ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 3)

ព័ត៌មានសំខាន់ៗ

កម្ពុជាស្នើសុំភាគីចិនបញ្ជូនក្រុមជំនាញផ្នែកបោសម្អាតមីនមកហ្វឹកហ្វឺនថ្នាក់តំបន់និងអាស៊ាន

ភ្នំពេញ៖មន្រ្តីអាជ្ញាធរមីនកម្ពុជាបានស្នើភាគីចិនជួយបណ្តុះបណ្តាលមន្រ្តីដោះមីនកម្ពុជា។នេះជាការលើកឡើងអំឡុងទស្សនកិច្ចផ្លូវការលើផ្នែកហ្វឹកហ្វឺនមីន របស់គណៈប្រតិភូកម្ពុជានៃអាជ្ញាធរមីន ទៅកាន់ប្រទេសចិន បានស្នើសុំទៅភាគីចិន បញ្ជូនក្រុមជំនាញផ្នែក​បោសសម្អាតមីន

មើលពេញ

សម្ដេចហ៊ុនសែន៖”ការងារនយោបាយមេដើរមុខតែយោធាវិញកូនទាហានដើរមុខ”មេដើរក្រោយ

ភ្នំពេញ៖ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។នេះបើតាមផេកសម្ដេចហ៊ុនសែនលើបណ្ដាញសង្គមហ្វេសប៊ុកបានសរសេរនៅថ្ងៃនេះ។

មើលពេញ

ទឹកជំនន់ដ៏គំហុកនៅភាគនិរតីប្រទេសបារាំងសម្លាប់មនុស្សយ៉ាងតិច១៣នាក់

បារាំង៖ មនុស្សយ៉ាងតិច​១៣នាក់​បានស្លាប់នៅភាគនិរតី​​ប្រទេសបារាំង​ ដោយសារ​ទឹកជំនន់ដ៏គំហុកអា​ក្រក់​​​បំផុត​​មិនធ្លាប់មាន​ក្នុង​រយៈពេលជាង​​១សតវត្សរ៍កន្លងមកនេះ។​

មើលពេញ

សហព័ន្ធ​​ស្រូវ អង្ករ​​កម្ពុជា​​​​កំពុង​​ប្រឹង​​ប្រែង ជំរុញ​​​ការ​នាំ​​ចេញ​​អង្ករ​ខ្មែរ​ថែមទៀត ខណ​​ដែល​​​ចិន ​បាន​កាត់​បន្ថយ​ការទិញ​អង្ករ​របស់​កម្ពុជា

