ទំព័រដើម / ការបោះឆ្នោត (page 15)

ការបោះឆ្នោត

គណបក្សគណបក្ស​​​ហ្វុនស៊ីនប៉ិច​ទទួលបាន៤១អាសនៈនៅរដ្ឋសភាខណៈគណបក្សនយោបាយពីរមិនទទួលយក

ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​រួចរាល់ហើយ​ ជូនដល់គណបក្ស​នយោបាយចំនួន ៦ ដែល​បាន​ចូលរួម​ក្នុងការ​​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាលទី៥ ឆ្នាំ២០១៣ ក្នុងខណៈ​ដែល​គណបក្ស​នយោបាយ​​ចំនួន​ពីរ​ បានប្រកាស​បដិសេធមិនទទួលយកនោះ។

មើលពេញ

ព្រឹទ្ធសភា អះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិមិនប៉ះពាល់​ដល់ដំណើរការ​បោះឆ្នោតព្រឹទ្ធសភា នោះទេ

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា បានអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិមិនប៉ះពាល់​ដល់ដំណើរ នៃការ​បោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្ដទៅនៅដើមឆ្នាំ២០១៨ខាងមុខនោះទេ។ ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា ការរំលាយគណបក្សសង្គ្រោះជាតិ របស់តុលាការកំពូល វាមិនប៉ះពាល់ ដល់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ នេះទេ ដោយ សារតែ គ.ជ.ប បានបែងចែករឿងអាសនៈ រដ្ឋសភា របស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សផ្សេង ទៀតរួចរាល់ហើយ ដើម្បីមានសិទ្ធិឈរឈ្មោះ និងទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

មើលពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធាន គ.ជ.ប ដាក់ចេញវិធានការរួមដើម្បីធានាដល់​សន្តិសុខ​សម្រាប់​ការបោះ​ឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវវិធាន​ការ​រួមគ្នា​មួយ​ដើម្បីធានាដល់សន្តិសុខ សុវត្តិភាពនិងសណ្តាប់ធ្នាប់ សម្រាប់ដំណើរ​ការរៀបចំការបោះឆ្នោត​ព្រឹទ្ធ​សភា និង​តំណាងរាស្រ្ត នៅឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន​បញ្ជាឲ្យមានការរៀបចំនូវ​កម្លាំងត្រៀមអន្តរាគមន៍នៅតាមភូមិសាស្រ្ត ខាងក្រៅនិងខាងក្នុងក្រុង ស្រុក ខណ្ឌនីមួយៗ ដោយធ្វើការ​តាម​ដាន ក្តាប់ជាប់សភាពការណ៍​សន្តិសុខក្នុងភូមិ​សាស្រ្ត​ដែលខ្លួនឈរជើងការពារ ដើម្បីងាយស្រួលចូលរួមជួយ​អន្តាគមន៍បានទាន់ពេលវេលា។ ក្នុងសេចក្តីណែនាំរួមដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច​ក្រឡា​​ហោម ស ខេង និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដាក់វិធានការការពារសន្តិសុខនេះតាំងពីការដំណើរការឃោសនាបោះឆ្នោត ការរៀប​ចំភ្នាក់ងារ​សន្តិ​​សុខបោះ​ឆ្នោត ការការពារដំណើរការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា និងការការពារ​ដំណើ​ការ​នៃការរាប់​សន្លឹកឆ្នោត​ជាដើម។ ជាមួយគ្នានេះក្រសួងមហាផ្ទៃបានណនាំឲ្យសមត្ថកិច្ច​កង​កម្លាំង​ប្រដាប់អាវុធទាំងអស់ដែលរួមមាន៖ ប៉ូលីស កងរាជអាវុធ​ហត្ថ និងទាហាន ដែលបំពេញការងារនេះ ត្រូវប្រកាន់ជំហរអព្យា​ក្រឹត្យ ក្នុងការរក្សា​ការពារ​ដំណើ​រការបោះឆ្នោតខាងមុខនេះ។ ​កង​កម្លាំងប្រដាប់អាវុធរបស់ជាតិ កម្លាំងទាំងអស់មិនត្រូវដើរបំផុសបំផុល បំភិតបំភ័យ និងគំរាម​កំហែង​​តាម​គ្រប់រូបភាព ពិសេសមិនត្រូវប្រើអំណាច ឬឥទ្ធិពលរបស់ខ្លួន ក្នុងសកម្មភាពគាំទ្រ ឬប្រឆាំង​បេក្ខជន​​ឈរ​ឈ្មោះ​បោះឆ្នោត តំណាង …

