ទំព័រដើម / អភិវឌ្ឍន៍ (page 17)

អភិវឌ្ឍន៍

សាលាក្រុងភ្នំពេញគ្រោងនឹងពង្រាយបង្គន់​អនាម័យជិត៤៧០​ នៅ២៦កន្លែងក្នុងឪកាសបុណ្យអុំទូក

ភ្នំពេញ៖សាលាក្រុងភ្នំពេញគ្រោងនឹងពង្រាយបង្គន់​អនាម័យជិត៤៧០​ នៅ២៦កន្លែងសម្រាប់អោយប្រជាពលរដ្ឋប្រើប្រាស់​ដោយ​ឥត​គិតថ្លៃក្នុងឪកាសអុំទូក​ឆ្នាំ​នេះដែលនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២វិច្ជិកានេះ។ ក្រោយពីប្រជុំការងារលម្អិតសម្រាប់ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីល្ងាចម្សិល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងារជាក់ស្តែងតាមគោលដៅនីមួយៗ។ ការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេចជាស្ថាពរនៅមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខ។ បន្ទាប់មកក្រុមការងារបានបន្តពិនិត្យការងារតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត និងទីតាំងស្នាក់នៅរបស់ចំណុះទូកនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅរបស់បងប្អូនចំណុះទូក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំធ្វើរោងបែងចែកតាមទូកនីមួយៗ ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងកន្លែងសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ។ ក្រោយពីបញ្ចប់ការពិនិត្យទីតាំងព្រះរាជពិធីអុំទូក ឯកឧត្តមអភិបាលក៏បានឈាងចូលពិនិត្យទីតាំងរៀបចំកម្មវិធីបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុង និងស្ពានដែកបេឡេឆ្លងទន្លេសាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខ៕

មើលពេញ

ស្ពានបេឡេតម្លៃ១០លានដុល្លារឆ្លងទន្លេសាបនឹងត្រូវសាងសង់នោថ្ងៃទី២៣តុលា

ភ្នំពេញ៖ស្ពានបេឡេតម្លៃ១០លានដុល្លារឆ្លងទន្លេសាបនៅត្រង់ចំណុចឃ្លាំងសាំងសូគីមិចឫស្សីកែវទៅតំបន់អភិវឌ្ឍចង្រោយចង្វារនឹងត្រូវបញ្ចុះបឋមសីលាសាងសង់នៅថ្ងៃស្អែកនេះ។កាលពីម្សិលមិញឯកឧត្តមអភិបាលក្រុងភ្នំពេញលោកឃួងស្រេងបានពិនិត្យទីតាំងរៀបចំកម្មវិធីបញ្ចុះបឋមសីលាសាងសង់ស្ពានបេតុង និងស្ពានដែកបេឡេឆ្លងទន្លេសាបមួួនេះ។ជាមួយគ្នានេះសាលាក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្នក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ស្ពានដែកបេឡេនេះមានប្រវែង៥០៦មែនិងទទឹង១២ម៉ែត្រនឹងត្រូវសាងសង៦ខែ។បើតាមមន្ដ្រីបានអោយដឹងសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជានឹងចូលពីបញ្ចុះបឋមសីលាសាងសង់ស្ពាននេះផងដែរ៕

មើលពេញ

ក្រសួងសុខាភិបាលអះអាងថាចំនួនពលរដ្ឋរងគ្រោះដោយឥទ្ធិពលគ្រាប់បែកគីមីអាមេរិកកើនឡើងដល់ជាង៣០នាក់

