ទំព័រដើម / ការបោះឆ្នោត (page 2)

ការបោះឆ្នោត

​ថ្ងៃដំបូង​នៃ​​​យុទ្ធនា​ការ​ឃោសនា​​បោះ​​ឆ្នោត​​អាណត្តិ​ទី៦ គឺ​ប៉ះ​​ចំ​ថ្ងៃប្រារព្ធខួប​លើកទី​៦៧​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា​​​

ភ្នំពញ៖ថ្ងៃ​ចាប់ផ្ដើម​​បើកយុទ្ធនាការ​ឃោសនា​ ជ្រើស​​តាំង​តំណាងរាស្រ្ត​អាណត្តិទី៦​នៅថ្ងៃ​ទី៧ខែ​កក្ក​ដា​ គឺចំ​នឹងថ្ងៃ​​ប្រារព្ធ​ខួប​លើកទី៦៧​ឆ្នាំ​​របស់គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង។​​

មើលពេញ

គជប ​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍​ឬវិទ្យុ ដែលជួល​ម៉ោង​ផ្សព្វផ្សាយ​​ឱ្យគណបក្ស​នយោបាយ នៅក្នុងយុទ្ធនាការឃោសនា​បោះ​​ឆ្នោត​គឺត្រូវជូនដំណឹងទៅ​​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ជាមុន

ភ្នំពញ៖គជប ​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍​ឬវិទ្យុ ដែលជួល​ម៉ោង​ផ្សព្វផ្សាយ​​ឱ្យគណបក្ស​នយោបាយ នៅក្នុងយុទ្ធនាការឃោសនា​បោះ​​ឆ្នោត​គឺត្រូវជូនដំណឹងទៅ​​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ជាមុន​យុទ្ធនាការឃោសនា​បោះឆ្នោត ជ្រើសតាំងតំណាង​រាស្រ្ត​អាណត្តិទី៦​នឹងចាប់ផ្ដើម ​ពី​ថ្ងៃទី៧​ខែ​កក្កដា​តទៅ​។​បើគិត​មកដល់ត្រឹម​ថ្ងៃសុក្រទី៦​ខែ​កក្កដា គឺ​នៅ​សល់តែ​មួយ​ថ្ងៃទៀត​ទេ ​ដែលយុទ្ធនាការឃោ​សនា​បោះ​ឆ្នោត​ថ្ងៃដំបូង​បាន​ចាប់ផ្ដើម​។​ ពាក់ព័ន្ធ​និងការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្រ្ត អាណត្តិទី៦​នេះ គណកម្មាធិការជាតិ​រៀប​ចំការបោះ​ឆ្នោត បាន​តម្រូវឱ្យគ្រប់ស្ថានីយ៍​​វិទ្យុ​និង​​​ទូរទស្សន៍​​​​ឯកជនណា ​ដែល​ជួល​ម៉ោងផ្សព្វផ្សាយ​ទៅ​ឱ្យគណបក្ស​នយោបាយ ​គឺត្រូវ​ជូនដំណឹងទៅ​ឱ្យ​គ ជ ប ​បាន​ដឹង​។​​ ​អ្នកនាំពាក្យ​​គណកម្មា​ធិការជាតិរៀបចំ​ការបោះ​ឆ្នោត​ លោក​ហង្ស ពុទ្ធា ​មាន​​ប្រសាសន៍​ថា៖​​ការ​ជួល​​ម៉ោង​ផ្សព្វ​ផ្សាយ​ទៅ​ឱ្យ​គណ​បក្ស​​នយោបាយ​ ក្នុង​ពេល​យុទ្ធ​នា​ការ​ឃោសនា​នេះ ថ្វីត្បិតតែ​វា​អាស្រ័យ​ទៅ​លើ​ម្ចាស់​ស្ថា​នីយ៍​ទូរទស្សន៍​ វិទ្យុ​និងគណបក្ស​​ក៏ពិត​មែន ក៏ប៉ុន្តែ​ម្ចាស់ស្ថានីយ៍​​ទូរទស្ស​ន៍ ឬក៏វិទ្យុ​ទាំងឡាយ ត្រូវតែ​ជូន​ដំណឹងមក​(គ ជ ប)ឱ្យបាន​ដឹង គឺ​មិនអាចធ្វើទៅស្ងាត់ៗ តែពីរនាក់​បាន​ឡើយ​។​​ ​កាល​ពី​ថ្ងៃ​ទី៥​ខែ​កក្កដា គណកម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​បាន​​ជួយ​​ផ្សព្វផ្សាយ​ឱ្យ​គណ​បក្ស​នយោបាយ ទាំងឡាយណា​​ដែល​ចង់​ជួល​​ម៉ោង​ផ្សព្វផ្សាយ​គោល​នយោបាយ របស់ខ្លួន​ គឺសូម​ទាក់ទង ទៅម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍និង​វិទ្យុ​ចំនួន​៨ ​ដែល​បាន​​ជូន​ដំណឹងមក​(គ ជ​ ប)រួចហើយ។​ ​ស្ថានីយ៍​​ទូរទស្សន៍​និង​វិទ្យុ​ទាំង​​៨នោះ មាន​ដូច​ជា​៖​ស្ថានីយ៍វិទ្យុ​និងទូរទស្សន៍ហង្ស មាស ស្ថា​នី​យ៍​វិទ្យុ​​និង​ទូរទស្សន៍បាយ័ន ​​ស្ថានីយ៍​វិទ្យុ​​និង​ទូរទស្សន៍​​កងយោធ​ពល​ខេមរ​ភូមិន្ទ ប៉ុស្តិ៍លេខ៥ ស្ថា​នីយ៍​​វិទ្យុ​​និ​ង​ទូរទស្សន៍ ប៉ុស្តិ៍លេខ​៣ រាជ​ធានី​ភ្នំ​ពេញ …

