ទំព័រដើម / ទេសចរណ៏ (page 20)

ទេសចរណ៏

កម្ពុជាទទួលបានចំណូល 107 លានដុល្លារពីការលក់សំបុត្រនៅអង្គរក្នុងឆ្នាំ 2017

ភ្នំពេញ ៖យោងសេចក្ដីប្រកាសរបស់វិទ្យាស្ថានអង្គរបានអោយដឹងថា៖អង្គរនៅខេត្តសៀមរាបដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូបានរកប្រាក់ចំណូលសរុបចំនួន 107 លានដុល្លារពីការលក់សំបុតចូលទស្សនានៅឆ្នាំ 2017 កើនឡើង 72 ភាគរយបើធៀបនឹងឆ្នាំមុន។

មើលពេញ

ទេសចរមកកំសាន្ដនៅខេត្តមណ្ឌលគិរីពេលឆ្លងឆ្នាំកើនដល់ជាង១១ពាន់នាក់

ខេត្តមណ្ឌលគិរី៖ ផ្អែកលើកត្តាសន្តិសុខល្អប្រសើរ ចំណែកប្រព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឥសាន្តបានតភ្ជាប់គ្នាយ៉ាងល្អប្រណិត ជាពិសេសសក្តានុពលលើវិស័យទេសចរណ៍ដ៏សំបូរបែបនៅខេត្តមណ្ឌលគិរី បានធ្វើឱ្យខេត្តមួយនេះទាក់ទាញចំណាប់ អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តកើនឡើងជារៀងរាល់ឆ្នាំតែម្ដង ។

មើលពេញ

អាជ្ញាធរខេត្តបាត់ដំបងគ្រោងពង្រីកផ្លូវទៅកាន់រមណីយដ្ឋានភ្នំបាណន់ សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ

ខេត្តបាត់ដំបង : អាជ្ញាធរខេត្តបាត់ដំបងគ្រោងពង្រីកផ្លូវមួយខ្សែពីទីប្រជុំជនក្រុងទៅកាន់តំបន់ទេសចរណ៍ភ្នំបាណន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិដែលឆ្លងកាត់ឬចូលលេងកំសាន្តតំបន់នេះ។

មើលពេញ

ទេសចរប្រមាណជា៦ម៉ឺនចូលរួមកំសាន្ដនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ភ្ញៀវទេសចរណ៍ជាតិនិងអន្តជាតិមកកម្សាន្តរយៈពេល3ថ្ងៃ ឆ្លងឆ្នាំសកលនៅក្នុងខេត្តកំពង់ស្ពឺ មានចំនួនប្រមាណជាង6ម៉ឺននាក់។នេះបើតាមប្រភពពីមន្ដ្រីខេត្តបានអោយដឹងនៅថ្ងៃនេះ៕

មើលពេញ

យប់ឆ្លងឆ្នាំសកលនៅកណ្តាលក្រុងកំពង់ឆ្នាំងមានប្រជាពលរដ្ឋមកចូលរួមរាប់ម៉ឺននាក់

ខេត្តកំពង់ឆ្នាំង៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារយះពេល៣៦ឆ្នាំកន្លងមកនេះ បានធ្វើអោយហេដ្ឋានរចនាសម្ពន្ធ័នៅក្នុងទូរទាំងប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ និងធ្វើអោយជីវភាពប្រជាពលរដ្ឋប្រមាណជាង៩០%មានការធូរធាគ្រប់ក្រុមគ្រួសារ ។

មើលពេញ

ខេត្តឧត្តរមានជ័យមានស្វាគមន៍ទេសចរជាង១៣ម៉ឺននាក់ក្នុងឆ្នាំ២០១៧នេះ

ខេត្តឧត្តរមានជ័យ៖ លោកស្រី ធិន្នី មុន្នីរស្មី ប្រធានមន្ទីទេសចរណ៍ខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃនេះថា៖ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិក្នុងខេត្ត មានការកើនឡើងជាងឆ្នាំមុន 3% ដោយកាលពីឆ្នាំ2016ភ្ញៀវជាតិមាន123 404នាក់ ភ្ញៀវអន្តរៈជាតិមាន2513នាក់ ។ ប្រភពបានបន្ដថា៖ឆ្នាំ2017ភ្ញៀវជាតិមាន126 983នាក់ ភ្ញៀវអន្តរៈជាតិមាន3508នាក់ ។ ដោយឡែកនៅថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះ ភ្ញៀវបានមកលេងក្នុងខេត្តច្រើនជាងឆ្នាំមុនៗដូចគ្នា តែភាគច្រើនភ្ញៀវពុំសូវបានស្នាក់នៅក្នុងខេត្តនោះទេ ដោយគ្រាន់ចូលទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ធំៗមួយចំនួន ហើយក៍បន្តរឆ្លងកាត់ទៅខេត្តសុរិនប្រទេសថៃ ដោយចូលតាមច្រកចំនួន2 គឺច្រកអន្តរៈជាតិជាំសាង៉ាំ ស្រុកអន្លង់វែង និងច្រកអន្តរជាតិអូរស្មាច់ ក្រុងសំរោង ៕

