្អូនប្រជាពលរដ្ឋនៅពុំទាន់ទទួលយកសំណងពីផលប៉ះពាល់ នោះគណៈកម្មការខេត្តនឹងក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍របស់បងប្អូនដោយប្រកាណាមួយឡើយ។ ក្នុងឱកាសចុះជួបប្រជាពលរដ្ឋនៅភូមិឃុំក្បាលរមាសចាស់ដែលកំពុងជម្លៀសចេញពីភូមិនៅថ្ងៃទី១៧តុលាឆ្នាំ២០១៧ លោកដួងពៅអភិបាលរងខេត្តមានប្រសាសន៍ថា៖អាជ្ញាធរមិនចង់ឃើញបងប្អូនបាត់បង់ប្រយោជន៍អ្វីមួយនោះទេក្នុងពេលដែលទំនប់វារីអគ្គិសនីបិទជាផ្លូវការរួចមកនោះ ហើយបើគិតមកដល់ថ្ងៃទី១៧តុលានេះទឹកទំនប់មានកំពស់ជាង៧៣ម៉ែត្រ​បើធៀបទៅនឹងនីវ៉ូទឹកសមុទ្រ នេះជាសញ្ញាមួយតម្រូវឲ្យប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅភូមិស្រែគរនឹងភូមិក្បាលរមាសចាស់ដែលមិនព្រមទទួលយកសំណងចាកចេញត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង។ លោកអភិបាលរងបញ្ជាក់ថា៖អាជ្ញាធរនិងក្រុមការងារពាក់ពន្ធ័ មានបំណងចង់ឲ្យប្រជាពលរដ្ឋទៅរស់នៅភូមិថ្មីមានហេដ្ឋារចនាសម្ពន្ធ័ត្រឹមត្រូវ ចៀសផុតពីការលំបាកនានា តែបងប្អូនសម្រេចចិត្តជ្រើសរើសយកទីទួលសុវត្ថិភាពទៅវិញ ដូច្នេះសូមបងប្អូនលើកកំពស់សុវត្ថិភាពរស់នៅឲ្យបានល្អ។ ដូច្នេះដោយសារការជ្រើសរើសនេះយើងក៍គ្មានមធ្យោបាយក្រៅពីអនុលោមតាមការសម្រេចចិត្តរបស់គាត់ពួកគាត់បើការរស់នៅនេះខ្ញុំសុំថាបើរស់នៅបានខ្ញុំក៍មិនទំទាស់នេះយើងអនុវត្តតាមអនុសាសន៍ របស់សម្តេច ទាក់នៅទីណាបានអាស្រ័យផលនៅទីនោះបានយើងអនុលោមទៅតាមពួកគាត់សំខាន់ធ្វើយ៉ាងម៉េចឲ្យពួកគាត់រស់នៅបានសុខស្រួលធ្វើម៉េចឲ្យបញ្ចៀសបាននៅជម្ងឺដំកាត់ការប្រើប្រាស់ទឹកស្អាតបញ្ចៀសនៅជំងឺឆ្លងហើយនឹងសត្វអាសេរពឹសសត្វសាហាវផ្សេងៗដែលនៅតំបន់ជំវិញសូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាធ្វើម៉េចទាំងខាងអាយុជីវិតនិងទ្រព្យសម្បត្តិនឹងករណីហេតុការណ៍ផ្សេងៗត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីសុខភាពនឹងការរស់នៅឲ្យបានសុខស្រួល។ លោកស្រីគីងបាងប្រជាពលរដ្ឋជនជាតិព្នងបានអះអាងថា៖ពួកគាត់ទាំងអស់គ្នា បានត្រៀមមធ្យោបាយ ជម្លៀសខ្លួនចេញទៅនៅទីទួលសុវត្ថិភាពដែលមានចំងាយប្រមាណជាង៤គីឡូម៉ែត្រពីភូមិរស់នៅសព្វថ្ងៃនេះដោយម្ចាស់ការរៀងៗខ្លួនទាំងការដឹកជញ្ជូនសម្ភារៈនឹងរៀបចំទីកន្លែងរស់នៅ។ លោកស្រីថា៖កន្លែងស្នាក់នៅនោះបងប្អូនជនជាតិបាន ធ្វើផ្ទះឬខ្ទមតូចៗដើម្បីនៅ ជាបណ្តោះអាសន្នរងចាំមើលទឹកស្រកទៅវិញនឹងនាំគ្នាមករស់នៅភូមិចាស់ តាមទំលាប់ដើមធម្មតាវិញ។ លោកផ្លាស់ដាជាជនជាតិនេះដែរ បានបន្ថែមថា៖ពួកគាត់មិនមានការភ័យខ្លាចនឹងទឹកលិចនេះទេពីព្រោះពួកគាត់មានទូក នឹងបានដឹកទ្រព្យសម្បត្តិ សត្វពាហនៈចិញ្ជឹមផ្សេងៗបាននាំយកទៅទីទួលសុវត្ថិភាពអស់ហើយ។លោកថា៖ប្រការដែលប្រជាពលរដ្ខត្រូវស្រាយ នឹងបាត់បង់នោះ គឺស្រូវដែលទឹកលិច នឹងផលដំណាំឈើហូបផ្លែមួយចំនួន ដែលមើលឃើញថាត្រូវខូច​ខាតតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា៖នេះជាលើកទី៣ហើយបន្ទាប់ពីបិទទឹកទំនប់ អាជ្ញាធរខេត្តនឹងក្រុមហ៊ុនមកជួបប្រជាពលរដ្ឋចង់ជួយអន្តរាគមន៍នឹងជួយសំរួលការលំបាក ក្នុងការជម្លៀសចេញពីភូមិទៅទីទួលសុវត្ថិភាពបញ្ចៀសការរងគ្រោះដោយប្រការណាមួយ នៅពេលទឹកឡើងលិចទាំងស្រុងក្នុងភូមិស្រែគរនឹងភូមិក្បាលរមាសចាស់នេះ៕