ភ្នំពេញ៖ក្រសួងសុខាភិបាលបានអះអាងថាចំនួនប្រជាពលរដ្ឋនៅក្នុងឃុំគគីរស្រុករមាសហែក ខេត្តស្វាយរៀងដែលរងគ្រោះនៃឥទ្ធិពលគ្រាប់បែកគីមី របស់អាមេរិកបានកើនឡើងដល់៣១នាក់ហើយ ។ យោងតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៧នេះបានឲ្យដឹងថាគិតចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១៩ខែតុលាកន្លងទៅនេះមានប្រជាពលរដ្ឋចំនួន៣១នាក់ហើយមានជាប់ពាក់ព័ន្ធខ្លាំងទៅនឹងការប៉ះពាល់សារធាតុគីមីដែលជាសំណល់គ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក។ក្នុងចំណោម៣១នាក់នោះមាន៣នាក់ជាកុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផានិង២៩នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ តាមសេចក្តីជួនដំណឹងខាងលើបានបន្តថាក្រសួងសុខាភិបាលបានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋទូទៅពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមានគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកបន្សល់ទុកពីសម័យសង្គ្រាម។ក្រុមការងារក្រសួងសុខាភិបាលបានចុះពិនិត្យស្រាវជ្រាវរកផលប៉ះពាល់បញ្ហាសុខភាពប្រជាពលរដ្ឋហើយបានរកឃើញភាពមិនប្រក្រតីមួយចំនួននៅឃុំគគីរស្រុករមាសហែកខេត្តស្វាយរៀងដែលមានដូចជាសភាពជំងឺមិនប្រក្រតី(វិរូបកម្ម)រួមមានម៉ាត់វៀច ក្បាលធំ និងជំងឺស្បែក។ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា«ក្រសួងមានសេចក្តីរន្ធត់និងគួរឲ្យសង្វេគណាស់ពេលឃើញកុមារទាំងនោះទទួលរងទុក្ខវេទនាដូច្នេះដោយពួកគេពុំទាំងធ្វើអ្វីខុសសោះតើអ្នកណាជាអ្នកទទួលខុសត្រូវលើសោដនាកម្មនេះ?»។ នៅក្នុងសេចក្តីជួនព័ត៌មានដដែលក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋនៅតំបន់មានគ្រាប់បែកគីមីអាមេរិកមានការប្រុងប្រយ័ត្នគឺ១៖ ពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រាប់បែកគីមីតាមការណែនាំរបស់មន្ត្រី។ ២៖ ត្រូវណែនាំកូនចៅមិនត្រូវរើសយកមកលេងនូវគ្រាប់បែកគីមីឡើយ។៣៖ បើមានរោគសញ្ញាខុសប្រក្រតី ឬមានកុមារកើតមកមានរូបរាងខុសប្រក្រតី សូមទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាពជាបន្ទាន់។ សូមជំរាបថាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះស្រាវជ្រាវនៅក្នុងឃុំគគីរ ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់បានរស់នៅជាមួយគ្រាប់បែកគីមីរបស់អាមេរិកអស់រយៈពេលប្រមាណជា ៤០ឆ្នាំមកហើយសម្តេចបានឲ្យក្រសួងសុខាភិបាលបង្កើតមណ្ឌលសុខភាពមួយសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ៕ អត្ថបទ៖ យ៉ែមសុជាតា

មើលពេញ

គម្រោងកែលម្អរឡើងវិញនូវស្តូបអនុស្សាវរីយ៍​ សម្រេចបានប្រមាណជាង៨០ភាគរយ​

ខេត្តរតនគិរី៖ សាលាខេត្តរតនគិរី​ បានកែលម្អរឡើងវិញនូវទីតាំងស្តូបអនុស្សាវរីយ៍​ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែងក្រុងបានលុង​ ឲ្យមានសោភ័ណ្ឌភាព​ និងក្លាយជាកន្លែងកម្សាន្តមួយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្ទាប់ពីសម្រាកពីការបំពេញកិច្ចការងារប្រចាំថ្ងៃ​ និងការហាត់ប្រាណ​ ដើម្បីសុខភាព​ ។​ មកទល់បច្ចុប្បន្ននេះការងារជួសជុល​ និងកែលម្អរឡើងវិញនេះសម្រេចបាន​ ប្រមាណជាង៨០ភាគរយហើយ​ និងបើកឲ្យប្រជាពលរដ្ឋបានចូលកម្សាន្តនៅក្នុងពេលខាងមុខនេះ​ ៕

