ទំព័រដើម / ការបោះឆ្នោត (page 3)

ការបោះឆ្នោត

​គណកម្មាធិការ​ជាតិ​រៀបចំការបោះ​ឆ្នោត រៀប​ចំ​​​បញ្ជូន​ហឹប​និងសន្លឹក​ឆ្នោត ទៅកាន់បណ្ដា​ខេត្ត-ក្រុង​ជា​បណ្ដើរៗ​

មន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប)ឱ្យដឹងថា​៖គេនឹងរៀបចំ​វេចខ្ចប់​សន្លឹក​ឆ្នោត ព្រមទាំងហឹបឆ្នោត​បញ្ជូនទៅកាន់បណ្ដា​ខេត្ត​-ក្រុង​មួយ​ចំនួន ជាបន្ត​បន្ទាប់​ចាប់ពី​ថ្ងៃ​អង្គារទី១៩​ខែ​មិថុនា​​ត​ទៅ​។​ ​អ្នកនាំពាក្យ​គណកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត(គ ជ ប) លោក​ហង្ស ពុទ្ធា មានប្រសា​ស​ន៍ នៅព្រឹក​ថ្ងៃអង្គារទី១៩​ខែ​មិថុនា​ថា​៖​គណកម្មាធិការជាតិ​​​បានរៀបចំ​​វេចខ្ចប់សន្លឹក​ឆ្នោត​និងហិប​ឆ្នោត​ ដើម្បី​បញ្ជូន​ទៅ​កាន់ខេត្ត-ក្រុងមួយ​ចំនួន​ ដែល​បានបោះ​ពុម្ពរួចរាល់ហើយ​។​​ ​មន្ត្រី​ដដែល​បញ្ជាក់ថា​៖រហូតមកដល់​ថ្ងៃទី១៩​ខែ​មិថុនា​ (គ ជ ប)​បាន​បោះ​ពុម្ពសន្លឹកឆ្នោត​បាន​ចំនួន​១៥​ខេត្ត​ហើយ​។​ ​អ្នកនាំពាក្យ​​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត លោក ឌឹម សុវណ្ណារុំ ធ្លាប់មានប្រសាស​ន៍​កាលពីថ្ងៃទី១៥ខែមិថុនា​ថា៖( គ ជ ប)​បាន​ចំណាយប្រាក់ប្រមាណ២លាន​៦សែន​ដុល្លារអាមេរិក​ ដើម្បី​បោះ​ពុម្ព​សន្លឹកឆ្នោត​ចំនួនជាង១០​លាន​សន្លឹក​ សម្រាប់ប្រើប្រាស់លើការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ​​នៅថ្ងៃទី២៩​ខែ​កក្កដា​ខាងមុខ។​ សន្លឹក​ឆ្នោត​នេះ​ត្រូវ​បោះ​ពុម្ពរូបសញ្ញា​​របស់​គណបក្ស​នយោបាយ​ទាំង​២០​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែងការបោះ​ឆ្នោត​ នៅខែ​កក្កដាខាងមុខ។​ ប៉ុន្តែ​ការបោះ​ពុម្ព​សន្លឹក​ឆ្នោត​ មិនដូច​គ្នា​ទាំង​អស់​​ទេ ដោយ​សារ​តែ​​មាន​គណបក្ស​ចំនួន​​៩​​ដែល​បាន​ឈរ​ឈ្មោះ​នៅ​គ្រប់​​រាជធានី-ខេត្តចំនួន​២៥​ ​ខណៈ​​​ដែល​គ​ណបក្ស​​​១១​ផ្សេង​ទៀត​បាន​ឈរ​ឈ្មោះ​តែ​នៅមណ្ឌល​ធំៗ​មួយ​ចំនួនប៉ុណ្ណោះ​៕ដោយ៖ ហង្ស សាវយុត

មើលពេញ

មន្ដ្រី៖យើងត្រូវទប់ស្កាត់អោយបានបាតុកម្មខុសច្បាប់គ្រប់បែបយ៉ាងរបស់បក្សប្រឆាំង

ខេត្តកំពង់ឆ្នាំង៖ មន្ដ្រីបានលើកឡើងថា៖យើងត្រូវទប់ស្កាត់អោយបានបាតុកម្មខុសច្បាប់គ្រប់បែបយ៉ាងរបស់បក្សប្រឆាំង និងការពារអោយបានរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពជូនប្រទេសជាតិអោយបានជាដាច់ខាត។

