ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 10)

ព័ត៌មានសំខាន់ៗ

មនុស្ស៩នាក់ស្លាប់ និង១៥នាក់រងរបួសនៅក្នុងហេតុការឆេះមន្ទីរពេទ្យនៅកោះតៃវ៉ាន់

តៃវ៉ាន់៖ មនុស្សចំនួន​៩នាក់បានស្លាប់​ និង​១៥នាក់ផ្សេងទៀត​បានរងរបួស​ នៅក្នុងហេតុការណ៍ឆាបឆេះ​ដែល​​​​កើត​ឡើង​នៅពេលទៀបភ្លឺឈានចូលព្រឹកថ្ងៃច័ន្ទនេះ​​ ​នៅក្នុងមន្ទីរពេទ្យមួយកន្លែង​ដែល​ស្ថិត​​នៅក្បែរ​ទីក្រុងតៃប៉ិ​ កោះ​តៃវ៉ាន់។​​ មនុស្សទាំអស់​ចំនួន​៣៦នាក់នៅក្នុងអគារ​ ​​ដែលរួមមានទាំង​បុគ្គលិកបីនាក់ផង​ ​ត្រូវបានជម្លៀស​​ បន្ទាប់​ពី​​​​អគ្គីភ័យ​​បាន​ឆាបឆេះឡើង​នៅជាន់ទីប្រាំពីរ​នៃអគារមន្ទីរពេទ្យ​កម្ពស់​៩ជាន់​នៅក្នុងទីក្រុង​តៃប៉ិថ្មី។​ យោង​​តាម​​មន្ទី​រពន្លត់​អគ្គីភ័យ​​ដែលទទួលបានដំណឹង​ពីការឆាបឆេះនៅម៉ោង​​​៤និង​៣៦នាទីទៀប​ភ្លឺ​​​​​បាន​​​ឲ្យ​ដឹង​ថា ​​មាន​អ្នកជំងឺ​​ចំនួន​១៦នាក់​គ្មានសញ្ញាថារស់នោះទេ​​​ ហើយ​ក្នុងនោះ​មាន​​៩នាក់​ បាន​ស្លាប់​​ដោយសារឆ្លក់ផ្សែង​ដក​ដង្ហើម​មិនរួច ពេលកំពុង​បញ្ជូនយ៉ាង​​ប្រញ៉ាប់ប្រញាល់ទៅ​កាន់មន្ទីរពេទ្យ​​ ប៉ុន្តែមាន​៧នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​​​ឲ្យ​រស់ឡើងវិញ​។​​

មើលពេញ

ផ្ទុះកន្លែងផ្ទុកអាវុធនៅខេត្ត Idlib ប្រទេសស៊ីរីស្លាប់៣៩នាក់

ស៊ីរី៖ ​មនុស្សយ៉ាងតិច​​៣៩នាក់ ​​​បានស្លាប់ និងជាច្រើន​នាក់ផ្សេងទៀត​​​រងរបួស​នៅ​ក្នុង​ហេតុ​ការណ៍​​​​​ផ្ទុះ​​អាវុធ​នៅ​​​ក្នុង​អគារ​មួយ​ក្នុងខេត្ត​ Idlib ​នាភាគពាយព្យប្រទេសស៊ីរី​កាលពីម្សិលមិញ។​

មើលពេញ

ឆេះមន្ទីរពេទ្យនៅកោះតៃវ៉ានស្លាប់មនុស្ស៩នាក់

ក្រុងតៃបិក៖ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅក្នុងមន្ទីរពេទ្យមួយនៅកោះតៃវ៉ាន់។

មើលពេញ

ទឹក​​ជំនន់​ទន្លេ​មេគង្គ ដែល​អូស​បន្លាយ​​​តាំង​ពី​​ថ្ងៃទី២៤​ខែ​កក្កដា រហូត​មក​ដល់​ពេល​នេះ បាន​​​ប៉ះពាល់​​ខេត្ត​​ចំនួន​៦និង​ស្រុក-ក្រុង​ចំនួន​៣៩

