ទំព័រដើម / អភិវឌ្ឍន៍ (page 4)

អភិវឌ្ឍន៍

ក្រសួងកសិកម្មនឹងបង្កើតជម្រកត្រីសហគមន៍ឲ្យបានចំនួន១,២០០សហគមន៍នៅឆ្នាំ២០១៩ខាងមុខ

ខេត្តបាត់ដំបងៈដើម្បីចូលរួមចំណែកសម្រេចតាមផែនការយុទ្ធសាស្រ្តថ្នាក់ជាតិរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្តីពីការបង្កើតស្រះជម្រកត្រីសហគមន៏ឲ្យបានចំនួន១,២០០ស្រះ(ស្មើនិង១,២០០សហគមន៏)នៅឆ្នាំ២០១៩ទូទាំងប្រទេស ។

មើលពេញ

កម្ពុជានិងចិនចុះកិច្ចព្រមព្រៀងចំនួន១៩ក្នុងដំណើរទស្សនកិច្ចនាយករដ្ឋមន្ដ្រីចិនលីខឺឈាំង

ភ្នំពេញ៖កិច្ចព្រមព្រៀងចំនួន១៩ ត្រូវ បានចុះ ហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅក្នុងដំណើរបំពេញួស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិនឯ.ឧលី ខឺឺឈាង មកកាន់កម្ពុជា។ បន្ទាប់ពីបញ្ចប់ជំនូបចរចារទ្វេភាគីរវាងសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ ឯ.ឧ លី ខឺឺឈាង នាយករដ្ឋមន្ត្រីចិនដែលធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១១ មករានេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរក៍បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារនៃកិច្ចព្រមព្រៀងមួយចំនួនដូចខាងក្រោម។   ១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជាចិន ។ ២. អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល។ ៣. កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស។ ៤ លិខិតប្ដូរសារស្ដីពីគម្រោងជួសជុល រាជវាំងនៅអង្គរ ។ ៥. លិខិតប្ដូរសារស្ដីពីការផ្ដល់ជូន បរិក្ខារមួយកញ្ចប់។ ៦.អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។ ៧. អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួម លើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។ ៨. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។ ៩. កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌល បង្កាត់និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា …

មើលពេញ

រដ្ឋមន្រ្ដីក្រសួងសាធារណការប្រកាសថាជប៉ុនផ្ដល់ប្រាក់កម្ចី៥០០លានដើម្បីពង្រីកផ្លូវជាតិលេខ៥

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន បានចាត់ទុកផ្លូវជាតិលេខ៥គឺជាផ្លូវសរសៃឈាម មួយយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានតភ្ជាប់ការដឹកជញ្ជូនទៅកាន់ប្រទេស ជិតខាង។

មើលពេញ

ក្រសួងទេសចរណ៍ ថា កម្ពុជាទទួលបាន​​ទេសចរអន្ត​​រជាតិ៥លាន៦សែននាក់ កើនជាង១១ភាគរយ នៅឆ្នាំ២០១៧

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា ពេញមួយ ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥លាន៦សែននាក់ កើនឡើងជាង១១ភាគរយ ដែលបានជួយគាំទ្រដល់ចំណូលជាតិ។

មើលពេញ

នាយករដ្ឋមន្ដ្រីចិនផ្ដើមទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ភ្ជាប់នៅក្នុងឱកាសអញ្ជើញ មកចូលរួមធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលកិច្ចសហ ប្រតិ បត្តិការ មេគង្គ-ឡានឆាងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តស្នាក់នៅ បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃទៀត គឺនៅថ្ងៃទី ១១ ខែមករា នេះ តបតាមការអញ្ជើញរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មើលពេញ

ពាណិជ្ជកម្មកម្ពុជានិងថៃមានទឹកប្រាក់ប្រមាណជា៥៥០០លានដុល្លារក្នុងឆ្នាំ២០១៧កើន១០ភាគរយ  

  ភ្នំពេញ៖ទំហំពាណិជ្ជកម្មកម្ពុជានិងថៃមានទឹកប្រាក់ប្រមាណជា៥៥០០លានដុល្លារក្នុងឆ្នាំ២០១៧កើន១០ភាគរយ។នេះបើតាមលទ្ឋផលជំនួបរវាងសម្ដេចហ៊ុនសែននិងនាយករដ្ឋមន្ដ្រីថៃប្រយុទ្ឋកាលពីម្សិលមិញ។

