ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 608)

ព័ត៌មានសំខាន់ៗ

អាស៊ានស្វាគមន៍លោកអគ្គលេខាធិការថ្មីមកពីប៊្រុយណេ

អាស៊ាន៖អាស៊ានស្វាគមន៍លោកអគ្គលេខាធិការថ្មីមកពីប៊្រុយណេដែលត្រូវបំពេញភារកិច្ចជាអគ្គលេខាសម្រាប់រយៈពេល៥ឆ្នាំ។កាលពីថ្ងៃទី 1 ខែមករាឆ្នាំ 2018 – មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ម្នាក់និងអ្នកការទូតមកពីប្រទេសប៊្រុយណ​លោកដាតូប៉ាគុឡាលីចចចូហុយ, (Dato Paduka Lim Jock Hoi)បានទទួលតំណែងជាអគ្គលេខាធិការទី 14 របស់អាស៊ាន។ លោកទទួលដឹកនាំអាស៊ានពីអគ្គលេខាធិការលេលឿងមិញដែលបានបញ្ចប់អាណត្តិរបស់លោកនៅថ្ងៃទី 31 ខែធ្នូឆ្នាំ 2017កន្លងមក ។ លោកDato Lim Jock Hoiបានបំពេញការងារច្រើនកន្លែងមុនក្លាយជាអគ្គលេខាអាស៊ាន។ក្នុងនោះគឺជាលេខាធិការអចិន្រ្តៃយ៍នៅក្រសួងការបរទេសនិងពាណិជ្ជកម្មព្រុយណេ។ ក្នុងចំណោមភារកិច្ចសំខាន់ៗដែលលោកបានបំពេញរួមមាន៖ប្រធាន អ្នកចចារ នៃប្រទេសព្រុយណេក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ។ មុខតំណែងមុន ៗ របស់លោករួមមានប្រធានផ្នែកពាណិជ្ជកម្មនៅក្រសួងឧស្សាហកម្មនិងធនធានហើយបន្ទាប់មកក្រសួងការបរទេសនិងពាណិជ្ជកម្ម។ គាត់បានបញ្ចប់ការសិក្សាពីទីក្រុងឡុងនៅសាលាពហុបច្ចេកវិទ្យាជាមួយនឹងសញ្ញាបត្រខាងវិទ្យាសាស្ដ្រ B.Sc (Hons)ដោយជាប់ជានិស្សិតឆ្នើម និងខាងសេដ្ឋកិច្ចនៅឆ្នាំ 1976 និងបានទទួលសញ្ញាប័ត្របណ្ឌិតសម្រាប់ការសិក្សាក្រោយឧត្តមសិក្សាឆ្នាំ 1977 ។លោកធ្លាប់ទទួលមេដាយលំដាប់ទី 2 របស់ប្រទេសប្រ៊ុយណេហៅថា Paduka Mahkota Brunei ក្នុងឆ្នាំ 2007 ។ គាត់បានរៀបការនិងក្នុងនោះលោកមានកូនប្រុសពីរនាក់។អគ្គលេខាធិការអាស៊ានត្រូវបានតែងតាំងដោយមេដឹកនាំអាស៊ានសម្រាប់រយៈពេល 5 ឆ្នាំដែលមិនអាចបន្តបានដែលត្រូវបានជ្រើសរើសពីជនជាតិនៃរដ្ឋសមាជិកអាស៊ានដោយផ្អែកតាមការបង្វិលតាមលំដាប់អក្សរក្រម៕

មើលពេញ

មហាសេដ្ឋីថៃជិតស្និទ្ឋនឹងអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីនបង្កើតបក្សនយោបាយ

ក្រុងបាងកក៖មហាសេដ្ឋីថៃលោកThanathorn Juangroongruangkit ជិតស្និទ្ឋនឹងអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីនបង្កើតបក្សនយោបាយដើម្បីចូលរួមនឹងការបោះឆ្នោតនាពេលខាងមុខនេះ។

មើលពេញ

សម្តេច ហ៊ុន សែន ចូលរួមក្នុងពិធីបើកបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល៖នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកបុណ្យទន្លេ លើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

