ទំព័រដើម / ការបោះឆ្នោត

ការបោះឆ្នោត

សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែនអំពាវនាវអោយពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលនាំមកនៅការអភិវឌ្ឍន៍និងសន្ដិសភាពហើយពលរដ្ឋគ្រប់ៗគ្នាជឿទុកចិត្តលើតែ គណបក្សប្រជាជនកម្ពុជា លេខ២០ តែ១គត់។

មើលពេញ

នៅសល់ត្រឹមតែ៦ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ២៣កក្កដានេះ គឺនៅសល់រយ:ពេលត្រឹមតែ៦ថ្ងៃទៀត ប៉ុណ្ណោះ ដែល ប្រជាពលរដ្ឋ មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត នឹងត្រូវ ប្រើប្រាស់ សិទ្ធិ របស់ ខ្លួន មានចែង ក្នុងច្បាប់ ដើម្បី ទៅ បោះឆ្នោត ជ្រើសរើស រកតំណាង ដឹកនាំ របស់ខ្លួន នៅថ្ងៃ ទី២៩ ខែ កក្កដា ឆ្នាំ ២០១៨​ ។

មើលពេញ

គ.ជ.ប.ទទួលស្គាល់អ្នកសង្កេតការណ៍គណបក្សនយោបាយជិត៨ម៉ឺននាក់សម្រាប់ការបោះឆ្នោតខាងមុខ

ភ្នំពេញ៖អ្នកសង្កេតការណ៍ជិត ៨ម៉ឺន នាក់មកពីគណបក្សនយោបាយទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត។នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសអោយដឹង។​

មើលពេញ

មន្ដ្រីសម្ដែងការព្រួយបារម្ភជំនន់ទឹកភ្លៀងអាចគំរាមការិយាល័យបោះឆ្នោតមួយចំនួននៅខេត្តក្រចេះ

  ខេត្តក្រចេះ៖ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តក្រចេះនៅថ្ងៃនេះបានសម្ដែងការព្រួយបារម្ភជំនន់ទឹកភ្លៀងអាចគំរាមការិយាល័យបោះឆ្នោតមួយចំនួននៅខេត្តក្រចេះ។​

មើលពេញ

ជប៉ុនផ្ដល់ហិបឆ្នោតជាង១ម៉ឺនហិបនិងរថយន្ដ៤០គ្រឿងដល់គ.ជ.ប.

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅកាត់ថា៖”​គ​.​ជ​.​ប​.”បានទទួលហិបឆ្នោតជាង១ម៉ឺន១ពាន់ហិបនិងរថយន្ដប្រភេទភីកកាប់ចំនួន៤០គ្រឿងពីរដ្ឋាភិបាលជប៉ុនដូចតាមការចុះហត្ថលេខាកន្លងមក។

មើលពេញ

សម្តេច ហ៊ុន សែននឹងដឹកនាំការហែក្បួនឃោសនាធំរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៧កក្កដា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំការហែក្បួនដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបិទការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ដោយជួបជុំនៅកោះពេជ្រនៅវេលាម៉ោង៧ព្រឹក៕    

មើលពេញ

គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត ​បាន​​ស្នើ​សុំ​ រដ្ឋា​ភិបាល​​ឱ្យ​ជួយ​​​ផ្អាក​ការ​លក់​និង​ពិសារគ្រឿងស្រវឹង នៅ២​ថ្ងៃ​​មុន​​ការបោះ​ឆ្នោត

គណ​​កម្មា​​ធិ​ការ​ជាតិ​​រៀប​​ចំ​កា​រ​​បោះ​​ឆ្នោត ហៅ​​​កាត់​​ថា​(គ ជ ប) បាន​​យល់​ឃើញថា​​ការ​លក់ដូរ​​និង​សេពគ្រឿងស្រវឹងនៅ​១ថ្ងៃ​មុន​ពេល​បោះ​ឆ្នោត​និង​ចំ​ថ្ងៃ​បោះឆ្នោត ​គឺ​វា​អាច​នឹងធ្វើ​ឱ្យប្រជាពល​រដ្ឋ​ខ្លះ ​បង្ក​ចេញ​​នូវភាពហឹង្សា ព្រម​ទាំង​អាចជាការទិញ​ទឹក​ចិត្ត​អ្នកបោះ​ឆ្នោតផងដែរ។​​ ​ការ​យល់ឃើញ​របស់​(គ ជ ប)​បែបនេះ គឺ​នៅក្នុងពេល​ដែលគណបក្ស​នយោបាយ​ចំនួន​២០ កំ​ពុង​បើកយុទ្ធនាការឃោសនា​រកសម្លេងគាំទ្រ ព្រមទាំង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំងតំណាងរាស្ត្រ​អាណ​ត្តិ​ទី៦ កាន់​តែ​​ខិតជិត​មកដល់​។​​ ​អ្នកនាំពាក្យ​(​គ ជ ប)លោក បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ទី​១២​​ខែ​កក្ក​ដា​ថា៖​​ការ​ផ្អាក​​ការ​លក់​​និងសេព​គ្រឿងស្រវឹង នៅ១​ថ្ងៃមុនការបោះ​ឆ្នោត និងចំថ្ងៃ​បោះ​ឆ្នោ​តនេះ ​មិនមែន​ជា​បញ្ញត្តិ​​ដែល​មាន​​ចែង​នៅ​ក្នុងច្បាប់ទេ ​​ក៏ប៉ុន្តែ​(គ ជ ប)យល់​ថា៖​ការផឹក​ស្រា ក៏ជាមូ​លហេតុ​​ដែល​អាចនាំ​ឱ្យ​កើតអំពើ​ហឹង្សា ​និង​អាចជាការទិញ​ទឹកចិត្ត​អ្នកបោះ​ឆ្នោត​ដែរ​ ទើប​(គ ជ ប)​ស្នើសុំ​ទៅរដ្ឋាភិបាល ឱ្យ​ជួយផ្អាកសកម្មភាពលក់ និងសេព​គ្រឿងស្រវឹង​នៅ​មុន​១ថ្ងៃ​មុន​​និងចំថ្ងៃ​បោះ​​​ឆ្នោត​នោះ​។​​ ​​រដ្ឋាភិបាល​បាន​ទទួលយកការស្នើសុំ របស់គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​ ព្រមទាំ​ង​បាន​ចេញ​សេចក្តីណែនាំ​ ស្ដីពី​ការផ្អាកការ​លក់ដូរ និងសេពគ្រឿងស្រវឹងនេះ​រួចហើយ​។​ ​កាលពីថ្ងៃទី៦ខែ​កក្កដា សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ បាន​ចេញ​សេចក្តីណែ​នាំ​​ថា៖​សូមប្រជាពលរដ្ឋខ្មែរ អាជីវករ ពាណិជ្ជករ​និងជនបរទេស នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ទាំ​ង​អស់ ត្រូវ​រួម​សហ​ការ​​ជាមួយ​រដ្ឋាភិបាល …

