ទំព័រដើម / មនុស្សធម៌ (page 5)

មនុស្សធម៌

មន្ត្រី​យោធា​ប្រមាណ​៣០០​នាក់​បរិច្ចាគ​ឈាម សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​

​ ​ភ្នំពេញ ៖ មន្ត្រី​យោធា​ប្រមាណ​៣០០​នាក់ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ទុក​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ក្រោម​ប្រធានបទ​“​ឈាម​របស់​យើង គឺជា​ឱសថ​ដ៏​ស័ក្តិ​សិទ្ធ​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស​“​។​

មើលពេញ

ក្រសួងវប្បធម៌នឹងចុះបោះបង្គោលព្រំដីប្រាសាទភ្នំជើងព្រៃដែលមានទំហំជិត១០០ហិចតា

ខេត្តកំពង់ចាម: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គ្រោងនឹងចុះសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម និងមន្ទីរពាក់ព័ន្ធ ដើម្បីបោះបង្គោលកំណត់ព្រំដីថែរក្សាកេរមត៌កបុព្វបុរសខ្មែរ គឺប្រាសាទប្រវត្តិសាស្រ្តភ្នំជើងព្រៃដែលមានទំហំ ៩៨ ហិកតា ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ នៅពេលឆាប់ៗខាងមុខនេះ។

មើលពេញ

ចៅហ្វាយខណ្ឌសែនសុខដឹកនាំមន្រ្តីចុះសាកសួរសុខទុក្ខ នាយប៉ុស្តិ៍ មេភូមិ កំពុងមានជម្ងឺ ជាការផ្តល់កម្លាំងចិត្ត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨នេះ លោកអភិបាលខណ្ឌសែនសុខ លោកអធិការខណ្ឌ ដឹកនាំមន្រ្តីក្រោមឱវាទចុះ

មើលពេញ

បាត់​រថយន្ត​៣១​គ្រឿង​សមត្ថកិច្ច​រក​ឃើញ​រថយន្ត​១១​គ្រឿង​

សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ ព្រមទាំង​នគរបាល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​រយៈ​នេះ​រក​ឃើញ​រថយន្ត​ចំនួន​១១​គ្រឿង​ហើយ​ បន្ទាប់​ពី​មាន​ករណី​មន្ត្រី​អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ឆបោក​រថយន្ត​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ចំនួន​៣១​គ្រឿង​ដោយ​មាន​បណ្តឹង​ចំនួន​២៧​នោះ​។​

មើលពេញ

សម្តេចក្រឡាហោមអំពាវនាវឲ្យខិតខំថែរក្សាខ្សែក្រវ៉ាត់ជ័យលាភីឆ្នើមនាឆ្នាំខាងមុខទៀត

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់អោយខុិតខំរួមគ្នាបន្តទៀតដើម្បីរក្សារង្វាន់ជ័យលាភីថ្នាក់តំបន់ឬសហគមន៍អន្តរជាតិថ្មីៗទៀតនៅពេលខាងមុខ។

មើលពេញ

ទីទួលប្រាសាទបុរាណចំនួន៦កន្លែង ត្រូវបានគេរកឃើញនៅខេត្តក្រចេះនិងកំពុងរៀបចំអភិរក្ស

ខេត្តក្រចេះ៖ ការលើកឡើងរបស់ លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត នៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣មិនា លើកទី២០ នាព្រឹក ថ្ងៃទី១៣ មិនា បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈតែងតែយកចិត្តទុកដាក់ ក្នុងការបំពេញការងារនិងភារៈកិច្ចរបស់ខ្លួនបានល្អប្រសើរទាំងបេតិកភណ្ឌ័រូបីយ៍ និងអរូបីយ៍ ដើម្បីឲ្យមានការអភិវឌ្ឍន៍តាមទិសដៅរបស់រាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ៖ លើសពីនេះមន្ត្រីជំនាញនៃមន្ទីរបានរកឃើញទីទួលប្រសាទបុរាណចំនួន៦កន្លែងផ្សេងទៀតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងកំពង់តែរៀបចំផែនការអភិរក្ស ។ ក្រៅពីនោះក៏នៅមានផ្ទាំងសិលាចរិកមួយចំនួនដែលបានស្រាវជ្រាវរកឃើញនៅតាមបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្ត ត្រូវបាននាំមករក្សាទុកនៅមន្ទីរ។ លោកប្រធានមន្ទីរបញ្ជាក់ថា៖ ទីទួលប្រាសាទបុរាណដែលមន្ត្រីជំនាញបានចុះស្រាវជ្រាវរកឃើញនោះមាន៖ទីទួលប្រាសាទទូកមាស, ទីទួលប្រាសាទទួលវិហ៊ារ , ទីទួលប្រសាទនាងម្លិៈ , ទីទួលប្រសាទក្របីខោល , ទីទួលប្រាសាទអន្លង់ក្រពើ , និងទីទួលប្រាសាទត្រពាំងបន្ទាយ ។ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឃឹម សារឹទ្ធ ដែលអញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯ.ឧ បានមានប្រសាសន៍ កោតសសើរដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងអនុវត្ត ការងារទៅតាមយុទ្ធសាស្រ្តបទដ្ធាននានា …

