ទំព័រដើម / ទេសចរណ៏ (page 21)

ទេសចរណ៏

អាជ្ញាធរមណ្ឌលគិរីត្រៀមរៀបចំស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំ

    ខេត្តមណ្ឌលគិរី៖ អាជ្ញាធរមណ្ឌលគិរីបានព្យាករណ៍ និងរំពឹងទុកថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនៅ ខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧ ឆ្លងចូលឆ្នាំ២០១៨ខាងមុខនេះ នឹងនៅតែបន្តមានកំណើន គ្រាដែលភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី នាប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលោកហ៊ានរំពឹង ថា ភ្ញៀវទេសចរណ៍នឹងមកលេងខេត្តមណ្ឌលគិរីច្រើនក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ព្រោះលោកបានទទួល ព័ត៌មានថា នឹងមានភ្ញៀវដែលមកកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍ច្រើន ហើយផ្អែកលើរបាយការណ៍ដែលមន្ត្រី ទេសចរណ៍ស្រង់ទិន្នន័យពីសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តមណ្ឌលគិរី គឺត្រូវបានភ្ញៀវកក់បន្ទប់ទុកមុនអស់តែម្ដង ក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបញ្ជាក់ថា កត្តាចម្បងដែលធ្វើឲ្យភ្ញៀវទេសចរណ៍មកកម្សាន្តនៅខេត្ត មណ្ឌលគិរីបន្តមានកំណើនឥតឈប់ឈរនោះ ក៏ព្រោះតែបច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងមានការរីកចម្រើន លើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនដូចគ្នា។ ដូច្នេះពួកគាត់អាចមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការដើរលេងកម្សាន្ត ហើយនៅមានកត្តាជាច្រើនទៀតដូចជា សេវាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក្នុងខេត្តមួយនេះ មានភាពសមរម្យអាចទទួលយកបាន ។ …

មើលពេញ

មន្ត្រីទេសចរណ៍កម្ពុជា អះអាងថា ទេសចរចិនអាចកើនឡើងដល់១លាននាក់ត្រឹមដំណាច់ឆ្នាំនេះ

ភ្នំពេញ:    មន្ត្រីទេសចរណ៍កម្ពុជា បានអះអាងថា ចំនួនទេសចរចិនមកកាន់កម្ពុជា អាចកើនឡើង​​ដល់​​១លាន​​នាក់នៅត្រឹមដំណាច់ឆ្នាំ២០១៧នេះ ដោយឈរចំណាត់ថ្នាក់លេខ១ ក្នុង​ចំណោម​ទេស​ចរ​បរទេស​ដែលបានមកដល់កម្ពុជាប្រមាណជិត៥លាននាក់។

មើលពេញ

ក្រសួងទេសចរណ៍ជម្រុញការបណ្តុះបណ្តាលគ្រូបង្គោលជាតិស្របតាមស្តង់ដាសមត្ថភាពអាស៊ាន

ភ្នំពេញ៖ឆ្លើយតបទៅនឹងសំណើរបស់សាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ នៅខេត្តសៀមរាប​ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្រោមការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិជំនាញការិយាល័យជួរមុខ (Front Office Division) និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage services Division) នៃសេវាកម្មសណ្ឋាគារ ដើម្បីធ្វើការបណ្តុះបណ្តាលសិស្ស-និសិ្សត សំដៅផ្តល់នូវជំនាញតាមស្តង់ដាអាស៊ាន។

