ទំព័រដើម / ធនាគារ

ធនាគារ

សំណង់​អង្គរវត្ត​និង​ប្រាសាទ​អង្គរធំ របស់កម្ពុជា ផុសឡើង នៅទីក្រុង Naning នៃតំបន់ក្វាងស៊ី​ប្រទេសចិន

ភ្នំពេញ​៖ សំណង់​ប្រាសាទ​អង្គរវត្ត​ និង​​ប្រាសាទ​​អង្គរធំ ដ៏ល្បីល្បាញ​​​ក្នុងខេត្តសៀមរាប របស់ប្រទេស​កម្ពុ​ជា​ ​បាន​​បង្ហាញ​​ខ្លួន​​នៅ​​​ក្នុង​​សួន​​​អាស៊ាន នៃ​ទីក្រុង​ណានីង(Naning)តំបន់ក្វាងស៊ី (QuangXi Zhu​ang) ​ដែលជាទីក្រុង​ផ្សាភ្ជាប់​​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​អាស៊ាន​ទាំង១០ ជាមួយ​និងចិន​​​ហើ​យ​។​ ​មន្ត្រីរដ្ឋាភិបាល​ខ្មែរ ​រំពឹងថា​ការផុសឡើង នូវសំណង់អង្គរ​ដ៏ល្បីល្បាញ​របស់កម្ពុជា នៅក្នុង​ទី​ក្រុង​អាស៊ាន-ចិន​នេះ អាចនឹង​នឹង​ទាក់​ទាញ ព្រមទាំងគៀងគរ​ភ្ញៀវទេសចរណ៍ចិន ឱ្យមកកំសាន្ត​នៅ​ក្នុងប្រទេសកម្ពុជា បាន​កាន់តែច្រើនថែមទៀត​នាពេល​អនាគត។​ ​អគ្គនាយក​បច្ចេកទេស នៃ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ហាប់ ទូច ​មាន​ប្រសាសន៍​នៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី​១៣ខែ​កញ្ញា​ថា៖​សំណង់ប្រាសាទអង្គរវត្ត និង​អង្គរធំ​របស់ខ្មែរ ដែលផុសឡើ​ង​នៅ​ទីក្រុង Naning ប្រទេសចិន​នោះ ​គឺនៅ​ក្នុង​ចំណោម​សំណង់បុរាណ​ជាច្រើនទៀត​​នៃបណ្ដា​ប្រ​ទេស​សមាជិក​សមាគមអាស៊ានទាំង​១០ ដែល​គេ​បាន​ជ្រើសរើស​យកទៅ​ធ្វើ​នៅ​ក្នុង​សួន​អាស៊ាន​។​ ការផ្ដួចផ្ដើមគំនិត​បង្កើតសំណង់ល្បីៗ ដាក់នៅក្នុង​សួន​អាស៊ាន ឯ​ទីក្រុងណា​នីងប្រទេ​ស​ចិន​ឡើងនេះ ​ដោយសារតែ​ប្រទេសចិន បាន​ផ្សាភ្ជាប់ទីក្រុងNaning ទៅនិងកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសអាស៊ាន​ទាំង១០​។​ មន្ត្រី​ក្រសួងវប្បធម៌​ដដែល​បញ្ជាក់ថា៖​សំណង់អង្គរវត្ត និងអង្គរធំ របស់កម្ពុជា​ហាក់ដូច​ជា​បង្ហា​ញ់ ភាព​ដ៏មហាអស្ចារ្យ​និង​ធ្វើឱ្យភ្ញៀវទេសចរណ៍​រំភើបជាងគេ ទាំងព្រត្តិការណ៍សំដែងសិល្បៈ និង​ព្រឹត្តិការណ៍​បញ្ចាំង​ភាពយន្ត​3D ជាដើម ក្នុង​ចំណោម​សំណង់​បុរាណ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ជា​ច្រើនទៀត​ ដែលកសាងឡើង​នៅក្នុងសួននោះ​។​ មន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ថា​ការរៀបចំ​សំណង់​ប្រាសាទដ៏ល្បី​ល្បាញ​​របស់​ខ្មែរ ​ដាក់បង្ហាញ​នៅក្នុង​សួន​អាស៊ាន …

