ទំព័រដើម / ទេសចរណ៏ (page 3)

ទេសចរណ៏

មន្ដ្រី៖តំបន់ដីច្រោះក្លាយជារូបរាង ប្រាសាទនៅខេត្តកំពង់ស្ពឺគ្រោង អភិវឌ្ឍន៍ជាអេកូទេសចរណ៍បែបសហគមន៍

ខេត្តកំពង់ស្ពឺ៖តំបន់ល្អាងដីច្រោះរំលិចមានរូបរៀងជាប្រាសាទឬដូចជាបន្ទាយត្រូវមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺគ្រោងអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍បែបសហគមន៍និងបង្កើនឱកាសការងារដល់ពលរដ្ឋនៅតំបន់នេះនាពេលខាងមុខ។

មើលពេញ

កោះកុងទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តប្រមាណជាង៣១៧១៩នាក់

ខេត្តកោះកុង៖សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថាគិត​ត្រឹម​ថ្ងៃ​ទី​៣នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះ​បាទ សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី​ព្រះ​មហា​ក្រ​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

មើលពេញ

ខេត្តសៀមរាបខ្វះមគ្គុទ្ទេសន៍ភាសាចិនក្នុងពេលដែលភ្ញៀវទេសចរណ៍ចិន កើនឡើងខ្លាំង​​

ខេត្តសៀមរាប៖មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ​ឱ្យដឹងថា​ក្រុមហ៊ុនទេសចរណ៍​ជាច្រើន​នៅក្នុងខេត្តនេះកំពុងមានវិបត្តិ​ ​រឿងខ្វះមគ្គុទេ្ទសទេសចរណ៍និយាយភាសាចិន​ ដើម្បីនាំភ្ញៀវ​ដើរ​កំសាន្ត​​

មើលពេញ

ម្ចាស់គម្រោងឆ្នេរខ្សាច់កម្សាន្តភ្នំដូងអំពាវនាវភ្ញៀវឱ្យគិតគូរបរិស្ថាន

ខេត្តកំពតៈ ទោះបីកំពុងស្ថិតក្នុងគម្រោងដោយមិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយក្តី ឆ្នេរខ្សាច់សមុទ្រលម្ហែកាយភ្នំដូងបានស្រូបទាញទេសចរទៅកម្សាន្តរៀងរាល់ថ្ងៃ។

មើលពេញ

កោះកុង​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​សេវា​ស្នាក់​នៅ​ក្នុង​ក្រុង​ស្រុក​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​បាន​

​កោះកុង​ ៖​ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​

មើលពេញ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍មេគង្គ-ឡានឆាងទេសចរណ៍ចាប់ផ្ដើមចេញដំណើរពីតំបន់អង្គរ

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជម្រុញមន្រ្តីជំនាញទេសចរណ៍នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង ការអនុវត្តស្តង់ដាសហ​គមន៍ទេសចរណ៍ ដែលបានអនុម័តរបស់អាស៊ាន ដើម្បីឆ្ពោះទៅជួយប្រជាពលរដ្ឋសហគមន៍ ដោយការផ្ដល់ឱកាសនៃការអភិវឌ្ឍឲ្យមាននិរន្តរភាព និងផលប្រយោជន៍ជាអតិប្បរមាជូនដល់ប្រជាសហគមន៍ក្នុងតំបន់ទាំងមូល។

មើលពេញ

កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​រៀប​​ចំ​​​​​វេ​​​ទិ​ការ​ទេសចរណ៍​​កំពូល ជា​មួយ​ចិន នៅ​ពាក់​​​កណ្ដាល​ខែ​ឧសភា​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​​​​​​​​​​​​​​​​​​ចរ​ណ៍​​​​ចិន ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង

