ទំព័រដើម / ស្រាវជ្រាវ (page 50)

ស្រាវជ្រាវ

កំលាំងអធិការដ្ឋាននគរបាលស្រុកពាមរក៌ ចុះបាញ់ទឹកលាងសម្អាតស្ពានហ្សឹបាសា និងស្ពានបេតុងពាមរក៌

ព្រៃវែង ៖ ដើម្បីថែរក្សាបរិស្ថាន និងសោភណ្ឌ័ភាពស្ពាន ព្រមទាំងបង្ការកុំអោយមានគ្រោះថ្នាក់ជាយថាហេតុផង កំលាំងអធិការដ្ឋាននគរបាលស្រុកពាមរក៌ ដែលដឹកនាំដោយលោកវរៈសេនីទោ សេង ពន្លក អធិការនគរបាលស្រុក កាលពីថ្ងៃទី១៨និង១៩វិច្ឆិកា បានធ្វើសកម្មភាពចុះបាញ់ទឹកលាងសម្អាតស្ពានចំនួន២កន្លែង នៅក្នុងស្រុកពាមរក៌ គឺស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង និងស្ពានបេតុងនៅក្បែសាលាស្រុកពាមរក៌។ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៌បានអោយដឹងថា នៅថ្ងៃទី១៨វិច្ឆិកា កំលាំងរបស់លោកបានចុះទៅធ្វើការបាញ់ទឹកលាងសំអាតស្ពានពាម ដែលស្ថិតនៅក្បែសាលាស្រុកពាមរក៌ ដោយប្រើទឹកអស់ចំនួន៥ឡាន លុះស្អែកឡើងថ្ងៃទី១៨ ក៏បន្តមកធ្វើការបាញ់ទឹកលាងសំអាតស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង១ទៀត ដោយប្រើទឹកអស់ចំនួន៧ឡាន និងប្រើរយៈពេលលាងសំអាតពេញមួយព្រឹកតែម្តង។ លោកអធិការស្រុកបានបញ្ជាក់ថា ការលាងសំអាតស្ពាននេះគឺក្នុងគោលបំណងដើម្បីថែរក្សាសោភណ្ឌ័ភាពស្ពានផង និងដើម្បីការពារកុំអោយមានគ្រោះថ្នាក់ជាយថាហេតុផងដែរ ព្រោះបើនៅលើស្ពានមានធូលីដីច្រើន ពេលមានភ្លៀងមកនិងអាចធ្វើអោយរអិល ដែលជាហេតុអាចធ្វើអោយអ្នកដំណើរឆ្លងកាត់មានគ្រោះថ្នាក់ជាយថាហេតុបាន ដូច្នេះទើបយើងធ្វើការលាងសំអាតអោយស្អាត ដូចពាក្យស្លោកមួយឃ្លាដែលលើកឡើងថា ការពារប្រសើរជាងព្យាបាល។ ដោយឡែកប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏មានការគាំទ្រផងដែរនៅពេលឃើញសមត្ថកិច្ចធ្វើការលាងសំអាតស្ពានបែបនេះ ហើយពួកគាត់សំណូមពរអោយសកម្មភាពបែបនេះ កើតមានជាប្រចាំកុំអោយឃើញធ្វើតែមួយឆាវ ហើយបាត់ស្ងាត់រាប់ខែនោះ៕ អត្ថបទ ៖ សុំ ពៅពិសិដ្ឋ

