ទំព័រដើម / ស្រាវជ្រាវ (page 56)

ស្រាវជ្រាវ

អភិបាលខេត្តព្រះវិហារ ជួបជាមួយ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យរវៀង នាឱកាសជិតដល់ពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី

ព្រះវិហារ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គុយ ម៉ារិនឌី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុករវៀង បានជួបសំណេះសំណាល ជាមួយគ្រូបង្រៀនទូទាំង ស្រុករវៀង កាល ពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៧នេះ នៅក្នុង វិទ្យាល័យរវៀង ខេត្តព្រះវិហារ នាឱកាស ជិត ដល់ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧–២០១៨ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ដើម្បីចូលរួម ក្នុងការប្រកួតប្រជែងទីផ្សារការងារ នៅក្នុងក្របខ័ណ្ឌអាស៊ានបានលុះត្រាតែ យុវជនទំពាំង ស្នងឬស្សី ទាំងអស់ ត្រូវតែមានធនធានចំណេះដឹងជាចាំបាច់ ។ ឯកឧត្តម បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកំណែទម្រង់ និងលើកកម្ពស់វិស័យអប់រំ មួយនេះ ដើម្បីឲ្យការផ្តល់ចំណេះ ដឹងពីលោកគ្រូអ្នកគ្រូ …

មើលពេញ

គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលមានកំណើនគូរឱ្យព្រួយបារម្ភ

ខេត្តកណ្ដាល៖ត្រីមាសទី៣ឆ្នាំ២០១៧គ្រោះថ្នាក់ចរាចរណ៍កើនឡើងគួឲ្យព្រួយបារម្ភនិងបណ្តាលឲ្យអ្នកធ្វើដំណើរបាត់បង់អាយុជីវិតគួឲ្យកត់សម្គាល់ ដូច្នេះត្រូវតែយកចិត្តទុកដាក់អ ប់រំផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយ។ លោកឧត្តមសេនីយន៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនចរាចរាណ៍ជើងគោក បានអោយដឹងថាគ្រោះថ្នាក់ចរាចរនៅក្នុងខេត្តកណ្តាលរយៈពេលត្រីមាសទី៣ ឆ្នាំ២០១៧ មានកំណើនកើនឡើងគួរអោយព្រួយបារម្មណ៏ ដោយមានមនុស្សស្លាប់រហូតដល់២០នាក់ បើប្រៀបធៀបរយៈដូចគ្នាឆ្នាំមុន២០១៦ មានតែ១៧នាក់ប៉ុណ្ណោះ។ លោកស្នងការរង បានបញ្ជាក់ដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបស្តីពីសភាពកាណ៏លទ្ធផលនៃកិច្ចសហប្រតិបត្តការអនុវត្តការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ កាលពីថ្ងៃទី១៧ តុលា ២០១៧ នៅសាលាខេត្តកណ្តាល។លោក លោកឧត្តមសេនីយន៍ បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរកើតមាន ៦៤លើកកើនលើស២៩លើក បណ្តាលមកអោយរបួសធ្ងន់៤៩នាក់ និង របួសស្រាល៣៣នាក់។អ្នកធ្វើដំណើរមិនពាក់មួកសុវត្តិភាព ពេលមានគ្រោះថ្នាក់ចំនួន ៨៩នាក់ក្នុងនោះអ្នកស្លាប់ ៥០នាក់ ហើយ១២នាក់មិនមានទីលំនៅមិនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាលនោះឡើយ។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ទាំង ៦៤លើក បណ្តាលអោយខូតខាតរថយ្ត៣គ្រឿង ម៉ូតូ៧២គ្រឿង រឺម៉ក១គ្រឿង កង់២គ្រឿង និងយានយន្តផ្សេងៗ២គ្រឿង។ មូលហេតុដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៏ គឺមកពីកត្តាបើកបរលើសល្បឿនកំណត់ ២១លើក  បើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន ១៣លើកបើកបរក្នុងស្ថានភាពស្រវឹង៨លើក មិនគោរពសិទ្ធអាទិភាព ៧លើក មិនប្រកាន់ស្តាំ ១២លើក ។ ជាមួយគ្នានេះដែរការងារត្រួតពិនិត្យបានរកឃើញយានយន្តគ្រប់ប្រភេទដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥១៩ …

