ទំព័រដើម / មនុស្សធម៌ (page 12)

មនុស្សធម៌

ពលរដ្ឋនៅចំណុចពយកំពេញ ក្រុង ខេត្តព្រះសីហនុ នឹងទទួលបានប័ណ្ណកម្មសិទ្ឋដីធ្លីនាពេលដ៏ខ្លីខាងមុខ

ខេត្តព្រះសីហនុៈលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ស្នើអោយប្រជាពលរដ្ឋ ត្រូវរក្សាទុកឲ្យបានគត់មត់មិនត្រូវយកប្លង់ដែល ទទួលបាននាពេលខាងមុខយកទៅដាក់បញ្ចាំយកប្រាក់មកចាយវាយខុសគោលដៅដែលធ្វើឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ ព្រោះការងារគ្រប់គ្រងដីធ្លីជាកត្តាសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីកិច្ចប្រជុំស្តីពីការបិទផ្សាយទិន្នន័យក្បាលដីជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានល័ក្ខណៈជាប្រពន្ធ័ជូនដល់ម្ចាស់ក្បាលដីចំណុចពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុនាចុងសប្តាហ៏កន្លងទៅនេះ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ថាការងារគ្រប់គ្រងដីធ្លីជាកត្តាសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ហើយបន្ទាប់ពីទទួលបាននូវប្លង់សម្គាល់អចលនវត្ថុដោយស្របច្បាប់ហើយត្រូវតែរក្សាទុកឲ្យបានគត់មត់មិនត្រូវយកប្លង់ដែលទទួលបាននាពេលខាងមុខ យកទៅដាក់បញ្ចាំយកប្រាក់មកចាយវាយខុសគោលដៅដែលធ្វើឲ្យបាត់បង់សុភមង្គលក្នុងគ្រួសារ។ ក្នុងនាមអាជ្ញាធរខេត្តក៍សូមថ្លែងកោតសរសើរដល់មន្ត្រីនៃមន្ទីររៀបចំដែនដី គ្រប់គ្រងកម្មវិធិធីអនុវិស័យររដ្ឋបាលដីធ្លីខេត្តដែលបានខិតខំសម្រេចបានជាផ្លែផ្កា នាពេលកន្លងមកក្នុងការបំរើឲ្យផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តព្រះសីហនុ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំ។ លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបានមានប្រសាសន៍ថាយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុលេខ៦៧៦/១៧ (ស.ជ.ណ )ចុះថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៧ និងឆ្លងតាមកិច្ចប្រជុំផ្សព្វផ្សាយកំណត់តំបន់ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានល័ក្ខណៈជាប្រពន្ធ័ជូនដល់ម្ចាស់ក្បាលដីចំណុចពយកំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧កន្លងមកនិងយោងតាមអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ដែលបានសម្រេចឲ្្យក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានចុះបញ្ជីរដីធ្លីជូនប្រជាពលរដ្ឋក្នុងចំណុចខាងលើនិងបានធ្វើការបិទផ្សាយពីទិន្នន័យក្បាលដីចំនួន៥២ក្បាលដីក្នុងនោះ០៤ក្បាលដីមិនមានទិន្នន័យ ។ លោកប្រធានមន្ទីរបានបន្តថាការបិទផ្សាយទិន្នន័យក្បាលដីខាងលើចាប់ពីថ្ងៃទី១៣ ខែតុលាដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧ បើបងប្អូនជាម្ចាស់ក្បាលដីណា ដែលមានការពាក់ព័ន្ធសុំឲ្យធ្វើការតវ៉ាជាមួយមន្ត្រីជំនាញប្រចាំការនៅចណុចខាងលើដើម្បីធ្វើការដោះស្រាយក្នុងករណីមិនអាចដោះស្រាយបានមន្ត្រីជំនាញនិងធ្វើរបាយការណ៍ជូនថ្នាក់ជាតិដោះស្រាយបន្ត ។ចំពោះម្ចាស់ក្បាលដីណាដែលមិនមានវិវាទគណ:កម្មការជំនាញនិងកសាងឯកសារជូនលោកអភិបាលនៃគណ:អភិបាលខេត្តពិនិត្យសម្រេចផ្តល់បណ្ណ័សម្គាល់អចលវត្ថុជូនដល់ពួកគាត់៕