មើលពេញ

ឃាត់ខ្លួនបួននាក់ជាមួយគ្រឿងញៀនប្រាំមួយកញ្ចប់ធំតូច 

  ខេត្តកំពតៈ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋានខេត្តកំពត សហការជាមួយកម្លាំងនៃអធិកាដ្ឋាននគរបាលស្រុកទឹកឈូបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបួននាក់បន្ទាប់ពីរកឃើញគ្រឿងញៀនមួយកញ្ចប់ធំ និងប្រាំមួយកញ្ចប់តូច។

មើលពេញ

គ្រូបង្រៀនម្នាក់នៅខេត្តព្រះសីហនុ កំពុងឈឺជំងឺមហារីកធ្ងន់ធ្ងរសុំសប្បុរសជនជួយសង្គ្រោះ

  ខេត្តព្រះសីហនុ៖ សាខាសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយជូនលោកគ្រូបង្រៀនម្នាក់ ឈ្មោះ ចាន់ ធឿង បង្រៀននៅសាលាបឋមសិក្សាចំការកៅស៊ូ ឃ្លាំង លើក្រុងព្រះសីហនុ ដែលកំពុងតែមានជំងឺមហារីកធ្ងន់ធ្ងរ ហើយគ្រួសារខ្វះលទ្ធភាពឬមិនមានថវិកាព្យាបាល។

មើលពេញ

ឃាត់ខ្លួនបួននាក់ជាមួយគ្រឿងញៀនប្រាំមួយកញ្ចប់ធំតូច 

ខេត្តកំពតៈ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋានខេត្តកំពត សហការជាមួយកម្លាំងនៃអធិកាដ្ឋាននគរបាលស្រុកទឹកឈូបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបួននាក់បន្ទាប់ពីរកឃើញគ្រឿងញៀនមួយកញ្ចប់ធំ និងប្រាំមួយកញ្ចប់តូច។

មើលពេញ

សំណង់អត់ច្បាប់ រំលោភលើដីព្រៃលិចទឹក តំបន់ព្រែកអូរត្រេះ ត្រូវបានអាជ្ញាធរខេត្តសម្រេចវាយកម្ទេសចោលអស់ហើយ

  ខេត្តព្រះសីហនុៈសំណង់អត់ច្បាប់អនុញ្ញាតរបស់ឈ្មោះ មុំ វណ្ណា ម្ចាស់អាហារដ្ឋាន សំ ណាង ៤ រដូវ ដែលបានធ្វើការសាងសង់រំលោភព្រៃលិចទឹកតំបន់អូរត្រេះ ស្ថិតក្នុងភូមិ ០៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះរបស់ អាជ្ញាធរខេត្តសម្រេចវាយកំ ទេចចោលអស់ហើយកាលពីព្រឹកថ្ងៃទី០៩ខែមិនាឆ្នាំ២០១៨។

មើលពេញ

ខេត្តព្រះសីហនុទទួលបានផ្លូវបេតុងថ្មី៥១០មែត្របន្ថែមទៀត

  ខេត្តព្រះសីហនុៈឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៥១០ម៉ែត្រដែលមានទីតាំង ផ្លូវចូលរោងចក្រញូវស៊ីន ស្ថិតនៅសង្កាត់លេខ១ ក្រុង. ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ ក្រុង និងបងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃ ៩រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ។

មើលពេញ

ជនសង្ស័យចំនួន០៣នាក់ រួមនិងថ្នាំញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ខេត្តបាត់ដំបងៈជនសង្ស័យចំនួន០៣នាក់ទី១,ឈ្មោះសឿន ប៊ុត,ភេទស្រីអាយុ១៩ ឆ្នាំ,ទី២,សរ ពៅ,អាយុ២០ឆ្នាំទាំង២នាក់រស់នៅឃុំមោងស្រុកមោងឬស្សីខេត្ត បាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន។

មើលពេញ

រថយន្តបុកជនវិកលចរិតម្នាក់បណ្តាលឱ្យស្លាប់ពេលកំពុងដើរឆ្លងផ្លូវ 

ខេត្តកំពតៈ រថយន្តមិនស្គាល់ភិនភាគមួួយគ្រឿងបានបុកបុរសវិកលចរិតម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងពេលកំពុងដើរឆ្លងកាត់ដងផ្លូវជាតិលេខ៤១។

មើលពេញ