មើលពេញ

សហរដ្ឋអាមេរិចផ្ដល់ប្រាក់កម្ចី១៥លានដុល្លារសម្រាប់សកម្មភាពកសិកម្មនៅខេត្ត៥

​ភ្នំពេញ៖ទឹក​​ប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការ​ឆាប់​ៗ​នេះ​សម្រាប់​សកម្មភាព​កសិកម្មនៅតាមបណ្តាខេត្តមួយ​ចំនួន​ដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថាន LOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចកាលពីម្សិលមិញ។​ប្រភពបានបន្ដថា៖ កម្មវិធីដែលមានរយៈ​ពេល​៧​ឆ្នាំ​នេះ​​ សំដៅ​ដោះ​ស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង​នូវ​ផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បាន​គាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួនបួនជុំវិញបឹងទន្លេសាប តាមរយៈ​កម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូចតាច។ ដើម្បីបំពេញបន្ថែមលើគម្រោង​សន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូល​ប្រាក់កម្ចីរហូតដល់ …

មើលពេញ

ក្រសួងមហាផ្ទៃព្រមានដកតំណែងមន្រ្តីខិលខូច បន្ទាប់ពីយកតួនាទីប្រើប្រាស់ខុសច្បាប់ដើម្បីលាភសក្ការៈ

ភ្នំពេញ៖ឯកឧត្តមខៀវសុភក្រអ្នកនាំពាក្យខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេបានង ព្រមានចាត់វិធានការ និងដកតំណែងទីប្រឹក្សាទាំងឡាយណាដែលយកតួនាទី ទៅប្រព្រឹត្តអំពើខុសច្បាប់ប៉ះពាល់ស្ថាប័ន។នេះបើតាមសេចក្ដីថ្លៃការណ័បានចេញផ្សាយនៅមុននេះ។ ឯកឧត្តមខៀវ សុភក្រ្ត ខុទ្ទកាល័យបានទទួលព័ត៌មានថា មានទីប្រឹក្សា និងជំនួយការមួយចំនួន មិនបានបំពេញភារកិច្ចឲ្យបានល្អ ហើយថែមទាំងបានប្រើប្រាស់តួនាទីនេះ ធ្វើសកម្មភាពអសកម្មនានា ដូចជា រត់ការ កាងអំពើល្មើសផ្សេងៗ ដែលជាអំពើធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោមដោយសារលាភសក្ការៈផ្ទាល់ខ្លួន។ ឯកឧត្តមបញ្ជាក់ថា ខុទ្ទកាល័យ សូមស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសកម្មនានាទាំងអស់នេះ ក្នុងករណីនៅមានអ្នកប្រព្រឹត្តតទៅទៀត។ បើនៅតែមិនព្រមបញ្ឈប់សកម្មភាព ខុទ្ទកាល័យនឹងបន្ដអនុវត្តជាក់ទណ្ឌកម្មតាមវិន័យរដ្ឋបាល ឬក្នុងករណីធ្ងន់ធ្ងរ នឹងគោរពស្នើសុំយោបល់ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ដើម្បីបញ្ចប់មុខតំណែង បណ្ដេញចេញពីក្របខ័ណ្ឌ ឬបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោសតាមច្បាប់៕  

មើលពេញ

អាជ្ញាធរខេត្តស្ទឹងត្រែងដាក់ឱសានវាទទៅដល់ពលរដ្ឋជាង១០០ខ្នងផ្ទះអោយចេញពីភូមិចាស់ករណីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ

ខេត្តស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងបានកំណត់ឱសានវាទកំណត់យកដំណាច់ខែធ្នូឆ្នាំ២០១៧ជាថ្ងៃបញ្ចប់ការដោះស្រាយផលប៉ះពាល់ពីគម្រោងទំនប់វាតីអគ្គិសនីសេសានក្រោមពីរ។ក្នុងករណីនេះបងប្អូនប្រជាពលរដ្ឋនៅពុំទាន់ទទួលយកសំណងពីផលប៉ះពាល់ នោះគណៈកម្មការខេត្តនឹងក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍របស់បងប្អូនដោយប្រកាណាមួយឡើយ។ ក្នុងឱកាសចុះជួបប្រជាពលរដ្ឋនៅភូមិឃុំក្បាលរមាសចាស់ដែលកំពុងជម្លៀសចេញពីភូមិនៅថ្ងៃទី១៧តុលាឆ្នាំ២០១៧ លោកដួងពៅអភិបាលរងខេត្តមានប្រសាសន៍ថា៖អាជ្ញាធរមិនចង់ឃើញបងប្អូនបាត់បង់ប្រយោជន៍អ្វីមួយនោះទេក្នុងពេលដែលទំនប់វារីអគ្គិសនីបិទជាផ្លូវការរួចមកនោះ ហើយបើគិតមកដល់ថ្ងៃទី១៧តុលានេះទឹកទំនប់មានកំពស់ជាង៧៣ម៉ែត្រ​បើធៀបទៅនឹងនីវ៉ូទឹកសមុទ្រ នេះជាសញ្ញាមួយតម្រូវឲ្យប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅភូមិស្រែគរនឹងភូមិក្បាលរមាសចាស់ដែលមិនព្រមទទួលយកសំណងចាកចេញត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង។ លោកអភិបាលរងបញ្ជាក់ថា៖អាជ្ញាធរនិងក្រុមការងារពាក់ពន្ធ័ មានបំណងចង់ឲ្យប្រជាពលរដ្ឋទៅរស់នៅភូមិថ្មីមានហេដ្ឋារចនាសម្ពន្ធ័ត្រឹមត្រូវ ចៀសផុតពីការលំបាកនានា តែបងប្អូនសម្រេចចិត្តជ្រើសរើសយកទីទួលសុវត្ថិភាពទៅវិញ ដូច្នេះសូមបងប្អូនលើកកំពស់សុវត្ថិភាពរស់នៅឲ្យបានល្អ។ ដូច្នេះដោយសារការជ្រើសរើសនេះយើងក៍គ្មានមធ្យោបាយក្រៅពីអនុលោមតាមការសម្រេចចិត្តរបស់គាត់ពួកគាត់បើការរស់នៅនេះខ្ញុំសុំថាបើរស់នៅបានខ្ញុំក៍មិនទំទាស់នេះយើងអនុវត្តតាមអនុសាសន៍ របស់សម្តេច ទាក់នៅទីណាបានអាស្រ័យផលនៅទីនោះបានយើងអនុលោមទៅតាមពួកគាត់សំខាន់ធ្វើយ៉ាងម៉េចឲ្យពួកគាត់រស់នៅបានសុខស្រួលធ្វើម៉េចឲ្យបញ្ចៀសបាននៅជម្ងឺដំកាត់ការប្រើប្រាស់ទឹកស្អាតបញ្ចៀសនៅជំងឺឆ្លងហើយនឹងសត្វអាសេរពឹសសត្វសាហាវផ្សេងៗដែលនៅតំបន់ជំវិញសូមឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាធ្វើម៉េចទាំងខាងអាយុជីវិតនិងទ្រព្យសម្បត្តិនឹងករណីហេតុការណ៍ផ្សេងៗត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីសុខភាពនឹងការរស់នៅឲ្យបានសុខស្រួល។ លោកស្រីគីងបាងប្រជាពលរដ្ឋជនជាតិព្នងបានអះអាងថា៖ពួកគាត់ទាំងអស់គ្នា បានត្រៀមមធ្យោបាយ ជម្លៀសខ្លួនចេញទៅនៅទីទួលសុវត្ថិភាពដែលមានចំងាយប្រមាណជាង៤គីឡូម៉ែត្រពីភូមិរស់នៅសព្វថ្ងៃនេះដោយម្ចាស់ការរៀងៗខ្លួនទាំងការដឹកជញ្ជូនសម្ភារៈនឹងរៀបចំទីកន្លែងរស់នៅ។ លោកស្រីថា៖កន្លែងស្នាក់នៅនោះបងប្អូនជនជាតិបាន ធ្វើផ្ទះឬខ្ទមតូចៗដើម្បីនៅ ជាបណ្តោះអាសន្នរងចាំមើលទឹកស្រកទៅវិញនឹងនាំគ្នាមករស់នៅភូមិចាស់ តាមទំលាប់ដើមធម្មតាវិញ។ លោកផ្លាស់ដាជាជនជាតិនេះដែរ បានបន្ថែមថា៖ពួកគាត់មិនមានការភ័យខ្លាចនឹងទឹកលិចនេះទេពីព្រោះពួកគាត់មានទូក នឹងបានដឹកទ្រព្យសម្បត្តិ សត្វពាហនៈចិញ្ជឹមផ្សេងៗបាននាំយកទៅទីទួលសុវត្ថិភាពអស់ហើយ។លោកថា៖ប្រការដែលប្រជាពលរដ្ខត្រូវស្រាយ នឹងបាត់បង់នោះ គឺស្រូវដែលទឹកលិច នឹងផលដំណាំឈើហូបផ្លែមួយចំនួន ដែលមើលឃើញថាត្រូវខូច​ខាតតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា៖នេះជាលើកទី៣ហើយបន្ទាប់ពីបិទទឹកទំនប់ អាជ្ញាធរខេត្តនឹងក្រុមហ៊ុនមកជួបប្រជាពលរដ្ឋចង់ជួយអន្តរាគមន៍នឹងជួយសំរួលការលំបាក ក្នុងការជម្លៀសចេញពីភូមិទៅទីទួលសុវត្ថិភាពបញ្ចៀសការរងគ្រោះដោយប្រការណាមួយ នៅពេលទឹកឡើងលិចទាំងស្រុងក្នុងភូមិស្រែគរនឹងភូមិក្បាលរមាសចាស់នេះ៕