មើលពេញ

កសិករជាច្រើនក្នុងខេត្តព្រៃវែង ងាកមកចាប់យកមុខរបរបណ្តុះផ្សិតចម្បើងតាមបែបទំនើប

ព្រៃវែង៖ កសិករជាច្រើនក្នុងខេត្តព្រៃវែង ងាកមកចាប់យកមុខរបរបណ្តុះផ្សិតចម្បើងតាមបែបទំនើប ដោយសារតែមុខរបរនេះ ងាយស្រួលធ្វើ និងទទួលបានប្រាក់ចំណូលច្រើន។បច្ចុប្បន្ននេះការបណ្តុះផ្សិតចម្បើងរបស់ប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង កំពុងតែទទួលបានភាពជោគជ័យខ្លាំង ដោយសារតែពួកគាត់បានធ្វើការ បណ្តុះផ្សិតតាមបែបទំនើប ដោយការធ្វើរោង ត្រនើរ ឬរងថ្មី ដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសការដឹងច្បាស់ពីមូលហេតុដែលធ្វើអោយការបណ្តុះផ្សិតបរាជ័យ។ កសិករបណ្តុះផ្សិតចម្បើងនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ការបណ្តុះផ្សិតតាមបែបទំនើបនេះ ពួកគាត់ប្រើរយៈពេលមិនដល់២០ថ្ងៃនោះទេ គឺអាចបេះផ្សិតយកទៅលក់បានហើយ ដោយក្នុងមួយរោងៗបានផ្សិតរង្វង់ពី៦០kg ទៅជិត១០០kg ឯណោះសម្រាប់ការបណ្តុះលើកទី១។ ប៉ុន្តែសម្រាប់ការបណ្តុះលើកទី២ ក្រោយពីដកផ្សិតលើកទី១លក់អស់ បើពួកគាត់មិនបានធ្វើអនាម័យសម្អាតរោង ត្រនើរ និងរងផ្សិតឲ្យបានល្អទេនោះ ការបណ្តុះផ្សិតច្បាស់ជាបរាជ័យ ហើយទិន្នផលផ្សិតលើកទី២នេះនិងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវត្តមានផ្សិតអាចម៌គោនិងដុះមកលើសលុប ជំនួសអោយផ្សិតចម្បើងវិញ។ លោក សុខ នឿន ជាគ្រូបច្ចេកទេសក្នុងការបណ្តុះផ្សិតធម្មជាតិ បានឱ្យដឹងថា មូលហេតុដែលកសិករតែងតែជួបបញ្ហានៅក្នុងការបណ្តុះផ្សិតចម្បើងនៅលើកទី២នេះ គឺដោយសារតែកត្តាសំខាន់ៗជាច្រើនដូចជា ទី១កត្តាមេរបស់ផ្សិតដែលមានលក្ខណៈខ្ចី ដែលកសិករទុកដាក់មិនបានត្រឹមត្រូវ ធ្វើឱ្យមានកើតជាផ្សិតចង្រៃដែលធ្វើឱ្យខូចគុណភាពមេផ្សិត ។ ទី២គឺកត្តាសម្អាតរោងដាក់បណ្តុះមិនបានត្រឹមត្រូវ រោងមិនស្ងួតល្អ ហើយដើម្បីឱ្យរោងបណ្តុះមានលក្ខណៈស្ងួតល្អយើងអាចបាញ់ផេះឬបាញ់ទឹកអូសាវែ។ និងកត្កាទី៣ គឺកត្តាអាកាសធាតុក្តៅពេក ដែលធ្វើឱ្យអាម៉ូញាក់នៅក្នុងរោងមានការកើនឡើង …

មើលពេញ

សម្តេច ហ៊ុន សែនជួបលោកអតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប

ភ្នំពេញ៖នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance។ លោក Herman Van Rompuy បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍ លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាអោយមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។ សម្តេតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ …

មើលពេញ

អាជ្ញាធររាជធានីភ្នំពេញត្រៀ មកងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិ ធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖    អាជ្ញាធររាជធានីភ្នំពេញប្រកាសត្ រៀមប្រើប្រាស់កម្លំាងសមត្ថកិច្ចជាច្រើននាក់ ដើម្បី បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ ឋមកកម្សាន្តក្នុងព្រះរាជពិធីបុ ណ្យអុំ ទូកប្រកបដោយភាពសប្បាយរីករាយមិ នបារម្ភពីបញ្ហាសុវត្ថិភាព។ អភិបាលរាជធានីភ្នំពេញ ប្រកាសរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរក្នុងព្រះរា ជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីផ្តល់ជាទំនុកចិត្តខ្ ពស់ដល់​ប្រជាពលរដ្ឋបានមកលេងកម្សា ន្តក្នុងព្រះរាជពិធីបុណ្យនេះបា នកាន់តែច្រើនមិនបារម្ភពីបញ្ហាណាមួយកើតឡើង។ ឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី១៩ខែតុលាថា អាជ្ញាធរត្រៀម បើកកិច្ចប្រជុំបន្ថែមទៀតជាមួយនឹងអគ្គស្នងការនគរបាលជាតិ កងរាជអាវុធ​ហត្ថនិង​គណៈបញ្ជាកា រឯកភាពរាជធានីភ្នំពេញដើម្បីកំណត់វិធានការណ៍និងភារកិច្ចការពារសន្តិសុខសុវត្ថិភាព ព្រះរាជពិធីបុណ្យឲ្យច្បាស់លាស់និងតាមជំនាញ។ យោងតាមគម្រោង កម្លំាងសមត្ថកិច្ចទំាងអស់នោះនឹងត្រូវយាមកា ម ២៤ម៉ោងលើ២៤ម៉ោង ហើយរាយបណ្តាក់គ្នានៅជុំវិញកន្លែ ងប្រារព្វពិធី ដើម្បីងាយស្រួលក្នុងការធ្វើប្ រតិ្តការឆ្លើយតប​បានទាន់ពេលវេលា នៅពេលមានបញ្ហាមិនប្រក្រតីណាមួ យកើតឡើង ដូចជា ចោលួច បទល្មើសព្រហ្មទណ្ឌ និងការបង្កចលាចផ្សេងៗ។ ឯឧ.បន្តទៀតថា តាមផែនការក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំតំបន់សិល្បៈ កម្សាន្តសប្បាយជាច្រើនកន្លែងទំាងនៅត្រើយខាងលិច និងត្រើយខាងកើតរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការប្រមូលផ្តុំមនុស្សម្នាច្រើនកុះករនៅតំបន់កោះពេជ្រ។ មន្រ្តីគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិបានឲ្យដឹងថា ក្រុមកម្មករជំនាញកំពុងសម្រុក រៀបចំការស្ថាបនាវេទិការកិតិ្តយសសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវជាតិ …

មើលពេញ

ក្រុមហ៊ុនឯកជនជួយសាងសង់វត្ដក្រីក្រនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖លោកលីមគឹមសេង(Mr Kim seng Lim )អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក Lucky Ruby នាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ០១៧បានចុះពិនិត្យសំណង់នៅវត្តកោះអណ្តែតនិងសាលាបឋមសិក្សាជប់ព្រីងស្ថឹតនៅឃុំថ្មីស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។ បើតាមព្រះគ្រូចៅអធិការវត្តកោះអណ្តែតព្រះនាមអ៊ុំសុវណ្ណរិទ្ធបានមានសង្ឃដិការថាក្រុមហ៊ុនlucky89និងlucky Rubyដែលមានលោកលឹមគឹមសេងជាអគ្គនាយកក្រុមហ៊ុននោះគឺបានចូលរួមចំណែកការងារមនុស្សធម៌បានជាច្រើនឥតគណនាជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាតហើយមិនតែប៉ុណ្ណោះលោកលីមគឹមសេងមិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេផ្នែកពុទ្ធចក្រក៏លោកបានចូលរួមកសាងសមិទ្ធផលជាច្រើនវត្តនៅក្នុងស្រុកកំពង់រោទ៌ជាពិសេសទីអារាមវត្តកោះអណ្តែតនេះនិងជួយសាងសង់សាលារៀនថ្មីមួយខ្នងមាន៣បន្ទាប់បានប្រមាណ៩០%ហើយ។ ព្រះគ្រូចៅអធិការបានបន្តថាលោកលីមគីមសេងក្នុងឱកាសនោះដែរបានប្រគេនបច្ច័យដល់វត្តកោះអណ្តែតសម្រាប់ក៏សាងបន្តរសាលាឆាន់ចំនួន២០០០ដុល្លាសហរដ្ឋអាមេរិកនិងសាលាបឋមសិក្សាជប់ព្រឹងចំនួន៣០០០ដុល្លាសហរដ្ឋអាមេរិកបង្ហើយកិច្ចការជាងជាវគ្គចុងចប់ដើម្បីបានកូនចៅប្រជាពលរដ្ឋខ្មែរបានចូលរៀនឆាប់នាថ្ងៃខាងមុខនេះ។ លោកលីមគឹមសេង(Mr Kim seng Lim )អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក Lucky Rubyនៅបានមានប្រសាសន៍ថាក្នងនាមលោកជាប្រធានក្រុមហ៊ុនពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករចេះស្រឡាញ់សម្គីគ្នាបានធ្វើបុណ្យធ្វើទាននិងរួមគ្នាក៏សាងនូវសមិទ្ធផលនានាបានរីកដុសដាលយ៉ាងឆាប់រហាស់ហើយលោកនិងខិតខំជួយបន្តទៅទៀតឲ្យសាលាឆាន់និងសាលារៀនមួយនេះហើយជាស្ថារពរ។ ក្នុងឱកាសនោះដែរលោកលីមគឹមសេងបានថ្លែងអំណរគុណដល់ក្រុមការងារព្រមទាំងអាជ្ញាធរដែនដីជាពិសេសព្រះតេជគុណអ៊ុំសុវណ្ណរិទ្ធព្រះគ្រូចៅអធិការវត្តកោះអណ្តែតដែលបានខិតខំរៀបចំអោយមានកម្មវិធីនេះឡើងដើម្បីបានសំណេះសំណាលនិងបានធ្វើទានដល់ប្រជាពលរដ្ឋខ្មែរនៅទីនេះហើយលោកលីមគីមសេងក៌បានដាំកូនឈើពីដើមប្រភទដើមរាំងភ្នំទុកនៅក្នុងបរិវេនវត្តកោះអណ្តែតផងដែរ៕អត្ថបទសឿសន

មើលពេញ

មន្ត្រីក្រសួងបរិស្ថានថា៖ADBជួយធ្វើទីលានចាក់សំរាមនិងអាងចម្រុះទឹកទាំង៩ស្រុកនិងក្រុងតែដំណើរឆ្នាំ២០១៨

