ទំព័រដើម / ស្រាវជ្រាវ (page 4)

ស្រាវជ្រាវ

ខេត្តឧត្តរមានជ័យមានស្វាគមន៍ទេសចរជាង១៣ម៉ឺននាក់ក្នុងឆ្នាំ២០១៧នេះ

ខេត្តឧត្តរមានជ័យ៖ លោកស្រី ធិន្នី មុន្នីរស្មី ប្រធានមន្ទីទេសចរណ៍ខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃនេះថា៖ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិក្នុងខេត្ត មានការកើនឡើងជាងឆ្នាំមុន 3% ដោយកាលពីឆ្នាំ2016ភ្ញៀវជាតិមាន123 404នាក់ ភ្ញៀវអន្តរៈជាតិមាន2513នាក់ ។ ប្រភពបានបន្ដថា៖ឆ្នាំ2017ភ្ញៀវជាតិមាន126 983នាក់ ភ្ញៀវអន្តរៈជាតិមាន3508នាក់ ។ ដោយឡែកនៅថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះ ភ្ញៀវបានមកលេងក្នុងខេត្តច្រើនជាងឆ្នាំមុនៗដូចគ្នា តែភាគច្រើនភ្ញៀវពុំសូវបានស្នាក់នៅក្នុងខេត្តនោះទេ ដោយគ្រាន់ចូលទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ធំៗមួយចំនួន ហើយក៍បន្តរឆ្លងកាត់ទៅខេត្តសុរិនប្រទេសថៃ ដោយចូលតាមច្រកចំនួន2 គឺច្រកអន្តរៈជាតិជាំសាង៉ាំ ស្រុកអន្លង់វែង និងច្រកអន្តរជាតិអូរស្មាច់ ក្រុងសំរោង ៕

មើលពេញ

មន្ដ្រី៖ភ្ញៀវមកកម្សាន្តក្នុងខេត្តកំពតនាថ្ងៃឆ្លងឆ្នាំសកលមានប្រមាណជិតប្រាំបីម៉ឺននាក់

ខេត្តកំពតៈ ក្នុងថ្ងៃនៃពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ ខេត្តកំពតទទួលភ្ញៀវទេសចរជិតឆ្ងាយ​បានប្រមាណជិត​ប្រាំបីម៉ឺននាក់។ ជាមួយកំណើនភ្ញៀវ និងបញ្ហាសន្តិសុខល្អប្រសើរនេះត្រូវបានចាត់ទុកជាភាពជោគជ័យរបស់អាជ្ញាធរខេ​ត្​តក្នុងការគ្រប់គ្រងសេវាកម្មផ្នែកវិស័យឧស្សាហកម្មគ្មានផ្សែង។

មើលពេញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា៣០ម៉ឺននាក់បានទៅចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឲ្យដឹងថានៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១​៧ចូល​២០១៨នៅខេត្តសៀមរាប មានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិមកពីបណ្តាបណ្តាប្រទេស និងខេត្តផ្សេងៗ​រួមជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាមប្រមាណជា៣០ម៉ឺននាក់បានចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប។ ហើយចំនួននេះមានការកើនឡើងជាងឆ្នំាមុនប្រមាណជា៧៤,៩១%។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៧ចូល២០១៨នេះអាជ្ញាធរបានរៀបចំឲ្យមាន​កន្លែងកំសាន្តជា​ច្រើ​ន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី។ចំណែកសន្តិសុខវិញអាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាព​ជូនប្រជាពល​រដ្ឋក៍ដូចជាភ្ញៀវទេសចរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ឆ្នំានេះមើលឃើញថា ប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានាបានមកកំសាន្តនៅខេ​ត្តសៀមរា​បច្រើនជាងបណ្តាឆ្នំាមុនៗ ដោយសារតែឆ្នំានេះអាជ្ញាធរខេត្តបានរៀបចំឲ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើង​លំម្អរក្រុង​បានស្អាតជាងឆ្នំាមុនផងដែរ។សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងនោះទេ។រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារ ម្ហូបអាហារក៍មិនមានការឡើងថ្លែហូសហេតុដែរ។ពីព្រោះក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាឲ្យអាជីវករទំាងអស់មិនឲ្យឡើងថ្លៃជាប្រចំា។ តាមរបារការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិ ដែលបាន​មកចូលរួមឆ្លងសាកលឆ្នំានៅខេត្តសៀមរាបនេះមានសរុបចំនួនប្រមាណ៣៣៣,០៨៥នាក់មានការកើនឡើង+៧៤,៩១%។ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន៣៣,០៨៥នាក់មានការកើនឡើង+៩.៣៨%ភ្ញៀវទេសចរជាតិ​មានចំនួនប្រមាណ​៣០ម៉ឺននា​ក់ មានការកើនឡើង +៧៦.៤៧% ៕ឃុត សៅ

