ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 5)

ព័ត៌មានសំខាន់ៗ

សិស្សសាលាអាយុ១៣ឆ្នាំត្រូវចាប់រំលោភនៅខេត្តពោធិ៍សាត់ឯជនសង្ស័យ​ចាក់សម្លាប់គូរដណ្ដឹងថែមទៀត​

​ពោធិ៍សាត់​ ៖​ ជនសង្ស័យ​ឈ្មោះ​ង៉ុ​យ​ អ៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​ ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស​ន្ត្រែ​ចាស់​ស្ថិត​ក្នុងភូមិ​ឃុំ​ជនសង្ស័យ​រស់នៅ​។​

មើលពេញ

សិស្សសាលាអាយុ១៣ឆ្នាំត្រូវចាប់រំលោភនៅខេត្តពោធិ៍សាត់ឯជនសង្ស័យ​ចាក់សម្លាប់គូរដណ្ដឹងថែមទៀត​

​ពោធិ៍សាត់​ ៖​ ជនសង្ស័យ​ឈ្មោះ​ង៉ុ​យ​ អ៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​ ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស​ន្ត្រែ​ចាស់​ស្ថិត​ក្នុងភូមិ​ឃុំ​ជនសង្ស័យ​រស់នៅ​។​ ​ ​ ​តាម​ការ​បំភ្លឺ​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ យ.យ.​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៤​ រស់នៅ​ចំណុច​អូរ​រីង​ ក្នុងភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ បាន​ចេញពី​សាលារៀន​ ដើរ​តាម​ផ្លូវ​រទេះ​ ដល់​ចំណុច​កើតហេតុ​ ដោយ​មានព្រៃ​ឃ្លៃ​ ហើយ​មាន​សភាព​ស្ងាត់​ ជនសង្ស័យ​ ង៉ុ​យ​ អ៊ី​ បាន​ចេញ​មក​ចាប់​ជន​រង​គ្រោះ​ វាយ​បង្ខំ​លើ​រូប​រាយ​កាយ​ ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​ ខណៈនោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​យ៉ាង​ខ្លាំងៗ​ មួយសន្ទុះ​ក្រោយមក​មាន​បុរស​បី​នាក់​ ទី​១-​ឈ្មោះ​ យី​ ប៉េ​ស​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ទី​២-​ឈ្មោះ​ បូ​ន​ ភិន​ ភេទ​ប្រុស​ និង​ទី​៣-​ឈ្មោះ​ …

មើលពេញ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវគេលួចដុតឆេះអស់គ្មានសល់នៅស្រុកឧដុង្គ

 ខេត្តកំពង់ស្ពឺ៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវគេលួចដុតឆេះអស់គ្មានសល់សង្ស័យជារឿងគំនុំ។ហេតុការណ៍អគ្គីភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិ ទួលវិហារ ឃុំចាន់សែន ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។ តាមសម្តីស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ឈឹម សុខហេងអាយុ៣៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានលឺសម្លេងជើងមនុស្សរត់មួយសន្ទុះក្រោយមកក៍មានអណ្តាតភ្លើងឆាបឆេះឡើងទើបផ្អើលឆោឡោតែម្តង។ សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលអគ្គីភ័យឆាបឆេះមានទំហំ ៦ម×៨ម ធ្វេីអំពីឈេីប្រក់ក្បឿង ឈើលើថ្មក្រោមរួមទាំងសម្ភារៈខូចខាតដូចជា ទូរដាក់ខោអាវ ចំនួន​២ គ្រែដេកចំនួន ០២ ពូកចំនួន ០២ ស្រូវចំនួន ១០បេស្មេីនឹង ៦០០គីឡូក្រាម។ល។ ប្រភពបន្តថាករណីខាងលើក៍មានការអត្តរាគមន៍ពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរនិងបានប្រើប្រាស់រថយន្តពន្លត់អគគីភ័យរបស់ស្រុកមួយគ្រឿង។រួចកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕ មៀច ឈាន

មើលពេញ

ក្មេងលេងដុតផាវជិតពំនូកចំបើងឆេះផ្អើលភូមិ

ខេត្ដកំពង់ចាម៖ក្មេងលេងដុតផាវនៅជិតពំនូកចំបើងមួយកន្លែងមិនបានប្រយ័ត្នបណ្តាលអោយឆេះផ្អើលភូមិតែសំណាងមិនបានបណ្ដាលរាលដាលដល់ផ្ទះក្នុងភូមិទេដោយសារមានរថយន្ដពន្លត់អគ្គីភ័យមកពន្លត់ទាន់ពេលវេលា។ក្នុងហេតុការណ៍ ក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់មួយឡានទើបរលត់ជាស្ថាពរ នៅថ្ងៃទី18ខែមករា2018វេលាម៉ោង14និង30នាទីនៅភូមិវាល ឃំុស្ពឺស្រុកចំការលើ។​ករណីឆេះពំនូកចំបើងមានម្ចាស់ឈ្មោះប្រាក់ រុនភេទប្រុសអាយុ60ឆ្នាំជាតិខ្មែរ មូលហេតុកូនក្មេងលេងដុតផាវនៅជិតពំនូកចំបើងនិងឆេះតែម្ដង។ សមត្ថកិច្ចស្រុកបានអំពាវនាវអោយពលរដ្ឋមានប្រុងប្រយ័និងកូនក្មេងលេងផាវអាចបណ្ដាលគ្រោះថា្នក់ខ្លួននិងឆេះផ្ទះពលរដ្ឋ៕  