មើលពេញ

មន្ដ្រី៖មនុស្សចាស់ គឺជាធនធានដ៏មានសារសំខាន់បំផុត

រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាល ខេត្តរតនគិរី ចាត់ទុកមនុស្សចាស់ គឺជាធនធានដ៏មានសារសំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ។ ការចាត់ទុកដូចនេះរបស់ ឯកឧត្តម ថង សាវុន គឺបានធ្វើឡើងនៅក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ ២០១៧ ក្រោមប្រធានបទ “សមាគមន៍មនុស្សចាស់ គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ គ្រួសារ និងសង្គមជាតិ” ហើយទិវានេះត្រូវបានរដ្ឋបាលខេត្តរតនគីរី រៀបចំធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧នេះ ។ ថ្លែងនៅក្នុងឱកាសនោះទៀតដែរ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះយើងអាចមើលឃើញថា មរតកទាំងអស់នេះមិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ ។ …

មើលពេញ

សម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ 

ខេត្តរតនគិរី៖ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ហូរ​ធ្លាក់ ។ ហើយក្នុងរយៈពេលពីរ បីឆ្នាំកន្លងទៅសម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តមានការកើនឡើង តែរហូតមកដល់បច្ចុប្បន្ននេះទឹកធ្លាក់ចាអ៊ុងកំពុងប្រឈមការថយចុះភ្ញៀវទេសចរណ៏ទៅវិញដោយសារបញ្ហាផ្លូវ ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរនគីរីបានអោយដឹងថា ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​នៃទឹក​ធ្លាក់ចាអ៊ុង គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍រូបនេះដដែរ បានបន្ដរដឹងទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះសហ​​គមន៍​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុងបានសាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ មានចំនួនបីបត់ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ ហើយនៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ភ្ញៀវទេស​ចរ​គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍បានបន្ថែមទៀតថា រយៈពេលពីរ ទៅបីឆ្នាំកន្លងទៅនៅ​ក្នុងបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ ។ តែមកដល់បច្ចុប្បន្នក្នុងឆ្នាំ២០១៧នេះមិនមានអ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ដូចមុននោះទេ …

មើលពេញ

គ្រូបង្រៀនខ្មែរឥស្លាមនៅក្នុងខេត្តតាកែវសម្តែងការសប្បាយរីករាយក្លាយជាគ្រូរបង្រៀនក្នុងក្របខ័ណ្ឌរដ្ឋ

តាកែវ៖ ថ្លែងប្រាប់ទូរទស្សន៏រស្មីហង្សមាសក្រោយបញ្ចប់ការប្រជុំផ្សព្វផ្សាយនៅការដាក់បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ជាក្របខ័ណ្ឌរបស់រដ្ឋនៅភូមិចាម សង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី ១៧ តុលា ២០១៧ នេះ លោក យូសោះ ក៏ឌៀត គ្រូរបង្រៀនខ្មែរឥស្លាម នៅភូមិដើមគរ ឃុំបូរីជលសារ ស្រុកបូរីជលសារ បានសំដែងនៅទឹកចិត្តត្រេកអរយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់បញ្ចូលគ្រូរបង្រៀនខ្មែរឥស្លាមជិត១៥០០នាក់នៅទូរទាំងប្រទេសមានក្របខ័ណ្ឌរដ្ឋ មានប្រាក់បៀរវត្សន៏ ត្រឹមត្រូវដូចនិងគ្រូគេដ៏ទៃ នេះជាប្រវត្តិសាស្ត្រមួយដែលកើតមានឡើងវិញបន្ទាប់ពីបានបាត់បង់អស់រយៈពេល ៥០០ឆ្នាំមកនេះ ហើយលោកបានសន្យាថា បើទោះជាលោកមានមានកំរិតវប្បធ៍មតិចតួចរឺយ៉ាងណាលក៏ដោយលោក និងខិតខំបង្រៀនដល់សិស្ស និងក្មេងជំនាន់ក្រោយបានយល់ដឹង ចំនេះវិជ្ជារបស់ខ្មែរ ។ មានសម្លេង ថ្លែងនៅក្នុងពិធីនោះដែរលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ លោកបានលើកថា ប្រទេសជាតិដែលមានការរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័សនេះបានគឺទាល់តែមានការអប់រំខ្ពស់ សំបូរទៅដោយធនធានមនុស្សដែលមានសមត្ថភាព និងការទទួលស្គាល់ដោយក្រសួង និងមានជំនាញពិតប្រាកដ ទើបប្រទេសជាតិរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើនលើគ្រប់វិស័យ ។ លោកប្រធានមន្ទីរបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលជាគ្រូបង្រៀនបានចូលទៅក្នុងក្របខ័ណ្ឌរបស់រដ្ឋរួចហើយ សូមអស់លោក ត្រូវយកចិត្តទុកដាក់លើការបង្រៀន …