មើលពេញ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះមណ្ឌលខេត្តបាត់ដំបងមានគណបក្ស១៥ចូលរួម

បាត់ដំបង៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មណ្ឌលខេត្តបាត់ដំបងមានគណៈបក្សនយោបាយចូលរួមឈរឈ្មោះចំនួន១៥។ យោងតាមបញ្ជីរាយនាមគណៈបក្សនយោបាយ

មើលពេញ

សម្តេច ហ៊ុន សែន អំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវអោយពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងនោះគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០ក្នុងសន្លឹកឆ្នោត។

មើលពេញ

​ស្ត្រី​ ដែល​ឈរ​​​​​​ឈ្មោះ​ ជា​​បេក្ខ​ភាព​​​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​​រាស្ត្រ​អាណត្តិទី៦​​​នេះ​ កើន​​ជាង​​​អាណត្តិ​មុន​​ចំនួន​​៦%

អង្គការក្រៅ​រដ្ឋា​ភិបាល ដែល​​ធ្វើ​ការ​​​តាម​​ដាន​ដំណើរការបោះ​ឆ្នោត​នៅកម្ពុជា​ ឱ្យដឹងថា​ការ​បោះ​​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ អាណត្តិទី​៦ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​​ទី​២៩​ខែកក្កដា​ខាងមុខ​​គឺ​មាន​បេក្ខភាព​ស្រ្តី កើនឡើង​ចំនួនជាង​៦% ​បើប្រៀបធៀបទៅនិងការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណតិ្ត​ទី៥​កន្លងទៅ​។​ អ្នកសម្របសម្រួល​កម្ម​វិធី​​អប់រំ​​និងយេនឌ័រ របស់​គណកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និងយុត្តិធម៌ នៅកម្ពុជា​​(Comfrel)អ្នក​ស្រី សឹន​ កេក​​សិរី​លក្ខណ៍ មាន​ប្រសាសន៍​​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​ទី៨​ខែ​មិថុ​នា​ថា​៖​​តាមការពិនិត្យ​បញ្ជីគណបក្ស​នយោបាយ​ឈរឈ្មោះ បោះ​ឆ្នោតឃើញ​ថា​​បេក្ខ​ភាព​ស្ត្រីពេញសិទ្ធិ​ សម្រាប់ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្រ្ត​អាណត្តិទី៦ មាន​ចំនួន​៤៩៨នា​ក់​​ ក្នុង​ចំណោម​បេក្ខភាពស្ត្រី​សរុប​​ទាំងបំរុងនិងពេញសិទ្ធិចំនួន​១២៣០នាក់​។​​ ​អង្គការក្រៅរដ្ឋាភិបាល​​យល់​ថា​​ថ្វីត្បិត​​តែ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិទី៦ មាន​គណបក្ស​នយោបាយ​ចំនួន​​២០ បានចូលរួម ​លើស​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អា​ណត្តិទី៥ ដែលមានគណបក្ស​តែ៨ចូលរួម​​ក៏ដោយ​ ​ក៏គេមើលឃើញថា​ចំនួន​បេក្ខភាពស្រ្តី​ ក្នុងការ​ចូ​ល​​រួមបោះ​ឆ្នោត​នាខែកក្កដា​ឆ្នាំ​២០១៨ខាងមុខ បានកើនឡើង​​ជាង​៦%​។​​ ​កាលពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ​២០១៣​កន្លងទៅ គឺមាន​បេក្ខ​ភាព​ស្រ្តី​ចូល​រួម​​​ឈរ​ឈ្មោះ ​ចំនួន​១៦៨នាក់​តែប៉ុណ្ណោះ​។​​ ​​អ្នកស្រី​ សឹន កេតសិរីលក្ខណ៍ បញ្ជាក់ទៀតថា៖​សម្រាប់អ្នកស្រី ដែលជាក្រុមការងារលើកស្ទួ​យស្រ្តី​យល់ឃើញ​ថា​កំណើនស្រ្តី ដែលឈរជាបេក្ខភាព​ ឱ្យគេបោះឆ្នោតពេលនេះ គឺវាប្រសើរ​ជាង​​មុន ដោយសង្គម​ស៊ីវិល មិនចង់ឃើញ​ចំនួន​ស្រ្តី​ជា​បេក្ខភាពឈរឈ្មោះ ឱ្យ​គេបោះ​ឆ្នោត​មានការ​ថយ​ចុះទេ។ ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ក៏​​កំពុង​​លើក​កំពស់​​​​​សម​ភាព​យេន​ឌ័រ វាង​ស្រ្តី​​និង​បុរស​​​នៅ​ក្នុង​​វិស័​យ​នយោ​​បាយ​​​និង​ការ​ងារ​សង្គម​ក្តី ឱ្យបាន​ស្មើ់ភាពគ្នាដែរ​។​​ ​ប្រធាន​មហា​​សន្និ​បាត​​​អង្គការ​សហប្រជាជាតិ​​លើកទី​៧៣​​ លោកស្រី អេ​ស​​ស្ពីន​ណូសា(​Espi​nosa …

