ទំព័រដើម / សហគ្រាសធុនតូច-មធ្យម (page 10)

សហគ្រាសធុនតូច-មធ្យម

អ្នកស្រុកភូមិកោះតាម៉ូវ ដាំឪឡឹកដើមដៃទទួលបានផលល្អ លក់បានថ្លៃខ្ពស់

ខេត្តកំពង់ឆ្នាំង៖ ផ្លែឪឡឹកដែលដាំបានទទួលផលល្អ លក់បានតម្លៃខ្ពស់ ធ្វើអោយអ្នកចំគារដាំឪឡឹក នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ រីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលលក់ផលផ្លែឪឡឹកនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ។

មើលពេញ

សហគមន៍ចិញ្ចឹមគោតាមបច្ចេកទេសកសិកម្មនៅខេ្តឧត្តរមានជ័យទទួលបានលទ្ធផលល្អ

ខេត្តឧត្តរមានជ័យ:សហគមន៍ចិញ្ចឹមគោនៅខេត្តឧត្តរមានជ័យដែលបានផ្លាស់ប្តូរការចិញ្ចឹមគោតាមទម្លាប់ចាស់មកចិញ្ចឹមតាមលក្ខណបច្ចេកទេសទំនើបផ្តល់ឲ្យដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនោះគឺទទួលបានលទ្ធផលល្អពីមួយឆ្នាំទៅមួយឆ្នាំ។ លោកប៉ូរដ្ឋធីជាប្រធានសហគមន៍ចិញ្ចឹមគោនៅភូមិគោកច្រេសសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យបានឲ្យដឹងថា៖នៅខេត្តឧត្តរមានជ័យគឺមានអំណោយផលខ្លាំងណាស់សម្រាប់ការចិញ្ចឹមគោ ក្នុងនោះគឺសម្បូរស្មៅនិង មានផ្ទៃដីធំទូលាយ។

មើលពេញ

ចិនផ្ដល់ប្រាក់កម្ចីជាង២ពាន់លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិ២៧០០គីឡួម៉ែត្រនៅកម្ពុជា

ភ្នំពេញ៖យោងតាមរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា៖ប្រទេសចិនបានផ្តល់មូលនិធិដល់ការសាង​សង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបចំនួន ២៧០០ គីឡូម៉ែត្រនៅក្នុងប្រទេសកម្ពុជានឹងគិតជាប្រាក់ប្រមាណជា២ពាន់លានដុល្លារជាប្រាក់កម្ចី។នេះបើតាមមន្ដ្រីកម្ពុជាបានអោយដឹងកាលពីម្សិលមិញ។

មើលពេញ

កូរ៉េវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រហែល៤៧០០លានដុល្លារគិតត្រឹមឆ្នាំ២០១៧

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអោយដឹងកាលពីម្សិលមិញថា៖​”គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់សាធារណរដ្ឋ​កូរ៉េចំនួន ២០៨គម្រោង ក្នុង​ទុនវិនិយោគ​​​សរុបប្រមាណ ៤,៧​ប៊ីន​លាន​ដុល្លារអាមេរិក”។

មើលពេញ

សម្ដេចហ៊ុនសែន៖រោងចក្រផលិតស៊ីម៉ង់ត៍បង្កើតការងារនិងចរន្ដសេដ្ឋកិច្ច

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា៖រោងចក្រផលិតស៊ីម៉ង់ត៍បង្កើតការងារនិងចរន្ដសេដ្ឋកិច្ចពីអ្នកលក់ដុំទៅអ្នកលក់រាយដឹកជញ្ជូននិងបង្កើតសំណងផ្សេងថែមទៀត។

មើលពេញ

កិត្តិសេដ្ឋាបណ្ឌិត​ គា​ត​ ឈន់ ចូលរួមក្នុងពិធីសម្ពោធសណ្ឋាគារ និងភោជនីយដ្ឋាន LE RELAIS DE CHHLONGនៅក្នុងស្រុកឆ្លូង

ខេត្តក្រចេះ៖កាល​​ពី​ព្រឹកថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ កិត្តិសេដ្ឋាបណ្ឌិត​ គា​ត​ ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ សណ្ឋាគារ និងភោជនីយដ្ឋាន LE RELAIS DE CHHLONG នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