មើលពេញ

គ ជ ប ឱ្យ​ដឹង​ថា​​ការ​ធ្វើ​​យុទ្ធនាការបោះ​ឆ្នោត របស់​គណបក្សនយោបាយ​​នានា ​រយៈ​ពេល​​៥​ថ្ងៃ មក​​នេះ គឺ​​មាន​ប​ណ្ដឹង​​ចំនួន​៣ ករណី

មន្ត្រី​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត ​ឱ្យដឹងថា​ក្បួនយុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត របស់គណបក្ស​នយោបាយ​នានា ​ដែលធ្វើឡើង​រយៈពេល​៥ថ្ងៃ​មកនេះ ថ្វីត្បិត​តែស្ថានភាព​ទូទៅ​រលូ​ន​ ហើយគ្មាន​អំពើហឹង្សា ប៉ុន្តែ​ គ ជ ប បាន​ទទួ​ល​បណ្ដឹង​យ៉ាងហោចណាស់ក៏​ចំនួន​៣ករណី​ដែរ​។​ សេចក្តីប្រកាសពត៌មាន​​​របស់ (គ ជ ប) កាលពីថ្ងៃទី១១ខែកក្កដា​ឱ្យដឹងថា​ក្នុងរយៈពេល​៥ថ្ងៃ​នៃការធ្វើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត របស់គណបក្ស​នយោបាយនានា ថ្វីត្បិតតែ​ស្ថានភាព​សន្តិ​សុខ សុវត្ថិ​ភាព និងសណ្ដាប់ធ្នាប់សាធារណៈ បានរលូន ក៏ប៉ុន្តែ​គណកម្មការរៀបចំ ការបោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​​ខេត្តកណ្ដាល​បាន​ទទួល​បណ្ដឹងចំនួន១ករណី​​និង​នៅ​ខេត្ត​រតនគីរី ​មាន​បណ្ដឹងចំនួន​២​ករណី​។​​ ​អ្នកនាំពាក្យ(​គ ជ ប) លោក បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ នៅព្រឹក​​ថ្ងៃព្រហស្បតិ៍ទី​១២​ខែ​កក្កដា​ថា៖​នៅ​សង្កាត់​ឡា​បានសៀក​ ក្រុង​បាន​លុង ខេត្តរតនគីរី ​គឺ​អាជ្ញាធរមូលដ្ឋាន​ ​បាន​ប្ដឹង​គណ​បក្ស​​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ របស់លោក​ ខឹម វាសនា ដែល​បាន​ដើរ​ចាក់មេក្រូ ឃោសនា ដោយ​មិនសុំការអនុញ្ញាត ពី​អាជ្ញាធរ​។ ​ករណីនេះ ត្រូវ​អាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ចំនួន​២ដាក់ពាក្យ​បណ្ដឹ​ង។​ ​ ​ចំណែក​នៅ​ឯ​ឃុំ​ព្រែក​​អំពិល ស្រុក​ស្អាង …

មើលពេញ

រដ្ឋាភិបាលប្រកាសពីការផ្អាកការលក់ដូរគ្រឿងស្រវឹងថ្ងៃសសម្រាប់ការបោះឆ្នោត

ភ្នំពញ៖រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំ ឲ្យមានការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង ចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកក្កដា ដើម្បីធានាថា បរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តទៅ ក្នុងភាពល្អប្រសើរ និងគ្មានហិង្សា។

មើលពេញ

មន្ត្រីគ.ជ.បថា៖រដូវយុទ្ធនាការឃោសនារកសំលេងឆ្នោតពិតជាមានរឿងខ្លះតែដោះស្រាយ…

  បន្ទាយមានជ័យ៖មន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )​បានលើកឡើងថា៖រដូវយុទ្ធនាការឃោសនារកសំលេងឆ្នោតពិតជាមានរឿងខ្លះចំពោះគណបក្សនយោបាយចាស់គំនិតតែដោះស្រាយបានបញ្ចប់។

មើលពេញ