ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 148)

ព័ត៌មានសំខាន់ៗ

គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ភ្នំពេញ​៖ ​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។ មូលហេតុ​ដោយសារ​តែស្ថានភាពទឹក​ទន្លេ​មេគង្គ​​នៅ​ឡើង​ចុះ ដល់​កំរិត​ប្រុង​ប្រយ័ត្ន​ ដែល​​អាច​នឹងឈានដល់ទឹកជំនន់​លើកទី៣​នៅឡើយ​។​ ​អ្នកនាំ​ពាក្យ​គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ទី​៣០ខែសីហា​ថា៖តាមស្ថានភាព​ទឹក​ទន្លេមេគង្គ​គឺ​អាចនឹងឡើង​ជន់ម្ដងទៀត នៅ​​​អំឡុងខែ​កញ្ញា​ខាងមុខ​ ចំណែក​ឯផល​ដំណាំ​ផ្សេងៗ​អាចនឹងខូចខាតកាន់តែច្រើន ពីព្រោះ​វា​បាន​លិ​ច​​​និងត្រាំ​ទឹក​តាំងពីដើម​ខែ​សីហា​មកនោះ​។​ ​ចាប់តាំងពីពាក់កណ្ដាល​ខែ​កក្កដា ជំនន់ទឹក​ភ្លៀង​បាន​កើតមាន​​នៅខេត្ត​ជាប់តំបន់​មាត់​ស​មុទ្រ មាន​ខេត្ត​កោះ​កុង កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត​និងខេត្ត​កែប​ ហើយនៅលើកទី២​ជាប់ៗ​គ្នា​នេះ​ជំនន់ទឹក​ភ្លៀង​បាន​កើតឡើងម្ដងទៀត ​នៅ​បណ្ដា​ខេត្ត​តាមមាត់សមុទ្រ ​នៅខេត្ត​ភាគពាយព្យ​​និង​ខេត្ត​ភាគឦសាន។​ ចំណែក​ជំនន់ទនេ្លមេគង្គ​បាន​ចាប់ផ្ដើម​ឡើង តាំងពី​ថ្ងៃទី២៤ខែ​កក្កដា​មក ​ដោយអូសបន្លាយ​រហូតមកដល់ពេល​នេះ​ ​បាន​ធ្វើ​ឱ្យខេត្ត​ចំនួន​៦រងការប៉ះពាល់ទាំង​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​និង​​​ដំណាំ​កសិកម្ម​។​ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ ឱ្យដឹងថា៖​រហូតមកដល់​ថ្ងៃទី៣០​ខែ​សីហា​ គឺ​ទឹក​ជំនន់​ទន្លេមេគង្គ​ បាន​ធ្វើ​ឱ្យប៉ះពាល់ខេត្តស្ទឹងត្រែង ខេត្ត​ក្រចេះ ​កំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្ត​ព្រៃ​វែ​ង​និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្ដាល​។​ក្នុងនោះ ​ធ្វើ​ឱ្យប្រជាពលរដ្ឋ​​ប៉ះពាល់​ចំនួន​ជាង​៩៧០០០គ្រួសា​រ ដោ​យ​ប្រជាពលរដ្ឋ​ក្នុងចំណោមនោះ ចំនួន​ជាង៨៤០០គ្រួសារបានជំលៀស​ចេញពីលំនៅដ្ឋាន​។​ទឹក​ជំ​ន​ន់​ដែល​អូស​បន្លាយនេះ បណ្ដាល​ឱ្យពលរដ្ឋស្លាប់ចំនួន​៣០នាក់​និងរបួស​​ចំនួន៦នាក់ ព្រម​ទាំង​ជំលៀ​សសត្វគោ ក្របី​ ពពែ សេះ ​ចំនួន​ជិត៣ម៉ឺនក្បាល​​​ផ្សេងទៀត។​​​​ ​ទឹកជំនន់ទន្លេមេគង្គ​ ដែល​អូស​បន្លាយ​រយៈពេល​ជាង​១ខែ​មកហើយ ​បាន​ធ្វើ​ឱ្យខូចខាតផ្ទះ​សម្បែងចំនួន​១៤២​ខ្នង …

មើលពេញ

ឆ្នាំនេះកម្ពុជាជាប្រទេសកិត្តិយសសម្រាប់ព្រឹត្តិការតាំងពិព័រណ៍ ចិនអាស៊ាននៅ តំបន់ស្វយ័តក្វាងស៊ី

ភ្នំពេញ៖ឆ្នាំនេះកម្ពុជាជាប្រទេសកិត្តិយសសម្រាប់ព្រឹត្តិការតាំងពិព័រណ៍ ចិនអាស៊ាននៅ តំបន់ស្វយ័តក្វាងស៊ីសំដៅពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការសេដ្ឋកិច្ចនិងកាវិនិយោគទុនបន្ថែមទៀតពិសេសការវិនិយោគចិនដែលពេលនេះឈរលេខមួយនៅកម្ពុជា។