មើលពេញ

រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើន ជក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ

ព្រះវិហារ៖ក្នុងចំណោមរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងរម្មណីយ៍ដ្ឋានធម្មជាតិសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តព្រះវិហារ ក្នុងនោះរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ។នេះបើ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ អះអាងថា កំណើនភ្ញៀវទេសចរណ៍នេះ កើនឡើង ច្រើននៅពេលមានពិធីបុណ្យជាតិធំៗ ។ ប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរ ជាតិព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិ បានមកកម្សាន្តនៅតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ មានការកើនឡើង ច្រើន បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦កន្លងទៅ ។ លោកថា កំណើនភ្ញៀវទេសចរនេះ ដែរក៏ដោយសារតែឆ្នាំនេះអាកាសធាតុ អំណោយផលដល់ការធ្វើដំណើរមកកម្សាន្តរបស់ភ្ញៀវទេស ចរទាំងអស់ ដោយពុំមានអ្វីមករំខានការធ្វើដំណើរកម្សាន្តឡើងខ្នងភ្នំដងរែកទៅកាន់ កំពូល ភ្នំប្រាសាទព្រះវិហារឡើយ ។លោកបន្តទៀតថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ នៅតែបន្តចូល មកទស្សនាកម្សាន្តតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃ ចន្លោះ ពី១៥០នាក់ ទៅ៣០០នាក់ ជាប្រចាំ …

មើលពេញ

សម្ដេចហ៊ុនសែនផ្ញើសារតបនឹងមេដឹកនាំគណបក្សប្រឆាំង

ភ្នំពេញ៖នៅព្រឹកនេះក្នុងពេលជួបជាមួយកម្មករសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានផ្ញើរសារត្រឡប់ទៅអ្នកដែលថាការកាត់ទោសមេបក្ស ប្រឆាំងនិងការ រំលាយបក្សប្រឆាំងថាជាការរំលោភឆន្ទៈបស់រាស្ត្រ។សម្តេចលើកឡើងថាចុះកាលធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ រហូតដល់រំលាយរបបរាជានិយម ម៉ិចមិនគិតពីឆន្ទៈរាស្ត្រផង។ដោយឡែក នៅប្រ ទេសមិតាប្រជាធិបតេយ្យក្នុងពេលទម្លាក់ លោកនិច សុនអតីត ប្រធានាធិបតីអាមេរិក មិចមិននិយាយពីឆន្ទៈរាស្ត្រផង។ ករណីនៅប្រទេសថៃត្រូវដកដំណែនិងរំលាយបក្ស និងនៅកូរ៉េខាងត្បូងលោកស្រីប៉ាក់ គុនហេ ត្រូវបានដកតំណែងនិងត្រូវបានតុលាការកាត់ទោសម៉ិចក៍មិននិយាយពីឆន្ទៈរាស្ត្រផង។ សម្តេចសូមឧ្យអ្នកវិភាគសង្គម និងអ្នកច្បាប់ទាំងឡាយត្រូវគិតអោយបានច្បាសពីចំណុចនេះ។សម្តេចបានគូសបញ្ជាក់ថាបើមេបក្សប្រឆាំងនិងបក្សប្រឆាំងមិនធ្វើអ្វីខុស ទេនោះ ក៍គ្មានអ្នកណាចាប់កាត់ទោស ឬប្តឹងរំលាយបក្សនោះដែរ។ ដើម្បីអោយរួចពីការចោទប្រកាន់បានសម្តេចសូមឲ្យរកទឡ្ហីករណ៍ឲ្យបានគ្រប់គ្រាន់និងមេធាវីពូកែៗមកការពារនិងដោះបន្ទុកទៅ។ ដោយឡែកសម្តេចបានប្រកាសដាក់ប្រជា ពលរដ្ឋនៅតំបន់ដែលរកឃើញអាវុធគីមីនៅខេត្តស្វាយរៀងចូលក្នុង កម្មវិធីសមធម៌សង្គម គឺរាល់ការពិនិត្យថែទាំសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋមិនតម្រូវឲ្យបង់ប្រាក់ទៀតឡើយ៕

