ទំព័រដើម / អភិវឌ្ឍន៍ (page 20)

អភិវឌ្ឍន៍

ក្រសួងរ៉ែ និងថាមពលគ្រោងអភិវឌ្ឍន៍វារីអគ្គិសនីចំនួន២កន្លែងទៀត

ភ្នំពេញ:     ក្រសួងរ៉ែ និងថាមពលគ្រោងអភិវឌ្ឍន៍វារីអគ្គិសនីចំនួន២កន្លែង​ទៀតនៅ​ភាគខាងលិច នៃប្រទេសកម្ពុជា ដើម្បីបង្កើនប្រភពផ្គត់ផ្គង់​ថាមពលក្នុងស្រុក​ដែលឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ។

មើលពេញ

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង​​ TPP សរសើរ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទោះគ្មាន​អាមេរិក​

ស៊ីលី៖ ប្រទេស​​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាន់​ TPP បាន​និយាយអំ​ពី​អត្ថ​ប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ខណៈលោកដូណាល់ ត្រាំ ​ចុះហត្ថ​លេខាលើ​ច្បាប់​រឹត​បន្តឹងពន្ធថ្មីលើ​ការនំាចូល​ដែកថែប​និងអាលុយមីញ៉ូម។​

មើលពេញ

ក្រុមហ៊ុន២វិនិយោគជាង៧០លានដុល្លារលើដំណាំកៅស៊ូនិងផ្សារទំនើប

ភ្នំពេញ៖ក្រុមហ៊ុន២វិនិយោគជាង៧០លានដុល្លារលើដំណាំកៅស៊ូនិងផ្សារទំនើបនិងសណ្ឋាគារនៅកម្ពុជា។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចបានអោយដឹងនៅថ្ងៃនេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១)“ WTCPP MANAGEMENT CO., LTD.”:គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៨០ ផ្លូវលេខ៤៣០ កែងផ្លូវ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥០,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១៩កន្លែង។ ២)“ CHHUN HONG RUBBER BETTER CO., LTD”:គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិយាវ និងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៤,៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៥៤កន្លែង៕

មើលពេញ

ពិភពលោកត្រូវការគិលានុបដ្ឋាយិកានិងឆ្មបច្រើនថែមទៀត

ភ្នំពេញ៖នៅទូទាំងពិភពលោក 70%នៃកម្លាំងពលកម្មសុខភាពនិងសង្គមគឺស្ត្រី។ គិលានុបដ្ឋាយិកានិងឆ្មបមានជិត 50% នៃកម្លាំងសុខភាពពិភពលោកទាំងអស់។ សារុបទៅ 41% នៃកម្លាំងពលកម្មក្នុងវិស័យការងារទាំងអស់ គឺស្ត្រី។

មើលពេញ

ព្រះមហាក្សត្រី អំពាវនាវដល់ប្រជារាស្ត្រខ្មែររួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សា

ភ្នំពេញ ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលសូមឱ្យប្រជារាស្ត្រខ្មែរប្រឹងប្រែងរួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សានៅតាមគ្រួសារនីមួយៗ ដើម្បីឱ្យការរស់នៅក្នុងសង្គមកម្ពុជាប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។

មើលពេញ

សត្វត្រយ៉ងចង្កំកសចំនួន០៦សំបុក រកឃើញនៅក្នុងដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព

ខេត្តព្រះវិហារ ៖ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយ និងអង្គការWCS បានរកឃើញត្រយ៉ងចង្កំកស (White-shouldered Ibis, Pseudibis davisoni) ចំនួន០៦សំបុកក្នុងក្បែរភូមិ ត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព។ ការការពារសំបុកពងកូនត្រយ៉ងចង្កំកសនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីថែរក្សាប្រភេទសត្វដ៏កម្រនេះកុំឲ្យបាត់បង់។នេះបើតាមសេចក្ដីប្រកាសរបស់អង្គការសត្វព្រៃបានផ្សាយក្នុងសប្ដាហ៍នេះ។ ប្រភពបានបន្ដថា៖នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព សមាជិកសហគមន៍ចូលរួម ត្រួតពិនិត្យ និងការពារសំបុកពងកូនរបស់សត្វត្រយ៉ងយក្ស និងត្រយ៉ង ចង្កំកស និងទទួលបានប្រាក់លើកទឹកចិត្តតាមរយៈមូលនិធិអភិវឌ្ឍន៍ សហគមន៍ត្មាតប៉ើយ សហការជាមួយអង្គការWCS និងមជ្ឈមណ្ឌល សំ វាសនា។ ភ្ញៀវទេសចរដែលបានទៅកាន់សហគមន៍ទេសចរណ៍ ធម្មជាតិត្មាតប៉ើយ ហើយបានឃើញនូវសត្វត្រយ៉ងទាំងពីរប្រភេទនេះ ត្រូវបង់ថវិកាបន្ថែមទៅក្នុងមូលនិធិអភិវឌ្ឍន៍សហគមន៍ត្មាតប៉ើយ ហើយថវិកានេះដែរគ្រប់គ្រងដោយគណៈកម្មការទេសចរណ៍ធម្មជាតិភូមិ ត្មាតប៉ើយ។ ថវិកានេះជួយធានាដល់និរន្តរភាពនៃការងារអភិរក្សប្រភេទ សត្វ ស្លាបរងគ្រោះ និងសំខាន់ៗនៅកម្ពុជា។ លោក ឌឹប គឹមអោន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និយាយថា៖ “យើងរីករាយខ្លាំងណាស់ចំពោះការរកឃើញសំបុកត្រយ៉ងចង្កំកសនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបដ៏សំខាន់ដែលភ្ញៀវទេសចរចង់ទស្សនា។ សមាជិកនៅក្នុងសហគមន៍ភាគច្រើនសុទ្ធតែបានយល់ច្បាស់អំពីសារៈ …

