ទំព័រដើម / ទេសចរណ៏ (page 2)

ទេសចរណ៏

មន្ដ្រី៖២០១៨នេះកម្ពុជារំពឹងថាភ្ញៀវទេសចរណ៍កើនឡើងដល់ជាង៦លាននាក់

ខេត្តបាត់ដំបង៖កម្ពុជារំពឹងថាភ្ញៀវទេសចរណ៍អន្តរជាតិនិងកើនឡើងដល់ជាង៦លាននាក់ក្នុងឆ្នាំ២០១៨នេះ។ កាលពីចុងសប្តាហ៍កន្លងមកនេះនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណណែនាំរៀបចំវត្តទេសចរណ៍គំរូ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា រយៈពេល៣ខែដើមឆ្នាំ២០១៨កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១,១៣លាននាក់នៅក្នុងអត្រាកំណើន១៣.៨% ដែលតាមការរំពឹងទុករយៈពេលបំណាច់ឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាកើនដល់ចំនួន៦លាន២សែននាក់ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិបានត្រឹមចំនួន៥លាន៦សែននាក់ប៉ុណ្ណោះ ដោយបាននាំមកនូវប្រាក់ចំណូលចំនួន៣៤០០លាខខនដុល្លាអាមេរិកចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្ថែមថា តាមការព្យាករណ៍ដោយយោងតាមនអត្រាភ្ញៀវមានការកើនជាលំដាប់នេះ នៅ២០២០ខាងមុខកម្ពុជាអាចនឹងទទួលបានភ្ញៀវរហូតដល់៧លាននាក់ ដែលចំនួននេះព្រះរាជាណាចក្រកម្ពុជាទទួលបានប្រាក់ចំណូលប្រមាណជា៥០០០លានដុល្លាអាមេរិកដាក់បញ្ចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ចជាតិ ហើយនិងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន១លាននាក់ផងដែរ។ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាវិស័យអាទិភាព ជាមាសប៉ៃតងហើយបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ក្រោមសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឃន៍ឈានឡើងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕      

មើលពេញ

នាវាទេសចរណ៍ខ្នាតយក្សដឹកទេសចរជិត២ពាន់ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសសចរណ៍ខ្នាតយក្សមួយគ្រឿង បានចូលមកចត នៅក្នុងកំពង់ផែស្វ័យតក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុ។

មើលពេញ

ទំនប់ប្រាំកុម្ភ:ស្រុកចម្ភារលើផ្តល់សក្តានុពលលើវិស័យទេសចរណ៍និងកសិកម្ម

  ខេត្តកំពង់ចាម: ប៉ុន្មានឆ្នាំចុងក្រោយនេះទំនប់ប្រាំកុម្ភ:ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវលេខ២២២ ក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាមនោះ ក្រៅពីផ្តល់សក្តានុពលផ្គត់ផ្គង់ទឹកឲ្យកសិករបង្កបង្កើនផលនោះ គឺបាន និងកំពុងក្លាយជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត តាមរយ:រមណីយដ្ឋានកែច្នៃ។

មើលពេញ

មនុស្សទីបួនដើរលើឋានព្រះចន្ទក្នុងឆ្នាំ 1969បានស្លាប់

អាមេរិច៖មន្ដ្រីសហព័ន្ធបាននិយាយថាអវកាសយានិកជនជាតិអាមេរិចលោកអាឡិនបេនជាមនុស្សទីបួនដែលដើរលើឋានព្រះចន្ទក្នុងឆ្នាំ 1969 ក្នុងអំឡុងពេលបេសកកម្ម Apollo 12 និងបានបញ្ជាឱ្យយានិកនៅស្ថានីយ៍អវកាស Skylab ក្នុងឆ្នាំ 1973 បានស្លាប់នៅក្នុងទីក្រុងហូស្តុនកាលពីថ្ងៃសៅរ៍។

មើលពេញ

ក្រុងកំពតក្លាយពីកន្លែងឆ្លងកាត់មកជាទីស្នាក់អាស្រ័យរបស់ភ្ញៀវ ទេសចរ

ខេត្តកំពតៈ ក្រុងកំពតដែលកន្លងមកធ្លាប់តែជាកន្លែងឆ្លងកាត់ដើម្បីបន្តដំណើរទៅកាន់បណ្តាខេត្ត ផ្សេងៗនោះ រយៈពេលចុងក្រោយនេះបានក្លាយជាទីស្នាក់អាស្រ័យដ៏ពេញនិយមរបស់ភ្ញៀវទាំងឡាយ។

មើលពេញ

ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្វាគមន៍ទេសចរជិត៨ម៉ឺននាក់ក្នុងខែមេសា

ខេត្តបន្ទាយមានជ័យ៖ខែមេសាឆ្នាំ២០១៨នេះភ្ញៀវបរទេសចេញចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួន៧៨.៤៣៣នាក់ ។

មើលពេញ

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨

ខេត្តសៀមរាប៖យោងតាមការចេញផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នំា២០១៨នេះ បានបង្ហាញថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។

មើលពេញ

ព្រះមហាក្សត្រប្រទានភ្លើងគប់ដល់កីឡាករល្បី៣រូបសម្រាប់បើកព្រឹត្ដិការណ៍កីឡាជាតិលើកទី២

ភ្នំពេញ៖ព្រះរាជពិធីប្រទានភ្លើងគប់ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានដល់កីឡាករ ឃុន ឌីម៉ា នៃពិធីបើកការប្រកួតកីឡាជាតិលើកទី២ គឺត្រូវបានរៀបចំលក្ខណៈពិសេសអស្ចារ្យ និងអច្ឆរិយ ពុំដែលធ្លាប់មានពីមុនមក។ នេះបើតាមការបញ្ជាក់ពីឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំនៅព្រះបរមរាជវាំង ក្រោមអធិបតី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង ។

មើលពេញ

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ មកលេងកម្សាន្តខេត្តព្រះស៊ីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ

 ព្រះសីហនុ៖តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃពុធ ២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៥ យាងចូល ៦៦ព្រះវស្សា របស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការ: គឺចាប់ពីថ្ងៃ១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១១១.៨១៥នាក់ មានការកើនឡើង ១,៦៥ភាគរយ បើប្រៀបធៀប និងបុណ្យចម្រើនព្រះជន្មឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៣.៧៨០នាក់ កើនឡើង ១,៥៥ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ២៨.០៣៥នាក់ កើនឡើង ១,៩៤ភាគរយ។

មើលពេញ

សម្ដេចហ៊ុនសែនចូលរួមពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

មើលពេញ