មើលពេញ

សម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ 

ខេត្តរតនគិរី៖ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ហូរ​ធ្លាក់ ។ ហើយក្នុងរយៈពេលពីរ បីឆ្នាំកន្លងទៅសម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តមានការកើនឡើង តែរហូតមកដល់បច្ចុប្បន្ននេះទឹកធ្លាក់ចាអ៊ុងកំពុងប្រឈមការថយចុះភ្ញៀវទេសចរណ៏ទៅវិញដោយសារបញ្ហាផ្លូវ ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរនគីរីបានអោយដឹងថា ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​នៃទឹក​ធ្លាក់ចាអ៊ុង គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍រូបនេះដដែរ បានបន្ដរដឹងទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះសហ​​គមន៍​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុងបានសាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ មានចំនួនបីបត់ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ ហើយនៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ភ្ញៀវទេស​ចរ​គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍បានបន្ថែមទៀតថា រយៈពេលពីរ ទៅបីឆ្នាំកន្លងទៅនៅ​ក្នុងបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ ។ តែមកដល់បច្ចុប្បន្នក្នុងឆ្នាំ២០១៧នេះមិនមានអ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ដូចមុននោះទេ …

មើលពេញ

ល្អាងភ្នំកំពង់ត្រាចជាទីស័ក្តិសិទ្ធិសម្រាប់ការបន់ស្រន់ 

ខេត្តកំពតៈ ក្រៅពីជាទីលម្ហែកម្សាន្តជាមួយទិដ្ឋភាពប្រៀបបាននឹងកណ្តាលលំហឆ្ងាយផុតភពផែនដី ល្អាងភ្នំកំពង់ត្រាចបាន និងកំពុងពេញនិយមសម្រាប់ភ្ញៀវចូលបន់ស្រន់ជាមួយនឹងជំនឿជឿជាក់ថាមានភាពស័ក្តិសិទ្ធិរាល់ក្តីប៉ងប្រាថ្នាលើគោលដៅអ្វីមួយ។ អ្នកស្រី ឯម យុទ្ធ អាយុ ៥៦ឆ្នាំ កំពុងលក់នំចំណី ម្ហូបអាហារក្នុងបរិវេណវត្តគិរីសិលា ហៅវត្តភ្នំ ក្បែរផ្លូវចូលល្អាងភ្នំកំពង់ត្រាចបានរៀបរាប់ថា ទីនេះភ្ញៀវដែលមកលេងក្នុងថ្ងៃធម្មតាមានតែជនបរទេស ឬអ្នកមកបន់ស្រន់រឿងអ្វីមួយប៉ុណ្ណោះ។ លុះថ្ងៃសៅរ៍ អាទិត្យទើបមានភ្ញៀវមកលេង និងរដូវបុណ្យទានមនុស្សមកច្រើនរហូតស្ទើររកកន្លែងចតឡានមិនបាន។ អ្នកស្រីបានបន្តថា ក្រៅពីមកលេងកម្សាន្ត ភ្ញៀវទេសចរជនជាតិខ្មែរតែងមិនភ្លេចនូវការបួងសួងប៉ងប្រាថ្នាតាមការចង់បានរបស់ខ្លួនម្នាក់ៗ។ ទីនេះមានភាពស័ក្តិសិទ្ធិដែលតាមការនិយាយតៗគ្នាថាដើមឡើយល្អាងភ្នំកំពង់ត្រាចជាកន្លែងរបស់ស្តេចភុជង្គនាគ។ រាល់អ្នកមានជំនឿបរិសុទ្ធជ្រះថ្លាតែងតែបានសម្រេចតាមបំណង ដូចជា ការចង់លក់ផ្ទះសម្បែង ដីធ្លីជាដើម។ សូម្បីអ្នកស្រីផ្ទាល់មុនពេលកូនប្រឡងក៏ចូលបន់ស្រន់ ហើយកូនរបស់អ្នកស្រីបានជាប់ដូចក្តីប្រាថ្នាដែរ។ លោក លន់ រមនា ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកកំពង់ត្រាចបានរៀបរាប់ថា ទោះបីមិនមានប្រាសាទណាមួយក្តី តែរមណីយដ្ឋានភ្នំកំពង់ត្រាចមានការទាក់ទាញភ្ញៀវ ពិសេសសម្រាប់ការបន់ស្រន់ផ្សេងៗ។ នៅក្នុងល្អាងភ្នំ ក្រៅពីព្រះអង្គចូលបរិនិព្វានដ៏ធំមួុយអង្គ នៅមានបដិមាករជាច្រើនក្នុងរូងផ្លូវនានាដែលភ្ញៀវអាចអុជធូបបែបន់តាមជំនឿរៀងខ្លួន។ លោកប្រធានការិយាល័យបានបន្តថា លើសពីនោះក៏នៅមានដីពណ៌ស្វាយ ល្អាងទឹកអម្រឹតដែលអ្នកផងជឿថាជារបស់ស័ក្តិសិទ្ធិផងដែរ។ ចំណែកផ្ទាំងថ្មដែលរងសំណឹកដោយដំណក់ទឹករាប់ម៉ឺនឆ្នាំក្លាយជារូបសំណាកសត្វច្រើនទម្រង់ ជាឧបករណ៍ភ្លេងអាចគោះលាន់ឮពីរោះរណ្តំនោះក៏ជាផ្នែកទាក់ទាញភ្ញៀវឱ្យស្លុងអារម្មណ៍ក្នុងល្អាងភ្នំនេះដែរ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា ភ្នំកំពង់ត្រាច ឬភ្នំបាក់ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលមានឈ្មោះល្បីជាយូរមកហើយ។ តាមការកត់សម្គាល់ …