បន្ទាយមានជ័យ៖មន្ត្រីក្រសួងបរិស្ថានបានអះអាងថាគម្រោងADBនឹងជួយធ្វើទីលានចាក់សំរាមនិងអាងចម្រុះទឹកទាំង៩ស្រុកនិងក្រុងតែដំណើរឆ្នាំ២០១៨នេះក្រុងប៉ោយប៉ែត។​ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧សាលប្រជុំសាលាខេត្តបន្ទាយមានជ័យលោក អោម ចិន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅខេត្តបន្ទាយមានជ័យមាន៩ស្រុកនិងក្រុងហើយមាន២ស្រុកនិងក្រុងមានក្រុមហ៊ុនអនាម័យដូចជានៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនប៉ោយប៉ែតគ្លីនឺរ និងក្រុងសិរីសោភ័ណមានក្រុមហ៊ុនការអ៊ៀរនិងក្រុមហ៊ុនTM3ដែលកំពុងដំណើរការ។ លោកបានបញ្ជាក់ថា៖ក្នុងចំណោមស្រុក/ក្រុងទាំង៩មាន៧ស្រុក/ក្រុងមិនទាន់មានក្រុមហ៊ុនអនាម័យនៅឡើយដែលធ្វើដោយឈ្មួញប្រមូលដឹកទៅចោលដែលគ្មានជំនាញនិងទីតាំងច្បាស់លាស់ប្រឈមប៉ះពាល់បរិស្ថាន។ លោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថានេះដោយសារមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ចំពោះការងារបរិស្ថាន។ ហើយខេត្តបន្ទាយមានជ័យមាន៩ស្រុក/ក្រុងដែលទទួលគម្រោងADBកសាងទីលានចាក់សំរាមនិងអាងចម្រុះទឹកមានដូចនៅ១.ក្រុងប៉ោយប៉ែតមានផ្ទៃដី១០ហិតាដែលចាប់ផ្តើមកសាងនៅឆ្នាំ២០១៨ និងគម្រោងបន្តមាន២.ក្រុងសិរីសោភ័ណមាន១២ហិតា ៣.ស្រុកថ្មពួកចំនួន៨ហិតា ៤.ស្រុកស្វាយចេកចំនួន២ហិតា ៥.ស្រុកភ្នំស្រុក៣ហិតាកន្លះ ៦.ស្រុកមង្គលបូរីមានកន្លះហិតា ៧.ស្រុកព្រះនេត្រព្រះ១ហិតា ៨.ស្រុកម៉ាឡៃមិនទាន់មានដីទីតាំងនៅឡើយ ៩.ស្រុកអូរជ្រៅដីទីតាំងត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើកម្មសិទ្ធ។ លោកបានសំណូមពរដល់អភិបាលខេត្តបន្ទាយមានជ័យត្រូវដឹកនាំធ្វើយ៉ាងណាអោយគម្រោងADBកសាងទីលានចាក់សំរាមនិងអាងចម្រុះទឹកនៅក្នុងតាមបណ្តាស្រុក/ក្រុងក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយដំណើរបានល្អ៕(ប៊ុន ធឿន)

មើលពេញ

អាជ្ញាធរខេត្តប៉ៃលិនបើកកិច្ចប្រជុំពង្រឹងសមត្ថភាពស្ដ្រីនិងភាពជាអ្នកដឹកនាំ

ខេត្តប៉ៃលិន៖ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជាស្ត្រីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំដើម្បីអនុវត្តន៍កិច្ចការងាររបស់អង្គភាពខ្លួនឱ្យទទួលបានជោគជ័យ។ មានប្រសាសន៍លើកឡើង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់​គ្រងដល់ស្ត្រីជាអ្នកដឹកនាំ ដល់មន្រ្តីរាជការនៃមន្ទីរកិច្ចការនារីចំនួន ៦ខេត្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិ​ការ​នៃ​ក្រសួងកិច្ចការនារី បានណែនាំដល់មន្ត្រីរាជការ​ជាស្ត្រី​ទាំងអស់ ដែលមានតួនាទីដឹកនាំមន្ទីរ អង្គភាព ត្រូវខិតខំបង្កើន​សមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំ​ដើម្បី​អនុវត្តន៍កិច្ចការការងាររបស់មន្ទីរនីមួយៗឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកជំទាវ​បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយក​រដ្ឋ​មន្រ្តី បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់​ស្រ្តីតាម​រយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា ដំណាក់​កាល​​ទី១ ទី២ ទី៣ ដោយបានចាត់ទុកថាស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា៖ ស្រ្តីគ្រប់រូប ត្រូវខិត​ខំសិក្សារៀនសូត្រអោយមានចំនេះ ជំនាញដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ ជាពិសេស​ត្រូវរក្សាសុខភាព​ឱ្យ​មាំ​មួន ដើម្បីការ​​ការពារច្បាប់ស្រ្តីមិនឱ្យមានរំលោភបំពាន និងត្រូវបង្កើនការចូលរួមរាល់​គ្រប់សកម្មភាព​ក្នុង​វិស័យសាធារណៈអោយបានផុលផុស។ លោកជំទាវបានបន្តថា៖ មន្រ្តីរាជការដែលមានភាពជាអ្នកដឹកនាំ ត្រូវ​ចេះ​ដឹកនាំខ្លួនឯង និងគ្រួសារជាមុនសិន និងត្រូវធ្វើជាមាតាបិតាដល់មន្រ្តីក្រោមឱវាទ ជា​ពិសេស​ត្រូវ​មានទំនួលខុសត្រូវខ្ពស់ …

មើលពេញ