ទំព័រដើម / ទស្សនៈថ្មី (page 3)

ទស្សនៈថ្មី

តម្លៃប្រេងនៅទីផ្សារអន្ដរជាតិបន្ដធ្លាក់ថ្លៃ

អាមេរិច៖តម្លៃប្រេងនៅលើទីផ្សារអន្ដរជាតិបានធ្លាក់ចុះពី៧២ដុល្លារក្នុងមួយបារ៉ែលមកដល់៦៧ដុល្លារក្នុងមួយបារ៉ែល។តែអ្នកវិភាគប្រេងអន្ដរជាតិលោកTamar Essnerមកពីក្រុមហ៊ុនថាមពលរបស់ក្រុមហ៊ុនណាដារបស់អាមេរិចនិយាយថា៖លោកគិតថាការធ្លាក់ចុះនោះជារឿងបណ្ដោះអាសន្ន។ការធ្លាក់ចុះអាចមកពីរដ្ឋាភិបាលអាមេរិចរបស់លោកប្រធានាធិបតីត្រាំក្នុងបញ្ហសង្គ្រាមពាណាជិ្ជកម្មជាមួយនឹងចិននិងរនាំងពន្ឋដារលើដែកថែបនិងអាលុយមីញូម។មកដល់ពេលនេះប្រាក់ដុល្លារនៅរឹងមាំទោះបីប្រេងធ្លាក់ថ្លៃបែបនេះ។

មើលពេញ

ម្ចាស់ក្រុមហ៊ុនអាកាចរណ៍អ៊ែរអាស៊ីប្រឈមមុខចាប់ខ្លួននៅឥណ្ឌាពីបទពុករលួួយ

ឥណ្ឌា៖លោកTony Fernandesមហាសេដី្ឋនិងជាម្ចាស់ក្រុមហ៊ុនអាកាចរណ៍អ៊ែរអាស៊ីមានមូលដ្ឋាននៅម៉ាឡេស៊ីប្រឈមមុខចាប់ខ្លួននៅឥណ្ឌាពី​បទពុករលួួយដោយក្រុមហ៊ុននេះបានសូកប៉ានសម្រាប់ដំណើរ

មើលពេញ

ចុងភៅខ្មែរលោកលូម៉េងបានទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើមនៅអាស៊ី

ភ្នំពេញ៖ចុងភៅខ្មែរលោកលូម៉េងបានទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើម​នៅអាស៊ី បន្ទាប់ពីលោកចំណាយ​ពេល ជាង១០ឆ្នាំលើអាជីវកម្មភោជនីយដ្ឋាននិងសណ្ឋាគារ។

មើលពេញ

បញ្ហាព្រំដែន និងអន្តោប្រវេសន៍ជាប្រធានបទសំខាន់សម្រាប់ការជជែកដេញដោលគ្នារវាង​គណ​បក្សខ្មែររួបរួមជាតិ និងគណបក្ស​យុវជន​កម្ពុជា

  ភ្នំពេញ៖ បញ្ហាព្រំដែន និងជនអន្តោប្រវេសន៍ជាប្រធានបទសំខាន់ដែលគណបក្សខ្មែររួបរួមជាតិ និង គណបក្សយុវជនកម្ពុជាធ្វើការពិភាក្សាដេញដោលគ្នាជុំវិញគោលនយោបាយរបស់បក្សខ្លួន ដើម្បីដណ្តើមសន្លឹក​បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