មើលពេញ

សម្ដេចហ៊ុនសែន៖កម្ពុជាមានជំនឿថានឹងមានសហគមន៍វិបុលភាពរួមមួយតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖កម្ពុជាមានជំនឿថាតាមរយៈការកសាងស្ថាប័នជាមួយនិងសមត្ថភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងជំរុញឲ្យប្រទេសជាសមាជិកទាំង ៦ អាចដំណើរការបានកាន់តែលឿនឆ្ពោះទៅរកគោលដៅនៃការប្រែក្លាយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាសហគមន៍មួយដែលមានអនាគតសន្តិភាពនិងវិបុលភាពរួមគ្នាដ៍ល្អ។

មើលពេញ

នាយករដ្ឋមន្ដ្រីចិនប្រកាសទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសតាមទន្លេមេគង្គកើនដល់២០០ប៊ិលលានដុល្លារក្នុងឆ្នាំ២០១៧

  ភ្នំពេញ៖នាយករដ្ឋមន្ដ្រីចិនឯកឧត្តមលីខឺឈាំងបានប្រកាសទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសតាមទន្លេមេគង្គកើនដល់២០០ប៊ិលលានក្នុងឆ្នាំ២០១៧។ ក្នុងសន្និសិទកាសែតបញ្ចប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងនៅយប់ថ្ងៃទី១០មករានេះនៅវិមានសន្ដិភាពនាក្រុងភ្នំពេញឯកឧត្តមលីខឺឈាំងបានបញ្ជក់ថា៖យើងនឹងពង្រីកបន្ថែមនូវទំហំពាណិជ្ជកម្មនិងសេដ្ឋកិច្ចវិនិយោគរវាងគ្នាដើម្បីភាពរុងរឿងជាមួយគ្នាពិសេសកិច្ចសហការខាងនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌សំដៅប្រយោជន៍ប្រទេសក្នុងតំបន់ក៏ការតភា្ជប់ក្នុងតំបន់។ឯកឧត្តមលីខឺឈាំងបានបន្ថែមថា៖រដ្ឋាភិបាលចិនត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមកិច្ចសន្យាដែលយើងបាន ឯកភាពក្នុងកិច្ចប្រជុំដោយឈរលើគោលការណ៍កុងសងស៊ីសនិងអភិវឌ្ឍរួមគ្នានិងគោរពគ្នាទៅវិញទៅមក។​ ជាមួយគ្នានេះឯកឧត្តមលីខឺឈាំងក្នុងនាមសហប្រធានអចិន្ដ្រៃយ៍បានប្រកាសថានឹងផ្ដល់អារូបករណ៍ចំនួន១២០០០នាក់ដល់ប្រទេសក្នុងតំបន់មេគង្គដើម្បីរឹតចំណងមិត្តភាពនិងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក៏ការបំពេញតាមសេចក្ដីថ្លៃការរួមរវាងប្រទេសទាំង៦ក្នុងកិច្ចសហប្រតិបិត្តការមេគង្គឡានឆាងនេះ៕​  

មើលពេញ

សម្ដេចហ៊ុនសែនប្រគល់”ច្រវា”ជានិមិត្តិរូបកិច្ចសហការមេគង្គឡានឆាងដល់នាយករដ្ឋមន្ដ្រីឡាវ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពូជានៅយប់ថ្ងៃទី១០មករានេះបានប្រគល់”ច្រវា”សម្រាប់អុំទូកជានិមិត្តិរូបកិច្ចសហការមេគង្គឡានឆាងដល់លោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងត្រូវធ្វើជាសហប្រធានប្ដូរវេននៃកិច្ចប្រជុំកំពូលមេគង្គឡានឆាង។

មើលពេញ

ប្រមុខរដ្ឋាភិបាលមេគង្គ-ឡានឆាងបានឯកភាពបង្កើតមជ្ឈមណ្ឌល សំខាន់ចំនួនបី

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលមេគង្គ-ឡានឆាងឯកភាពបង្កើតមជ្ឈមណ្ឌល សំខាន់ចំនួនបីដើម្បីពង្រឹង​កិច្ចសហការរវាងចិននិងប្រទេសតាមដងទន្លេមេគង្គ។

មើលពេញ