ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 2)

ព័ត៌មានសំខាន់ៗ

ចំនុចសំខាន់ៗសម្ដេចហ៊ុនសែនលើកឡើងនៅព្រឹកនេះ

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៥,៣៦៨នាក់ នាក់ ធ្វើឡើងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថានេះជាជំនួយ លើកទី៥៣ហើយ ដែលមានកម្មករ កម្មការិនីសរុប ៧៣៤,០៣៧នាក់ ដែលសម្តេចបានចុះជួបសំណេះសំណាលដោយផ្ទាល់។ជាមួយគ្នានេះសម្ដេចហ៊ុនសែនបានលើកឡើងដូចតទៅ៖

មើលពេញ

ក្រសួងអប់រំបានចេញបម្រាមចំនួន:១៦ចំណុចនៅមុនពេលប្រឡងបាក់ឌុបចូលមកដល់

ភ្នំពេញ៖នៅសល់រយ:ពេលត្រឹមតែ០៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ(បាក់ឌុប)នឹងមកដល់។ជាមួយនោះក្រសួងអប់រំ យុវជន និង កីឡា ក៍បានចេញនូវបម្រាមចំនួន១៦ចំណុចដើម្បីជាការក្រើនរំលឹកឲ្យបេក្ខជនទាំងអស់បានដឹង ហើយជៀសវាងការប្រព្រឹត្តខុសនៅពេលប្រឡងបាក់ឌុបនៅពេលខាងមុខ។

មើលពេញ

សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មើលពេញ

រដ្ឋមន្រ្តី​ទេសចរណ៍និង​អភិបាលខេត្ត​កោះកុងប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រខេត្តកោះកុង

កោះកុង៖នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨​លោកថោងខុនរដ្ឋមន្ត្រី​ក្រសួង​​ទេស​ចរណ៍និង​លោក​ជំទាវមិថុនាភូថងអភិបាលខេត្ត​កោះកុងបានដឹកនាំ​កិច្ចប្រជុំ​ត្រៀម​​រៀបចំ​បុណ្យ​សមុទ្រខេត្តកោះកុងដោយមានការចូលរួមជាមួយលោក លោក​ស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង

មើលពេញ

ឯកឧត្តម មាស សារិន ចាត់ទុកថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ថ្នាក់អន្តរជាតិជារឿងសំខាន់ដែលផ្តល់ភាពសុក្រិតដល់ការប្រកួតនានា

ទាញព្រ័ត្រ៖ មានប្រសាសន៍ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់អន្តរជាតិ កាលពីល្ងាច ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា, ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជាបានចាត់ទុកថាវគ្គនេះគឺជារឿងសំខាន់បំផុត ដែលនឹងផ្តល់នូវសុក្រិតភាពកាន់តែល្អប្រសើរ ដល់ការប្រកួតនានា។

មើលពេញ

ក្រុមរថយន្តកម្ពុជាទាំង២គ្រឿងប្រជែងបានលទ្ធផលល្អប្រសើរ ក្នុងថ្ងៃបើកឆាក Asia Cross Country Rally 2018 នៅថៃឆ្ពោះមកកម្ពុជា

យានយន្ត៖ ការប្រកួតកីឡាយានយន្តអាស៊ី Asia Cross Country Rally 2018 ដែលបានដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ បានចាប់ផ្តើមនៅទីក្រុងប៉ាតាយ៉ានៃ ខេត្តកាប៊ីនបូរី ព្រះរាជាណា ចក្រថៃ គឺក្រុមរថយន្តកម្ពុជាទាំង២គ្រឿង ដែលប្រកួតលើប្រភេទរថយន្តប្រេងសាំងដណ្តើមបានចំណាត់ថ្នាក់ លេខ២ និង៣ ដោយចាញ់ពិន្ទុក្រុមរថយន្តជប៉ុនតែមួយប៉ុណ្ណោះ ក្នុងជុំដំបូងនេះនាថ្ងៃបើកឆាកនោះ។

មើលពេញ

មន្រ្តីគណបក្សកាន់អំណាចនឹងរៀបចំសន្និសីទសារព័ត៌មានជោគជ័យការបោះឆ្នោត

ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជានឹងធ្វើសន្និ​សីទសារព័ត៍មាន​ស្តីពី​លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកា​ល​ទី៦ នូវវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ខែសីហា

មើលពេញ

ការផ្តល់ឥណទានគេហដ្ឋាន​នៅមាន​កំណើន​ល្អនៅឆមាសទីមួយឆ្នាំ ២០១៨

ភ្នំពេញ:​គ្រឹះស្ថាន​ធនាគារបានអោយដឹងថា ការផ្តល់ឥណទានគេហដ្ឋាន ​នៅមាន​កំណើន​ល្អនៅឆមាសទីមួយឆ្នាំ ២០១៨ នេះដែលជួយជំរុញ​កំណើន​វិស័យសំណង់ និងសេដ្ឋកិច្ចជាតិ។

មើលពេញ

ក្រុមប្រឹក្សាធម្មនុញ្ញបើកផ្លូវឲ្យគជប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបើកផ្លូវឲ្យគជប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការបន្ទាប់ពីស្ថាបរដ្ឋកំពូលនេះ មិនទទួលបានទទួលពាក្យបណ្តឹងប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨នេះ។

មើលពេញ

ក្រសួងអប់រំជ្រើសរើសនិស្សិត១១០នាក់ឲ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០១៨-២០១៩

ភ្នំពេញ៖ក្រសួងអប់រំនឹងជ្រើសរើសនិស្សិតនារីដែលកំពុងសិក្សាតាមរូបភាពអាហារូបករណ៍និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ចំនួន១១០នាក់ឲ្យស្នាក់នៅបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងឆ្នាំសិក្សា២០១៨-២០១៩។

មើលពេញ