ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 20)

ព័ត៌មានសំខាន់ៗ

ព្យុះស៊ីក្លូនវាយប្រហារប្រទេសម៉ាដាហ្គាស្កាបណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់

ម៉ាដាហ្គាស្កា៖ ព្យុះស៊ីក្លូនដែល​វាយប្រហារ​​តំបន់ភាគខាងកើត​ប្រទេស​ម៉ាដាហ្គាស្កា​កាល​ពី​ចុងសប្តាហ៍​បាន​​សម្លាប់មនុស្ស​យ៉ាងតិច​២៩នាក់ ​និង​ធ្វើ​ឲ្យ​រាប់​ពាន់​នាក់ផ្សេងទៀត​បាត់បង់ផ្ទះសំបែង។​

មើលពេញ

កូរ៉េខាងជើងនិងខាងត្បូងព្រមព្រៀងដោះស្រាយបញ្ហាតាមរយៈកិច្ចពិភក្សា

កូរ៉េខាងត្បូង៖ មន្ត្រីមកពី​កូរ៉ខាងជើងនិងខាងត្បូង​បានលើកឡើងថា ពួកគេ​ព្រមព្រៀង​បើក​កិច្ច​ចរ​ចា​​បន្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហានិងដើម្បីបញ្ចៀស​ជម្លោះ​​យថាហេតុ​ ក្រោយ​មាន​​​កិច្ចពិភាក្សា​​ផ្លូវការលើកដំបូង​ក្នុង​រយៈ​ពេលជាង​ពីរឆ្នាំកន្លងមកនេះ។​​​

មើលពេញ

ជប៉ុនប្រកាសផ្ដល់នាវាល្បាតពីរគ្រឿង ដល់គយកម្ពុជានៅពាក់កណ្ដាលឆ្នាំ២០១៨នេះ

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់នាវាល្បាតពីរគ្រឿង ដល់គយកម្ពុជាដើម្បីចូលរួមពង្រឹងសមត្ថភាពគយកម្ពុជាក្នុងបង្រ្កាបសេដ្ឋកិច្ចឆ្លងដែនតាមជើងទឹក។ការប្រកាសនេះធ្វើឡើងជាថ្មីនៅក្នុងលោក Iizuka Atsuhi អគ្គនាយករដ្ឋបាលគយ នៃក្រសួងហិរញ្ញវត្ថុជប៉ុនជួបជាមួយទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមករា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មើលពេញ

នាយករដ្ឋមន្ដ្រីវៀតណាមអញ្ជើញដល់អាកាសយានដ្ឋានភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គឡានឆាងនៅរសៀលនេះ

ភ្នំពេញ៖មុននេះបន្ដិចនាយករដ្ឋមន្ដ្រីវៀតណាមឯកឧត្តមNguyen Xuan Phucនិងប្រតិភូអញ្ជើ់ញដល់អាកាសយានដ្ឋានភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គឡានឆាងនៅរសៀលនេះ។​

មើលពេញ

កូនស្រីលោកកឹមសុខាជួបជាមួយឧបការីរងនៃក្រសួងការបរទេសអាមេរិក

ភ្នំពេញ៖ថ្ងៃនេះ កញ្ញា កឹម មនេាវិទ្យា បានជួបជាមួយ លេាក ផាទ្រីក មឺហ្វី ឧបការីរងនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកអាសុីអាគ្នេយ៍ ពិភាក្សាអំពីជំហ៊ានបន្ត ដែលសហរដ្ឋអាមេរិកគួរចាត់វិធានការ ដេីម្បីស្តារឡេីងវិញនូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុកលោកកឹមសុខាបានផ្សាយនៅមុខនេះ។​ កូនស្រីកឹមសុខាដឹកនាំយុទ្ឋនាការដោយស្វែងរកការគាំទ្រពីអន្ដរជាតិដើម្បីអោយតុលាការដោះលែងលោកកឹមសុខានៅក្រៅពន្ឋនាគារ៕

មើលពេញ

ទឹក​ជ្រោះ​កាចាញ ​មាន​កម្ពស់​ទឹក​ធ្លាក់​១២​ម៉ែត្រ ​​បែប​ធម្មជាតិ​សុទ្ធសាធ​​ ពុំ​​បាន​កែ​ច្នៃ​អ្វី​ឡើយ