​មន្ត្រី​​ក្រសួង​ទេសចរណ៍​​រំពឹង​ថា​កម្ពុជា​នឹង​អាច​ទ​ទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​ចិន​ប្រមា​ណ​ពី១​លាន៧​សែន ទៅ​១លាន៨សែននាក់ ​នៅ​ក្នុង​ឆ្នាំ​២០១៨នេះ​។​​ ​ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​​វត្តមាន​​​ភ្ញៀវ​ទេ​ស​ចរ​ណ៍​​ចិន ថា​មាន​សា​​​រៈ​សំខាន់​លើ​ការ​​ចំ​ណាយ​​ដែល​​ធ្វើ​​​ឱ្យ​សេដ្ឋកិច្ច​រ​ប​​ស់​​​កម្ពុជា​អាច​រីក​ចំរើន​ ហើយ​ក្រសួង​​ទេសចរណ៍​កម្ពុជា មាន​គំ​រោង​នឹង​រៀប​ចំ​​វេ​​​​ទិ​​​ការ​ទេស​ចរណ៍​​​​កំពូល​មួយ ជា​មួយ​ចិន នៅថ្ងៃទី១៧ខែ​ឧសភា​ខាង​មុខ បំណង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​ណ៍​ចិន ឱ្យ​មក​ទស្សនា​កម្ពុជា​បាន​កាន់​តែ​ច្រើន​ឡើង។​ ​រដ្ឋ​មន្ត្រី​​ក្រសួង​​​ទេសចរណ៍​ ឯក​​ឧ​ត្ត​ម​​​ថោ​​ង ខុន មានប្រសាសន៍​​កាល​ពី​ល្ងាច​ថ្ងៃទី៨​ខែ​ឧសភា​ថា​កម្ពុជា​កំពុង​​រិះរក​មធ្យោបាយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ចិន​ ឱ្យ​មក​ទស្សនា​កម្ពុជា ឱ្យ​បាន​ចំនួន​ពី​២លាន​៣សែន ទៅ២លាន៤សែន​នាក់​នៅក្នុងឆ្នាំ២០២០ខាងមុខ។​​ ឯក​ឧត្ត​ម​​​រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍​បញ្ជាក់​ថា​៖​កំណើន​ភ្ញៀវ​ទេស​ច​រ​​ណ៍​ចិន មក​កម្ពុជា​មិន​​ត្រឹ​ម​តែ​ជួយ​ដល់​​​​​សេដ្ឋ​កិច្ច​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ពង្រឹង​ដល់​កិច្ច​​សហ​ប្រ​តិ​ប​ត្តិ​កា​​រវាង​​កម្ពុជា-ចិន​ផង និង​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អា​ស៊ាន​ទាំង​មូល​ផង។​ ​លោក​បន្ត​ថា​​​មិន​មែន​​តែ​កម្ពុជា​ទេ ដែល​​ត្រូវ​​ការ​កំណើន​ភ្ញៀវ​ទេស​ចរ​​ណ៍​ចិន គឺ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​និង​ពិភពលោក​​ ក៏​ត្រូវ​ការ​​កំ​​​ណើ​ន​ទេស​ចរ​ណ៍​ចិន ឱ្យ​ចូល​​ទៅ​ទស្សនា​​ប្រទេស​របស់​គេ​ដែរ។​​ …Actuality…H050918-Thong Khun..Duration =0:36… ​ក្នុងរយៈពេល​​៣ខែ​​ឆ្នាំ​​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​ចិន ចំនួន​​៥០ម៉ឺននាក់។​ចំនួន​នេះ​​បើ​​​ប្រៀ​បធៀប​ទៅ​នឹង​អ្នក​ទេស​ច​រ​​​​ណ៍​​ជាតិសាសន៍​​ដទៃ​ទៀត​​ដែល​មក​ទស្សនា​កម្ពុជា​ គឺ​ភ្ញៀវ​ទេស​ចរ​​ណ៍​ចិន​​បាន​នាំមុខ​​គេ​។​​ ​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ ឯក​ឧ​ត្ត​ម​​​​​​​​​​ថោ​ង ខុន បញ្ជាក់​​ថា​កម្ពុជា​មា​ន​​តំបន់​​​ទេស​​ចរ​​​​ណ៍​ជា​​​ច្រើ​ន​កន្លែង​​រួច​​ហើយ គឺ​នៅ​​តែ​រៀប​​ចំ​ប្រព័ន្ធ​បដិ​ស​ណ្ឋារ​​កិច្ច​មួយ​ឱ្យ​ច្បា​​ស់​លាស់ ការ​ផ្ដល់​សេវា​ឱ្យ​មាន​ប្រ​​សិ​ទ្ធិ​ភាព ដើ​​​​​​​​​​​​ម្បី​ឱ្យ​អា​ច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ទី​ផ្សារ​ទេស​ចរ​​​​ណ៍​​​របស់​ចិន​តែប៉ុណ្ណោះ ៕ដោយ៖ហង្ស សាវយុត

មើលពេញ

រដ្ឋមន្ដ្រីទេសចរណ៍ថោងខុន៖ចិនមានពលរដ្ឋ១៣០០លាននាក់មានទេសចរទៅក្រៅប្រទេស១៣០លានដុល្លារ

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា៖ ចិន ជា ទី ផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោកដោយឆ្នាំ២០១៧ក្នុងចំណោមទេសចរសកល លោកសរុប ១,៣០០លាននាក់ មានទេសចរចិន ១៣០លាននាក់ ស្មើនឹង ១០% នៃទេស ចរ សកលលោកសរុបហើយលក្ខណពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយ ច្រើន ជាង គេប៉ុន្តែពួកគេក៏ទាមទារឲ្យមានការបម្រើសេវាកម្ម ប្រកបដោយគុណភាពអនាម័យ និង កន្លែង កម្សាន្តល្អៗផងដែរ។

មើលពេញ

មន្ទីរ​ទេស​ច​រ​​ណ៍​​ខេត្ត​ឧត្តរមានជ័យ មន្ទីរ​បរិស្ថាន​​និង​អាជ្ញាធរ​​​​​ស្រុក​ចុង​កាល់​​​គ្រោង​សហ​កា​គ្នា​​​បង្កើត​​​​​​តំបន់​ទេស​ចរ​ណ៍​​​ថ្មី នៅ​ទំនប់ស្ទឹងស្រែងទី២​