មើលពេញ

ផ្លូវលំជាង៤០គីឡូម៉ែត្រពីឃុំច្រណូកស្រុកកំពង់លែងចេញទៅខេត្តកំពង់ធំកែប្រែជីវភាពពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងមានចិត្តសប្បាយរីករាយណាស់ខណៈផ្លូវលំមួយ ខ្សែមានប្រវែងជាង៤០គីឡូម៉ែត្រដែលកសាងដោយក្រសួងសាធារណៈការបាននិងកំពុងធ្វើជិតរួចរួលហើយ ដោយនៅពេលស្ថាបនាផ្លូវនេះរួច ខេត្តកំពង់ធំនិងខេត្តសៀបរាប ពិតជានៅមិនឆ្ងាយពីខេត្តកំពង់ឆ្នាំងឡើយ។

មើលពេញ

ពលរដ្ឋនៅភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែងបន្ដប្រកបមុខរបរតម្បាញកន្ទេលក្រហមតាមប្រពៃណី

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋភូមិអណ្តូងរនុកប្រមាណជាង១០០គ្រួសារបានប្រកបមុខរបរតម្រាញកន្ទេលក្រហមគ្រប់ប្រភេទដែលជាមរតកបន្សល់ទុកពីដូនតា និយយកមុខរបរជាអាជីពនេះដែល អាចរកប្រាក់បានក្រាស់ក្រែល បន្ទាប់ពីមុខរបរធ្វើស្រែចំការ។

មើលពេញ

អាជ្ញាធរក្រុងព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល

  ខេត្តព្រះសីហនុៈឯកឧត្តម យន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចសម្ភាសន៏ នារសៀលថ្ងៃទី២៨ខែ​ឆ្នូ​ឆ្នាំ២០១៧ម្សិលមិញនេះបាន អំពាវនាវដល់ប្រជាពលរដ្ឋនឹងភ្ញៀវទេសចរណ៏ ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ទាំងនៅតាមទីកន្លែងប្រកបអាជីវកម្ម និង តាមទីកំសាន្ត នា នា ខណៈពេលបញ្ហាសន្តិសុខ ត្រូវបានមេព្ជាការកងរាជអាវុធហត្ថខេត្តអះអាង មានលក្ខណះល្អប្រសើរ។

មើលពេញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបនឹងគ្មានការរាំង​ស្ទះ​នោះ​ទេនៅឆ្នាំ២០១៨ខាងមុខនេះ បើទោះបីជាសភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពីកម្ពុជាក៏ដោយ។          ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ គឺក្រុមហ៊ុនបរទេសបាន​បញ្ជាទិញទំនិញ​ពីកម្ពុជា​រួចរាល់អស់​ហើយ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ការបញ្ជាទិញនេះទៀត សោត គឺគេបានដាក់លុយសម្រាប់ការបញ្ជាទិញ​ក៏រួចរាល់​ហើយ​ដែរ។ លោកបណ្ឌិត តេង ឌឺឡុច អ្នកវិភាគសេដ្ឋកិច្ច បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី ២៨ ធ្នូនេះ ដោយបានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ តែទោះបីជាយ៉ាងណាក៏ដោយ លោក ថា រដ្ឋាភិបាលកម្ពុជា គួរតែបន្តការចរចាជាមួយនៃបណ្តាប្រទេសសហភាព​អឺរ៉ុបដើម្បីកុំអោយ​ប្រទេស​ទាំងនោះ ព្បូរការនាំចេញទំនិញពីកម្ពុជា។ ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបែបនេះ គឺធ្វើឡើងបន្ទាប់ពី អតីតមន្រ្តីជាន់ ខ្ពស់គណបក្ស​សង្រ្គោះជាតិកំពុងនៅក្រៅប្រទេស បានធ្វើយុទ្ធនាការកៀរគរការគាំទ្រពីបណ្តាប្រទេសនៃ សមាជិក​សហភាពអឺរ៉ុបអោយដាក់គំនាបមកលើរដ្ឋាភិបាលក្រុងភ្នំពេញតាមរយៈការព្យួរការអនុគ្រោះពន្ធ មុខទំនិញ​ដែលកម្ពុជានាំចូលទៅសហភាពអឺរ៉ុប ដោយសារតែការរំលាយគណបក្សប្រឆាំង។ គួរបញ្ជាក់ថា ប្រសិន​បើ​ជា​សហរដ្ឋ​អាមេរិក …

មើលពេញ