មើលពេញ

កម្ពុជាស្វាគមន៍ទេសចរបានជិត៤ម៉ឺននាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកញ្ញា

ខេត្តបន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែកញ្ញាឆ្នាំ២០១៧ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន៣៧.៤៣៣នាក់។នេះបើតាមរបាយការណ៍ប្រជុំក្រុបប្រឹក្សាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧​នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃនេះ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍មន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យនៅខែកញ្ញឆ្នាំ២០១៧នេះភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧មានភ្ញៀវទេសចរណ៍បរទេសមានចំនួន៣៧.៤៣៣នាក់បើគឹតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៤៧នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧កន្លងទៅមានចំនួន៣៩.២៨៧នាក់គិតមធ្យម​មួយថ្ងៃ១.៣០៩នាក់គឺមានថយចុះ០៤,៧១ភាគរយ។ លោកបានបញ្ជាក់ថា៖ភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតលេងកាស៊ីណូនៅប៉ោយប៉ែតនៅខែកញ្ញាឆ្នាំ២០១៧នេះមានចំនួន៣៨.០៤៧នាក់គឹតមធ្យម១ថ្ងៃមានចំនួន១.២៦៨នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧មានចំនួន៣​៧.៥៣២នាក់មានការកើនឡើង០១,៣៧ភាគរយ។និងភ្ញៀវទេសចរចូលកំសាន្តតាមរម្មណ៍ដ្ឋាននានាមានចំនួន១២​២.១​៧៦នាក់ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកមានចំនួន១២២.០៦៨នាក់ និងភ្ញៀវបរទេសមានចំនួន១០៨នាក់។ភ្ញៀវស្នាក់នៅក្នុងខេត្តសរុបចំនួន១០.២៦៧នាក់ ខ្មែរចំនួន១០.០៨២នាក់ បរទេស១៨៥នាក់ហើយតំបន់ឧស្សាហកម្មទេសចរណ៍មានចំនួន២៦២កន្លែង៕(ប៊ុន ធឿន)