មើលពេញ

រាជរដ្ឋាភិបាលកម្ពុជានឹងកំណត់យកអាយុ៦០ឆ្នាំសម្រាប់ចូលនិវត្តរបស់កម្មករនិយោជិតបម្រើការងារក្នុងវិស័យឯកជន

  ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងកំណត់យកអាយុ៦០ឆ្នាំសម្រាប់ចូលនិវត្តរបស់កម្មករនិយោជិតបម្រើការងារនៅក្នុងវិស័យឯកជនដោយទទួលបានរបបសោធន៍និវត្តដើម្បីជួយគាំពារផ្នែកសង្គមឲ្យកាន់តែប្រសើរឡើង។

មើលពេញ

អាជ្ញាធរក្រុងប៉ោយប៉ែតដាំដើមត្នោតជិត40ដើម ដើម្បីធ្វើសួនច្បារ

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងធ្វើសួនច្បារដ៏ស្រស់ស្អាតមួយ ប្រវែងបណ្តោយជាង300ម៉ែត្រ និងទទឹងជិត15ម៉ែត្រ ដោយផ្តើមធ្វើចាប់ពីថ្ងៃទី 07 មីនា ឆ្នាំ2018 និងត្រូវធ្វើអោយហើយ នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ ហើយទីតាំងសួនច្បារ ស្ថិតនៅចន្លោះផ្លូវជាតិលេខ5និងផ្លូវដែក នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សួនច្បារមួយនេះ ត្រូវបានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោកសាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត និងមានការចូលថវិកាពីសប្បុរជន ដើម្បីបង្កើតសួននេះឡើង ដោយដាក់ឈ្មោះថា “ប៉ោយប៉ែតមានជ័យ” ដែលគ្រោងនិងដាំដើម្បីត្នោតប្រហែលជា៤០ដើម (ដោយចំន្លោះ៨ម៉ែត្រមួយដើម) រៀបចំ ការ៉ូឡា ដាំស្មៅ ដាំផ្កា ដើម្បីកែលំល្អ សួនច្បារមួយនេះអោយមានសោភ័ណភាព ធ្វើអោយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសំរាក កំសាន្តលេង និងដើម្បីប្រជាពលរដ្ឋរត់ហាត់ប្រាណជាដើម។ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មូលហេតុដែលលោកយកដើមត្នោតជាច្រើនដើម មកដាំក្នុងសួន “ប៉ោយប៉ែតមានជ័យ”ខាងលើនេះ គឺក្នុងគោលបំណងចង់អោយបរទេសដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឃើញស្គាល់ពីអត្តសញ្ញាណខ្មែរ ព្រោះរុក្ខជាតិដែលតំណាងអោយប្រទេសខ្មែរ គឺដើម្បី …

មើលពេញ

សម្ដេចហ៊ុនសែនអំពាវនាវអោយពលករនៅក្រៅមកធ្វើការក្នុងស្រុកវិញ

ភ្នំពេញ៖នៅព្រឹកនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីបានអំពាវនាវឲ្យកម្មករដែលកំពង់ធ្វើការនៅក្រៅប្រទេស វិលមកធ្វើការក្នុងស្រុកវិញ ដោយសារនៅក្នុងប្រទេសក៍មានការងារច្រើន ហើយបៀវត្សរិ៍ ក៍កាន់តែកើនជាបន្តបន្ទាប់។

មើលពេញ

ណែនាំសណ្ឋាគារលំដាប់ និងល្អបំផុតទាំង ១០ នៅក្រុងបាងកក គៀកនឹងព្រលានយន្ដហោះ

 បាងកក៖ ប្រទេសថៃ ជាប្រទេសដែលមានការរីកចម្រើនលើច្រើនវិស័យ ជាពិសេសវិស័យដឹកជញ្ជូនផ្លូវអាកាស។ ទន្ទឹមនឹងនេះថៃក៏ត្រូវ បានគេមើលឃើញដែរថា ជាប្រទេសដែលមានបញ្ហាកកស្ទះចរាចរណ៍ខ្លាំងណាស់គួរសម។ ដូច្នេះដើម្បីសន្សំសំចៃពេលវេលា ក៏ដូចជាជៀសវាងនូវភាពតានតឹងដោយសារបញ្ហាចរាចរណ៍ដ៏អាក្រក់នេះ អ្នកអាច ពិចារណាជ្រើសយក សណ្ឋាគារនៃព្រលានយន្តហោះដ៏ល្អ និងពេញនិយមបំផុតទាំង១០នេះ។

មើលពេញ