​មន្ត្រី​គណកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា៖​​ទឹក​ជំនន់​ទន្លេ​មេ​គង្គ​ ដែល​​អូស​បន្លាយ​រយៈ​ពេល​​ជាង​​២០ថ្ងៃ​ រហូត​​​មក​​ដល់​ពេល​​​​នេះ ​បាន​​បង្ក​ឱ្យ​​ខេត្ត​ចំនួន​៦ របស់កម្ពុជា​ខូចខាត​ហេ​​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវ ថ្នល់ មន្ទីរពេទ្យ ព្រម​ទាំង​​ស្រូវនិង​ដំណាំ​ជាច្រើនទៀត​​។​ ​អ្នកនាំពាក្យ​​គណ​កម្មា​ធិ​ការ​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្តរាយ លោក កែវ វី មាន​​ប្រសាសន៍​​នៅ​ព្រឹក​​ថ្ងៃ​​ច័ន្ទ​​ទី​១៣​​ខែ​​សីហា​​ថា៖​​ទឹក​ជំនន់​​ទន្លេមេគង្គ ដែល​​កើត​​មាន​​ចាប់តាំងពី​ថ្ងៃទី​២៤​ខែ​កក្កដា​ហើយ​អូស​​បន្លាយ​​រហូត​មក​ដល់ថ្ងៃ​ទី​១២​​ខែសីហា ​គឺ​បាន​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ខេត្ត​​ចំនួន​៦ ​ស្រុក​-ក្រុង​​ចំនួន​៣​៩​ ​និង​​១៩៧​ឃុំ​-សង្កាត់​។ ​ខេត្ត​ដែលរង​ការ​ប៉ះពាល់​​ដោយ​ទឹក​​ជំនន់​ទាំង​នោះ ​មាន​​​ខេត្ត​​​ស្ទឹង​ត្រែង ក្រ​ចេះ​ ត្បូង​​ឃ្មុំ ខេត្ត​​កំពង់​ចាម ព្រៃ​វែង​​និង​​​ខេត្ត​កណ្ដាល​។ ​អ្នក​នាំ​ពាក្យ​​គណ​កម្មាធិការជាតិ​គ្រប់​គ្រងគ្រោះ​​មហន្តរាយ​ដដែល​បញ្ជាក់ទៀតថា៖​ទឹក​ជំនន់​ទន្លេមេគង្គ​នេះ ​ធ្វើ​ឱ្យប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​​២៧០០០​គ្រួសារ ​ក្នុង​នោះ​​មាន​​អ្នកជំលៀសចេ​ញពី​លំ​នៅដ្ឋា​ន​ចំនួន​​ជាង​៥៨០០​គ្រួសារ និង​ជំលៀស​គោ​ក្របី​​ចំនួន​ជាង​២៤៧០០ក្បាល​​។ ​​មាន​ប្រ​ជា​ពលរដ្ឋ​​ចំនួន​​១៥នាក់​បាន​​ស្លាប់ ដោយសារលង់ទឹក​ជំនន់ ​ព្រមទាំងពលរដ្ឋ​រងរបួស​ចំនួន​៦នាក់​ទៀ​ត​។​​ ​ទឹក​ជំនន់នេះ​​​ បង្ខំឱ្យប្រជាពលរដ្ឋ​រុះរើផ្ទះ ចំនួន​២០ខ្នង​ដោយសារការបាក់​ច្រាំងទន្លេ ​ សាលា​រៀន​លិចទឹក​​ចំនួន​១៩១​កន្លែង​ វត្តអារាម​លិចទឹក​១០៤​កន្លែង មណ្ឌល​សុខភាពលិចទឹក​ចំនួន​១៣​កន្លែ​​ង​ សន្ទូង​និងស្រូវ​ពង្រោះ​លិចទឹក​ចំនួន​ជាង​២៨០០០ហិកតារ ដែលក្នុងនោះ​បាន​ខូច​ចំនួន​៣៨​០០​​​ហិកតារ​​ ដំណាំ​រួម​ផ្សំលិចទឹក​ជាង​៦៥០០ហិកតារ ហើយខូចខាត​ចំនួន​ជាង​២០០០ហិកតារ។​ ​ក្រៅ​ពីទឹក​ជំនន់ធ្វើ​ឱ្យប៉ះពាល់​ដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើ​ឱ្យខូចខាតស្រូវ សន្ទូង​និង​ដំណាំ​នៅ​ក្នុង​ខេត្តចំនួន​៦ គឺ​ទឹក​ជំនន់ទន្លេមេគង្គ​នេះ ក៏​​បាន​បំផ្លាញ​ផ្លូវ​លំ​​ប្រវែង​ជាង​​៩២០​គី​ឡូម៉ែត្រ ​ព្រមទាំង​ស្ពាន​ជាច្រើនកន្លែងទៀត​។​​ ​គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ ​បាន​ចាត់ទុកថា​ទឹក​ជំនន់ទន្លេមេគង្គ​លើកនេះ​គឺ​មាន​ស្ថានភាព​ធំជាង​កាលពីឆ្នាំ​២០១៣កន្លងទៅ ។ក៏ប៉ុន្តែទោះជាយ៉ាងណា​គណកម្មាធិការជាតិ​គ្រ​ប់គ្រងគ្រោះ​មហន្តរាយ …