មន្ត្រី​មន្ទីរ​ទេស​ចរ​ណ៍ ខេត្ត​ឧត្តរ​មានជ័យ​ ដែល​ជា​ខេត្ត​មួយ ជាប់​ព្រំ​ដែន​គ្នា​ជាមួយ​ខេត្ត​ស៊ី​សា​កេត​ ខេត្ត​សុរិន្ទ​ និង​ខេត្ត​បូ​រី​រ៉ាំ ​របស់​ប្រទេស​ថៃ​ មាន​គំ​រោង​បង្កើត​តំបន់​ទេស​ចរ​ណ៍​ថ្មី​មួយ​ នៅកន្លែង​ទំនប់ទឹក​ស្ទឹងស្រែងទៅ២ ស្ថិត​​ក្នុង​ភូមិ​សាស្ត្រ​នៃ​ស្រុក​ចុងកាល់​។​ ​ប្រធាន​មន្ទីរ​ទេស​ចរណ៍ ខេត្ត​ឧត្តរ​មានជ័យ អ្នក​ស្រី ធិ​ន នី មុនី​រស្មី មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៤ខែ​ឧ​ស​ភា​ថា​មន្ទីរ​ទេស​ចរ​ណ៍ រួម​និង​មន្ទីរ​បរិស្ថាន របស់​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​អាជ្ញាធរ​ស្រុក​ចុង​កាល់​ មាន​គំនិត​ដូច​គ្នា ក្នុង​ការ​ជំរុញ​និង​រៀប​ចំ​តំបន់​ទំនប់​ទឹក​ស្ទឹងស្រែទី២ ជា​​ប់​​ភ្នំ​​​អា​តោ​​​​​ឱ្យ​​មា​ន​ទូក​ជិះ​កំ​​​​​​សាន្ត ​មាន​កន្លែង​​ប្រ​ជា​ព​ល​រដ្ឋ​លក់​ដូរ​ចំណី​អាហារ ​សម្រាប់​​​​​ភ្ញៀវ​ទេស​​ចរ​​​​ណ៍ ប្រ​យោ​​ជន៍​ទាក់​ទា​ញ​ភ្ញៀវ​ទេស​ចរ​​ណ៍ ឱ្យ​ទៅ​កំ​​សាន្ត​ទី​នោះ​​បាន​កាន់​តែ​ច្រើន។​​ ​​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរ​មានជ័យ​ដដែល បញ្ជាក់​ថា​តំបន់ទំនប់ទឹកស្ទឹងស្រែងទី២​នៅ​ជាប់​ភ្នំ​អា​តោ​នេះ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ជីក​ធ្វើ​ទំ​នប់ ហើយ​មាន​ផ្ទៃ​ទឹក​ល្ហល្ហេវ មាន​ភ្នំ ព្រម​ទាំង​មាន​ទេស​ភាព​​ព្រៃ​ធម្ម​ជាតិ​ ថ្ម​ដា​ធំ​ៗ​​ស្រស់​ត្រ​កាល​នោះ គឺ​វា​​អាច​នឹង​ទាក់​​ទាញ​​​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ចង់​មក​​ទ​ស្ស​​នា​​​។​ ​ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរ​មាន​​​​ជ័យ លោក ភួង លី​ណា ធ្លាប់​មាន​ប្រសាសន៍​​ទាក់​ទងនិងតំបន់ទំនប់ស្ទឹងស្រែងទី២​នោះ​ថា​ដោយ​សារ​តំបន់​ទំនប់​​ស្ទឹង​ស្រែ​ង​ទី​២ ជាប់​ភ្នំ​​​អា​តោ​​​​មាន​ស​ក្តា​​នុ​ពល​ គឺ​​​​​​មន្ទីរ​បរិស្ថាន​និង​សហគមន៍​ព្រៃ​ឈើ​សង្ឃ​​រុក្ខ​វ័ន្ត​ ក៏​មាន​គំនិត​ផ្តួ​ច​​​​​​ផ្តើ​ម​រៀប​ចំ​កែ​ច្នៃ​​​តំ​បន់​នោះ​ ​​ឱ្យ​​ក្លាយ​​ទៅ​​ជា​​តំបន់​​ទេស​ចរ​​ណ៍​ធម្ម​ជាតិ​នៅ​ឆ្នាំ២០១៨​ដែរ។​​ ​ទំនប់ទឹកស្ទឹងស្រែងទី២ ជាប់​ភ្នំ​​​​​​​​​​​​​អា​តោ ចម្ងាយ​ប្រមាណ​ជាង​៣០គីឡូម៉ែត្រ ភាគ​ឦសាន ពី​​ទី​រួម​ខេត្ត​ឧត្តរ​មាន​ជ័យ​បច្ចុប្បន្ន …

មើលពេញ

រដ្ឋាភិបាលស្វីសបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា 

ភ្នំពេញ៖រដ្ឋាភិបាលស្វីសបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស និងសហគមន៍ទេសចរណ៍។

មើលពេញ