ទំព័រដើម / អភិវឌ្ឍន៍ (page 30)

អភិវឌ្ឍន៍

ធនាគារអភិវឌ្ឍអាស៊ីផ្ដល់ជំនួយនិងកម្ចី៤០លានដុល្លារសម្រាប់គម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ​៖ធនាគារអភិវឌ្ឍអាស៊ីផ្ដល់ជំនួយនិងកម្ចី៤០លានដុល្លារក្នុងនោះមានកម្ចី១០លានដុល្លារនិងជំនួយ៣០លានដុល្លារសម្រាប់គម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា។នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍអាស៊ីកាលពីម្សិលមិញ។

មើលពេញ

ទីផ្សារលក់ម៉ូតូកើនឡើងខ្ពស់នៅកម្ពុជាដោយ១ខែលក់បាន២ម៉ឺនគ្រឿង

ភ្នំពេញ៖ទីផ្សារលក់ម៉ូតូកើនឡើងខ្ពស់នៅកម្ពុជាដោយ១ខែលក់បាន២ម៉ឺនគ្រឿងប្រភេទហុងដា(អាសង់)។

មើលពេញ

រដ្ឋមន្រ្តីសាធារណៈការ៖សូមឲ្យប្រជាពលរដ្ឋបើកបរម៉ូតូពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

មើលពេញ

ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSA នឹងរៀបចំពិព័រណ៍ EducationUSA ប្រចាំឆ្នាំ២០១៨

ភ្នំពេញ៖ស្ថានទូតអាមេរិកមានសេចក្តីរីករាយសូមប្រកាសពិព័រណ៍​ចំនួនពីរ ដែលនឹងប្រព្រឹត្តទៅនៅពេលខ្លីខាង មុខ​នេះ របស់មជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) សំរាប់ឆ្នាំ ២០១៨។ ដោយមានការជួយឧបត្ថម្ភពីស្ថានទូតអាមេរិក មជ្ឈមណ្ឌល EducationUSA នឹងរៀបចំពិព័រណ៍ ទាំងពីរ​នេះ ដើម្បីប្រាប់ពីឱកាសក្នុងការសិក្សា​នៅក្នុងសហរដ្ឋអាមេរិក សំរាប់សិស្សនិស្សិតកម្ពុជា។

មើលពេញ

ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ថៃ មកសិក្សាពីឱកាស និងសក្តានុពល ការវិនិយោគក្នុងខេត្តប៉ៃលិន 

ខេត្តប៉ៃលិន៖ ក្នុងជំនួបក្រៅផ្លូវការនៅសាលាខេត្តប៉ៃលិន ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ លោក ថាណាផុន គីតចាកាន ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ខេត្តចាន់បុរី បានដឹកនាំអ្នកវិនិយោគថៃ ចូលជួបសម្ដែងការគួរសម និងប្រជុំពិភាគ្សាជាមួយ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងមន្ទីរ អង្គភាពជំនាញ ដើម្បីសិក្សាពីឱកាស និងសក្តានុពល ការវិនិយោគក្នុងខេត្តប៉ៃលិន ជាពិសេសការវិនិយោគលើការកែរច្នៃ និងវេចខ្ចប់កសិកផល។

មើលពេញ

ក្រសួងរ៉ែ និងថាមពលគ្រោងអភិវឌ្ឍន៍វារីអគ្គិសនីចំនួន២កន្លែងទៀត

ភ្នំពេញ:     ក្រសួងរ៉ែ និងថាមពលគ្រោងអភិវឌ្ឍន៍វារីអគ្គិសនីចំនួន២កន្លែង​ទៀតនៅ​ភាគខាងលិច នៃប្រទេសកម្ពុជា ដើម្បីបង្កើនប្រភពផ្គត់ផ្គង់​ថាមពលក្នុងស្រុក​ដែលឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ។

មើលពេញ

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង​​ TPP សរសើរ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទោះគ្មាន​អាមេរិក​

ស៊ីលី៖ ប្រទេស​​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាន់​ TPP បាន​និយាយអំ​ពី​អត្ថ​ប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ខណៈលោកដូណាល់ ត្រាំ ​ចុះហត្ថ​លេខាលើ​ច្បាប់​រឹត​បន្តឹងពន្ធថ្មីលើ​ការនំាចូល​ដែកថែប​និងអាលុយមីញ៉ូម។​

មើលពេញ

ក្រុមហ៊ុន២វិនិយោគជាង៧០លានដុល្លារលើដំណាំកៅស៊ូនិងផ្សារទំនើប

ភ្នំពេញ៖ក្រុមហ៊ុន២វិនិយោគជាង៧០លានដុល្លារលើដំណាំកៅស៊ូនិងផ្សារទំនើបនិងសណ្ឋាគារនៅកម្ពុជា។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចបានអោយដឹងនៅថ្ងៃនេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១)“ WTCPP MANAGEMENT CO., LTD.”:គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៨០ ផ្លូវលេខ៤៣០ កែងផ្លូវ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥០,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១៩កន្លែង។ ២)“ CHHUN HONG RUBBER BETTER CO., LTD”:គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិយាវ និងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៤,៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៥៤កន្លែង៕

មើលពេញ

ពិភពលោកត្រូវការគិលានុបដ្ឋាយិកានិងឆ្មបច្រើនថែមទៀត

ភ្នំពេញ៖នៅទូទាំងពិភពលោក 70%នៃកម្លាំងពលកម្មសុខភាពនិងសង្គមគឺស្ត្រី។ គិលានុបដ្ឋាយិកានិងឆ្មបមានជិត 50% នៃកម្លាំងសុខភាពពិភពលោកទាំងអស់។ សារុបទៅ 41% នៃកម្លាំងពលកម្មក្នុងវិស័យការងារទាំងអស់ គឺស្ត្រី។

មើលពេញ

ព្រះមហាក្សត្រី អំពាវនាវដល់ប្រជារាស្ត្រខ្មែររួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សា

ភ្នំពេញ ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលសូមឱ្យប្រជារាស្ត្រខ្មែរប្រឹងប្រែងរួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សានៅតាមគ្រួសារនីមួយៗ ដើម្បីឱ្យការរស់នៅក្នុងសង្គមកម្ពុជាប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។

មើលពេញ