មើលពេញ

ឆេះសាលមហោស្រពព្រះសីហមុនីខេត្តកំពង់ចាម

ខេត្តកំពង់ចាម: អគ្គីភ័យដែលផ្តើមពីការឆ្លងចរន្តអគ្គិសនី បានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះ ផ្នែកខាងក្នុង នៃសាលមហោស្រព ព្រះសីហមុនី ខេត្តកំពង់ចាម។

មើលពេញ

៥ក្រុមចូលរួមប្រកួតមិត្តភាពអន្តរជាតិអបអរខួប៨ឆ្នាំ របស់ក្លឹបបាល់ទាត់វ័យចាស់កម្ពុជា-អាស៊ាន

បាល់ទាត់៖ ក្រុមបាល់ទាត់វ័យចំណាស់៥ក្រុម រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ និងសាធារណៈរដ្ឋកូរ៉េបាន ចូលរួមប្រកួតដណ្ដើមពានរង្វាន់មិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរខួប៨ឆ្នាំនៃការបង្កើត ក្លឹបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន កាលពីព្រឹកថ្ងៃសុក្រនេះ នៅកីឡដ្ឋានជាតិ។

មើលពេញ

Woodland នាំមុខគេថ្ងៃទី១ការប្រកួតវាយគោលកម្មវិធី PGA Championship

កូនគោល ៖ កីឡាករវាយកូនគោល Gary Woodland ចាប់ផ្តើមការប្រកួតបានយ៉ាងល្អ​នៅថ្ងៃបើកឆាកនៃកម្មវិធី PGA Championship លើទីលាន Bellerive Country Club ទឹកដីរបស់​ខ្លួនសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើបាន 6 under par 64​ ចំណែកមិត្ត រួមជាតិកីឡាករ Rickie Fowler បានលេខ២ធ្វើបាន 5 under par 65 ខណៈបេក្ខភាពការពារ​ជើងឯកកីឡាករ Justin Thomas ធ្វើមិនបានល្អឡើយដោយស្ថិតនៅលេខ៣៣មាន 1 under par 69 ឯណោះ។

មើលពេញ

កីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke បានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖កីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke បានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជាចំនួន២ឆ្នាំដោយឥតគិតថ្លៃ។

មើលពេញ

ម្ចាស់ជើងឯក Tour de France 2018, Geraint Thomas ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងទីក្រុង Cardiff

ប្រណាំងកង់ ៖ កីឡាករប្រណំាងកង់អាជីពចក្រភពអង់គ្លេស Geraint Thomas ត្រូវបាន គេចាត់ទុកថា ជាវីរបុរស ពេល​ត្រលប់មកដល់ទីក្រុង Cardiff វិញកាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញ ដោយមានដង្ហែក្បូនដ៏ធំសម្បើម និង​ការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះជ័យជម្នះដែល បានឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ដ៏ធំ Tour de France ឆ្នាំ​២០១៨នេះ។

មើលពេញ

អំពើរឃាតកម្មដុតផ្ទះសម្លាប់មួួយគ្រួសារមានគ្នា៤នាក់នៅស្រុកចិត្របុរី

  ខេត្តក្រចេះ៖ សាកសពរបស់ពលរដ្ឋមួយគ្រួសារមានគ្នា៤នាក់ រួមមាន ប្តី ប្រពន្ឋ និងកូនប្រុសស្រី២នាក់ទៀត ត្រូវបានគេប្រទៈឃើញស្លាប់យ៉ាងអណោចអធមក្នុងផះផង់សល់ពីភ្លើងឆេះរួញខ្មៅមើលមិនស្គាល់ សល់ពាក់កណ្តាលនៃរាងកាយជាមួយនិងផ្ទះមួយខ្នង ស្ថិតនៅតំបន់ ដាច់ស្រយ៉ាលឆ្ងាយពីភូមិ។

មើលពេញ