មើលពេញ

កម្ពុជាទទួលបានការវិនិយោគ១៩០០គម្រោងនិងមានទឹកប្រាក់ជិត៣ពាន់លានដុល្លារក្នុង៨ខែ

ភ្នំពេញ  ៖ក្នុងរយៈពេល៨ខែឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង១៩០០គម្រោង ជាមួយនឹងទុនវិនិយោគជិត៣ពាន់លានដុល្លាអាមេរិក។ នេះបើតាមមន្ដ្រីរដ្ឋាភិបាលបានអោយដឹងក្នុងពិព័រណ៍ CAMBUILD ឆ្នាំ ២០១៨នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះនៅកោះពេជ្រ។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថា៖”រដ្ឋាភិបាលកម្ពុជាថ្មីគ្មានផែនការលុបចោល​ គម្រោងវិនិយោគទុនរបស់ក្រុមហ៊ុនចិន”

ចិន៖សម្ដេចហ៊ុនសែនប្រកាសថា៖”រដ្ឋាភិបាលកម្ពុជាថ្មីគ្មានផែនការលុបចោលគម្រោងវិនិយោគទុនរបស់ក្រុមហ៊ុនចិន”តែរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា។

មើលពេញ

ក្រុមហ៊ុនតូយូតាវិនិយោគ៥០០លានដុល្លារលើរថយន្ដបើកបរដោយខ្លួនឯងUber

អាមេរិច៖ក្រុមហ៊ុនរថយន្តតូយ៉ូតានឹងវិនិយោគ ៥០០ លានដុល្លារនៅក្នុង រថយន្ដUber និងពង្រីកភាពជាដៃគូដើម្បីរួមគ្នាបង្កើតរថយន្តបើកបរដោយខ្លួនឯង។ក្រុមហ៊ុននេះបានឱ្យដឹងថាការធ្វើបែបនេះនឹងពាក់ព័ន្ធនឹងការផលិតជាច្រើននៃរថយន្តស្វយ័តដែលនឹងត្រូវដាក់ពង្រាយនៅលើបណ្តាញចែករំលែកជិះរថយន្ត Uber ។

មើលពេញ

អ្នកជំនាញ រំពឹងថា វិស័យអចលនទ្រព្យកម្ពុជា នឹងទទួលបានវិនិយោគិនបន្ថែម​ពីវិនិយោគិន​បរទេស​​ក្នុងក្របខណ្ឌតំបន់

ភ្នំពេញ៖ អ្នកជំនាញ រំពឹងថា វិស័យអចលនទ្រព្យកម្ពុជា នឹងទទួលបានវិនិយោគិនបន្ថែម​ពីវិនិយោគិន​បរទេស​​ក្នុងក្របខណ្ឌតំបន់ ដែលនឹងជួយបង្កើនការអភិវឌ្ឍវិស័យសំណង់​នៅកម្ពុជាអោយ​កាន់​​តែ​មានការរីកចម្រើន។

មើលពេញ

ក្រុមហ៊ុនទូរស័ព្ទ មូតូរូឡារងការរិះគន់ថាលួចចំលងស្នាដៃស្មាតហ្វូនអាយហ្វូន iPhone X

អាមេរិច៖ក្រុមហ៊ុនម៉ាកទូរស័ព្ទស្មាតហ្វូន Motorola ត្រូវបានគេរិៈគន់ដោយសារបានលួចចម្លង “iPhone X” ដោយគ្មានការអៀនខ្មាស់នូវទូរស័ព្ទសេរីគំរូថ្មីរបស់ខ្លួន។នេះបើតាមកាសែតអាមេរិចបានផ្សាយនៅថ្ងៃនេះ។