មើលពេញ

 ក្រុមហ៊ុនGolden starsប្រមូលទិញស្រូវកសិករតម្លៃខ្ពស់ កិនលក់ក្រៅប្រទេស

ខេត្តបាត់ដំបងៈកសិករបានចាប់ផ្តើមសម្រុកប្រមូលផលស្រូវ ដឹកមកលក់ឲ្យក្រុមហ៊ុនGolden stars ក្នុង១ថ្ងៃៗរាប់រយតោន ដោយបានតម្លៃខ្ពស់សមរម្យ ដែលក្រុមហ៊ុនបានទិញពីកសិករ ដើម្បីកិនជាអង្ករ លក់ចេញទៅក្រៅប្រទេស។ លោក រ៉ី រដ្ឋា,ហៅរិទ្ធ,ម្ចាស់រោងម៉ាស៊ីនខៀវក្រុមហ៊ុនហ្គោលឌិនស្តារបានឲ្យដឹងថា ក្នុង១ថ្ងៃៗរោងម៉ាស៊ីនកិនស្រូវរបស់លោកទិញស្រូវចូលពីកសិករដឹកមកពី គ្រប់ទិសទីពី៣០០ទៅ៥០០តោនដើម្បីកិនចេញជាអង្ករលក់ទៅក្រៅប្រទេស។ លោកបន្តថា តម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនបន្តិច ដោយសារទីផ្សាក្រៅប្រទេសល្អដែរ អង្ករដែលលោកនាំចេញភាគច្រើនទៅប្រទេសចិននិងសហគមន៏អ៊ឺរ៉ុប ក្នុង១ខែនាំចេញពី២ទៅ៣ជើង ក្នុង១ឆ្នាំពី៣ទៅ៥ពាន់តោន។ ម្ចាស់រោងម៉ាស៊ីនខាងលើបន្តថា ស្រូវដែលលោកប្រមូលទិញពីកសិករជាប្រភេទស្រូវលេខ១តម្រូវទីផ្សាបរទេស មានស្រូវផ្កាម្លឹះ, សែនក្រអូប, ផ្ការំដួល, ដោយទិញក្នុង១តោនតម្លៃ(១លាន៥ម៉ឺនទៅ១លាន១០ម៉ឺនរៀល)គិតជាលុយបាត (៩ពាន់បាតប្រាក់ថៃ)បើប្រៀបធៀបនិងឆ្នាំមុនតម្លៃស្រូវ១តោនទិញចូលតម្លៃត្រឹមតែ៧០ទៅ៨០ម៉ឺនរៀលតែប៉ុណ្ណោះ ព្រោះទីផ្សាក្រៅប្រទេសធ្លាក់ចុះដែរ តែឆ្នាំនេះកសិករសប្បាយរីករាយនិងតម្លៃស្រូវល្មមសមរម្យអាចទទួលយកបាន។ លោកបានសំណូមពរឲ្យកសិករប្រមូលផលស្រូវបានគួរដឹកមកលក់ផ្ទាល់ដោយ ខ្លួនឯងទើបបានតម្លៃខ្ពស់ ពិនិត្យស្រូវរួច ទូរទាត់ប្រាក់ឲ្យភ្លាមមិនជំពាក់កសិករឡើយ បើលក់ឲ្យឈ្មួញកណ្តាល ព្រោះគេយកចំណេញពីកសិករ ទីផ្សាលើមាត់គេ ធ្វើឲ្យកសិករលក់បានតម្លៃថោក បាក់ទឹកចិត្តក្នុងការធ្វើស្រែបន្តទៀត ទូរទាត់មិនរួចលើការចំណាយ ទៅចំណាកស្រុកជាដើម៕(សម្លេងម្ចាស់រោងម៉ាស៊ីន)។ លោកគុណ ភិញ,កសិកររស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល បានឲ្យដឹងថា លោកធ្វើស្រែលើផ្ទៃដី០៨ហិកតា ដឹកស្រូវមកលក់បានជិត២០តោន លោកត្រេកអរឆ្នាំនេះតម្លៃស្រូវបានខ្ពស់ជាងឆ្នាំមុន ក្នុង១តោនកើនជាង២០ម៉ឺនរៀល បើបានតម្លៃនេះថេរ ឬក៏លើសពីតម្លៃនេះបន្តិចក៏ល្អដែរ …

មើលពេញ

រដ្ឋមន្រ្តី៖ វេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន និងពិព័រណ៍ទេស ចរណ៍អន្តរជាតិនឹងបង្កើនទេសចរមកកម្ពុជា

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា វេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន និងពិព័រណ៍ទេស ចរណ៍អន្តរជាតិ នឹងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព ពាណិជ្ជកម្ម វិនិយោគ និងលំហូរទេសចរចិនជាច្រើនមកកម្ពុជា។