មើលពេញ

ខេត្តកែបមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ

កែបៈ ខណៈដែលពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅខេត្តកែបកាន់តែខិតជិតមកដល់ កម្លាំងនៃមន្ទីរជំនាញផ្លូវថ្នល់បាន និងកំពុងមមាញឹកបំផុតដើម្បីការងាររបស់ខ្លួនសម្រេចរួចរាល់។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ថា មកដល់ពេលនេះសកម្មភាពនៃកិច្ចការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យពិធីបុណ្យសមុទ្រជិតសម្រេចរួចរាល់ជាស្ថាពរហើយ។ ក្នុងនោះការបាញ់គំនូស ការដាក់សញ្ញាបញ្ជាចរាចរតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុងបានធ្វើរួចរាល់នាពេលថ្មីៗនេះ។ លោកប្រធានមន្ទីរបានបញ្ជាក់ឱ្យដឹងផងដែរថា ដោយឡែកផ្លូវជាតិលេខ៣៣អាចេញពីចំណុចរូបសំណាកសេះសមានទទឹង៣៣ម៉ែត្របណ្តោយប្រវែង៧.៨០០ម៉ែត្រប្រភេទចាក់អ៊ុតកៅស៊ូបេទីមីណឺដែលប្រើប្រាស់គម្រោងរបស់ក្រសួងដោយទម្លាក់ថវិកាជាដំណាក់ៗប្រចាំឆ្នាំនោះ កន្លងមកបានធ្វើរួចរាល់ប្រវែង៦.១៥០ម៉ែត្រ។ ដោយស្ថិតក្នុងភាពបន្ទាន់ សម្តេចតេជោក៏បានជំរុញ និងទម្លាក់ថវិកាសម្រាប់ស្ថាបនា៩០០ម៉ែត្របន្ថែមទៀតដែលប្រវែងនេាះបានរួចរាល់នៅថ្ងៃនេះហើយ ប៉ុន្តែមិនទាន់អាចបាញ់គំនូសផ្លូវបានឡើយ។ លោក ម៉ម ទូច បានបន្តថា ក្នុងកំណាត់ផ្លូវ៧៥០ដែលមានលំអានកៅស៊ូចាស់ និងពង្រាបដីសងខាងរួចរាល់នោះ កម្លាំងជំនាញបន្តបាញ់ទឹកជាប្រចាំមិនឱ្យរំខានអារម្មណ៍ភ្ញៀវដោយសារធូលីហុយឡើយ។ លើសពីនេះទៀត នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុងសម្រាប់ភ្ញៀវប្រើប្រាស់នាឱកាសបុណ្យសមុទ្រនោះ កម្លាំងរបស់មន្ទីរបាន និងកំពុងលាងសម្អាតយ៉ាងសស្រោកសស្រាំបំផុត។ ចំណែកការងារតាំងពិព័រណ៍វិញត្រូវបានលោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែបប្រាប់ឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ សកម្មភាពរបស់ក្រុមការងារដំឡើងស្តង់សម្រាប់ដាក់តាំងផលិតផលចំនួន៥០២ខ្នងតាមការកំណត់នោះជិតសម្រេចរួចរាល់ហើយ។ ម្ចាស់ស្តង់មួយចំនួនក៏បានជញ្ជូនផលិតផលរបស់ខ្លួនចូលរៀបចំជាបណ្តើរៗដែរ។ លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងចំណោមនោះចំនួន៧៦ស្តង់ត្រូវបានកំណត់ជាស្តង់កម្រិតពិសេសសម្រាប់ដំណើរទស្សនារបស់សម្តចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗដទៃទៀត៕ដោយ សុខ …

មើលពេញ

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រារព្ធពិធីសំអាតបរិស្ថាននៅតំបន់ចុងឃ្នៀសក្រុងសៀមរាប

ខេត្តសៀមរាប៖សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសហការជាមួយប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបកាលពីថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នំារការ នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១៧ខែធ្នូឆ្នំា២០១៧ បានរួមគ្នាប្រារព្ធធ្វើយុទ្ធនាការសំអាតបរិស្ថាននៅតំបន់ចុឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «សំអាតភូមិយើងដើម្បីរក្សានិរន្តរភាពទេសចរណ៍» ។

មើលពេញ

បូកគោមានឈ្មោះពេញថា”ឧទ្យានជាតិព្រះមុនីវង្សបូកគោ”ដើម្បីជម្រះមន្ទិល

ខេត្តកំពតៈ ស្លាកសម្គាល់ឈ្មោះនៅនឹងខ្លោងទ្វារផ្លូវឡើងបូកគោនឹងរៀបចំរួចរាល់នាមុនពិធីបុណ្យសមុទ្រខេត្តកែបចូលមកដល់តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលត្រូវសរសេរថាឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះជាការជម្រះរាល់ភាពមន្ទិលសង្ស័យបន្ទាប់ពីខ្លោងទ្វារចូលទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តនោះស្ថិតក្នុងភាពទំនេរតាំងពីចុងខែកញ្ញា ឆ្នាំ២០១៧ កន្លងមក

មើលពេញ

រដ្ឋមន្ដ្រី៖ក្នុង១០ខែកម្ពុជាទទួលបានទេសចរជាង៤លាន៣សែននាក់

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ឯកឧត្តមថោងខុនបានមានប្រសាសន៍ថា៖ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៤,៣លាននាក់កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧ និង៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់។ ឯកឧត្តមរដ្ឋមន្ដ្រីបានអោយដឹងថា ៖ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍ ជាក់ស្តែង នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់៕  

មើលពេញ

កម្ពុជា និងឥណ្ឌា គ្រោងបង្កើត ជើងហោះហើរត្រង់ពីកម្ពុជាទៅរដ្ឋអាសាម

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌាបានប្ដេជ្ញារួមគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាម​រយៈការបង្កើតជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់រដ្ឋអាសាម ដើម្បីទាក់ទាញទេសចរណ៍ និងអ្នកវិនិ យោគមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