មើលពេញ

មនុស្សជាង៥ម៉ឺននាក់ត្រូវបានជម្លៀសនៅមីយ៉ាន់ម៉ាបន្ទាប់ពីបាក់ទំនប់

មីយ៉ាន់ម៉ា៖ មនុស្ស​ជាង​​៥ម៉ឺន​នាក់​​​ត្រូវបាន​ជម្លៀស​​​ចេញពីផ្ទះសំបែង​​នៅភាគកណ្តាល​ប្រទេស​មីយ៉ាន់ម៉ា​​ បន្ទាប់ពី​ទំនប់មួយបានបាក់អស់មួយផ្នែកកាលពីម្សិលមិញ​បណ្តាល​ឲ្យជន់លិច​សហគមន៍មួយចំនួន។​

មើលពេញ

សល់៤ថ្ងៃបញ្ចប់កីឡាអាស៊ី Asian Games ខណៈចិនឈ្នះមេដាយលើសលុប

កីឡាអាស៊ី ៖ កីឡាការិនីបងប្អូនភ្លោះរបស់ចិនបានឈរលើវេទិកាកិត្តិយសនៅពេល ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018 លើកទី១៨ ក្នុងប្រទេស ឥណ្ឌូណេស៊ីលើវិញ្ញាសារាំរបាំក្នុងទឹកកាលពីថ្ងៃអង្គារម្សិលមិញ។

មើលពេញ

ក្រុមហ៊ុនទូរស័ព្ទ​Vodafoneវិនិយោគជាង៨ពាន់លានដុល្លារនៅអូស្ដ្រាលី

 អូស្រ្តាលី៖ក្រុមហ៊ុន Vodafone នឹងក្លាយជាផ្នែកមួយនៃក្រុមហ៊ុនទូរគមនាគមន៍យក្សថ្មីក្រោយវិនិយោគជាមួយក្រុមហ៊ុនដៃគូរកស៊ីរួមបញ្ចូលគ្នានូវទឹកប្រាក់ប្រមាណជាចំនួន ១០ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។

មើលពេញ

កំណែកិច្ចការប្រឡងបាក់ឌុបឆ្នាំនេះបានបញ្ចប់ហើយគឺនៅរង់ចាំតែប្រកាសលទ្ធផលប៉ុណ្ណោះ

ភ្នំពេញ៖ដំណើរការកំណែមុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី ២០សីហា២០១៨ត្រូវបានបញ្ចប់ហើយគឺនៅរង់ចាំតែប្រកាសលទ្ធផលជាផ្លូវការនៅខែកញ្ញាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី២៩សីហា២០១៨។

មើលពេញ

ចុះពិនិត្យនិងបង្រ្កាបគ្រឿងញៀននៅក្នុងឃ្លឹបកំសាន្ត ខារ៉ាអូខេ នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ស្នងការនគរបាលខេត្តសហការជាមួយព្រៈរាជ្ញាបានដឹកនាំកម្លាំងចុះពិនិត្យនិងបង្រ្កាបគ្រឿងញៀននៅក្នុងឃ្លឹបកំសាន្ត ខារ៉ាអូខេ ឃាត់ខ្លួនជនសង្ស័យដកហូតគ្រឿងញៀននិងឧបករប្រើប្រាស់ប្រតិបត្តិការធ្វើចាប់ម៉ោង១២យប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨រហូតដល់ម៉ោង៤ទាបភ្លឺចូលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នៅក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត។

មើលពេញ

ឥណ្ឌាសាទរលទ្ធផលបោះឆ្នោត នៅកម្ពុជាថាជាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និងគ្មានហិង្សា 

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែសីហានេះ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេលកន្លងមកថាជាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និងគ្មានហិង្សា។

មើលពេញ

លួចយកម៉ូតូអស់៣គ្រឿង ព្រឹកឡើងទើបភ្ញាក់ផ្អើល

ខេត្តកំពង់ឆ្នាំង៖ ម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូម៉ាកហុងដាឌ្រីម២គ្រឿង និងម៉ាកស៊ុមើរ១គ្រឿង ត្រូវក្រុមចោរចូលលួចយកទៅបាត់ដោយសុវត្ថិភាព នៅក្នុងយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅប្រមាណម៉ោង៣ទៀបភ្លឺ នៅក្នុងលំនៅដ្ឋាន១កន្លែង ស្ថិតក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មើលពេញ

ពលរដ្ឋជាង៤ម៉ឺនគ្រួសារនៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ ប៉ះពាល់ដោយទឹកជំនន់

ខេត្តកំពង់ចាម ៖ខេត្ត២ជាប់ទន្លេមេគង្គគឺខេត្តកំពង់ចាម និង ត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយ ៧ខែដើមឆ្នាំ និងទិសដៅបន្តដោយសាតែខេត្តទាំងពីរនេះស្ថិតនៅជាប់និងដងទន្លេមេគង្គទើបធ្វើអោយរដូវវស្សាមានការជន់លិចតំបន់មួយចំនួននៅក្នុងខេត្តជាពិសេសតំបន់ទំនាប

មើលពេញ