ខេត្តរតនគិរី៖ទឹក​ជ្រោះ​កាចាញ ​មាន​កម្ពស់​ទឹក​ធ្លាក់​១២​ម៉ែត្រ ​​បែប​ធម្មជាតិ​សុទ្ធសាធ​​ ពុំ​​បាន​កែ​ច្នៃ​អ្វី​ឡើយ។ ភ្ញៀវ​​ទេសចរណ៏អាច​លេង​ទឹក​បាន​ទាំង​នៅ​ខាង​លើ ឬ​នៅ​ខាង​ក្រោម​​ក្បែរ​ទឹក​ធ្លាក់ ​ហើយ​មាន​ស្ពាន​យោល​ប្រវែង​ប្រហែល​៣០​ម៉ែត្រ ដែល​សាង​សង់​កាល​ឆ្នាំ​២០០៥ ​ផង​ដែរ។ ចំពោះ​ឈ្មោះ​កាចាញ គឺ​ដោយ​សារ​កាល​ពី​យូរលង់ ​មាន​​តាយាយ​២​នាក់​ជនជាតិ​គ្រឹង ​ជា​អ្នក​ធ្វើ​ចម្ការ​រក​ឃើញ​ជ្រោះ​នេះ​មុន​គេ ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “ទឹក​ជ្រោះ​កាចាញ” រហូត​ដល់​​សព្វ​ថ្ងៃ៕

មើលពេញ

គ្រោះបាក់ដីនិងទឹកជំនន់បណ្តាលឲ្យមនុស្សយ៉ាងតិច១៣នាក់ស្លាប់នៅកាលីហ្វញ៉ា

រដ្ឋកាលីហ្វញ៉ា៖ មនុស្សយ៉ាងតិច​១៣នាក់បាន​បាត់បង់ជីវិត​និងរាប់ពាន់នាក់​ភៀសខ្លួន​ពីផ្ទះសំបែង​នៅ​​​​ភាគ​​ខាង​ត្បូង​​រដ្ឋ​កាលីហ្វញ៉ា ​ខណៈព្យុះភ្លៀង​​ដ៏មានឥទ្ធិពល​បានបង្ក​ទៅ​ជា​ទឹកជំនន់​និងការបាក់ដី​នៅត្រង់តំបន់ដែល​រងការឆេះព្រៃ​ដ៏​ខ្លាំង​កាលពីខែមុន។​

មើលពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅខែមេសាខាងមុខ

ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ បានអញ្ជើញចូលរួមប្រជុំលើកទី១ នៃគណៈកម្មការរៀបចំ ដឹកនាំដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការមេគង្គកម្ពុជា។

មើលពេញ

កម្ពុជានឹងចាប់ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព

ភ្នំពេញ៖នៅរសៀលថ្ងៃទី ១០ មករា នេះ កម្ពុជានឹងចាប់ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព ដែលមាន ប្រមុខដឹកនាំនៃប្រទេសទាំង៦ ដូចជា កម្ពុជា ចិន ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា (ភូមា) នឹងចូលរួមពិភាក្សារកដំណោះស្រាយល្អៗដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិត្តភាព និងសន្តិភាពរវាងប្រទេសនៅតាមដងទន្លេមេគង្គដែលភ្ជាប់ទៅនឹងទន្លេឡានឆាងប្រទេសចិន។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅក្នុងបរិវេណវិមានរដ្ឋាភិបាលផងដែរ។ តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានសរសេរថា៖កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកអោយប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ លោក នាយករដ្ឋមន្រ្តីចិន លី គឺឈាំង នៅថ្ងៃស្អែកនេះ៕

មើលពេញ

មន្ទីរពេទ្យគន្ធាបុប្ផាជួយព្យាបាលពលរដ្ឋក្រីក្រជិត១០ម៉ឺននាក់និងចំណាយជាង៣៦លានដុល្លារក្នុងឆ្នាំ២០១៧

ខេត្តសៀមរាប៖អ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធាបុប្ផាបានបង្ហាញថា នៅក្នុងឆ្នំា២០១៧កន្លងមកនេះមន្ទីរពេទ្យគន្ធាបុប្ផាបានផ្តល់សេវាសុខភាពជូនកុមារកម្ពុជាចំនួន៩០៩១៩២នាក់ និងបានចំណាយថវិការអស់ប្រមាណ៣៦លានដុល្លាក្នុងឆ្នាំ២០១៧​កន្លងមក។​​នេះបើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យបានអោយដឹងក្នុងឱកាសដែលសមាគមប្រតិបត្តិករទេសចរខេត្តសៀមរាបផ្តល់ថវិកាចំនួន១ម៉ឺនដុល្លាដល់មន្ទីរពេទ្យគន្ធាបុប្ផាខេត្តសៀមរាបដើម្បីសម្រាប់ជួយដល់កុមារនៅកម្ពុជាកាលពីរសៀលថ្ងៃ៨រោច ខែបុស្ស ឆ្នំារការ នព្វស័ក ព.ស ត្រូវថ្ងៃទី០៩ ខែមករា ឆ្នំា២០១៨។

មើលពេញ