មើលពេញ

គ.ជ.ប. បានរៀបចំការងារដើម្បីឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតប្រកបដោយសុវត្ថិភាព

ភ្នំពញ: គជប បានរៀបចំការងារដើម្បីឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតប្រកបដោយសុវត្ថិភាព ខណៈយុទ្ធនាការឃោសនា​បោះឆ្នោតនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ។

មើលពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវអោយអាជ្ញាធរថែរក្សាបរិយាកាសការឃោសនាបោះឆ្នោតឲ្យបានល្អ

កណ្ដាល៖ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវអោយអាជ្ញាធរថែរក្សាបរិយាកាសការឃោសនាបោះឆ្នោតឲ្យបានល្អនិងធានាភាព អព្យាក្រិត តម្លាភាព យុត្តិធម៌ដល់ គ្រប់បក្ស នយោបាយបានទាំងអស់។​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជាបានលើកឡើងក្នុងពិធីជួប សំណេះសំណាល ជាមួយ កម្មករនិយោជិត ប្រមាណជាង២ ម៉ឺន ៧ ពាន់ ៥០០នាក់ មកពីរោងចក្រ ចំនួន២៥ ដែល ប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌល ពាណិជ្ជកម្ម ចេងឌូបាយី កម្ពុជា ចិន ស្ថិតនៅភូមិ ព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៥ កក្កដានេះ ។

មើលពេញ

គ​​ជ​​ប​ដាស់តឿន​ គ្រប់គណបក្ស​នយោបាយ​ កុំឱ្យប្រើប្រាស់​សម្ភារៈ​និង​មធ្យោបាយ​របស់រដ្ឋ យកទៅ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត

គណកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ ជ ប)​ឱ្យដឹងថា៖ក្បួនយុទ្ធនាការឃោសនា រក​សម្លេ​ងគាំទ្រ​ សម្រាប់ការបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាល​ទី៦ នឹងចាប់ផ្ដើម​នៅ​ថ្ងៃទី៧​ខែ​កក្កដា​នេះ ។​ បើគិត​​ត្រឹម​​ថ្ងៃពុធទី​៤​ខែ​កក្កដា គឺ​​នៅ​សល់តែ៣​ថ្ងៃទៀតប៉ុណ្ណោះ ​​នឹង​​ដល់​ថ្ងៃ​ចាប់ផ្ដើម​ដំ​បូង​នៃ​យុទ្ធនាការឃោស​នា​បោះ​ឆ្នោត​ហើយ​។​​ ​អ្នកនាំពាក្យ​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត លោក បណ្ឌិត ហង្ស ពុទ្ធា​ មាន​ប្រសា​ស​ន៍​នៅ​រសៀលថ្ងៃពុធទី៤​ខែ​កក្កដា​ថា៖​គ ជ ប ​បាន​ផ្សព្វផ្សាយ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់រួចហើយ កុំឱ្យប្រើប្រាស់សម្ភារៈ របស់រដ្ឋ ឬក៏​យានយន្ត​ទាំង​ឡាយណា ដែល​មាន​ស្លាកលេខ​​រដ្ឋ​​និង​ស្លាកលេខ​របស់កងកម្លាំង​ប្រដាប់អាវុធ ដូចជា​(ខ.ម)និង(ន.ប)​ជាដើម​​ យកទៅ​ចូលរួម​ដង្ហែក្បួន​យុទ្ធ​នាការឃោសនា​រកសម្លេងឆ្នោត​ឱ្យសោះ​។​​ ​មន្ត្រី​ដដែល​​ព្រមាន​ថា៖ គ ជ ប​មិន​អនុញ្ញាត​ឱ្យបុគ្គល​ណាមួយ យកសម្ភារៈរបស់រដ្ឋ​និងមធ្យោ​បាយ​យានយន្ត​គ្រប់ប្រភេទ ដែលមានពាក់ស្លាកលេខ​រដ្ឋ​ ឬក៏ស្លាកលេខ​របស់កងកម្លាំង ចូល​ទៅក្នុង​ក្បួន​យុទ្ធនាការឃោសនាគណបក្ស​ជាដាច់ខាត។ ​ប្រសិនបើ​ជនណា​បំពាន​នូវច្បាប់ហាម​ឃាត់នេះ គឺ​អា​ច​នឹងត្រូវមានទោស ព្រមទាំងទទួលការពិន័យ​តាមផ្លូវច្បាប់។​​ គ ជ ប អំពាវនាវ ដល់គ្រប់គណបក្ស​នយោបាយ ប្រសិនបើឃើញ​ជនណា​ប្រើប្រាស់មធ្យោ​បាយ​យានយន្ត​របស់រដ្ឋ យកទៅ​ដង្ហែក្បួន​ឃោសនា​របស់គណបក្ស​ គឺត្រូវធ្វើពាក្យ​បណ្ដឹង​ដាក់ជូន​មន្ត្រីរៀបចំការបោះ​ឆ្នោត​នៅថ្នាក់ឃុំ ឬក៏ថ្នាក់ខេត្តជាបន្ទាន់។​ ឆ្លើយតប​និងការ​ដាស់តឿន​របស់ គ ជ ប​ …

មើលពេញ

ចំនួនអ្នកសង្កេតការណ៍បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​អាណត្តិទី៦ ​បាន​កើនឡើងដល់ជាង​៥ម៉ឺននាក់​ហើយ​