មើលពេញ

ចៅហ្វាយខេត្តអំពាវនាវដល់ពលរដ្ឋបញ្ឈប់ធ្វើបង្គន់និងផ្ទះបាយចូលស្ទឹងមាត់សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ចៅហ្វាយខេត្តអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសិរីសោភ័ណបញ្ឈប់ធ្វើបង្គន់និងផ្ទះបាយលយចូលស្ទឹងដែលប៉ះពាល់បរិស្ថាន។លោកអភិបាលខេត្តបានលើកឡើងកិច្ចប្រជុំកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅតាមដងស្ទឹងសិរីសោភ័ណក៍ដូចជាដងស្ទឹងមង្គលបូរីឃើញសកម្មភាពប្រជាពលរដ្ឋដែលដែលធ្វើផ្ទះរស់នៅតាមដងស្ទឹងបានធ្វើបង្គន់បន្ទបង់និងផ្ទះបាយឡោយចូលស្ទឹងហើយបង្ហូរទឹកស្អុយ និងបោះកាកសំណល់ចូលស្ទឹងដែលធ្វើអោយប៉ះពាល់បរិស្ថានទឹកស្ទឹង។ លោកបានបញ្ជាក់ថា៖សុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងមានដងស្ទឹងសិរីសោភ័ណនិងដងស្ទឹងមង្គលបូរីត្រូវបញ្ឈបសកម្មភាពដែលលួចសង់រំលោភចំណីមាត់ស្ទឹងហើយធ្វើបង្គន់បន្ទបង់និងផ្ទះបាយឡោយចូលស្ទឹងទៀត។ហើយអាជ្ញាធរមូលដ្ឋានមានស្រុក/ក្រុងត្រូវមើលបើប្រជាពលរដ្ឋណាមួយធ្វើបង្គន់បន្ទបង់និងផ្ទះបាយឡោយចូលស្ទឹងត្រូវណែនាំអោយគាត់បញ្ឈប់ជាបន្ទាន់។ លោក សួន បវរ បានបញ្ជាក់ថា៖ដងស្ទឹងសិរីសោភ័ណគឺខេត្តបានគ្រោងកសាងផ្លូវសងខាងមាត់ស្ទឹងដើម្បីលំអរក្រុងហើយខេត្តកំពុងដំណើរកសាងផ្លូវនៅខាងត្បូងស្ទឹងចាប់ពីចំណុចត្រើយម្ខាងត្បូងសកលវិទ្យាល័យមានជ័យស្ថិតសង្កាត់ទឹកហើយតភ្ជាប់សង្កាត់អូរំបិល.ព្រះពន្លា។ហើយការកសាងផ្លូវនេះដើម្បីអភិវឌ្ឍន៍ក្រុងនិងបង្កើតតំបន់រម្មណីយ៍ដ្ឋានអាចទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅជាប្រយោជន៍ប្រជាពលរដ្ឋ៕(ប៊ុន ធឿន)

មើលពេញ

ប្រធានមជ្ឈមណ្ឌល ADPCជំរុញឲ្យកម្ពុជាជួយផ្តល់សច្ចាប័នដល់មជ្ឈមណ្ឌលនេះដើម្បីឲ្យដំណើរការទៅមុខ

ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីដែលហៅកាត់ថា ADPC ជំរុញឲ្យកម្ពុជាជួយផ្តល់សច្ចាប័នដល់ស្ថាប័នអន្តរជាតិមួយនេះដើម្បីអាចដំណើរការទៅបាន ដោយកម្ពុជាក៍នឹងក្លាយទៅជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេស៩នៅអាស៊ី។ នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែតុលា នេះ លោក ក្រាស៊ែ ចាន់ណាវង្ស (Krasae Chana Wongse) ប្រធានមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី បានស្នើឲ្យកម្ពុជាជួយពន្លឿនការផ្តល់សច្ចាប័នដល់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីឲ្យបានឆាប់ ពីព្រោះថាមជ្ឈមណ្ឌលនេះបង្កើតឡើងដោយប្រទេសចំនួន៩ ក្នុងនោះប្រទេសចំនួន៧បានផ្តល់សច្ចាប័នរួចហើយ នៅតែប្រទេសពីរប៉ុណ្ណោះគឺកម្ពុជានិងថៃ ដែលពុំទាន់បានផ្តល់នៅឡើយ។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបបញ្ចប់ថា លោក ក្រាស៊ែ បានជំរាប សម្តេចតេជោថា ការស្នើឲ្យកម្ពុជាជួយពន្លឿនការផ្តល់សច្ចាប័ននេះ ដើម្បីឲ្យស្ថាប័នអន្តរជាតិមួយនេះអាចដំណើរការទៅបានក្នុងពេលឆាប់ៗខាងមុខនេះ។ជាងនេះក៍ចង់ឲ្យប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសស្ថាបនិក នៃការបង្កើតមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោ មានប្រសាសន៍ថា កម្ពុជានឹងខិតខំជម្រុញកិច្ចការផ្តល់សច្ចាប័ននេះឲ្យបានលឿន តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែតុលាខាងមុខនេះ នឹងបន្តដាក់ជូនទៅកាន់រដ្ឋសភានាពេលខាងមុខ ដើម្បីរួមចំណែកធ្វើឲ្យ នៃមជ្ឈមណ្ឌល ត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះអាចដំណើរការទៅមុខបានឆាប់។ សម្តេចបានគូសបញ្ជាក់ថា …

មើលពេញ