ទំព័រដើម / រូបភាព

រូបភាព

មនុស្សជាង១ពាន់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅសៀមរាបរៀបចំដោយស្ថានទូតឥណ្ឌា

សៀមរាប៖ព្រឹត្ដិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កាត្រូវបានធ្វើជាលើកទី៤នៅមុខប្រាសាទអង្គរវត្តដែល មានមនុស្សជាង១ពាន់នាក់បានចូលរួម។

មើលពេញ

កម្ពជាបញ្ជូនកម្លាំងថែរក្សាសន្ដិភាព៤២៨នាក់ទៅកាន់ប្រទេសម៉ាលីនិងសូដង់ខាងត្បូង

ភ្នំពេញ៖ កម្ពុជាបន្ដបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ចំនួន​០៣កង ចំនួន ៤២៨នាក់ ទៅបំពេញកាន់សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ដើម្បីធ្វើការប្តូរវេន។

មើលពេញ

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ស្នើឱ្យម្ចាស់គម្រោងលំនៅឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន

  ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើឱ្យម្ចាស់គម្រោងលំនៅឋាន និងបុរីទាំងអស់ សាងសង់ឱ្យមានបទដ្ឋានបច្ចេកទេស និងបរិស្ថានល្អ ដើម្បីជំរុញឱ្យការអភិវឌ្ឍ លំនៅឋានប្រកបដោយស្ដង់ដារខ្ពស់។

មើលពេញ

កម្ពុជាមានបុរសស្រលាញ់បុរសជាង៣ម៉ឺន៥ពាន់

ភ្នំពេញ៖ បច្ចុប្បន្ននេះនៅកម្ពុជាមានក្រុមបុរសចូលចិត្តរួមមានជាមួយបុរសរហូតដល់ជាង៣ម៉ឺន ៥ពាន់នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជន ដែលពួកគេនិយមធ្វើការនៅសេវាកម្សាន្ត សប្បាយ។នេះបើតាមមន្ដ្រីក្រុមជំនាញបានអោយដឹងនៅថ្ងៃនេះ។

មើលពេញ

ក្រុមស្រាវជ្រាវរកឃេីញកំពូលប្រាសាទធ្វើពីមាសរបស់ប្រាសាទបន្ទាយឆ្មាទម្ងន់៧គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ ក្រុមរុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ កំពូលមាសនេះមានទម្ងន់ ៧ គីឡូក្រាម បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីធ្វេីការថែរក្សានៅរតនភ័ណ្ឌដ៏មានតម្លៃនេះ។ គូសបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី​១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ប្រាសាទបន្ទាយឆ្នា មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រខាងជើងពីទីប្រជុំជនខេត្តបន្ទាយមានជ័យ៕  

មើលពេញ

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «ភ្នំពេញស្អាត»

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានបើកយុទ្ធនាការ«ភ្នំពេញស្អាត»ដើម្បីបំផុសស្មារតីរបស់ប្រជាពលរដ្ឋឲ្យមានគំនិតចេះស្រលាញ់និងចូលរួមការពារបរិស្ថានប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ថ្លែងនៅក្នុងសន្និសិទស្តីពីយុទ្ធនាការ«ភ្នំពេញស្អាត»នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិលោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងជាសហស្ថាបនិកនៃគម្រោង«ស្អាត»បានមានប្រសាសន៍ថាយុទ្ធនាការ«ភ្នំពេញស្អាត»គ្រោងនឹងចុះទៅតាមសាលារៀនរដ្ឋនិងឯកជននិងក្រុមហ៊ុនធំៗនានាដើម្បីផ្សព្វផ្សាយនូវទង្វើល្អៗដល់សិស្សានុ សិស្សក៏ដូចជាបុគ្គលិកក្រុមហ៊ុនឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ទម្លាប់ និងឥរិយាបថក្នុងការគ្រប់គ្រងសំរាមចូលរួមការពារនិងថែរក្សាបរិស្ថាននិងសោភ័ណភាពទីក្រុងឲ្យបានស្អាត។

មើលពេញ