ទំព័រដើម / ការបោះឆ្នោត (page 4)

ការបោះឆ្នោត

ក្រសួងមហាផ្ទៃ និងគជបចេញសេចក្តីសម្រេចណែនាំសម្រួលដល់ការឃោសការបោះឆ្នោត

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំរួមមួយ ជូនដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងគណៈកម្មការរៀចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ខាងមុខនេះ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជាគ្រោងនឹងបោះឆ្នោតសកលនៅថ្ងៃទី២៩កក្កដាខាងមុខនះ។គជប តម្រូវអោយធ្វើយុទ្ឋនាការឃោសនាបោះឆ្នោតសំរាប់នីតិកាលទី៦នេះមានរយៈពេល២១ថ្ងៃ​។ដោយចាប់ផ្តើមពីថ្ងៃទី០៧-០៧-២០១៨រហូតដល់ថ្ងៃទី២៧-០៧-២០១៨៕

មើលពេញ

ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រ ជាជនកម្ពុជា៤៣៩នាក់ ឃុំបន្ទាយស្ទោង

កំពង់ធំ: ប្រជាពលរដ្ឋ៤៣៩នាក់ ជាអតីតបក្សដ៏ទៃ បានសម្រេចចិត្ត មករួមរស់ជាមួយនិងគណបក្ស ប្រជាជនកម្ពុជា ក្រោយពីឃើញ ទង្វើក្បត់ជាតិរបស់លោក សមរង្ស៊ី និងលោក គឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ។

មើលពេញ

សម្ដចហ៊ុន សែន អំពាវនាវអោយពលរដ្ឋចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ថ្ងៃបោះឆ្នោតផ្លូវការគឺកាន់តែខិតជិតមកដល់ហើយ គឺនៅថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ខាងមុខនេះ។ តាមធម្មតាមុននឹងការបោះឆ្នោតមកដល់ គឺគ្រប់គណបក្សនយោបាយទាំងអស់នឹងចូលរួមឃោសនាបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់ គ.ជ.ប ចាប់ពីថ្ងៃទី ៧ កក្កដា ដល់ ២៧ កក្កដា ២០១៨ ដែលមានចំនួន ២១ថ្ងៃគត់។ នៅក្នុងទម្រង់សន្លឹកឆ្នោតថ្មីជាផ្លូវការដែលបានរៀបចំដោយ គ.ជ.ប គឺបងប្អូនអាចឃើញឈ្មោះគណបក្សនយោបាយទាំងអស់រៀបជា២ជួរ គឺជួរខាងឆ្វេងដៃដែលមានលេខរៀងពីលេខ១-១០ និងជួរខាងស្តាំដៃដែលមានលេខរៀងពីលេខ ១១-២០។ គណបក្សប្រជាជនកម្ពុជា គឺនៅខាងស្តាំដៃ,ជួរទី២,លេខរៀងទី២០ ក្រោមគេបំផុតដែលមានរូប ផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា (ទេវតាបាចផ្កា), ប្រអប់គូសសញ្ញាគាំទ្រ, និងឈ្មោះគណបក្សប្រជាជនកម្ពុជា។ របៀបគូសន្លឹកឆ្នោត គឺ គ.ជ.ប បានលើកទឹកចិត្តអោយអ្នកបោះឆ្នោតគូសសញ្ញាធិកនៅក្នុងប្រអប់បួនជ្រុងទ្រវែង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកា ក្មួយៗយុវជន និងកូនក្មួយកម្មករកម្មការនីទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់ៗអាណត្តិកន្លងមកនេះ និងនៅថ្ងៃទី …

មើលពេញ

គ.ជ.ប ហៅគណបក្សឱ្យមកពិនិត្យគំរូសន្លឹកឆ្នោត ដែលគ្រោងបោះពុម្ពជាង១០លានសន្លឹក

ភ្នំពេញ: គណកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានហៅគណបក្សនយោបាយ ធ្វើការពិនិត្យគំរូសន្លឹកឆ្នោត ដែលគ្រោងបោះពុម្ព សម្រាប់បម្រើឱ្យការបោះឆ្នោតខាងមុខ ដោយលើសចំនួនអ្នកបោះឆ្នោត មាននៅក្នុងបញ្ជីបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅថ្ងៃទី៣០ ខែឧសភានេះ បានអញ្ជើញគណបក្សនយោបាយទាំង២០ មកចូលរួមពិនិត្យមើលទម្រង់សន្លឹកឆ្នោត ដែលត្រូវបោះពុម្ព ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