មើលពេញ

CDCឯកភាពលើសំណើរសុំវិនិយោគមានទឹកប្រាក់ជាង១០០លានដុល្លារ

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឯកភាពលើសំណើរសុំវិនិយោគមានទឹកប្រាក់ជាង១០០លានដុល្លារលើវិស័យកាត់ដេរនិងមណ្ឌលពាណិជ្ជកម្មនិងរោងចក្រនិងសណ្ឋាគារ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងក្នុងសប្ដាហ៍នេះ។

មើលពេញ

TripAdvisor ប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១សម្រាប់ ប្រាសាទអង្គរវត្តជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក ឆ្នាំ២០១៨

  ខេត្តសៀមរាប៖ក្រុមប្រឹក្សាយោបល់លើការធ្វើដំណើរដែលហៅកាត់ថា TripAdvisor បានប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ប្រាសាទអង្គរវត្តជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក ឆ្នាំ២០១៨មកកម្ពុជា តាមរយៈនៃការទទួលបានចំណាត់ថ្នាក់លេខ១នេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ប្រាសាទអង្គរវត្តនឹងកាន់តែមានភាពល្បីល្បាញនិងទាក់ទាញអ្នកទេសចរឱ្យមកទស្សនាកាន់តែច្រើន។

មើលពេញ

សម្ដេចហ៊ុនសែនប្រាប់កម្មករអោយធ្វើបាតុកម្មប្រឆាំងរូបសម្ដេចបើ…

ខេត្តកំពង់ឆ្នាំង៖សម្ដេចហ៊ុនសែនប្រាប់កម្មករអោយធ្វើបាតុកម្មប្រឆាំងរូបសម្ដេចបើគោលនយោបាយសម្រាប់កម្មករដាក់ចេញទៅហើយមិនបានអនុវត្ដរហូតក្រោយការបោះឆ្នោត។សម្ដេលើកឡើងនៅព្រឹកថ្ងៃពុធ ១៥​កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចបានអះអាងថា ការសិក្សាដែលសម្តេច បាន ដាក់ចេញ ជាគោលនយោបាយរួចហើយនោះ តែបែជាក្រោយ ការបោះឆ្នោតហើយធ្វើមិនបាន សម្តេច ឲ្យត្រៀមធ្វើបាតុកម្មប្រឆាំង សម្តេច ហើយសម្ដេចក៏នឹងចេញពីតំណែង ផងដែរ។ គោលនយោបាយនោះនឹងបន្តអនុវត្ត នាពេល ខាងមុខ នៅក្រោយការបោះឆ្នោត។ ជាមួយនោះសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាក៏បានអំពាវនាវអោយកម្មករនៅខេត្តកំពង់ឆ្នាំជួយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ សម្ដេចបានយកវេទិកានេះ ផ្តាំផ្ញើរ ទៅអ្នកនយោបាយមួយចំនួន ករង់ចាំ ឡើងកូតដោយសារ ការវាយបករបស់ សម្តេច។ សម្តេចមានប្រសាសន៍ថាចាប់ពីពេលនេះទៅករំពឹងថាអាចយក ចំណេញខាងនយោបាយ ពី សម្តេចតទៅទៀតនោះ។  សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញ ពី មោទនភាព នៃជោគជ័យដែលសម្តេចបានដាក់ចេញនូវនយោបាយ ធ្វើឲ្យតំបន់សង្គ្រាមទូទាំងប្រទេសក្លាយជា តំបន់ទីផ្សារនិងការអភិវឌ្ឍ។ធ្វើឲ្យ តាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង …

មើលពេញ

សំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលបូរាណនៅខេត្តបាត់ដំបងត្រូវបានកែលំអរ

ខេត្តបាត់ដំបងៈសំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលមួយចំនួនក្នុងក្រុងបាត់ដំបង ដែលបានបន្សល់ទុកមកតាំងពីសម័យអាណានិគមបារាំង ដែលមានអាយុកាលជាង១០០ឆ្នាំ បច្ចុប្បន្នសំណង់ទាំងនេះភាគច្រើនពុកផុយចាស់ទ្រុឌទ្រោមទាំងឈើ

មើលពេញ