មើលពេញ

មន្រ្តីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តម្នាក់ៗ៥ម៉ឺនរៀលសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខ

ភ្នំពេញ៖សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០១៨ បានចេញសេចក្តីសម្រេច​​ក្នុងការបើកប្រាក់ឧបត្ថម្ភជូនដល់មន្រ្តីរាជការទូទៅចំនួន៥ម៉ឺនរៀលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

មើលពេញ

កិច្ចប្រជុំប្រចាំឆ្នាំកាកបាទក្រហមខេត្តកំពង់ធំក្នុងនោះពលរដ្ឋជាង៤ពាន់គ្រួសារទទួលអំណោយ

ខេត្តកំពង់ធំ៖កិច្ចប្រជុំប្រចាំឆ្នាំកាកបាទក្រហមខេត្តកំពង់ធំក្នុងនោះពលរដ្ឋជាង៤ពាន់គ្រួសារទទួលអំណោយ។នេះបើតាមមន្ដ្រីបានអោយដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ សម្រេចបានឆ្នាំ២០១៧និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

មើលពេញ

បើករថយន្តក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកគោយន្តកន្ត្រៃបានបណ្ដាលស្លាប់ម្នាក់និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល

កំពង់ធំ ៖កាលពីវេលាសៀលថ្ងៃចុងសប្តាហ៏នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ដ កាម៉ារីបើកបុកគោយន្តកន្ត្រៃពីរក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦២ ម្ដុំរោងចក្រឡាំងសុង ក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលអោយអ្នករួមដំណើរក្នុងរថយន្ដ ម្នាក់ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ តាមប្រភពព័ត៏មានពីសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍គ្រោះថ្នាកចរាចរណ៍់នេះបង្កឡើងដោយសារអ្នកបើកបររថយន្ដកូរ៉ូឡា ស្រវឹងស្រាជោគជាំ)បើកបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ បង្កឲ្យរងរបួសស្រាល ៣នាក់និងអ្នករួមដំណើរក្នុងរថយន្ដ ម្នាក់ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យខេត្តកំពង់ធំ ខាងគោយន្តពីនាក់ របួសស្រាល ។ រថយន្តម៉ាកកូរ៉ូឡាពណ៍ស្លែ ពាក់ផ្លាកលេខកំពង់ធំ2A.03..26.បើកបរដោយឈ្មោះ ជា ភ័ក្ត្រា ភេទប្រុសឣាយុ២២ឆ្នាំរស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន(របួសស្រាលបានឃាត់ខ្លួន) ឣ្នករួមដំណើរឈ្មោះ លី ឡាំប៉ូ ភេទប្រុសឣាយុ២៣ឆ្នាំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន (ស្លាប់)។ ឣ្នកបើកបរគោយន្តឈ្មោះ ហុកម៉ៅ ភេទប្រុស ឣាយុ៣១ឆ្នាំនៅភូមិ ប្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ (របួសធ្ងន់) ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យនិងចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំដំណោះស្រាយគ្នាជាក្រោយ។ សមត្ថកិច្ចបានបន្តថា! ករណីគ្រោះថ្នាក់ចរាចរណ៏នេះគឺបង្កឡើងដោយអ្នកបើកបរ រថយន្តស្រវឹង …

មើលពេញ

សិស្សប្រមាណ៨០០នាក់នៃអនុវិទ្យាល័យសម្តេចឪ ទទួលការផ្សព្វផ្សាយពីកាំកុងត្រូល

ខេត្តព្រះសីហនុ៖ សិស្សានុសិស្សប្រមាណ800នាក់​នៃអនុវិទ្យាល័យ​សម្តេច​ឪ ក្រុងព្រះ​សី​ហ​នុ នាព្រឹកថ្ងៃទី២៨កុម្ភៈឆ្នំ២០១៨​នេះ បានទទួលការផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ ពី​សា​ខាកាំកុង​ត្រូល​ខេត្ត​ព្រះសីហនុក្នុងគោលបំណងបញ្រ្ជាប់ការយល់ដឹងប្អូនៗ​ជាសិស្ស​អោយ​ស្គាល់អំពិស្លាកសញ្ញា និង ទំនិញខូចគុណភាព ។

មើលពេញ