មើលពេញ

កម្ពុជាត្រៀមឆ្ពោះទៅរៀបចំការប្រលងបវរកញ្ញាចក្រវាលដែលប្រព្រឹត្តទៅនៅកោះពេជ្រនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ កម្ពុជាត្រៀមឆ្ពោះទៅរៀបចំការប្រលងបវរកញ្ញាចក្រវាលផ្តាច់ព្រាត់ដែលប្រព្រឹត្តទៅនៅកោះពេជ្រនៅថ្ងៃស្អែកនេះ ដែលជួយលើកស្ទួយកិតិយសជាតិនិងដល់វិស័យទេសចរណ៍។

មើលពេញ

បវរកញ្ញាពិភពលោកជាង ៦០ប្រទេស ចុះមកដល់ស្រុកអូរាំងឪ

ខេត្តត្បូងឃ្មុំ៖នៅថ្ងៃនេះបវរកញ្ញាពិភពលោកជាង ៦០ប្រទេស ចុះមកស្រុកអូរាំងឪ ក្នុងដំណេីរ បេសកកម្មបំផុសចលនាគាំពារបរិស្ថាន ក្នុងនោះដែរ ក្រុមបវរកញ្ញា បានចុះដល់ក្នុងឃុំ ចំនួន៧ រួមមាន: ឃុំព្រះធាតុ ឃុំមាន ឃុំអំពិលតាពក ឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំតំរិល ដេីម្បីអប់រំផ្នែកបរិស្ថាន និងមានដាំកូនឈេីផងដែរ ៕

មើលពេញ

ក្រុមហ៊ុនចំការកៅស៊ូឡុងស្រេងដំណាំក្រូចផ្លុងចំនួន៦០ហិចតាសម្រាប់នាំចេញទៅទីផ្សារបរទេស

ខេត្តកំពង់ចាម៖នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ក្រុមហ៊ុនឡុងស្រេងក្រៅពីដាំដំណាំកៅស៊ូរាប់ពាន់ហិតាក៏មានដាំដំណាំក្រូចផ្លុងចំនួន៦០ហិតាសម្រាប់នាំចេញទៅលក់នៅបរទេសផងដែរ។ ពាក់ពន្ធនិងដំណាំក្រូចផ្លុងនេះបើតាមលោកស្រិនចាន់ដាវុធអាយុ៤៥ឆ្នាំដែលធ្វើជាមេការផ្ទាល់នៅជាមួយក្រុមហ៊ុនឡុងស្រេងភូមិបឹងកេតឃុំព្រែកកកស្រុកស្ទឹងត្រង់លោកបាននិយាយថាដីដែលដាំក្រូចផ្លុងនេះមុនដំបូងដីនេះដាំកៅស៊ូទេដោយកៅស៊ូដើមចាស់យ៉ាអត់សូវមានទឹកជ័រទៅក៏កាត់ដើមកៅស៊ូតែប្រែដីមកដាំជាដំណាំក្រូចផ្លុងវិញព្រោះនៅតំបន់ភូមិអូរប្រាំឃុំព្រែកកកស្រុកស្ទឹងត្រង់ដែលជាកន្លែងដាំក្រូចផ្លុងនេះវាជាកន្លែងដែលមានប្រពាន់ទឹកគ្រប់គ្រាន់ហេតុនេះហើយបានជាគាត់ដាំដំណាំក្រូចវិញ។

មើលពេញ

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន៦០០០លានដុល្លារសម្រាប់ឆ្នាំ២០១៨

ភ្នំពេញ៖រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន២៤,៣៧៥,១០២លានរៀលប្រមាណជា៦០០០លានដុល្លារសម្រាប់ឆ្នាំ២០១៨ខណៈដែលឆ្នាំ២០១៧ ចំណាយត្រឹមតែ២១,១៥១,៩៨៥លានរៀល ឬសមមូលនឹង ៥,២៤០លានដុល្លារអាមេរិក ដែលត្រូវជា២៣.៦៣% នៃផ.ស.ស ។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី២៧ តុលានេះ បានអនុម័តទាំងស្រុង នូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ដែលមានគម្រោងទឹកប្រាក់ កើនឡើងដល់២៤,៣៧៥,១០២លានរៀល ឬសមមូលនឹង ៦,០៣៨លាន ដុល្លារអាមេរិក ដែលត្រូវជា២៤.៥៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបថវិការដ្ឋ ត្រូវបាន បង្កើនជិតពីរដង សម្រាប់គាំទ្រដល់ការកែទម្រង់នានា និងសកម្មភាពការងារសំខាន់ៗ ចាំបាច់មួយ ចំនួនទៀត របស់រាជរដ្ឋាភិបាល។ ការបង្កើនកញ្ចប់ថវិការនេះគឺដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈ ការអប់រំ សុខាភិបាល ព្រមទាំង ការវិ និយោគលើការពង្រឹងការតភ្ជាប់ ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងការទ្រទ្រង់ កំណើន សេដ្ឋកិច្ចឲ្យសម្រេចបាន៧%។ ជាងនេះ ការបង្កើនចំណាយថវិការសម្រាប់ឆ្នាំ២០១៨នេះទៀតសោធដោយសារ នៅឆ្នាំ២០១៨នេះ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ផង និងជ្រើសតាំងតំណាងរាស្ត្រ …

