ទំព័រដើម / សហគ្រាសធុនតូច-មធ្យម (page 8)

សហគ្រាសធុនតូច-មធ្យម

ក្រុមហ៊ុនចិននឹងសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំចំនួន ៥ ក្នុងរយៈពេល ២ ឆ្នាំ

ភ្នំពេញ៖ក្រុមហ៊ុន GreenLeader នឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំនៅខែមេសាខាងមុខ និងមានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ ឆ្នាំ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងកាលពីម្សិលមិញក្រោយជំនួបរវាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំលើការកែច្នៃផលិតផលដំឡូងមី។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសបើកចំហរ ការសន្ទនានយោបាយ តែមិនសន្ទនាជាមួយអ្នកដែលជាប់ពាក់ព័ន្ធផ្លូវច្បាប់ឡើយ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបើកចំហរ ការសន្ទនានយោបាយជាមួយគ្រប់បក្សនយោបាយ  ប៉ុន្តែ  មិន​សន្ទនា​ជាមួយអ្នកដែល មានការជាប់ពាក់ព័ន្ធជាមួយផ្លូវ​ច្បាប់​ឡើយ ពីព្រោះជារឿងដែលកំពុងជាប់ទាក់ទិន និង​បញ្ហា​របស់តុលាការ ។

មើលពេញ

មន្ដ្រី៖ភូមិមួយផលិតផលមួយនឹងលើកស្ទួយជីវភាពពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖  មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង គ្រប់ជាន់ថ្នាក់ត្រូវររួមគ្នាជំ រុញលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន តាមរយៈភូមិមួយផលិតផលមួយ ។លោកអៀង វុធ អភិបាលរងកំពង់ឆ្នាំង ទើបតែកាន់តំណែងថ្មីទទួលបន្ទុកការងារកសិកម្មខេត្ត បានថ្លែងបែបនេះទៅកាន់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការ នៅក្នុងមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីក្តាប់ការលំបាកនិងការងា យស្រួលក្នុងការអនុវត្តការងារជំនាញកន្លងមក។

មើលពេញ

មន្ទីរពេទ្យបង្អែកខេត្ដកំពង់ចាមជួយ៥០០០ដុល្លារ​ ដល់អ្នកគ្រួររងគ្រោះ ដោយសារការវះកាត់ភ្លេចកន្សែងក្នុងពោះ

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថា៖លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយ៥លានរៀល ហើយខាងមន្ទីរពេទ្យបង្អែក ជួយ៥០០០ដុល្លា សម្រាប់ស្រ្តីវះកាត់ដែលភ្លេចកន្សែងក្នុងពោះ។សម្តេចប៉ុនរ៉ានីប្រធានកាកក្រហមកម្ពុជាបាន ជួយទាំងស្រុងរាប់ការចំណាយព្យាបាលនិងវះកាត់របស់ស្រ្តីនោះ។

មើលពេញ

ឥណ្ឌាជ្រើសរើសស្ដ្រីបើកយន្ដហោះចំបាំងលើកដំបូងក្នុងប្រវត្ដិសាស្ដ្រ

ឥណ្ឌ៖កញ្ញាAvani Chaturvedi អាយុ 24 ឆ្នាំបានក្លាយជាស្ត្រីឥណ្ឌាដំបូងគេបើកយន្តហោះចម្បាំងដើម្បីអោយស្ដ្រីមានតួនាទីកាន់តែធំនិងជាការលើកកំពសស្ដ្រីផងដែរចូលរួមវិស័យយោធា។ អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថាកញ្ញាបានជិះយន្តហោះ Mig-21 Bison អស់រយៈពេល 30 នាទីនៅដើមសប្តាហ៍នេះដើម្បីបង្ហាញពីសមត្ថភាពក្នុងការបើកបរក្រោយរៀនសូត្រនាពេលកន្លងមក។អ្នកនាំពាក្យ Anupam Banerjee បានប្រាប់ BBC ថា៖ “នេះជាថ្ងៃដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក។កញ្ញា Chaturvedi គឺជាអ្នកបើកយន្តហោះស្រីម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះចម្បាំងបីនាក់ដំបូងដែលត្រូវបានគេបញ្ចូលទៅក្នុងកងទ័ពអាកាសរបស់ឥណ្ឌា”។ កងកម្លាំងទ័ពអាកាសបានបង្ហោះរូបថតរបស់កញ្ញាឈរក្បែរយន្តហោះបន្ទាប់ពីការហោះហើររបស់នាង។ នាងបានបញ្ចប់ការសិក្សានៅខែមិថុនាឆ្នាំ 2016 រួមជាមួយស្ត្រីពីរនាក់ផ្សេងទៀតគឺ Bhawana Kanth និង Mohana Singh ដែលនឹងទទួលបានជើងហោះហើរដូចគ្នានេះដែរក្នុងនាមជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលរបស់ពួកគេ។ លោក Banerjee បាននិយាយថា៖កងកម្លាំងអាកាសបានប្តេជ្ញាចិត្តក្នុងការបង្កើត សិទ្វិ”ស្មើ”គ្នាចំពោះបរុសនិងនារី។លោកបានបន្ថែមថា “នេះគឺជាជំហានមួយទៀតឆ្ពោះទៅការប្តេជ្ញាចិត្តនោះ” ។ មុនឆ្នាំ 2016 នារីមានកម្រិត 2,5% នៃកងកំលាំងប្រដាប់អាវុធឥណ្ឌាដែលធ្វើការក្នុងតួនាទីចម្បងមិនមែនប្រយុទ្ធ។ប្រទេសប៉ាគីស្ថានដែលជាប្រទេសជិតខាងមានអ្នកបើកយន្តហោះស្រីចំនួន 20 នាក់ ហើយ កងទ័ពអាកាសប៉ាគីស្ថាន (PAF) បានចាប់ផ្តើមបង្កើតស្ត្រីក្នុងតួនាទីប្រយុទ្ធនៅក្នុងឆ្នាំ 2006 ៕