មើលពេញ

ក្មេងប្រុសម្នាក់ស្លាប់និងម្នាក់រងរបួសដោយសាររើសក្បាលគ្រាប់បោកលេង

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់និងរបួសស្រាលម្នាក់ផ្សេងទៀត ខណៈក្មេងទាំង២ដើរជីកក្តាមប្រទះឃើញគ្រាប់កាំភ្លើងហើយរើសគប់លេង។

មើលពេញ

កោសិកា ព្យាបាលបញ្ហាឆ្អឹង

ក្រុមវេជ្ជបណ្ឌិត នៅប្រទេសប៉ូឡូញ បានធ្វើការពិសោធន៍ថ្មី ដើម្បីព្យាបាលបញ្ហាឆ្អឹងខ្ចី​ ដោយ​ប្រើ​កោសិកា ដែលបានមកពីទងផ្ចិត ។

មើលពេញ

Zidane និយាយថាលោកមិនចង់ស្រមៃដល់ ពេល Real Madrid អត់មាន Ronaldo

គ្រូបង្វឹកសញ្ជាតិបារាំង លោក Zinedine Zidane បាននិយាយកាលពីថ្ងៃពុធម្សិលមិញថាលោកមិនចង់គិតនោះទេថាក្រុមដែលលោកកំពុងដឹកនាំបច្ចុប្បន្នអធិរាជស Real Madrid នឹងគ្មាន Cristiano Ronaldo ដែលសម្ដីនេះកើតមាន មុនលោកដឹកនាំក្រុមប្រកួតជាមួយ Leganes ក្នុងជំនួបពាន King’s Cup ឬ Copa del Rey វគ្គ១៦ក្រុម ជើងទី១ យប់នេះ។

មើលពេញ

Sainz ពន្លាតការនាំមុខនៅ Dakar Rally ក្រោយការពិន័យត្រូវលុបចោល

អ្នកប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គសញ្ជាតិអេស្ប៉ាញ Carlos Sainz បាននាំគូប្រជែងកាន់តែឆ្ងាយ ក្នុងតារាងថិរវេលារួមរហូតដល់ទៅជាង១ម៉ោង ក្រោយអ្នករៀបចំកម្មវិធីប្រណាំង Dakar Rally សម្រេចលុបចោលការពិន័យ១០នាទី ដែលកាត់ពីគេ ពេលមានការប៉ះទង្គិចជាមួយម៉ូតូកង់បួន។

មើលពេញ

គណបក្សប្រជាជនកម្ពុជាបើកហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនៅកោះពេជ្រ

ភ្នំពេញ៖នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតរយៈពេល បី ថ្ងៃនិងអនុម័តលើសេចក្តូីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណៈបក្សឆ្នាំ 2017 និងទិសដៅឆ្នាំ 2018និងឆ្លងនិងអនុម័តលើសេចក្តី ព្រាងកម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជាសម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ 2018 និង  បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មការកណ្ដាលមួយចំនួន។ ថ្លែងបើក ហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាឱកាសនេះសម្តេចអគ្គមហាពញាចក្រីហេង សំរិន បានគូសបញ្ជាក់​ថាមហាសន្និបាតនេះ ធ្វើឡើងដើម្បីវាយតម្លៃពីសភាពការណ៍ទូទៅនិងកណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តទៅមុខទៀត។ រយៈ ពេល 5 ឆ្នាំចុងក្រោយគណបក្សប្រជា ជនកម្ពុជាបន្តទទួលអាណត្តិដឹកនាំប្រទេសនៅក្នុងបរិស្ថាននយោបាយប្រជាធិបតេយ្យសេរីពហុបក្សគណបក្ស បានជួបប្រទះនិងឆ្លងកាត់នូវឧបសគ្គតូចធំរាប់មិនអស់។ចាប់ផ្ដើមតាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ 2013 សភាពការណ៍មានលក្ខណៈតានតឹងស្មុគស្មាញនិងគ្រោះថ្នាក់បំផុតហើយជាបន្តបន្ទាប់មកទៀតក៏បានលេចឡើងនូវឧបាយកលនិងសកម្មភាពជាច្រើនដែលមានបំណង បន្ទុច បង្អាក់បង្កចលាចលនិងរារាំងដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារហូតឈានដល់មានពួកក្បត់ជាតិបានឃុបឃិតជាមួយបរទេសបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដូចនៅប្រទេសមួយចំនួនដោយមិនខ្វល់អំពីផលវិបាកដែលនឹងទាញ ឲ្យសង្គមកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរយធ្ងន់ធ្ងរជាថ្មីទៀតមិនអាចស្មានដល់ឡើយ៕  

មើលពេញ

តុលាការចោទប្រកាន់លោកសម​ រង្ស៊ី​ ពីបទញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

ភ្នំពេញ៖​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទលោកសមរង្ស៊ីបទញុះញង់កងទ័ព។នេះបើតាមការបញ្ជាក់របស់លោក លី ផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់តាមប្រព័ន្ធ

មើលពេញ