មើលពេញ

កាសែតខែមូឌាដេលីចាប់ផ្ដើមផ្សាយតាមអនឡាញវិញម្ដង

ភ្នំពេញ៖កាសែតខែមូឌាដេលីចាប់ផ្ដើមផ្សាយតាមអនឡាញវិញម្ដងក្រោយបិទការបោះពុម្ភផ្សាយកាសែត។កាសែតខែមូឌាដេលីបានបិទក្រោយពុំព្រមបង់ពន្ឋចំនួនជាង៦លានដុល្លារដែលជំពាក់អគ្គនាយកដ្ឋានពន្ឋដារជាង១០ឆ្នាំកន្លងមក៕

មើលពេញ

មន្ដ្រីអំពាវនាវអោយប្រើប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ

​ ភ្នំពេញ៖ធនាគារជាតិ​បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”។លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើងថាការប្រើប្រាស់ប្រាក់យន់ចិននឹងរួមចំណែកទាក់ទាញវិនិយោគចិននៅកម្ពុជា។​ ធនាគារជាតិ​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៧​ បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”​ ។កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មក​ពី​ ក្រសួង​-​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ធនាគារកណ្តាល​ចិន​ ធនាគារ​អាយ​ ស៊ី​ ប៊ី​ ស៊ី​ លីមីត​ធី​ត​នៅ​ស្នាក់​ការ​កណ្តាល​ គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​អង្គការ​អន្តរជាតិ​នានា​ សរុប​ប្រមាណ​ជាង​២០០​នាក់​។​ គោលបំណង​នៃ​សន្និសីទ​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ចិន​ កម្ពុជា​និង​អាជ្ញាធ​ដែល​ពាក់ព័ន្ធ​ ជួប​ពិភាក្សា​និង​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​ ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​រវាង​ប្រទេស​ទាំង​ពីរ​ ស្រប​តាម​គំនិត​ផ្តួចផ្តើម​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​ របស់​រដ្ឋាភិបាល​ចិន​ ដែល​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​តាមរបាយការណ៍រហូតមកពេលនេះកម្ពុជាមានធនាគារបរទេសកំពុងរកទទួលទាននៅកម្ពុជាជាង៥០៕

មើលពេញ

ក្រសួងវប្បធម៌ចេញប្រកាសហាមផ្សាយស្ព​ត​ពាណិជ្ជកម្មពាក្យ​ថា«​ដក​ស្រួល ដាក់​ស្រួល​និង​ហែក​ស្រួល ស៊ក ស្រួល​»​

ភ្នំពេញ៖ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​បានចេញសេចក្ដីប្រកាសដោយបាន​ស្នើ​ដល់​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​អន្តរាគមន៍​ហាម​ទូរទស្សន៍​ទាំងអស់​ផ្អាក​កា​រចាក់​ផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ពាក្យពេចន៍​អសុរោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​និង​ស្តាប់ និង តម្លៃ​សីល​ធ៌​ម​សង្គម ។ក្នុងលិខិត​ផ្ញើ​ជូន​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​របស់​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រ សោម សុ​គ​ន្ឋ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ។ក្នុងលិខិតនោះ​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​បានចាត់ទុកថា​ពាក្យ​««​ដក​ស្រួល ដាក់​ស្រួល​និង​ហែក​ស្រួល ស៊ក ស្រួល​»​បានប៉ះពាល់តម្លៃសីលធម៌សង្គមនិងស្នើអោយប្ដូរពាក្យទាំងនោះ៕

មើលពេញ