មើលពេញ

រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា អះអាង ការរំលាយបក្សប្រឆាំង គឺជាការអនុវត្តន័ច្បាប់កម្ពុជា

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរំលាយបក្សប្រឆាំង គឺជាការអនុវត្តតាមច្បាប់កម្ពុជា ដើម្បីរក្សាសន្តិសុខ និងស្ថេរភាពនយោបាយរបស់កម្ពុជា។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ គឺជាការឆ្លើយតបទៅនិងឯកឧត្តម វីល្លៀម ហៃដ្ត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបង្ហាញការព្រួយបារម្ភចំពោះស្ថាការណ៍កម្ពុជាក្រោយរំលាយបក្សប្រឆាំង ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃអង្គារ៍ ទី២១ វិច្ឆិកានេះ នាទីស្តីការក្រសួង។ ជាការឆ្លើយតបចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា អ្វីដែលកម្ពុជាបានធ្វើក្នុងការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តច្បាប់ប៉ុណ្ណោះ ដើម្បីរក្សានូវស្ថេរភាពសន្តិសុខ សង្គម។ គួរបញ្ជាក់ថា ក្រោយតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិជាផ្លូវការនោះ មានប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាល និងអង្គការមួយចំនួន តែទោះបី ជាយ៉ាងណាក៏ដោយមន្រ្តីរដ្ឋាភិបាលធ្លាប់បានលើកឡើងថា កម្ពុជាអនុវត្តន៍ទៅតាមច្បាប់ ដោយមិនខ្លាចសម្ពាធពីអន្តរជាតិនោះទេ។ គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការរកឃើញថា គណបក្សសង្រ្គោះជាតិ បានរៀបចំផែនការ ក្នុងការបង្កើតនូវបដិវត្តពណ៍ផ្គួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបណ្តឹងដែលប្តឹង ដោយក្រសួងមហាផ្ទៃ។ ក្រៅពីរំលាយគណបក្សសង្រ្គោះជាតិហើយនោះ តុលាការកំពូលក៏បានសម្រេចមិនឲ្យថ្នាក់ដឹក …

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថាមិនអាចទុកឲ្យគ.ជ.ប. គាំងបានឡើយឯគណបក្សហ្វុនស៊ីនប៉ិចនឹងបានតំណែងអនុប្រធាន

ភ្នំពេញ៖នៅព្រឹកនេះក្នុងពេលជូបជាមួយកម្មករសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានលើកពីការលាឈប់របស់ម​ន្រ្តីគ.ជ.ប. បីនាក់របស់បក្សប្រឆាំង ដែលមានបំណងចង់ឲ្យគ.ជ.ប.(គណកម្មកាធិការរៀបចំការបោះឆ្នោត)គាំង។សម្តេចថាមិនអាចទុកឲ្យគ.ជ.ប. គាំងបានឡើយ ការលាឈប់ បីនាក់ត្រូវបោះឆ្នោតជ្រើសរើសជំនួសបីនាក់មកវិញ។សម្តេចមានប្រសាសន៍ថា៖តួនាទីនេះcpp មិនប៉ះពាល់ទេអាចអនុប្រធានឲ្យទៅ(គណបក្ស)ហ្វុនស៊ីនប៉ិច សមាជិកម្នាក់ទៀតឲ្យទៅគណ​បក្សសញ្ជាតិកម្ពុជានិងម្នាក់ទៀតជ្រើសរើសពីNGO។ សម្តេចបានស្នើរទៅប្រធានគ.ជ.ប. បើអ្នកទាំងបីនាក់ដែលបានលាលែងហើយមកសុំចូលវិញសូមកុំឲ្យចូលវិញឲ្យសោះ។ គេលាលែងក្នុ ងចេតនាធ្វើ ឲ្យគ.ជ.ប.គាំ តែរាជរដ្ឋាភិបាលមិនទុកឲ្យគាំងបានឡើយ គឺការបោះឆ្នោត នៅតែរៀបចំឡើង នៅពេលខាងមុនមិនអាចទុកឲ្យ គាំងបានទេ គឺត្រូវតែដំណើរការជាដាច់ខាត ថ្ងៃ ទី២៥ កុម្ភ´២០១៨បោះឆ្នោតព្រឹទ្ធសភា និងនៅថ្ងៃ ទី២៩ កក្កដា២០១៨ បោះឆ្នោត សភា៕