មើលពេញ

អភិបាលខេត្តអំពាវនាវអោយពលរដ្ឋចូលរួមថែរក្សាដើមឈើបញ្ឈប់ការលួចកាប់ឈើដាំមុខផ្ទះប៉ះពាល់(ហ៊ុងស៊ុយ)

ខេត្តបន្ទាយមានជ័យ៖អភិបាលខេត្តសុំអោយចូលរួមថែរក្សាដើមឈើដែលខេត្តដាំលំអតាមដងផ្លូវក្នុងក្រុងបញ្ឈប់ការលួចកាប់ដែលទស្សនមុខផ្ទះប៉ះពាល់ដល់ហ៊ុងស៊ុយ។លោកបានលើកឡើងកិច្ចប្រជុំកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖រយៈពេលកន្លងមានបងប្អូនប្រជាពលរដ្ឋខ្លះបានលួចកាប់ដើមឈើមាន(ដើមលឿងរាជ)ដែលខេត្តដាំលំអរតាមដងផ្លូវក្នុងក្រុងសិរីសោភ័ណដោយយកទស្សនៈថាដើមឈើនៅមុខផ្ទះប៉ះពាល់ដល់ហ៊ុងស៊ុយត្រូវបញ្ឈប់។ លោកបានបញ្ជាក់ថា៖ទស្សនៈបែបហ្នឹងគួរតែបញ្ឈប់ ព្រោះនៅប្រទេសឈឿនលឿននិងអភិវឌ្ឍន៍រីកចម្រើនឃើញមានប្រជាពលរដ្ឋចូលរួមថែរក្សាដើម្បីលំអអោយមានសោភ័ណភាពនិងទាក់ទាញអារម្មណ៍ភ្ញៀវដោយធម្មជាតិតាមដងផ្លូវ។ លោក សួន បវរ បានបញ្ជាក់ថា៖ដើមឈើដែលដាំតាមដង់ផ្លូវមានដើមលឿងរាជដែលអភិបាលខេត្តមុនៗលោកបានដាំគឺចំណាយទាំងធនធាននិងពេលវេលាដើម្បីដាំលំអរតាមដងផ្លូវក្នុងក្រុងត្រូវចំណាយថវិការខេត្តនិងសប្បុរសជនដាំលំអរក្រុង មានបងប្អូនខ្លះមានទស្សនៈចាស់គំរិលមានដើមឈើមុខផ្ទះប៉ះពាល់ហ៊ុងស៊ុយទៅវិញហើយលួចកាប់ចោលត្រូវបញ្ឈប់សកម្មភាពបន្តទៀតបើឃើញនិងចាត់ការតាមច្បាប់ត្រូវចូលរួមថែរក្សា។ លោកសំណូមពរដល់កម្លាំងសមត្ថកិច្ចត្រូវចូលរួមការពារនិងដើមឈើដាំក្នុងសួនមានជ័យដែលត្រូវបានក្រុមបិសាចរាត្រីចូលលេងពេលយប់រអង្រួនដើមឈើនិងប៉ះពាល់បណ្តាលមានង៉ាប់ដើមឈើមួយចំនួនត្រូវចូលការពារថែរក្សាអោយបានផងដែរ៕(ប៊ុន ធឿន)

