ទំព័រដើម / ស្រាវជ្រាវ (page 3)

ស្រាវជ្រាវ

ប្រធានាធិបតីវៀតណាមស្លាប់ដោយឆ្លងវីរុសម្យ៉ាងរីឯលោកស្រីង៉ុកថិញនឹងឡើងជំនួស

ក្រុងហាណួួយ៖ប្រធានាធិបតីវៀតណាមលោកត្រានដាខ្វាងស្លាប់ដោយឆ្លងវីរុសម្យ៉ាងដែលគ្រួពេទ្យវៀតណាមនិងជប៉ុនមិនអាចព្យាបាលបាន។រីឯលោកស្រីដាងធីង៉ុកថិញនឹងឡើងជំនួសដោយសារលោកស្រីជាអនុប្រធានាធិបតីបច្ចុប្បន្ននាពេលនេះ។តាមច្បាប់ពេលប្រធានាធិបតីអវត្ដមានលោកស្រីនឹងឡើសជំនួសរហូតមានការបោះឆ្នោតនៅខែតុលាខាងមុខរបស់បក្សវៀតណាម។

មើលពេញ

ប្រធានាធិបតីម៉ិកស៊ិកប្រកាសលក់យន្ដហោះចោលមកជិះយន្ដហោះធម្មតាវិញ

ម៊ីស៊ីកូ៖ប្រធានាធិបតីម៉ិកស៊ិកទើបជាប់ឆ្នោតលោកAndrés Manuel Lopez Obradorមានផែនការលក់យន្តហោះប្រតិកម្មរបស់ប្រធានាធិបតីបន្ទាប់ពីចំណាយពេល ៣ ម៉ោងលើយន្តហោះពាណិជ្ជកម្មមួយនិងម្យ៉ាងកុំអោយពលរដ្ឋចំណាយច្រើនពេកលើប្រធានាធិបតី។

មើលពេញ

ប្រទេសមហាអំណាចចំនួន៣ចាប់ផ្តើមដំណើរការជួសជុល និងអភិរក្សប្រាសាទព្រះវិហារ

ខេត្តសៀមរាប៖ប្រធានអាជ្ញាធរជាតិព្រះវិហារបង្ហាញថា ដើម្បីអភិរក្ស និងអភិវឌ្ឍរមណីដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរពេលនេះប្រទេសធំៗចំនួន៣បានចាប់ផ្តើមដំណើរការជួសជុល និងអភិរក្សប្រាសាទព្រះវិហាបន្ទាប់ពីបានធ្វើការសិក្សាអំពីបច្ចេកទេសរួចរាល់។

មើលពេញ

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជារៀបចំព្រឹត្តិការណ៍ផ្តោតលើវិស័យកសិកម្ម

ភ្នំពេញ៖សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក កម្ពុជា ដោយមាន​ការសម្របសម្រួល​ពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់​ប្រទេស​កម្ពុជា ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា” ធ្វើឡើង​នៅសណ្ឋាគារ​ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨។នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចបានអោយដឹង។

មើលពេញ

ពលរដ្ឋ១៣៣លាននាក់នឹងបាត់បង់ការងារដោយសារបច្ចេកវិទ្យាស្វ័យប្រវត្តិម៉ាស៊ីនរ៉ូបូត

ស្វ៊ីស៖របាយការណ៍មួយពីវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថាការងាររាប់លានទំនងជាផ្លាស់ទីដោយសារស្វ័យប្រវត្តិកម្មប៉ុន្តែពេលនេះយើងមានការព្រួយបារម្ភតិចតួចពីកត្ដាមនុស្សយន្ត។

មើលពេញ

ក្រុមជំនាញរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា

 ភ្នំពេញ៖ក្រុមជំនាញបានរកឃើញសត្វត្រដក់តូច ៦ សំបុកជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា។នេះជាលើកដំបូងហើយដែលក្រុមការងាររកឃើញសំបុករបស់វា។នេះបើយោងសេចក្ដីប្រកាសរបស់ក្រុុមសមាគមអភិរក្សសត្វព្រៃបានផ្សាយអោយកាលពីម្សិលមិញ។

មើលពេញ

កម្ពុជានិងចិននឹងជំរុញទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០

  ទីក្រុងណាន៖កម្ពុជានិងចិននឹងជំរុញទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ដោយឈរកិច្ចសហការប្រតិបត្តិដើម្បីប្រយោជន៍រួមក្នុងនាមដៃគូល្អ។នេះបើតាមឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានលើកឡើងក្នុងពេលអញ្ជើញសម្ពោធស្ដង់ផលិតផលខ្មែរ ក្នុងឱកាស«ពិព័រណ៍ចិន-អាស៊ាន លើកទី១៥» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។​

មើលពេញ

វៀតណាមវិនិយោគប្រមាណជាជាង៣ពាន់លានដុល្លារនៅកម្ពុជា

ភ្នំពេញ៖វៀតណាមវិនិយោគប្រមាណជាជាង៣ពាន់លានដុល្លារនៅកម្ពុជាដោយសារសេដ្ឋកិច្ចមានកំណើនខ្ពស់ជាច្រើនឆ្នាំកន្លងមកនិងមានស្ថេរភាពខាងនយោបាយ។ដោយឡែករដ្ឋាភិបាលប្រទេសមានទិសដៅជំរុញពាណិជ្ជកម្មអោយបាល៥ពាន់លានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខនេះ។នេះបើតាមមន្ដ្រីវៀតណាមបានអោយដឹងនៅកាលពីម្សិលមិញ។

មើលពេញ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ នេះថា នឹងកើនឡើងលើសពី ៧ ភាគរយ

ភ្នំពេញ: អ្នកជំនាញសេដ្ឋកិច្ចរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ដែលហៅកាត់ថា AMRO បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ នេះថា នឹងកើនឡើងលើសពី ៧ ភាគរយដែលជួយដល់ការអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

មើលពេញ

កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១២ មានតម្លៃសរុបជាង ៨០លានដុល្លារ 

ក្រុងណាននីង, ខេត្តក្វាងស៊ី៖ អនុស្សរណៈយោគយល់ចំនួន១២ មានតម្លៃសរុបជាង ៨០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។

មើលពេញ