ភ្នំពេញ​៖ ​មន្ត្រី​សហព័ន្ធ​ស្រូវ អង្ករកម្ពុជា ឱ្យដឹងថា៖​សហព័ន្ធ​​កំពុងប្រឹងប្រែងជំរុញ ​ឱ្យភាគីពាក់ព័ន្ធ​ទាំង​ឡាយ​ត្រូវយកចិត្ត​ទុកដាក់ប្រមូល​ទិញ​ស្រូវ​ពីកសិករ ​ព្រមទាំង​ជំរុញ​ការនាំ​ចេញ​អង្ករខ្មែរទៅ​កាន់ទី​ផ្សារ​បរទេស​ ឱ្យបានកាន់តែច្រើន​ថែមទៀត ។​ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា លោក មូល សារិទ្ធិ ​មាន​ប្រសាសន៍ប្រាប់ទូរទស្សន៍​ហង្ស មាស​ថា៖​​ថ្មី​ៗនេះ​ភាគីចិន ​បាន​កាត់បន្ថយ​ការទិញ​អង្ករ​ពីកម្ពុជា ​ដោយចិន​លើក​ហេតុផល​ថា​៖​បណ្ដាលមកពី​អត្រា​ប្ដូរប្រាក់​យ័នរបស់ចិន ជាមួយ​និង​ប្រាក់ដុល្លារអាមេរិក ​មាន​ការប្រែប្រួល​ ធ្វើ​ឱ្យ​ការ​ទិញ​អង្ករពីកម្ពុជា គិតជាលុយ​ដុល្លារនោះ ​មានការប៉ះពាល់ដល់សង្វាក់ពាណិជ្ជកម្ម​របស់ចិន​ខ្លះៗ​​ដែរ។​ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ អង្ករកម្ពុជា​ដដែល​​បញ្ជាក់​ថា៖​កន្លង​ទៅ​​ចិន​​គឺ​​ជា​ទីផ្សារ​ធំ​ជាង​គេ​ដែល​​នាំ​​អង្ករ​​ចេញ​​ពី​​កម្ពុជា​ ក៏ប៉ុន្តែ​​នៅ​ពេល​ដែល​ចិន​ បាន​កាត់បន្ថយ​ការទិញ​អង្ករ​នេះ ​គឺ​វាធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​អង្ករកម្ពុជា​​ខ្លះៗដែរ​។​ ទោះបីជា​យ៉ាងណា​មន្ត្រី​សហព័ន្ធ​ស្រូវ ​អង្ករ​កម្ពុជា​ បានកត់សំគាល់ឃើញថា៖​បើទោះ​បី​ជា​ចិន​កាត់បន្ថយ​ការទិញ​អង្ករពីកម្ពុជា​ក៏ដោយ ក៏តួលេខនៃការនាំ​អង្ករខ្មែរ​ទៅកាន់ទីផ្សារក្រៅ​ប្រទេស​នៅ​មិនទាន់​ថ​យ​ចុះ​ទេ​​។​ ​សហព័ន្ធ​ស្រូវ អង្ករកម្ពុជា នៅតែមាន​សុទិដ្ឋិនិយម​ថា​៖​ដោយសារតែអង្ករ​ក្រអូបប្រណីត​របស់​ខ្មែរទើបតែ​បាន​ជាប់ចំណាត់ថ្នាក់ជាអង្ករល្អ​ជាងគេ​នៅ​ក្នុងពិភពលោក​ ហើយភាគច្រើន​ការផលិត​អង្ក​រ​របស់កសិករខ្មែរ នៅ​មានលក្ខណៈ​ធម្មជាតិ​មិនប្រើជីរគីមី ទៀតនោះ​ គឺ​រឹតតែធ្វើ​ឱ្យពិភពលោក​កាន់​តែ​ចាប់អារម្ម​ណ៍​មកលើអង្ករខ្មែរ ថែមទៀត​។ ​បច្ចុប្បន្ន​អង្ករខ្មែរ ដែល​លក់ចេញ​ទៅកាន់ទីផ្សារ​អន្តរជាតិ គឺ​មាន​តម្លៃ​ខ្ពស់ជាងអង្ក​រ​របស់ថៃ​និង​អង្កររបស់វៀតណាម ដោយសារតែ​បរទេស​គេ​ទទួលស្គាល់ថា​ការដាំដុះ​មានលក្ខណៈធម្មជាតិ។​​​ ក្នុង​​រយៈពេល​៩ខែ​ឆ្នាំ​២០១៨​​នេះ សហ​ព័ន្ធ​ស្រូវអង្ករកម្ពុជា ​បាន​នាំ​អង្ករខ្មែរ ទៅលក់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ បាន​ប្រហែល​៣៤ម៉ឺនតោន​។ តួលេ​ខ​នៃ​ការនាំចេញ​អង្ករ ក្នុងរយៈពេល​៩ខែ​ឆ្នាំនេះ​ …

មើលពេញ

តំបន់ទេសចរណ៍កំពង់ភ្លុកទាក់ទាញទេសចរពិសេសសម្រាប់អ្នកចូលចិត្តនិងសម្រស់ធម្មជាតិ

ខេត្តសៀមរាប៖ក្រៅពីប្រាសាទបុរាណកំពង់ភ្លុកជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយនៅក្នុងរដូវស្សានេះនៅខេត្តសៀមរាបដែលនៅទីនោះភ្ញៀវទេសចរអាចគយគន់សម្រស់ពិតនៃធម្មជាតិ និងឈ្វេងយល់ពីជីវភាពរស់នៅ និងប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋមូលដ្ឋាន។