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថាបើបរទេសឈប់ទិញទំនិញកម្ពុជាគឺមកពីបក្សប្រឆាំង

ភ្នំពេញ៖នៅព្រឹកនេះសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីប្រាប់កម្មករថាពេលនេះក្រុមអតីតបក្សប្រឆាំងកំពុងសុំទៅប្រទេសនានាកុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា។ សម្តេចថាបើសិនជាមានការកាត់បន្ថយការបញ្ជាទិញគឺជាស្នាដៃរបស់បក្ស ប្រឆាំង។សម្ដេចបានលើកឡើងនៅក្នុងពេលជូបកម្មករជាង១ម៉ឺននាក់។

មើលពេញ

សមាជិកនិងអនុប្រធានគ.ជ.ប.៣រូបប្រកាសលាឈប់ពីតំណែង

ភ្នំពេញ៖សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៣រូប ក្នុងចំណោម ៤រូប ដែលជាកូតារបស់គណបក្សសង្រ្គោះជាតិ បានដាក់លិខិតលាលែងផ្លូវការទៅរដ្ឋសភា គឺ ៖1-លោក គួយ ប៊ុនរឿន អនុប្រធាន 2-លោក រ៉ុង ឈុន សមាជិក គជបនិង3-លោកស្រី តែ ម៉ានីរ៉ុង សមាជិក ។ការលាឈប់អ្នកទាំងបីក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកហ៊ីងធិរិទ្ឋិមិនបានប្រកាសលាឈប់នោះទេ។លោកនៅបន្ដការងារជាធម្មតា។ លោកហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប មកពីគណបក្សសង្រ្គោះជាតិដែរនោះ កាលពីថ្ងៃទី១៩ វិច្ឆិកា ​បានចេញសេចក្តីប្រកាសមួយ ដោយបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា លោកបានសុំលាលែងតំណែងពី គ.ជ.បនោះ។ លោក បានប្រកាន់ជំហរក្នុងការបន្តធ្វើការងារនៅ គ.ជ.ប បន្តទៀត បើទោះបីជាគណបក្សសង្រ្គោះជាតិ បានរំលាយហើយក៏ដោយ៕

មើលពេញ

អ្នកនាំពាក្យ ៖ គ្មានសមាជិក គ.ជ.ប កូតាមកពីអតីតសមាជិកCNRP ណាលាលែងនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា រហូតមក​ដល់​ពេលនេះ គ.ជ.ប នៅមិនទាន់ទទួលលិខិតផ្លូវការណាមួយពីសមាជិក គ.ជ.ប កូតាអតីតសមាជិកគណបក្ស​សង្រ្គោះ​ជាតិ​ ដែលចង់លាលែងតំណែងពីស្ថាប័ន គ.ជ.ប បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះទេ។      ការប្រកាសរបស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បែបនេះ គឺធ្វើឡើងបន្ទាប់ពីឯកឧត្តម រ៉ុង ឈុន សមាជិក គ.ជ.ប បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមុនសវនាការតុលាការកំពូលថាលោក​នឹងដាក់​ពាក្យ​លាលែង​ពី គ​.​ជ​.​ប នៅពេលដែល​ឃើញ​សាលដីកា​របស់​តុលាការ​កំពូល​ស្តីពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី២០ វិច្ឆិកានេះ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប នៅតែដំណើរទៅមុខបើទោះបីជាសមាជិក គ.ជ.ប មកពីកូតាគណបក្សសង្រ្គោះជាតិ លាលែងពីតំណែងក៏ ដោយ។ ការមិនប៉ះពាល់នេះ គឺដោយសារតែមុនការបង្កើត គ.ជ.បនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណ​បក្ស​សង្រ្គោះជាតិ បានបង្កើតច្បាប់រួចរាល់ទៅហើយ ដើម្បីគ្រប់គ្រងស្ថានភាពនេះ​ប្រសិនបើមានការលាលែង​សមាជិក​គ.ជ.​ប ណាម្នាក់នោះ។ ដោយឡែកឯកឧត្តម ហ៊ីង ធីឬទ្ធិ សមាជិក …

