ទំព័រដើម / ស្រាវជ្រាវ (page 5)

ស្រាវជ្រាវ

កម្ពុជា និងវៀតណាម ប្រកាសជំហររួមគ្នាក្នុងការបោះបង្គោលព្រំដែនឲ្យចប់

ភ្នំពេញ៖ប្រមុខការពារប្រទេសកម្ពុជា វៀតណាម ប្រកាសជំហររួមគ្នាក្នុងការបោះបង្គោលព្រំដែនឲ្យចប់រួចរាលនៅពេលឆាប់ៗនេះ ដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទំាង២កាន់តែមានសុខសន្តិភាព និងការអភិវឌ្ឍន៍។

មើលពេញ

ក្រុមស្រាវជ្រាវរកឃេីញកំពូលប្រាសាទធ្វើពីមាសរបស់ប្រាសាទបន្ទាយឆ្មាទម្ងន់៧គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ ក្រុមរុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ កំពូលមាសនេះមានទម្ងន់ ៧ គីឡូក្រាម បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីធ្វេីការថែរក្សានៅរតនភ័ណ្ឌដ៏មានតម្លៃនេះ។ គូសបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី​១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ប្រាសាទបន្ទាយឆ្នា មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រខាងជើងពីទីប្រជុំជនខេត្តបន្ទាយមានជ័យ៕  

មើលពេញ

ផលិតកម្មកសិកម្មស្រូវរដូវវស្សាក្នុងឆ្នាំ២០១៧នេះ ទទួលផលសរុបជិត៦លានតោន

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថាផលិតកម្មកសិកម្មស្រូវរដូវវស្សាក្នុងឆ្នាំ២០១៧នេះ ទទួលផលសរុបជិត៦លានតោន សម្រាប់ធានាស្បៀងក្នុងស្រុក និងការនាំចេញ។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថារដ្ឋាភិបាលនឹងបង្កើតធនាគារថ្មីមានទឹកប្រាក់វិនិយោគ១០០លានដុល្លារ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅព្រឹកនេះបានប្រកាសអោយដឹងថា៖ធនាគារថ្មីនឹងបង្កើតឡើងជាមួយទឹកប្រាក់ប្រមាណ ១០០លានដុល្លារដើម្បីជួយក្រុមហ៊ុនតូច និងមធ្យមអោយមានសមត្ថភាព និងលទ្ឋភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុកសម្រាប់ពង្រីកការនាំចេញ។

មើលពេញ

រដ្ឋមន្ដ្រីប្រកាសថា៖នៅឆ្នាំ២០២៥ ពលរដ្ឋរស់នៅតាមទីក្រុងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត១០០%

ខេត្តសៀមរាប៖មន្រ្តីជាន់ខ្ពស់កម្ពុជាអះអាងថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលរស់នៅតាមទីក្រុង ទីប្រជុំជន ទូទាំងប្រទេស នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត១០០% ខណៈបច្ចុប្បន្នមានប្រមាណជា ៨៥%ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ហើយ ។

មើលពេញ

អ្នកជំនាញអះអាងថា៖ក្នុង១០ឆ្នាំដំរីស្លាប់មានចំនួន៣០ក្បាលឯការបង្ករបង្កើតថ្មីធ្លាក់ចុះ

ខេត្តមណ្ឌលគិរី៖ រយៈពេល១០ឆ្នាំចុងក្រោយនេះ សត្វដំរីស្រុកបានងាប់ជាបន្តបន្ទាប់៣០ក្បាលមកហើយ ខណៈដែលសត្វដំរីស្រុក ពុំមានការបង្កកំណើតថ្មី ដែលមន្ត្រីជំនាញកំពុងបារម្ភចំពោះការបាត់បង់សត្វដំរីស្រុកនាពេលខាងមុខដ៏ខ្លីនេះ ។នេះបើតាមលោក ឃុន ឌីយូន ប្រធានអង្គការសត្វដំរីខេត្តមណ្ឌលគិរីបានអះអាងនៅថ្ងៃនេះ។​

