ទំព័រដើម / កាត់ដេរ

កាត់ដេរ

សម្ដេចហ៊ុនសែន៖រដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយបញ្ហសុខភាពនិងជីវភាពកម្មករ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថារដ្ឋាភិបាលនឹងបន្ដជួយដោះស្រាយនិងយកចិត្តទុក្ខដាក់ដល់បញ្ហសុខភាពនិងជីវភាពកម្មករកម្មការិនី។សម្ដេចបានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះក្នុងពេល ជួបសួរសុខទុក្ខសំណេះសំណាលជាមួយ តំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៧២៤នាក់​មកពីរោងចក្រ៧០ផ្សេងៗគ្នា ក្នុងស្រុកចំនួន០៤ ក្នុងខេត្តកណ្ដាល រួមមាន ស្រុកអង្គស្នួល ស្រុកស្អាង ស្រុកតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១៣ ដងរួចហើយរួមទាំង ហើយលើកនេះគឺជាលើកទី១៤ នៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៨ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ រោងចក្រតំបន់ចាក់អង្រែលើ និងរោងចក្រតំបន់កំបូល។ សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។ ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺតែជាង៣០ដុល្លារប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ …

មើលពេញ