ទំព័រដើម / ស្រាវជ្រាវ

ស្រាវជ្រាវ

ប្រធានាសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថាពលរដ្ឋជិត២លាននាក់ទទួលសេវាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ខេត្តព្រះសីហនុៈប្រធានាសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថាពលរដ្ឋជិត២លាននាក់ទទួលសេវាពីគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុនិងប្រាក់កម្ចីជិត៤០០០លានដុល្លារត្រូវផ្ដល់កម្ចី។​ការលើកឡើងខាងលើនេះក្នុងពេ​សមាគមន៍​មីក្រូហិរញ្ញវត្ថុកម្ពុជារៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅខេត្តព្រះសីហនុក្រោមប្រធានបទក្រោមប្រធានបទ៖”វិបុលភាពសម្រាប់ទាំងអស់គ្នា កំណើនប្រកបដោយបរិយាប័ន្ទ តម្លាភាពព័ត៌មាននិងនវានុវត្តឌីជីថល ” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីភាពជោគជ័យនិងការផ្លាស់ប្តូរយោបល់គ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។

មើលពេញ

វិនិយោគិនកម្ពុជា និងម៉ាឡេស៊ី នឹងរួមគ្នាបង្កើតជាស្ថាប័នហិរញ្ញវត្ថុជួយដល់សហគ្រាសក្នុងស្រុក

ភ្នំពេញ៖ វិនិយោគិនកម្ពុជា និងម៉ាឡេស៊ី នឹងរួមគ្នាបង្កើតជាស្ថាប័នហិរញ្ញវត្ថុមួយ ដើម្បីជួយគាំទ្រផ្នែកហិរញ្ញត្ថុ ដល់បណ្ដាសហគ្រាស និងក្រុមហ៊ុនឯកជនផ្សេង ដែលត្រូវការទុនវិនិយោគបន្ថែម ។

មើលពេញ

ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់ជូនអតិថិជននូវកាដូ ជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ

ភ្នំពេញ៖ ស្របពេលដែលបុណ្យឆ្លងឆ្នាំជិតមកដល់ ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់កាដូ ពិសេសដល់​អតិថិជនរបស់ខ្លួនជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ សម្រាប់អតិថិជន ដែលបានទិញគម្រោងខុនដូទាំងបីទីតាំងរបស់ក្រុមហ៊ុន។

មើលពេញ

ក្រុមហ៊ុនធនាគារជប៉ុនទិញយកមីក្រួស្ថាបនានិងដាក់ទុនដល់១២០លានដុល្លារនិងគ្រោងសង់អគារទី​ស្នាក់​ការកំពស់២២ជាន់

 ភ្នំពេញ៖ក្រុមហ៊ុនជប៉ុនបានសម្រេចពង្រីកទុនវិនិយោគបន្ថែមលើវិស័យធនាគារ ខណៈដែលមាន​ជំនឿលើ​ការរីកចំ​រើន​នៃវិស័យ​សេដ្ឋកិច្ចជាតិកម្ពុជាតាមរយៈនៃការកត់សំគាល់អត្រាកំណើនថេរជាង៧% ជារៀងរាល់ឆ្នាំ។

មើលពេញ

រោងម៉ាស៊ីនកិនស្រូវចំនួនជិត១៧០០និងសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជាចុះកិច្ចព្រមព្រៀងទិញស្រូវ

ខេត្តកំពង់ធំ៖ ពិធីចុះហត្ថលេខាលើអនុស្សាណៈនៃការយោគយល់គ្នារវាងរោងម៉ាស៊ីនកិនស្រូវ១៦៨៨និងសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជា បានប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារក្លរៀស ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីកញ្ញា បណ្ឌិត ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងសហគមន៍កសិកម្មផលិតស្រូវចំណីទាំង១២ ក្នុងខេត្តកំពង់ធំ និងសៀមរាបប្រមាណជាង១០០នាក់ ។

មើលពេញ

រដ្ឋមន្ដ្រី៖ក្នុង១០ខែកម្ពុជាទទួលបានទេសចរជាង៤លាន៣សែននាក់

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ឯកឧត្តមថោងខុនបានមានប្រសាសន៍ថា៖ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៤,៣លាននាក់កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧ និង៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់។ ឯកឧត្តមរដ្ឋមន្ដ្រីបានអោយដឹងថា ៖ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍ ជាក់ស្តែង នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់៕  

មើលពេញ

BabayLon Development Group នឹងក្លាយជាគម្រោងអភិវឌ្ឍន៍​អចលនទ្រព្យកម្ពុជាដំបូងគេដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអន្តរជាតិ

ភ្នំពេញ៖ BabayLon Development Group នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជាដំបូងគេ បន្ទាប់ពីចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន​អន្តរជាតិនៅទីក្រុងហុងកុងនិងសិង្ហាបុរី ដើម្បីទទួលបានទំនុកចិត្តពីអតិថិន និងកៀរគរទុនវិនិយោគបន្ថែម។

មើលពេញ

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី៥០លានដុល្លារដើម្បីកែលំអការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុងចំនួន ៤ នៅកម្ពុជា

ភ្នំពេញ៖  ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តកម្ចីក្នុងទឹកប្រាក់ ៥០ លានដុល្លារ ដើម្បីជួយពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់ប្រទេសកម្ពុជា ដែលសុទ្ធតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។

មើលពេញ

មន្ដ្រីសហប្រជាជាតិទៅដល់ខេត្តមណ្ឌលគិរីចុះពិនិត្យគ្រាប់បែកសម័យសង្គ្រាមមិនទាន់ផ្ទុះ

 ខេត្តមណ្ឌលគិរី៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរជាតិទប់ស្កាតអាវុធគីមី នៃក្រសួងការពារជាតិ កាលពីរសៀល ថ្ងៃទី១២ ធ្នូ ២០១៧ បានដឹកនាំក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហ ប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះមកពិនិត្យ គ្រាប់បែកគីមីដែលអាមេរិចទម្លាក់មិនផ្ទុះនៅលើទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានរកឃើញចំនួន១០ធុង ថ្មីទៀតកាលពីពេលកន្លងទៅ ។

មើលពេញ

រដ្ឋាភិបាលប្រកាសគោលនយោបាយ​ស្តីពីការ​​អភិវឌ្ឍ​លំនៅឋាន​តម្លៃសមរម្យ ជាផ្លូវការ

ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ “គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ” ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានឧត្តមក្រុ​មប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មើលពេញ