មើលពេញ

កសិករងាកមកដាំពោតច្រើនជាងដំឡូងមីក្នុងឆ្នាំនេះ

ខេត្តបាត់ដំបង៖រដូវបង្កបង្កើនផលឆ្នាំនេះកសិករខេត្តបាត់ដំបងងាកមកដាំពោតក្រហមច្រើនជាងដំឡូងមី ព្រោះពោតមានហាងឆេងល្អនិងងាយទុកដាក់។ តាមការស្រង់របាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានអោយដឹងថា ល្បឿននៃការបង្កបង្កើនផលដំណាំឧស្សាហកម្មប្រចាំឆ្នាំ២០១៧-២​០១៨គិតពីដើមរដូវមកទល់បច្ចុប្បន្នកសិករបានងាកមកដាំដំណាំពោតក្រហមវិញ ច្រើនជាងដំណាំដំឡូងមី ដោយរយះពេលដូចគ្នាការដាំដំណាំពោតក្រហមកើនដល់៧៣ហិកតា រីឯដំឡូងមីវិញកសិករដាំបានត្រឹម២៥ហិកតាប៉ុណ្ណោះ បើប្រៀបធៀបនឹងឆ្នាំ២០១៦កើនឡើងចំនួន៥១ហិកតា ខណះដំឡូងមីដាំបានចំនួន២៥ហិកតា ។

មើលពេញ

ប្រធានាសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថាពលរដ្ឋជិត២លាននាក់ទទួលសេវាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ខេត្តព្រះសីហនុៈប្រធានាសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថាពលរដ្ឋជិត២លាននាក់ទទួលសេវាពីគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុនិងប្រាក់កម្ចីជិត៤០០០លានដុល្លារត្រូវផ្ដល់កម្ចី។​ការលើកឡើងខាងលើនេះក្នុងពេ​សមាគមន៍​មីក្រូហិរញ្ញវត្ថុកម្ពុជារៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅខេត្តព្រះសីហនុក្រោមប្រធានបទក្រោមប្រធានបទ៖”វិបុលភាពសម្រាប់ទាំងអស់គ្នា កំណើនប្រកបដោយបរិយាប័ន្ទ តម្លាភាពព័ត៌មាននិងនវានុវត្តឌីជីថល ” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីភាពជោគជ័យនិងការផ្លាស់ប្តូរយោបល់គ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។

មើលពេញ

វិនិយោគិនកម្ពុជា និងម៉ាឡេស៊ី នឹងរួមគ្នាបង្កើតជាស្ថាប័នហិរញ្ញវត្ថុជួយដល់សហគ្រាសក្នុងស្រុក

ភ្នំពេញ៖ វិនិយោគិនកម្ពុជា និងម៉ាឡេស៊ី នឹងរួមគ្នាបង្កើតជាស្ថាប័នហិរញ្ញវត្ថុមួយ ដើម្បីជួយគាំទ្រផ្នែកហិរញ្ញត្ថុ ដល់បណ្ដាសហគ្រាស និងក្រុមហ៊ុនឯកជនផ្សេង ដែលត្រូវការទុនវិនិយោគបន្ថែម ។

មើលពេញ

ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់ជូនអតិថិជននូវកាដូ ជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ

ភ្នំពេញ៖ ស្របពេលដែលបុណ្យឆ្លងឆ្នាំជិតមកដល់ ក្រុមហ៊ុនអ័រគីដេវីឡា ប្រកាសផ្តល់កាដូ ពិសេសដល់​អតិថិជនរបស់ខ្លួនជាទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ សម្រាប់អតិថិជន ដែលបានទិញគម្រោងខុនដូទាំងបីទីតាំងរបស់ក្រុមហ៊ុន។

មើលពេញ