មើលពេញ

ខេត្តក្រចេះស្វាគមន៍ទេសចរជាង២៤ពាន់នាក់ក្នុងឆ្នាំ២០១៧កន្លងមក

  ក្រចេះ៖ក្នុងរយៈពេល១ឆ្នាំ២០១៧ភ្ញៀវទេសចរណ៍អន្តរជាតិមកកំសាន្តនៅតាមរម្មណីយដ្ឋាននានា​ ក្នុងខេត្តក្រចេះ​មានសន្ទុះ​កើនឡើងជិត៦ពាន់នាក់ បើធៀបរយៈពេលដូចគ្នាសំរាប់ឆ្នាំទៅមិញ។ យោងតាមរបាយកាណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា៖ សំរាប់រយៈពេល១ឆ្នាំ ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៧ខេត្តក្រចេះទទួលបានភ្ញៀវទេសចរណ៍អត្តជាតិដែលមកទស្សនាកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាននានាទូទាំងខេត្ត សរុបចំនួន ២៤.៩៤៧ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៦ ចំនួន ២៦.៣៥០នាក់ កើនឡើងចំនួន៥៩៧នាក់​ ស្មើនិង ២,៥៤% ។

មើលពេញ

រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កសាងផ្លូវឱ្យបានរឹងមាំស្របតាមចំនួនយានយន្តកើនឡើង និងការរីកចម្រើនសេដ្ឋកិច្ច

ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា៖ កសាងផ្លូវឱ្យបានរឹងមាំស្របតាមចំនួនយានយន្តកើនឡើង និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។រដ្ឋមន្ដ្រីស៊ុន ចាន់ថុលបានលើកឡើងនៅថ្ងៃព្រស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេល ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលើកកម្រិត និងថែទាំផ្លូវជាតិលេខ៧ ប្រវែង១០៧ គីឡូម៉ែត្រទៅជាកម្រាលACរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Guangdong Provincial Changda Highway Engineeting Co.Ltd ក្រោមឥណទានសម្បទានធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងធនាគារ ពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនចាប់ផ្តើមពិធីចុះហត្ថលេខាលើកិច្ចសន្យានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគម្រោងជួសជុល ស្តារ និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទDBST ទៅជាប្រភេទផ្លូវAC (ក្រាលកៅស៊ូ) ដូចជាគម្រោងផ្លូវជាតិលេខបី ពី …

មើលពេញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ បើទោះបីជាសភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពីកម្ពុជាក៏ដោយ។          ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ គឺក្រុមហ៊ុនបរទេសបាន​បញ្ជាទិញទំនិញ​ពីកម្ពុជា​រួចរាល់អស់​ហើយ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ការបញ្ជាទិញនេះទៀត សោត គឺគេបានដាក់លុយសម្រាប់ការបញ្ជាទិញ​ក៏រួចរាល់​ហើយ​ដែរ។ លោកបណ្ឌិត តេង ឌឺឡុច អ្នកវិភាគសេដ្ឋកិច្ច បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី ២៨ ធ្នូនេះ ដោយបានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ តែទោះបីជាយ៉ាងណាក៏ដោយ លោក ថា រដ្ឋាភិបាលកម្ពុជា គួរតែបន្តការចរចាជាមួយនៃបណ្តាប្រទេសសហភាព​អឺរ៉ុបដើម្បីកុំអោយ​ប្រទេស​ទាំងនោះ ព្បូរការនាំចេញទំនិញពីកម្ពុជា។ ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបែបនេះ គឺធ្វើឡើងបន្ទាប់ពី អតីតមន្រ្តីជាន់ ខ្ពស់គណបក្ស​សង្រ្គោះជាតិកំពុងនៅក្រៅប្រទេស បានធ្វើយុទ្ធនាការកៀរគរការគាំទ្រពីបណ្តាប្រទេសនៃ សមាជិក​សហភាពអឺរ៉ុបអោយដាក់គំនាបមកលើរដ្ឋាភិបាលក្រុងភ្នំពេញតាមរយៈការព្យួរការអនុគ្រោះពន្ធ មុខទំនិញ​ដែលកម្ពុជានាំចូលទៅសហភាពអឺរ៉ុប ដោយសារតែការរំលាយគណបក្សប្រឆាំង។ គួរបញ្ជាក់ថា ប្រសិន​បើ​ជា​សហរដ្ឋ​អាមេរិក …

មើលពេញ

នៅដំណាច់ឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍៥លាន៦សែននាក់ 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ពេលអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការបើកពិធីបុណ្យសមុទ្រនៅខេត្តកែប កាលពីចុងសប្តាហ៍មុនបានថ្លែងថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ​៥,៦លាននាក់នៅដំណាច់ឆ្នាំ២០១៧នេះ និងបានអំពាវនាវឲ្យមានការ បង្កើតផលិតផល នៅតាមតំបន់នីមួយៗ ដើម្បីលក់ជូនទេសចរណ៍ជាតិ និងអន្តរជាតិ។

មើលពេញ

សហ​ភាព​អឺ​រ៉ុប​ ប្រកាសផ្ដល់ជំនួយ2,8​​ ​លាន​អ៊ឺរ៉ូ ដើម្បី​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំ​ពេញ​ ៖ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧នេះ  អង្គ​ការ​ WWF និង​សហភាព​អឺរ៉ុប បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ ២,៨ លាន​អឺរ៉ូ​ (​ដែល​មាន​តម្លៃ​ប្រហែល​ជាង​​ ៣,៣ លាន​ដុ​ល្លា​សហរដ្ឋ​អា​មេ​រិក​) លើ​គម្រោង​គាំ​ទ្រ​ការ​គ្រប់​គ្រង​ដោយ​ចិរ​ភាព​ នៃ​ធន​ធាន​ព្រៃឈើ​ដ៏​សម្បូរ​បែបក្នុង​ខេត្ត​មណ្ឌល​គិរី​។ នេះបើតាមសេចក្ដីប្រកាសរបស់សហភាព​អឺរ៉ុប​ (EU)ចេញផ្សាយកាលពីម្សិលមិញ។

មើលពេញ

សមាគមអ្នកវាយតម្លៃ អចលវត្ថុកម្ពុជាលើកឡើងពីហានិភ័យ​នៃការប្រើប្រាស់សេវាអចលនវត្ថុមិនស្របច្បាប់

  ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលើកឡើងពីហានិភ័យនៃការប្រើប្រាស់សេវាកម្មអចលនវត្ថុដោយមិនមានជំនាញ ឬក្រុមហ៊ុនត្រឹមត្រូវតាមច្បាប់ ថាអាចនឹងប៉ះពាល់ដល់ទីផ្សារដីធ្លី។

មើលពេញ

រាជរដ្ឋាភិបាលពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០២៥

ភ្នំពេញ: រាជរដ្ឋាភិបាលបានបើកកិច្ចប្រជុំដើម្បីពិនិត្យមើលទៅលើវឌ្ឍនភាពនៃការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០២៥ ដែលជួយទៅដល់សេដ្ឋកិច្ចជាតិ។

មើលពេញ