មើលពេញ

មន្ដ្រី៖២០១៨នេះកម្ពុជារំពឹងថាភ្ញៀវទេសចរណ៍កើនឡើងដល់ជាង៦លាននាក់

ខេត្តបាត់ដំបង៖កម្ពុជារំពឹងថាភ្ញៀវទេសចរណ៍អន្តរជាតិនិងកើនឡើងដល់ជាង៦លាននាក់ក្នុងឆ្នាំ២០១៨នេះ។ កាលពីចុងសប្តាហ៍កន្លងមកនេះនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណណែនាំរៀបចំវត្តទេសចរណ៍គំរូ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា រយៈពេល៣ខែដើមឆ្នាំ២០១៨កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១,១៣លាននាក់នៅក្នុងអត្រាកំណើន១៣.៨% ដែលតាមការរំពឹងទុករយៈពេលបំណាច់ឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាកើនដល់ចំនួន៦លាន២សែននាក់ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិបានត្រឹមចំនួន៥លាន៦សែននាក់ប៉ុណ្ណោះ ដោយបាននាំមកនូវប្រាក់ចំណូលចំនួន៣៤០០លាខខនដុល្លាអាមេរិកចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្ថែមថា តាមការព្យាករណ៍ដោយយោងតាមនអត្រាភ្ញៀវមានការកើនជាលំដាប់នេះ នៅ២០២០ខាងមុខកម្ពុជាអាចនឹងទទួលបានភ្ញៀវរហូតដល់៧លាននាក់ ដែលចំនួននេះព្រះរាជាណាចក្រកម្ពុជាទទួលបានប្រាក់ចំណូលប្រមាណជា៥០០០លានដុល្លាអាមេរិកដាក់បញ្ចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ចជាតិ ហើយនិងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន១លាននាក់ផងដែរ។ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាវិស័យអាទិភាព ជាមាសប៉ៃតងហើយបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ក្រោមសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឃន៍ឈានឡើងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕      

មើលពេញ

នាវាទេសចរណ៍ខ្នាតយក្សដឹកទេសចរជិត២ពាន់ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសសចរណ៍ខ្នាតយក្សមួយគ្រឿង បានចូលមកចត នៅក្នុងកំពង់ផែស្វ័យតក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុ។

មើលពេញ

ទំនប់ប្រាំកុម្ភ:ស្រុកចម្ភារលើផ្តល់សក្តានុពលលើវិស័យទេសចរណ៍និងកសិកម្ម

  ខេត្តកំពង់ចាម: ប៉ុន្មានឆ្នាំចុងក្រោយនេះទំនប់ប្រាំកុម្ភ:ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវលេខ២២២ ក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាមនោះ ក្រៅពីផ្តល់សក្តានុពលផ្គត់ផ្គង់ទឹកឲ្យកសិករបង្កបង្កើនផលនោះ គឺបាន និងកំពុងក្លាយជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត តាមរយ:រមណីយដ្ឋានកែច្នៃ។

មើលពេញ

ក្រុមហ៊ុន Facebook និង Google ទទួលបានបណ្តឹងទាមទារសំណងចំនួន 8,8 ពាន់លានដុល្លារ

អាមេរិច៖ក្រុមហ៊ុន Facebook និង Google ទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុនជាច្រើន ដែលបានចោទប្រកាន់លើ ករណីការបង្ខិតបង្ខំឱ្យចែកចាយទិន្នន័យផ្ទាល់ខ្លួន នៅក្នុងថ្ងៃដំបូងនៃការអនុវត្តច្បាប់ GDPR ។

មើលពេញ

Rolls-Royce គឺជារថយន្ត SUV ដែលទំនើប និងសាកសមបំផុតសំរាប់អ្នកធ្វើដំណើរឡើងភ្នំ

អាមេរិច៖បន្ទាប់ពីការបង្ហាញគំរោងក្នុងការផលិតរថយន្តSUVអស់រយៈពេលជាច្រើនឆ្នាំ ឥឡូនេះក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវរថយន្ត SUV ដំបូងគេបង្អស់របស់ខ្លួនដែលមានឈ្មោះថា Cullinan ឈ្មោះនេះគឺយកតាមពេជ្រដែលមានទំហំធំបំផុតលើលោក។ យោងតាមក្រុមហ៊ុន Rolls-Royce បានឱ្យដឹងថារថយន្ត Cullinan នឹងដាក់លក់នៅចុងឆ្នាំនេះក្នុងតម្លៃប្រហែល 325,000 ដុល្លារ ។

មើលពេញ

មនុស្សទីបួនដើរលើឋានព្រះចន្ទក្នុងឆ្នាំ 1969បានស្លាប់

អាមេរិច៖មន្ដ្រីសហព័ន្ធបាននិយាយថាអវកាសយានិកជនជាតិអាមេរិចលោកអាឡិនបេនជាមនុស្សទីបួនដែលដើរលើឋានព្រះចន្ទក្នុងឆ្នាំ 1969 ក្នុងអំឡុងពេលបេសកកម្ម Apollo 12 និងបានបញ្ជាឱ្យយានិកនៅស្ថានីយ៍អវកាស Skylab ក្នុងឆ្នាំ 1973 បានស្លាប់នៅក្នុងទីក្រុងហូស្តុនកាលពីថ្ងៃសៅរ៍។

មើលពេញ