មើលពេញ

បញ្ហាព្រំដែន និងអន្តោប្រវេសន៍ជាប្រធានបទសំខាន់សម្រាប់ការជជែកដេញដោលគ្នារវាង​គណ​បក្សខ្មែររួបរួមជាតិ និងគណបក្ស​យុវជន​កម្ពុជា

  ភ្នំពេញ៖ បញ្ហាព្រំដែន និងជនអន្តោប្រវេសន៍ជាប្រធានបទសំខាន់ដែលគណបក្សខ្មែររួបរួមជាតិ និង គណបក្សយុវជនកម្ពុជាធ្វើការពិភាក្សាដេញដោលគ្នាជុំវិញគោលនយោបាយរបស់បក្សខ្លួន ដើម្បីដណ្តើមសន្លឹក​បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

មើលពេញ

សម្តេចហ៊ុនសែនអំពាវនាវអោយ ឲ្យបក្សនយោបាយកុំដើរឃោសនាបោកប្រាស់ប្រជាជន

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដមន្ដ្រីកម្ពុជានៅព្រឹកនេះបានអំពាវនាវអោយ ឲ្យបក្សនយោបាយកុំដើរឃោសនាបោកប្រាស់ប្រជាជន ដោយសារសន្យាលុបបំណុលនិងមានបក្សខ្លួនការពាររបបរាជាផ្ដាច់មុខ។ ក្នុងពេលជួបជាមួយកម្មករជាង១៦ពាន់នាក់នៅស្រុងស្អាងខេត្តកណ្ដាលសម្តេចហ៊ុនសែនសូម ឲ្យបក្សនយោបាយកុំដើរឃោសនាបោកប្រាស់ប្រជាជន ថាបើខ្លួនឈ្នះឆ្នោតថាដើសងបំណុលធនាគារ ដែលការឃោសនា នេះកាន់តែនាំមហន្តរាយដល់ប្រជាជន។សព្វថ្ងៃពលរដ្ឋជំពាក់បំណុលមានប្រមាណជា២ទៅ៣ពាន់លានដុល្លារ។

មើលពេញ

សម្ដេចហ៊ុនសែនអំពាវនាវអោយបក្សនយោបាយគោរពការសម្រេចរបស់ពលរដ្ឋម្ចាស់ឆ្នោត

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវដល់គ្រប់បណ្ដាបក្សនយោបាយ ត្រូវគោរពតាមការសម្រេចរបស់ប្រជាជនចំលទ្ធផល នៃការបោះឆ្នោត។

មើលពេញ

សម្ដេចហ៊ុនសែន៖គណបក្សប្រជាជនកម្ពុជា ស្ថិតលេខរៀងទី ២០ពលរដ្ឋងាយចំណាំ

ភ្នំពេញ៖នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

មើលពេញ

គណបក្សប្រជាជនកម្ពុជាប្រកាស នយោបាយរក្សាសន្តិភាពដើម្បីបន្តការអភិវឌ្ឍនៅក្នុងវេទិកាគណបក្សនយោបាយ

ភ្នំពេញ៖ នៅក្នុងវេទិកាគណបក្សនយោបាយដែលរៀបចំឡើងនៅព្រឹកនេះ គណបក្ស​ប្រជាជនកម្ពុជា​ បានប្រកាសគោលនយោបាយសម្រាប់ការ​បោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០​១៨ ខាងមុខនេះ​  គឺរក្សាសន្តិភាពដើម្បីបន្តការអភិវឌ្ឍ។

មើលពេញ

គណបក្សកាន់អំណាចជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោត

  ភ្នំពេញ:    គណបក្សកាន់អំណាចជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតនៅក្នុងពេលគ.ជ.ប ចាប់ផ្តើមរៀបចំលេខរៀងសន្លឹកឆ្នោត សម្រាប់​​​ការ​​បោះ​​ឆ្នោត​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នាពេលខាងមុខនេះ។

មើលពេញ