មើលពេញ

កម្ពុជាស្វាគមន៍ទេសចរបានជិត៤ម៉ឺននាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកញ្ញា

ខេត្តបន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែកញ្ញាឆ្នាំ២០១៧ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន៣៧.៤៣៣នាក់។នេះបើតាមរបាយការណ៍ប្រជុំក្រុបប្រឹក្សាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧​នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃនេះ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍មន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យនៅខែកញ្ញឆ្នាំ២០១៧នេះភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧មានភ្ញៀវទេសចរណ៍បរទេសមានចំនួន៣៧.៤៣៣នាក់បើគឹតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៤៧នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧កន្លងទៅមានចំនួន៣៩.២៨៧នាក់គិតមធ្យម​មួយថ្ងៃ១.៣០៩នាក់គឺមានថយចុះ០៤,៧១ភាគរយ។ លោកបានបញ្ជាក់ថា៖ភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតលេងកាស៊ីណូនៅប៉ោយប៉ែតនៅខែកញ្ញាឆ្នាំ២០១៧នេះមានចំនួន៣៨.០៤៧នាក់គឹតមធ្យម១ថ្ងៃមានចំនួន១.២៦៨នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧មានចំនួន៣​៧.៥៣២នាក់មានការកើនឡើង០១,៣៧ភាគរយ។និងភ្ញៀវទេសចរចូលកំសាន្តតាមរម្មណ៍ដ្ឋាននានាមានចំនួន១២​២.១​៧៦នាក់ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកមានចំនួន១២២.០៦៨នាក់ និងភ្ញៀវបរទេសមានចំនួន១០៨នាក់។ភ្ញៀវស្នាក់នៅក្នុងខេត្តសរុបចំនួន១០.២៦៧នាក់ ខ្មែរចំនួន១០.០៨២នាក់ បរទេស១៨៥នាក់ហើយតំបន់ឧស្សាហកម្មទេសចរណ៍មានចំនួន២៦២កន្លែង៕(ប៊ុន ធឿន)

មើលពេញ

ព្រលានយន្តហោះធំៗទាំងបីនៅកម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់កើនឡើង២៥% ក្នុងត្រីមាសទី៣ឆ្នាំនេះ

ភ្នំពេញ៖ Vinci Airports ដែលជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Cambodia Airport បង្ហាញថា ត្រីមាសទី៣ឆ្នាំនេះ អ្នក​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ​៣​ របស់​កម្ពុជា កើនប្រមាណ២៥,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ យោងតាមរបាយ​ការណ៍​សកលដែល​បាន​ពី​ក្រុមហ៊ុន Vinci Airports បានបង្ហាញថា ការ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ​បាន​កើន​ឡើង​ដល់​ ៦,៣ ​លាន​នាក់ ត្រឹមអំឡុងត្រីមាស​ដំបូងក្នុងឆ្នាំនេះ ដោយចំនួននេះបានកើន​ឡើង​ ២៥,៧ ​ភាគរយ​ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន។ ក្នុងចំនួននេះ ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​កំណើន​អ្នក​ដំណើរ​ ២៤,៥ ​ភាគរយ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ២១,៨​ ភាគរយ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កើន​ឡើង​ ១៦២​ ភាគរយ​។ នាយក​ផ្នែក​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports លោក ខែក នរិន្ទ​ដា បាន​ឲ្យ​ដឹង​ថា ការកើនឡើងនៃចំនួនអ្នកដំណើរ​ឆ្លងកាត់ព្រលានយន្តហោះ​ទាំងបីរបស់​កម្ពុជា​នាពេល​នេះ បានមកពីកត្តា​រួមផ្សំ​គ្នា​រវាង​ស្ថានភាព​សេដ្ឋកិច្ច និង​កំណើន​​អ្នក​ដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជានៅតែបន្តកើនឡើង ក៏ដូចជាការបើកជើងហោះហើរថ្មីៗបន្ថែមពីប្រទេសផ្សេងៗ​មកកាន់​កម្ពុជាផងដែរ …

មើលពេញ