គណកម្មា​ធិ​ការជាតិរៀបចំការបោះ​ឆ្នោត​( គ ជ ប)​បាន​​ឱ្យដឹងថា​គិត​មកដល់ថ្ងៃទី២៧​ខែ​មិថុនា គឺ​ចំនួន​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ មកពីគណបក្ស​នយោបាយ និង​​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិ​បា​ល​​ ​​មានចំនួន​ជាង​៥ម៉ឺន​​​​​នាក់ហើយ។​​ ​​​ក្រុម​​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ទាំង​នោះ ​បាន​ត្រៀមខ្លួន​​នឹ​ង​ចូលរួម​​តាមដាន​ដំណើរ​ការ​​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​​អាណត្តិ៦​ដែលនឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី​២៩ខែ​កក្កដា​ខាង​មុ​ខ​។​​ ​សេចក្តីប្រកាស​ពត៌មាន​​របស់​គណកម្មាធិ​ការ​ជាតិ​រៀបចំការបោះ​ឆ្នោត ដែល​​ចេញ​​នៅ​ថ្ងៃទី​២​៧​​​ខែ​មិថុនា​នេះ​​បញ្ជាក់ថា​៖​អ្នកសង្កេតការណ៍បោះ​ឆ្នោត​ ជាតិ​និង​អន្តរជាតិ​ជាង​៥ម៉ឺននាក់នោះ​​គឺ​មក​ពី​គណបក្ស​នយោបាយ និង​អង្គការ សមាគម​ ក្រៅ​រដ្ឋាភិ​បាល​​ចំនួន​​៨​២​ស្ថាប័ន ហើយ​(គ ជ ប)​កំពុង​តែ​ពិនិត្យ​លើពាក្យ​ស្នើសុំ របស់​អង្គការ សមាគម​ មិនមែន​រដ្ឋាភិបាល​ចំនួន​​៨០០នាក់ថែម​ទៀត​ដែល​បា​ន​​​ដាក់ពាក្យស្នើសុំ​ចូល​រួម​សង្កេតការណ៍​និង​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណា​ង​រាស្ត្រ​អាណត្តិទី៦នេះ​។​​​ ​អ្នកនាំពាក្យ​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត លោក​ បណ្ឌិត ហង្ស ពុទ្ធា ​មានប្រសា​សន៍នៅព្រឹក​ថ្ងៃពុធទី​២៧​ខែ​មិថុនា​ថា៖​រហូតមកដល់ថ្ងៃត្រង់​ថ្ងៃទី២៧​ខែ​មិថុនា ចំនួន​អ្នកសង្កេត​ការ​ណ៍​អន្តរជាតិ​ មាន​​១៧នាក់។ ​គ ជ ប រំពឹងថា​នៅ​មុន​ការ​បោះ​ឆ្នោត​មួយ​​ថ្ងៃ ​គឺ​អ្នកសង្កេតការណ៍​អន្តរ​ជាតិ​ចំនួន៣០នាក់ផ្សេងទៀត​នឹងមកដល់ប្រទេសកម្ពុជា។​​ ​មន្ត្រី( គ ជ ប)​ឱ្យ​ដឹង​​ទៀត​ថា​​​រហូត​​មក​​ដល់​​ពេល​នេះ ​មាន​​​ប្រទេស​​ចំនួន​​​៣ ដែល​​បាន​​ចូល​រួម​សង្កេត​ការណ៍​បោះ​​​ឆ្នោត​ជ្រើស​​តាំង​​​តំណាង​​​រាស្រ្ត​​​អាណត្តិ​​ទី​៦ ។​​ប្រទេសដែលបានទទួល​ស្គាល់រួច​ហើយ​​មាន​ ​មីយ៉ាន់​ម៉ា ប្រទេស​សឹង្ហ​បូរី និង​ចិន ហើយ​(គ ជ …

មើលពេញ

គណៈកម្មា​ធិការជាតិរៀបចំការបោះ​​ឆ្នោត​​​ ចោទប្រកាន់​អង្គការសេរីភាព​អន្តរជាតិ ថាកំពុង​រារាំង​ដល់​ដំណើរការបោះ​ឆ្នោត​ជ្រើស​រើសតំណាងរាស្រ្ត​អាណត្តិទី៦​​ របស់កម្ពុជា