មើលពេញ

រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើន ជក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ

ព្រះវិហារ៖ក្នុងចំណោមរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងរម្មណីយ៍ដ្ឋានធម្មជាតិសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តព្រះវិហារ ក្នុងនោះរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ។នេះបើ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ អះអាងថា កំណើនភ្ញៀវទេសចរណ៍នេះ កើនឡើង ច្រើននៅពេលមានពិធីបុណ្យជាតិធំៗ ។ ប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរ ជាតិព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិ បានមកកម្សាន្តនៅតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ មានការកើនឡើង ច្រើន បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦កន្លងទៅ ។ លោកថា កំណើនភ្ញៀវទេសចរនេះ ដែរក៏ដោយសារតែឆ្នាំនេះអាកាសធាតុ អំណោយផលដល់ការធ្វើដំណើរមកកម្សាន្តរបស់ភ្ញៀវទេស ចរទាំងអស់ ដោយពុំមានអ្វីមករំខានការធ្វើដំណើរកម្សាន្តឡើងខ្នងភ្នំដងរែកទៅកាន់ កំពូល ភ្នំប្រាសាទព្រះវិហារឡើយ ។លោកបន្តទៀតថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ នៅតែបន្តចូល មកទស្សនាកម្សាន្តតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃ ចន្លោះ ពី១៥០នាក់ ទៅ៣០០នាក់ ជាប្រចាំ …

មើលពេញ

អាជីវករនៅផ្សារបានលុង ទទូចសុំដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ អោយជួយពន្លឿនការដោះស្រាយបញ្ហាសំរាម

រតនគិរី៖ លោក ឡាក់ ស្រ៊ាន អាយុ ៥២ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារបានលុង រយៈពេល ៦ឆ្នាំហើយ បានរៀបរាប់ប្រាប់ថា បញ្ហាសំរាមនៅផ្សារបានលុងនេះ មិនមែនជារឿងទើបកើតឡើងថ្មីៗនោះទេ គឺកើតមានបញ្ហាតាំងពីឆ្នាំ២០១៤ មកម៉្លេះ ដោយសារភាគីខាងក្រុមហ៊ុនប្រមូលសំរាម មានទំនាស់ផ្ទៃក្នុងជាមួយភាគីខាងម្ចាស់ផ្សារ ទើបរៀងរាល់បុណ្យជាតិសំខាន់ៗម្តងៗ បណ្តែតបណ្តោយអោយមានសំរាមគដូចភ្នំ ជាក់ស្តែងដូចករណីនេះ រយៈពេលជិត ១ខែហើយ ចាប់តាំងពីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ នៅឡើយខាងក្រុមហ៊ុនប្រមូលសំរាម នៅតែមិនទាន់មកប្រមូលសំរាមទៀត ។ អាជីវកររូបនេះបន្តថា ដូច្នេះក្នុងនាមលោកជាអាជីវករលក់ដូរនៅផ្សារបានលុងនេះ ដែលបានបង់ថ្លៃភាស៊ីជូនផ្សារជាប្រចាំ សូមសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង និងស្ថាបនពាក់ព័ន្ធ សូមមេត្តាមានវិធានការណ៍ផ្លូវច្បាប់ រឺក៏ដំណោះស្រាយណាមួយ ដើម្បីជួយពន្លឿនអោយខាងក្រុមហ៊ុនប្រមូលសំរាម អោយជួយមកយកសំរាមដែលស្អុយរលួយទាំងនេះចេញពីទីតាំងមុខផ្សារអោយបានឆាប់រហ័សផង ព្រោះអីសព្វថ្ងៃនេះ ពួកគាត់ស្ទើរតែទ្រាំទ្រពុំបាននូវក្លិនដ៏ស្អុយគគ្រុកពីគំនរសំរាម ជាពិសេសនៅពេលមេឃធ្លាក់ភ្លៀងម្តងៗ ព្រោះថាក្លិនស្អុយចេញពីសំរាមទាំងនេះ វាបានជះឥទ្ធិពល និងសោភនភាពមិនល្អដល់សង្គម ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសទៀតនោះ គឺប៉ះពាល់ដល់សុខភាពរបស់បងប្អូនអាជីវករដែលប្រកបរបរលក់ដូរជាប្រចាំនៅទីនេះ ។ ទាក់ទងទៅហ្នឹងបញ្ហាគំនរសំរាមនៅមុខផ្សារបានលុងនេះដែរ អាជីវករដទៃទៀតដែលលក់ដូរនៅជុំវិញបរិវេណផ្សារនេះ បានលើកឡើងពីផលប៉ះពាល់និងបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាព រួមទាំងបានធ្វើការសំណូមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ …

មើលពេញ

សម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ 

ខេត្តរតនគិរី៖ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ហូរ​ធ្លាក់ ។ ហើយក្នុងរយៈពេលពីរ បីឆ្នាំកន្លងទៅសម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តមានការកើនឡើង តែរហូតមកដល់បច្ចុប្បន្ននេះទឹកធ្លាក់ចាអ៊ុងកំពុងប្រឈមការថយចុះភ្ញៀវទេសចរណ៏ទៅវិញដោយសារបញ្ហាផ្លូវ ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរនគីរីបានអោយដឹងថា ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​នៃទឹក​ធ្លាក់ចាអ៊ុង គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍រូបនេះដដែរ បានបន្ដរដឹងទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះសហ​​គមន៍​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុងបានសាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ មានចំនួនបីបត់ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ ហើយនៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ភ្ញៀវទេស​ចរ​គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍បានបន្ថែមទៀតថា រយៈពេលពីរ ទៅបីឆ្នាំកន្លងទៅនៅ​ក្នុងបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ ។ តែមកដល់បច្ចុប្បន្នក្នុងឆ្នាំ២០១៧នេះមិនមានអ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ដូចមុននោះទេ …

មើលពេញ

ល្អាងភ្នំកំពង់ត្រាចជាទីស័ក្តិសិទ្ធិសម្រាប់ការបន់ស្រន់ 

ខេត្តកំពតៈ ក្រៅពីជាទីលម្ហែកម្សាន្តជាមួយទិដ្ឋភាពប្រៀបបាននឹងកណ្តាលលំហឆ្ងាយផុតភពផែនដី ល្អាងភ្នំកំពង់ត្រាចបាន និងកំពុងពេញនិយមសម្រាប់ភ្ញៀវចូលបន់ស្រន់ជាមួយនឹងជំនឿជឿជាក់ថាមានភាពស័ក្តិសិទ្ធិរាល់ក្តីប៉ងប្រាថ្នាលើគោលដៅអ្វីមួយ។ អ្នកស្រី ឯម យុទ្ធ អាយុ ៥៦ឆ្នាំ កំពុងលក់នំចំណី ម្ហូបអាហារក្នុងបរិវេណវត្តគិរីសិលា ហៅវត្តភ្នំ ក្បែរផ្លូវចូលល្អាងភ្នំកំពង់ត្រាចបានរៀបរាប់ថា ទីនេះភ្ញៀវដែលមកលេងក្នុងថ្ងៃធម្មតាមានតែជនបរទេស ឬអ្នកមកបន់ស្រន់រឿងអ្វីមួយប៉ុណ្ណោះ។ លុះថ្ងៃសៅរ៍ អាទិត្យទើបមានភ្ញៀវមកលេង និងរដូវបុណ្យទានមនុស្សមកច្រើនរហូតស្ទើររកកន្លែងចតឡានមិនបាន។ អ្នកស្រីបានបន្តថា ក្រៅពីមកលេងកម្សាន្ត ភ្ញៀវទេសចរជនជាតិខ្មែរតែងមិនភ្លេចនូវការបួងសួងប៉ងប្រាថ្នាតាមការចង់បានរបស់ខ្លួនម្នាក់ៗ។ ទីនេះមានភាពស័ក្តិសិទ្ធិដែលតាមការនិយាយតៗគ្នាថាដើមឡើយល្អាងភ្នំកំពង់ត្រាចជាកន្លែងរបស់ស្តេចភុជង្គនាគ។ រាល់អ្នកមានជំនឿបរិសុទ្ធជ្រះថ្លាតែងតែបានសម្រេចតាមបំណង ដូចជា ការចង់លក់ផ្ទះសម្បែង ដីធ្លីជាដើម។ សូម្បីអ្នកស្រីផ្ទាល់មុនពេលកូនប្រឡងក៏ចូលបន់ស្រន់ ហើយកូនរបស់អ្នកស្រីបានជាប់ដូចក្តីប្រាថ្នាដែរ។ លោក លន់ រមនា ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកកំពង់ត្រាចបានរៀបរាប់ថា ទោះបីមិនមានប្រាសាទណាមួយក្តី តែរមណីយដ្ឋានភ្នំកំពង់ត្រាចមានការទាក់ទាញភ្ញៀវ ពិសេសសម្រាប់ការបន់ស្រន់ផ្សេងៗ។ នៅក្នុងល្អាងភ្នំ ក្រៅពីព្រះអង្គចូលបរិនិព្វានដ៏ធំមួុយអង្គ នៅមានបដិមាករជាច្រើនក្នុងរូងផ្លូវនានាដែលភ្ញៀវអាចអុជធូបបែបន់តាមជំនឿរៀងខ្លួន។ លោកប្រធានការិយាល័យបានបន្តថា លើសពីនោះក៏នៅមានដីពណ៌ស្វាយ ល្អាងទឹកអម្រឹតដែលអ្នកផងជឿថាជារបស់ស័ក្តិសិទ្ធិផងដែរ។ ចំណែកផ្ទាំងថ្មដែលរងសំណឹកដោយដំណក់ទឹករាប់ម៉ឺនឆ្នាំក្លាយជារូបសំណាកសត្វច្រើនទម្រង់ ជាឧបករណ៍ភ្លេងអាចគោះលាន់ឮពីរោះរណ្តំនោះក៏ជាផ្នែកទាក់ទាញភ្ញៀវឱ្យស្លុងអារម្មណ៍ក្នុងល្អាងភ្នំនេះដែរ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា ភ្នំកំពង់ត្រាច ឬភ្នំបាក់ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលមានឈ្មោះល្បីជាយូរមកហើយ។ តាមការកត់សម្គាល់ …

មើលពេញ

កម្ពុជាស្វាគមន៍ទេសចរបានជិត៤ម៉ឺននាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកញ្ញា

ខេត្តបន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែកញ្ញាឆ្នាំ២០១៧ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន៣៧.៤៣៣នាក់។នេះបើតាមរបាយការណ៍ប្រជុំក្រុបប្រឹក្សាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧​នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃនេះ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍មន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យនៅខែកញ្ញឆ្នាំ២០១៧នេះភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧មានភ្ញៀវទេសចរណ៍បរទេសមានចំនួន៣៧.៤៣៣នាក់បើគឹតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៤៧នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧កន្លងទៅមានចំនួន៣៩.២៨៧នាក់គិតមធ្យម​មួយថ្ងៃ១.៣០៩នាក់គឺមានថយចុះ០៤,៧១ភាគរយ។ លោកបានបញ្ជាក់ថា៖ភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតលេងកាស៊ីណូនៅប៉ោយប៉ែតនៅខែកញ្ញាឆ្នាំ២០១៧នេះមានចំនួន៣៨.០៤៧នាក់គឹតមធ្យម១ថ្ងៃមានចំនួន១.២៦៨នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧មានចំនួន៣​៧.៥៣២នាក់មានការកើនឡើង០១,៣៧ភាគរយ។និងភ្ញៀវទេសចរចូលកំសាន្តតាមរម្មណ៍ដ្ឋាននានាមានចំនួន១២​២.១​៧៦នាក់ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកមានចំនួន១២២.០៦៨នាក់ និងភ្ញៀវបរទេសមានចំនួន១០៨នាក់។ភ្ញៀវស្នាក់នៅក្នុងខេត្តសរុបចំនួន១០.២៦៧នាក់ ខ្មែរចំនួន១០.០៨២នាក់ បរទេស១៨៥នាក់ហើយតំបន់ឧស្សាហកម្មទេសចរណ៍មានចំនួន២៦២កន្លែង៕(ប៊ុន ធឿន)

មើលពេញ