មើលពេញ

ក្រសួងទេសចរណ៍ ថាភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៥លាន៦សែននាក់​បានមកទស្សនាកម្ពុជានៅឆ្នាំ២០១៧

៖មន្ត្រីជាន់ខ្ពស់ក្រសួទេ សចរណ៍បានបង្ហាញតួរលេខបឋម ថា មានភ្ញៀវទេសចរអន្តរជាតិចំនួន​ប្រមាណ៥លាន​៦សែននាក់បានមកទស្សនាកម្ពុជានៅឆ្នាំ២០១៧ កន្លងនេះ  ខណៈភ្ញៀវទេសចរក្នុងស្រុកវិញមា នប្រមាណជាង​១០លាននាក់។

មើលពេញ

មន្ដ្រី៖ភ្ញៀវមកកម្សាន្តក្នុងខេត្តកំពតនាថ្ងៃឆ្លងឆ្នាំសកលមានប្រមាណជិតប្រាំបីម៉ឺននាក់

ខេត្តកំពតៈ ក្នុងថ្ងៃនៃពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ ខេត្តកំពតទទួលភ្ញៀវទេសចរជិតឆ្ងាយ​បានប្រមាណជិត​ប្រាំបីម៉ឺននាក់។ ជាមួយកំណើនភ្ញៀវ និងបញ្ហាសន្តិសុខល្អប្រសើរនេះត្រូវបានចាត់ទុកជាភាពជោគជ័យរបស់អាជ្ញាធរខេ​ត្​តក្នុងការគ្រប់គ្រងសេវាកម្មផ្នែកវិស័យឧស្សាហកម្មគ្មានផ្សែង។

មើលពេញ

ភ្ញៀវទេសចរមកកំសាន្តឆ្នាំនេះមានចំនួនជិត២០ម៉ឺននាក់គឺប្រហាក់ប្រហែលទៅនឹងព្រឹតិ្ដការណ៍ឆ្លងឆ្នាំ២០១៦និង២០១៧

  ខេត្តព្រះសីហនុៈភ្ញៀវទេសចរណ៏ជាង២០ម៉ឺននាក់នៅតែបន្តសំរុកមកកំសាន្តនៅខេត្តព្រះសីហនុបើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ មានការខ្វះខាតនិងមានការឡើងថ្លៃបន្តិចក្តី នេះបើយោងតាមការផ្តល់ព័ត៏មានបឋមពីលោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីទេសចរណ៏ ប្រាប់បណ្តាញពត៏មានកាលពីព្រលប់ថ្ងៃទី៣១ខែឈ្នូរឆ្នាំ២០១៧។

មើលពេញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា៣០ម៉ឺននាក់បានទៅចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឲ្យដឹងថានៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១​៧ចូល​២០១៨នៅខេត្តសៀមរាប មានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិមកពីបណ្តាបណ្តាប្រទេស និងខេត្តផ្សេងៗ​រួមជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាមប្រមាណជា៣០ម៉ឺននាក់បានចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប។ ហើយចំនួននេះមានការកើនឡើងជាងឆ្នំាមុនប្រមាណជា៧៤,៩១%។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៧ចូល២០១៨នេះអាជ្ញាធរបានរៀបចំឲ្យមាន​កន្លែងកំសាន្តជា​ច្រើ​ន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី។ចំណែកសន្តិសុខវិញអាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាព​ជូនប្រជាពល​រដ្ឋក៍ដូចជាភ្ញៀវទេសចរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ឆ្នំានេះមើលឃើញថា ប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានាបានមកកំសាន្តនៅខេ​ត្តសៀមរា​បច្រើនជាងបណ្តាឆ្នំាមុនៗ ដោយសារតែឆ្នំានេះអាជ្ញាធរខេត្តបានរៀបចំឲ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើង​លំម្អរក្រុង​បានស្អាតជាងឆ្នំាមុនផងដែរ។សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងនោះទេ។រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារ ម្ហូបអាហារក៍មិនមានការឡើងថ្លែហូសហេតុដែរ។ពីព្រោះក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាឲ្យអាជីវករទំាងអស់មិនឲ្យឡើងថ្លៃជាប្រចំា។ តាមរបារការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិ ដែលបាន​មកចូលរួមឆ្លងសាកលឆ្នំានៅខេត្តសៀមរាបនេះមានសរុបចំនួនប្រមាណ៣៣៣,០៨៥នាក់មានការកើនឡើង+៧៤,៩១%។ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន៣៣,០៨៥នាក់មានការកើនឡើង+៩.៣៨%ភ្ញៀវទេសចរជាតិ​មានចំនួនប្រមាណ​៣០ម៉ឺននា​ក់ មានការកើនឡើង +៧៦.៤៧% ៕ឃុត សៅ

មើលពេញ