មើលពេញ

គ.ជ.ប ណែនាំឱ្យមានការសម្រួលការងារដល់គណបក្សសម្រាប់យុទ្ធនាការឃោសនា​បោះ​ឆ្នោតខាងមុខនេះ

ភ្នំពញ:    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានណែនាំឱ្យ​គណៈកម្មការ​រាជធានី-ខេត្តរៀបចំការបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន អនុវត្តការងាររបស់ខ្លួនដោយជួយសម្រួល​ការងារដល់គណបក្សនយោបាយ សម្រាប់យុទ្ធនាការឃោសនា​បោះ​ឆ្នោតនាពេលខាងមុខនេះ។

មើលពេញ

គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​​ការ​​បោះ​​​ឆ្នោត​ ចាត់​​ទុក​​​ការ​​រិះ​​គ​ន់​​របស់​​​អង្គ​​ការ​​​​​សារ​ព​ត៌មាន (CPJ)​​ថា​​មិន​​ស្គា​ល់​​​ច្បាប់​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​

មន្ត្រី​​​គណ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ ជ ប)បាន​ឆ្លើយតប​​​និង​ការ​រិះ​គន់​​របស់​​អង្គ​​ការ​​​សារ​ពត៌​​មាន​​មួយ​​ឈ្មោះ ​គណកម្មាធិការ​​ដើម្បី​​កិច្ចការពារ​អ្នកសារព​ត៌មាន (CPJ) ដែលមាន​ស្នាក់​ការ​​​​​​​​​​​នៅ​បូរី​​ញូយ៉ក​ សហរដ្ឋអាមេរិកថា​៖​អង្គការនេះ ​មិន​ចេះ​ច្បាប់និង​ស្គាល់​ស្ថានភាព​របស់​​​​​កម្ពុ​​​​​​​​ជា​​បាន​ច្បាស់លាស់​នៅឡើយ​ទេ។​​ ​​អ្នក​នាំ​ពាក្យ​​គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំការបោះ​ឆ្នោត​ លោក​ហង្ស ពុទ្ធា​មាន​ប្រសាសន៍​នៅ​ព្រឹ​ក​ថ្ងៃ​ព្រហស្បតិ៍​ទី​​៧ខែ​​មិថុនា​​ថា​​​​​​​​​​​អង្គការការពារ​អ្នកសារពត៌មាន នៅសហរដ្ឋអាមេរិក​​ ដែល​រិះគន់​(គ ជ ប)​ជុំវិញ​ការ​កំណត់​ក្រមសីលធម៌ សម្រាប់​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​​​​ស្ដី​ពីការ​​ចុះ​យក​ព័ត៌មាន​​ជុំវិញ​ការ​បោះ​ឆ្នោត ដែល​ថា​​មាន​ការ​​រឹត​ត្បិត​នោះ​ គឺជារឿង​មិនពិតទេ។​​​ ​​លោក ហង្ស ពុទ្ធា មានប្រសាសន៍បញ្ជាក់ទៀតថាការចោទប្រកាន់បែបនេះគឺ​ជាការដែល​មិន​មើលស្ថានភាពរបស់ប្រទេស​និងច្បាប់កម្ពុជា​ឱ្យបាន​ច្បាស់លាស់​។លោក​ជឿថា​អង្គការ​​ការពារអ្នក​សារពត៌មាន​ ដែលរស់​បរទេស គឺប្រាកដជាត្រូវគោរពច្បាប់របស់ប្រទេស​ដែលខ្លួន​កំពុងរស់​នៅ ចំ​ណែក( គ ប ជ)ដែលជាស្ថាប័ន​របស់កម្ពុជា​ ក៏​ត្រូវតែគោរពច្បាប់​កម្ពុជាដែរ​​​។​ក្រមសីលធម៌ ដែល(គ ជ​ ប) បាន​​កំណត់​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​គោរព​តាម​​ ក្នុងការ​ចុះយក​​ពត៌​​មាន​​​​អំឡុងពេល​បោះ​ឆ្នោត​នោះ គឺ​​​បាន​​ផ្អែក​​​លើច្បាប់ បទ​បញ្ជា​​​និង​នីតិ​វិធី​​​ស្ដី​ពី​ការបោះ​ឆ្នោត និង​ស្ថាន​ភាព​ជាក់ស្ដែងនៅ​កម្ពុជា​យ៉ាង​​​ត្រឹ​ម​​ត្រូ​វ​។​ ​​​​ប្រតិកម្ម​​រប​ស់​​​​(គ ជ ប)នេះ​​​ធ្វើ​ឡើង បន្ទា​ប់​​ពី​​កាល​ពី​ថ្ងៃ​​ទី​៤​ខែ​​មិថុនា​​កន្លង​​ទៅ​​គណៈ​កម្មា​ធិ​ការ​ដើម្បី​​កិច្ច​​ការ​ពារ​​អ្នក​សារពត៌មាន (CPJ)​​នៅ​​បូ​​រី​​​ញូវ​​​​​​​​​​​​​​​​​យ៉ក (New York) សហរដ្ឋអាមេរិក បាន​ហៅ​ក្រម​សីល​​ធម៌​​​សម្រាប់​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​របស់​គ.ជ.ប នោះ​ថា ជា​​វិធានការ​រឹតត្បិត​ ​សេរីភាព​​លើ​​ប្រព័ន្ធ​​​​​​​​​​​​​​​​​​​​​​​ផ្សព្វ​ផ្សាយ​ពត៌​មា​ន …