មើលពេញ

អាជ្ញាធរច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងពង្រីកសេវាកម្មវិស័យ​ទេសចរណ៍

ខេត្តស្ទឹងត្រែង៖អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង​រៀបយន្តការ​ ពង្រឹកសេវាកម្ម ផ្នែកទេសចរណ៍បន្ថែមទៀត​ដើម្បីបង្កើនភាពទាក់ទាញ​​ ​ភ្ញៀវជាតិនិងអន្តរជាតិ​​ឲ្យចូល​ ​មកប្រទេសកម្ពុជា​តាមច្រកនេះឲ្យបានច្រើនក្នុងពេលពិនិត្យឃើញថាភ្ញៀវទេសចរច្រើន​ចេញពី​ប្រទេសឡាវទៅវៀតណាម ។ ក្នុងសកម្មភាពរៀបចំសណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងកម្ពុជាឡាវកាលពីថ្មីៗនេះលោកលឺម​មុយ​ប្រធានច្រកទ្វារ​ ​បានបញ្ជាក់ថា៖​​យើង​ចង់ទាក់ទាញ​ភ្ញៀវទេសចរ ដែលចូលពីប្រទេសថៃឆ្លងកាត់ប្រទេសឡាវ​ចូល​មក​ប្រទេស​កម្ពុជាវិញ​តាមច្រក​ទ្វារ​ត្រពាំងគ្រៀលយើងនេះកុំឲ្យហួសទៅប្រទេសវៀតណាម​​ដូច​នេះ​យើង​រៀបចំសេវាកម្មនៅទី​នេះ​ឲ្យមានស្តង់ដាត្រឹមត្រូវ​​តប​តាមគោលការណ៍របស់​ក្រ​សួង​ទេសចរណ៍​​។ លោកប្រធានច្រកអះអាងថា៖នៅខែមករាឆ្នាំ២០១៨នេះក្រុមការងារពាក់ពន្ធ័នៅច្រកទ្វារនឹងរៀបចំឲ្យមានកន្លែងអាហារដ្ឋានប្រកបដោយស្តង់ដាធ្វើឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិពេញចិត្តដើម្បី​​​ជា​ផ្នែក​មួយជួយទាក់ទាញឲ្យភ្ញៀវ​​​​ ​​​​​ចូលមកលេងតាមច្រកនេះបានច្រើនឡើងវិញ​ ​​ (សំឡេង)​​គម្រោងអាហារ​ដ្ឋាននេះយើងរៀបចំឲ្យមានកាហ្វេសប​ខាង​លក់ជាដូចជាវត្ថុអនុស្សាវរិយ៍ដែល​បង្ហាញ​ពីវប្ប​ធម៌​ខ្មែរ​​ក៍ដូច​ជាស្នាដៃរបស់កសិករខ្មែរនៅក្នុងខេត្តស្ទឹងត្រែងក៍​ដូចជាខេត្តផ្សេងៗ​ដើម្បីបង្ហាញ​ជូន​ភ្ញៀវជាតិនឹងអន្តរ​ជាតិ​មកទស្សនាគាត់ទិញយកទៅធ្វើជាវត្ថុអនុស្សវរិយ៍ជូនគ្រួសារញាតិ​មិត្ត​គាត់​ហើយខ្ញុំ​ក៍សូមអំពាវ​នាវ​ដល់បងប្អូន​កសិករទាំងអស់គាត់មានជាផលិតផលអាចយកមកដាក់តាំង​ឬដាក់បង្ហាញ​នៅទីនេះបានលក់ជូន​ភ្ញៀវទេសចរណ៍​យើងបាន ។លោកស្រីបុត្រវិន័យអាជីវករប្តូរប្រាក់នឹងលក់វត្ថុអនុស្សាវរីនៅច្រកទ្វារត្រពាំងគ្រៀលបានទទួលស្គាល់ថា៖ការកែច្នៃវត្ថុអនុស្សាវរីយ៍របស់ខ្មែរយើងមានថ្វីដៃមិនចាញ់របស់នាំចូលពីប្រទេសជិតខាងទេតែរឿងសំខាន់គឺការរៀបចំកន្លែងលក់ដូរបានត្រឹមត្រូវនឹងមានភ្ញៀវចេញចូលច្រើន។ ​ លោកស្រីបានបន្ដថា៖លោកស្រីរីករាយ នឹងគាំទ្រ​ផែនការរៀបចំបង្កើតឲ្យមានអាហារដ្ឋាននឹងកន្លែងតាំ​ងផលិត​ផល​នៅ​ទីនេះ ​​ព្រោះ​ ​​វាជាកត្តាចំបង​ទាក់ទាញភ្ញៀវបានតាមរយៈការរៀបចំ​ឲ្យ​មានសោភណ្ឌ​ភាពមានរបស់របរលក់ដូរច្រើន។បើកើតអញ្ចឹងមែនសប្បាយចិត្តណាស់ដើម្បីទាក់ទាញភ្ញៀវខាងទេសចរខាងអីហ្នឹងហើយនឹងភ្ញៀវ​ខ្មែរយើងអីហ្នឹងគាត់អាចមកលេងខាងតំបន់ព្រុំដែនមាន​កន្លែងលក់​ដូរ​ច្រើនអញ្ចឹង​ណា បើសិនជា​មាន​ភ្ញៀវយើងអាចរកបានពីភ្ញៀវព្រោះនៅទី​នេះវាអត់សូវមាន​ប្រ​ជាជន​ច្រើន​ដូច​នៅស្រុកក្រោមៗណាប្រ​ជាជនតិចអញ្ចឹងយើងត្រូវពឹងផ្អែកលើភ្ញៀវ កាន់តែ​មាន​ភ្ញៀវមានអតិថិ​ជន​ច្រើនអញ្ចឹងវាអូរអរនៅ​ច្រក​ហ្នឹង​កុំឲ្យស្អាត់។ លោក លីប៊ុនថន ប្រជាពលរដ្ន​ រស់នៅចំណុចត្រពាំងគ្រៀលនេះដែរ​ទទួលស្គាល់​ថាៈ នៅច្រកទ្វារព្រំដែនអន្តរជាតិនេះ មានប្រជាពលរដ្ឋរស់នៅតិចតួចមែន ដោយសារតែអាជ្ញាធរ​នៅ​ទី​នេះមិនទាន់បើកទូលាយនៅឡើយ ហើយការអភិវឌ្ឍន៍នៅតំបន់ព្រុំដែនក៍នៅមានកំរិត។ លោកបញ្ជាក់ថា៖បើបានប្រជាពលរដ្ឋមកលក់ដូចំណីអាហារនៅតំបន់​នេះ​ច្រើនអាចរួមចំ​ណែក​លើក​ស្ទួយដល់​វិស័យទេស​ចរណ៍​ ហើយប្រជាពលរដ្ឋ​យើងមានប្រាក់ចំណូលប្រ​ចាំជីវ​ភាព​ដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កំលាំងពលកម្ម​។ ​ សូមបញ្ជាក់ថា៖នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងក្នុងរយៈពេល១១ខែ​​ឆ្នាំ២០១៧នេះ​មានភ្ញៀវទេសចរជាតិនឹងអន្តរជាតិឆ្លងកាត់៩០.៣២៩នាក់ក្នុងនោះភ្ញៀវអន្តរជាតិ៤៨៨៦៧នាក់​​ភាគច្រើនជាជនជាតិអូស្ត្រាលី​-បារាំង-អាមេរិក-បែលហ្សិច-អង្គគ្លេស-និងឡាវតែ​ប៉ុណ្ណោះ៕អត្ថបទ៖គឹមសុខ