មើលពេញ

ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅកំពោតព្រៃនៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋប្រទៈឃើញសាកសពបុរសម្នាក់ស្លាប់នៅកំពោតព្រៃជាប់ចិញ្ចើមផ្លូវជាតិលេខ៥សមត្ថកិច្ចអះអាងជាអំពើឃាតកម្មដែលមិនទាន់ស្គាល់អត្តសញ្ញាណកាលពីវេលាម៉ោង៣,៣០នាទីថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨នៅចំណុចសាលាអ៊ិនតាំភូមិនិងសង្កាត់ទឹកផ្លាក្រុងសិរីសោភ័ណ។

មើលពេញ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបង្ករអសន្តិសុខក្នុងមូលដ្ឋាន

ខេត្តពោធិ៍សាត់៖ក្មេងទំនើងមួយក្រុមចំនួន៧នាក់ត្រូវបាននគរបាលស្រុកក្រគរក្របួចភ្លាមៗខណ:ពួកគេធ្វើសកម្មភាពសុីផឹកដាក់ធុងបាសកណ្តាលផ្លូវហើយស្ទាក់កាក់ម៉ូតូកម្មការិនីកាត់ដេរដែលចេញពីរោងចក្រធ្វើដំណើរត្រឡប់ទៅផ្ទះវិញជំរិតទាលុយយកទិញស្រាផឹកបន្តរបង្ករអសន្តិសុខក្នុងមួលដ្ឋាន។

មើលពេញ

ព្រឹទ្ឋសភាអូស្ដ្រាលីបោះឆ្នោតគាំទ្រ”ច្បាប់ប្រឆាំងការរិះគន់ក្រុមពលរដ្ឋស្បែកស”

អូស្ដ្រាលី៖ព្រឹទ្ធសភាអូស្ត្រាលីបានបោះឆ្នោតគាំទ្រច្បាប់ហាមនិយាយពី “ការរើសអើងជាតិសាសន៍ស” ។ច្បាប់នេះដើម្បីទប់នឹងការប្រឆាំងនិងរិះគន់ស្បែកសកន្លងមក។ការធ្វើច្បាប់នេះសំដៅចាប់គុកអ្នករិះគន់និងអ្នកនយោបាយ

មើលពេញ

មហាសេដ្ឋីអាមេរិចនិងសហស្ថាបនិកក្រុមហ៊ុមមាយក្រូសុសស្លាប់ក្នុងអាយុ៦៥ឆ្នាំ

អាមេរិច៖លោកPaul Allen ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានស្លាប់ក្នុងវ័យ 65 ឆ្នាំពីផលវិបាកនៃជំងឺមហារីកកូនកណ្តុរ ។ជំងឺរបស់គាត់បានរើឡើងក្នុងពេលតែពីរសប្តាហ៍មុនបន្ទាប់ពីត្រូវបានគេព្យាបាលជំងឺនេះកាលពីឆ្នាំ 2009 ។

មើលពេញ

ក្រសួងការងារបារម្ភពីម្ចាស់សិប្បកម្មផលិតឥដ្ឋប្រើប្រាស់កំលាំងពលកម្មកុមារដើម្បីកាត់បំណុល

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាបារម្ភពីម្ចាស់សិប្បកម្មផលិតឥដ្ឋប្រើប្រាស់កំលាំងពលកម្មកុមារដើម្បីកាត់បំណុលដែលផ្ទុយទៅនឹងច្បាប់ស្ដីពីការងារនិងប្រកាសដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារនិងពលកម្មកុមារ។

មើលពេញ