​គណកម្មា​ធិ​ការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត (គ ជ ប)​បាន​ហៅ​​សកម្មភាព​របស់​អង្គការ​សេរី​ភាព​អន្តរជាតិ​មួយ ដែល​មាន​​​មូលដ្ឋាន​នៅ​ប្រទេសអង់គ្លេស​ថា​​បាន​រារាំង​និង​បន្ទុច​បង្អាក់ដល់​ដំណើរ​ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​អាណត្តិទី៦ របស់កម្ពុជា​ដែល​កំពុងតែ​ដំណើរការ​តាមនីតិវិធី​ជា​បន្ត​បន្ទាប់​​នេះ​។​ ​អ្នកនាំពាក្យ​​គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​ការ​បោះ​​ឆ្នោត លោក បណ្ឌិត ហង្ស ​ពុទ្ធា​ មាន​ប្រសា​ស​​ន៍​នៅ​ព្រឹក​​ថ្ងៃ​ពុធ​ទី​២៧​​ខែ​​មិថុនា​​ថា៖​​ប្រសិនបើ​​​អង្គការ​​សេរី​ភាព​អន្តរជាតិ ​បាន​ធ្វើញត្តិ​មួយចំនួន​ដោ​យ​​ទាម​ទារ​លក្ខ័​ន្ត​នៃ​ការ​បោះ​​ឆ្នោត​ផ្ទុយ​ពីច្បាប់ ដែលកំពុង​រៀបចំដំណើរការ​នេះមែន​ វា​គឺ​ជាការ​លូក​លាន់ចូលផ្ទៃ​ក្នុងកម្ពុជា​​ ព្រមទាំង​​បំផ្លិច​បំផ្លាញលទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា​តែម្ដង។​ ​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ជំហរ​យ៉ាងហ្មឺងម៉ាត់ថា​៖​គណ​កម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​មិន​អាចទទួលយកបានទេ​ចំពោះ​សកម្មភាព​របស់អង្គការ​សេរីភាព​អន្តរជាតិ​បែបនេះ​។​ ​កាល​ពី​ថ្ងៃទី​២៦​​ខែ​​មិថុនា​ គណ​កម្មា​ធិ​ការ​ជាតិ​​រៀបចំការបោះ​ឆ្នោត(គ ជ ប)​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​​ឆ្លើយតប​​និង​ជំទាស់​​ចំពោះ​ការទាមទារ​របស់​អង្គការ​សេរីភាព​អន្តរជាតិមួយនេះ​។​ ​ប្រតិកម្ម​របស់(គ ជ ប)​បាន​ធ្វើឡើង​បន្ទាប់​​ពី​​អង្គ​ការ​សេរី​ភាព​​អន្តរ​ជាតិ(Liberal International)បា​ន​ គាំ​ទ្រ​ញត្តិ​​របស់​​ក្រុម​​​​ចលនា​សង្គ្រោះជាតិ ដែលដឹកនាំដោយ​លោក សម រង្ស៊ី​ កាលពីថ្ងៃទី២២ខែ​មិ​ថុនា​កន្លងទៅ​។​ ​នៅ​ក្នុងញត្តិនោះ ​គឺ​បានទាមទារលក្ខ័ន្ត​មួយចំនួន ដែល​ធ្វើឱ្យប៉ះ​ពាល់ដល់តួនាទី​និង​​ភារៈកិច្ច របស់គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​ ដែលកំពុងតែរៀប​ចំការងារបោះ​​ឆ្នោត​ជ្រើ​ស​តាំង​តំណាងរាស្រ្ត​អាណត្តិ ទី៦ តាម​នីតិ​វិធី ​​ដែល​នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៩​ខែ​កក្កដា​ខាងមុខ៕ ដោយ៖ហង្ស សាវយុត

មើលពេញ

សម្តេចហ៊ុន សែន អំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន

ភ្នំពញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីអំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

មើលពេញ

មន្ដ្រី៖ សិស្សានុសិស្សគ្រប់អាយុអាចទៅចុះឈ្នោះបោះឆ្នោតជ្រើសរើសមេដឹកនាំ

ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានលើកឡើងថា៖សិស្សានុសិស្សដែលគ្រប់អាយុអាចទៅចុះឈ្មោះបោះឆ្នោតបានហើយបំពេញតួនាទីជាពលរដ្ឋល្អក្នុងការសម្រេចចឹត្តជ្រើសរើសយកមេដឹកនាំណាដែលមានការអភិវឌ្ឍន៌ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៌។

មើលពេញ

ប្រធានាធិបតីតួគីជាប់ឆ្នោតជាថ្មីក្រោយកាន់អំណាច១៥ឆ្នាំ

ទួគី៖មេដឹកនាំយូរអង្វែងនៃប្រទេសតួគី លោកRecep Tayyip Erdogan និយាយថាលទ្ធផលក្រៅផ្លូវការពីការបោះឆ្នោតប្រធានាធិបតីបង្ហាញថាគាត់បានឈ្នះឆ្នោតជាលើកដំបូងនៅក្នុងជុំទី 1 ។

មើលពេញ