មើលពេញ

អាកាសយានដ្ឋានអន្តជាតិភ្នំពេញមានស្ថានីយ៍អ្នកដំណើរថ្មី

ភ្នំពេញ៖នៅព្រឹកនេះអាកាសយានដ្ឋានអន្តជាតិភ្នំពេញមានស្ថានីយ៍អ្នកដំណើរថ្មីដើម្បីពង្រីការសមត្ថភាពការស្វាគមន៍អ្នកដំណើរនិងដោយសារមានកំណើនអ្នកដំណើរតាមយន្ដហោះច្រើនឡើង។កម្ពុជាមានផែនការស្វាគមន៍ទេសចរបរទេសអោយបាន៥លាននាក់នៅឆ្នាំ២០១៧ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខធិការដ្ឋានអាកាសចរស៊ីវិល ចូលរួមថ្លែងសុន្ទរកថាបើក ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយ៍អ្នកដំណើរថ្មីរបស់អាកាសយានដ្ឋានអន្តជាតិភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងពិធីឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា៖នេះជាសមិទ្ឋផលថ្មីមួយទៀត នៃការរីកចម្រើន និងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា ។អាកាសយានដ្ឋានអន្តជាតិទាំង០៣ (ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ) ដែលបានរួមចំណែកដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជាប្រមាណ១៧% ពោលគឺស្មើនឹងថវិកាប្រមាណ ២,៧ ពាន់លាន និងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជា ១,៧ លាននាក់៕  

មើលពេញ