មើលពេញ

ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិនៅទូទាំងខេត្តកំពង់ចាម មានចំនួន ១,០៩៧ស្លាក ត្រូវបានទម្លាក់ចុះអស់

ខេត្ដកំពង់ចាម៖​ ស្លាកគណបក្សសង្គ្រោះជាតិនៅទូទាំងខេត្តកំពង់ចាមសរុប ១,០៩៧ស្លាក ត្រូវបានទម្លាក់ចុះអស់ហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយពីតុលាការកំពូលបានកាត់រំលាយគណបក្សនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅនេះ។ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម លោក គួច ចំរើន បានប្រាប់ភ្នាក់ងារយើង នៅព្រលប់ថ្ងៃនេះថា បន្ទាប់ពីប្រតិបត្តិការពេញមួយថ្ងៃស្លាកគណបក្សសង្រ្គោះជាតិនៅទូទាំងខេត្តកំពង់ចាម បានទម្លាក់ចោលអស់ហើយ ដោយមិនមានបាតុភាព ឬការរារាំងណាមួយនោះឡើយ។ លោក គួច ចំរើន បានឲ្យដឹងដែរថា ស្លាកគណបក្សសង្រ្គោះជាតិ ដែលបានទម្លាក់នេះរួមមាន៖ ១. ស្រុកចំការរលើ ចំនួន ៩២ស្លាក, ២. ស្រុកស្ទឹងត្រង់ ១៤១ស្លាក, ៣. ស្រុកជើងព្រៃ ១១៤ស្លាក, ៤. ស្រុកបាធាយ ១០២ស្លាក, ៥. ស្រុកព្រៃឈរ ១៦៣ស្លាក, ៦. ស្រុកកងមាស ៨៧ស្លាក, ៧. ស្រុកស្រីសន្ធរ ១៥០ស្លាក, ៨. ស្រុកកោះសូទិន ៧២ស្លាក, ៩. …

មើលពេញ

ព្រឹទ្ឋសភា៖ការបោះឆ្នោតព្រឹទ្ឋសភាដំណើរធម្មតាបើទោះបីគណបក្សសង្គ្រោះជាតិរំលាយ

ខេត្តកំពង់ធំ៖ព្រឹទ្ទសភាភូមិភាគទី៨ ឯកឧត្តម យ៉ង់សែមថ្លែងថាទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលក៏ដោយ តែការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅកម្ពុជានៅតែបន្តដំណើរការ ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពី រសៀលថ្ងៃចុងសប្តាហ៏នេះ ឯកឧត្តម យ៉ង់សែម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា គឺដើម្បីឆ្លើយតបតាមកិច្ចខិតខំប្រឹងប្រែង បំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលកន្លងមក។ ឯកឧត្តមបន្តថាសមាជិកព្រឹទ្ធសភាភូមិភាគទី៨មាន ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី គឺមាន៦ អសនៈ។ ម្យ៉ាវិញទៀត ដំណើរការនៃការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ដែលគ្រោងនឹងប្រព្រឹទ្ធនៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានរយៈពេល៦ឆ្នាំម្តង ទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល កាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៧នេះ ក៏ដោយ តែការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅម្ពុជា នៅតែប្រព្រឹត្តតាមការកំណត់ដដែល។ ចំពោះការបែងចែកអាសនៈរបស់គណបក្សនយោបាយវិញ គ.ជ.ប កំពុងសិក្សាត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ នៅបទបញ្ជា និងនីតិវិធីបន្ថែមនៃការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មីដែលទាក់ទងព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ជាមួយគ្នានោះ តុលាការកំពូលរបស់កម្ពុជា …

មើលពេញ