មើលពេញ

ព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា

ភ្នំពញ៖    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត បានគ្រប់ៗគ្នាក្នុងការជ្រើសរើសតំណាងរាស្រ្តដែលនិងព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាង​មុខនេះ ដើម្បីបំពេញកត្តាព្វកិច្ចជាពលរដ្ឋល្អ។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសផ្អាកការចុះសួរសុខទុក្ខកម្មករ មួយរយៈអំឡុងពេលឃោសនាបោះឆ្នោត

កំពង់ចាម៖នៅព្រឹកនះសម្ដេចតេជោហ៊ុនសែន ប្រាប់កម្មករថាក្នុង អំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខ សម្តេចសូមផ្អាកការចុះសួរសុខទុក្ខកម្មករ មួយរយៈសិន ក្រោយការបោះឆ្នោតហើយ សម្ដេចនឹងបន្តចុះជួបសំណេះសំណាលតទៅទៀត។ ពីព្រោះថាការ អញ្ជើញចជួប កម្មករ សម្តេចតែងផ្តល់ប្រាក់ដល់់ ជាពិសេសកម្មការីមានផ្ទៃពោះ ។ ក្នុងពេលឃោសនា បើយើងផ្តល់លុយកាក់ ដល់កម្មករ ខុសនឹងច្បាប់ គ.ជ.ប(កម្មាធិការជាតិរៀបចំការបោះឆ្នោត)។

មើលពេញ

គ.ជ.ប ចាប់ផ្តើមចែកប័ណ្ណព័ត៌មានសម្រាប់ជួយដល់ អ្នកបោះឆ្នោត ក្នុងការរកឃើញការិយាល័យបោះឆ្នោត

ភ្នំពេញ–គ.ជ.ប ចាប់ផ្តើមចែកប័ណ្ណព័ត៌មាន ដើម្បីជួយដល់អ្នកបោះឆ្នោតរកឃើញការិយា ល័យបោះឆ្នោត ស្របពេលការបោះឆ្នោតសកលនាពេលខាងមុខនេះ មានរហូតដល់ ជាង២ម៉ឺនការិយាល័យក្នុងចំណោមអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជី ជាង៨.៣លាននាក់។

មើលពេញ