មើលពេញ

ទេសចរមកកំសាន្ដនៅខេត្តបន្ទាយមានជ័យទទួលបានជាង២៤ពាន់នាក់ក្នុងពេលចូលឆ្នាំចិន

ខេត្តបន្ទាយមានជ័យ៖ថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមរយៈពេល៣ថ្ងៃភ្ញៀវជាតិអន្តរជាតិមកលេងតំបន់រមណីយ៍ដ្ឋាន៩កន្លែងក្នុងខេត្តបន្ទាយមានជ័យឆ្នាំ២០១៨មានចំនួន២៤.១០៥នាក់កើនជាងឆ្នាំ២០១៧។

មើលពេញ

សិស្សនារីវិទ្យាល័យដងទង់ដួលសន្លប់បន្ដបន្ទាប់ជាង១០នាក់

ខេត្តកំពតៈ សិស្សនារីនៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនដងទង់ក្នុងស្រុកដងទង់ ខេត្តកំពតចំនួន១៤នាក់បានដួលសន្លប់ជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០១៨។

មើលពេញ

កាកបាទក្រហមកម្ពុជា ផ្តល់កម្ចីគ្មានការប្រាក់ដល់កសិករជាង៧ពាន់គ្រួសារ

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា ផ្តល់កម្ចីគ្មានការប្រាក់ដល់កសិករជាង៧ពាន់គ្រួសារ ក្រៅពីការងារមនុស្សធម៌ដែលជួយទៅដល់ជនងាយរងគ្រោះ ជនពិការ កុមារកំពា្រ ចាស់ជរា ចាស់គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងគ្រោះជាច្រើនផ្សេងទៀតនោះ។ កាកបាទក្រហមកម្ពុជា ក៏មានគម្រោងផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ដល់កសិករដើម្បីផ្លាស់ប្តូរជីវភាពអោយកាន់តែល្អប្រសើរបានរាប់ពាន់គ្រួសារ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍មាសតាមតេឡេក្រាមអោយដឹងថា ការផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហម បានធ្វើឡើងតាំងពីឆ្នាំ២០០៥មកម្លេះ ហើយមកទល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំទៅហើយ ក្នុងនោះបានជួយគ្រួសារក្រីក្រអោយមានជីវភាពល្អប្រសើររហូតទៅដល់៧ពាន់គ្រួសារ។ លោកជំទាវ ម៉ែន នារីសោភ័គ បានបន្តទៀតថា សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម តែងតែយកចិត្តទុកដាក់រាល់ការងារជួយជនដែលងាយគ្រោះ និងអ្នកក្រលំបាក ហើយសម្តេច មានបំណងចង់លើកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ទើបសម្រេចបង្កើនគម្រោងផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ។ លើសពីនេះ លោកជំទាវ ម៉ែន នារីសោភ័គ បានបន្ថែមទៀតថា ការផ្តល់កម្ចីនេះ គឺផ្តល់ជូនជនងាយរងគ្រោះបំផុត មានស្រ្តីមេម៉ាយ គ្រួសារមានកូនចៅ មានបន្ទុកចាស់ៗជាដើម ដោយទំហំទឹកប្រាក់ចាប់៨០ម៉ឺនរៀល ទៅ១លានរៀល ហើយនៅពេលទទួលបានកម្ចី ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ អាចយកប្រកបមុខរបរដែលពួកគាត់អាចធ្វើបាន …

មើលពេញ

អាលឺម៉ងផ្ដល់កម្ចីជិត២៩លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ថាមពលអគ្គិសនីនៅកម្ពុជា

ភ្នំពេញ៖អាលឺម៉ងផ្ដល់កម្ចីជិត២៩លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ថាមពលអគ្គិសនីសំដៅរួមចំណែកការផ្ដល់អភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើអោយជីវភាពពលរដ្ឋប្រសើរឡើង។នេះបើតាមរដ្ឋមន្ដ្រីថាមពលស៊ុយ សែម បានអោយដឹងក្រោយជំនួប រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារនៅទីស្តីការក្រសួង។

មើលពេញ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអែមផលនឹងរកចំណូលបាន៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗបើទិញយកហ៊ុនវិញ

អាមេរិច៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអែមផលបាននិយាយថាខ្លួនចង់អោយមានផែនការ”អព្យាក្រិតភាពសាច់ប្រាក់” ដែលអាចជាការជំរុញដ៏ធំធេងសម្រាប់ប្រាក់ចំណូលរបស់ក្រុមហ៊ុនបើក្រុមហ៊ុនទិញយកហ៊ុន១០ភាគរយមកវិញ។

មើលពេញ