ទំព័រដើម / ព័ត៌មានសំខាន់ៗ (page 702)

ព័ត៌មានសំខាន់ៗ

កម្ពុជាធ្វើម្ចាស់កិច្ចប្រជុំមន្ដ្រីអាស៊ាននិងសាធារណរដ្ឋកូរ៉េស្ដីពីការរអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម

សៀមរាប៖អ្នកជំនាញខាងអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម នៃបណ្តាប្រទេសជាសមាជិកអាស៊ាន នៅព្រឹកថ្ងៃទី២៤ខែតុលានេះនៅខេត្តសៀមរាប បានជួបពិភាក្សាពិគ្រោះយោបល់ធុរកិច្ចជាមួយសាធារណរដ្ឋកូរ៉េ។ដែលការពិភាក្សានេះផ្តោតសំខាន់ទៅលើការចូលរួមរបស់វិស័យសាធារណៈនិងវិស័យឯកជន សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការនាំចេញ ការទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា វេទិការនេះគោលបំណងផ្តល់ឱកាសដល់វិស័យសាធារណៈ និងឯកជននៃប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើការពិភាក្សាជាបឋមពីរបៀបប្រតិបត្តិការតាមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាតាមវិស័យ ដែលបានស្នើដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម Track Two ដើម្បីពង្រឹងទីផ្សារ និងអន្តរជាតូបនីយកម្ម។ ឯកឧត្តមបន្តថា វេទិការនេះក៍បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបង្កើតបណ្តាញឲ្យកាន់ តែច្រើន និងការផ្លាស់ប្តូរទស្សនៈនិងសិក្សាលើប្រធានបទនានា ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមក្នុងអាស៊ាន និងការផ្សារភ្ជាប់ជាមួយវិស័យឧស្សាហកម្ម និងធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ដែលសហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ពីការទំនាក់ទំនង និងអនុសាសន៍នៃវិស័យឧស្សាហកម្មជាអាទិភាពរបស់អាស៊ាន និងយន្តការដែលបានស្នើឡើង។ សូមបញ្ចាក់ថា វេទិការនេះបានរៀបចំឡើងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី២៤-២៥ខែតុលាឆ្នាំ២០១៧នៅខេត្តសៀមរាបដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណចក្រ កម្ពុជាសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន-សាធារណរដ្ឋកូរ៉េនិងមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។អត្ថបទ៖ឃុត សៅ សៀមរាប

មើលពេញ

ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិមួយនិងច្រកទ្វារតំបន់ព្រំដែន២ជាច្រកតំបន់សេដ្ឋកិច្ច

ខេត្តបន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិមួយនិងច្រកទ្វារតំបន់ព្រំដែន២ដែលដោះដូរទំនិញដែលជាតំបន់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ ដោយយោតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រចាំខែកញ្ញាឆ្នាំ២០១៧កាលពីថ្មីនេះខេត្តបន្ទាយមានជ័យមានស្រុក/ក្រុងចំនួន៩ហើយមានស្រុក/ក្រុងចំនួន៥ដែលជាប់ព្រំដែនកម្ពុជា.ថៃមានច្រកអន្តរជាតិមួយគឺច្រកទ្វារអន្តរជាតិប៉យប៉ែតនិងច្រកទ្វារតំបន់ព្រំដែន២មានច្រកតំបន់ម៉ាឡៃស្រុកម៉ាឡៃនិងស្រុកតំបន់បឹងត្រកួនស្រុកថ្មពួកដែលជាច្រកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅអំឡុងខែកញ្ញាឆ្នាំ២០១៧នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអ្នកដំណើរចេញចូលមានចំនួន៦៣៥.០៦០នាក់ស្រី៣២៧.៤៦០នាក់ សញ្ញាណខ្មែរចំនួន៥៥ ៥.៧៣០នាក់ស្រី២៨៣.៣២៦នាក់ សញ្ញាណបរទេសចូល៧៩.៣៣០នាក់ស្រី៤៤.១៣៤នាក់ ភ្ញៀវទេសចរណ៍បរទេសចូលចំនួន៧៨.៣១៨នាក់។ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃអ្នកដំណើរចេញចូលសរុបចំនួន២១.៧៦៥នាក់ ស្រី១២.៧៨២នាក់ កុមារ៦៨៧នាក់ សញ្ញាតិខ្មែរ២១.១២៥នាក់ស្រី១២.៥៧៥នាក់ សញ្ញាតិបរទេស(ថៃ)៦៤០នាក់ ស្រី២០៧នាក់។ ច្រកទ្វារតំបន់បឹងត្រកួនស្រុកថ្មពួកប្រជាពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃចំនួន២.៦១២នាក់ ស្រី១.៣២១នាក់និងប្រជាពលរដ្ឋថៃចូលមកកម្ពុជាមាន១.០១៦នាក់ស្រី១៣១នាក់។ លោក អ៊ុង អឿន បានបញ្ជាក់ថា៖ច្រកអន្តរជាតិប៉ោយប៉ែតនិងច្រ កតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនគឺជាច្រកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងថៃសម្រាប់ដោះដូរទំនិញរវាងប្រទេសទាំងពីរ។ហើយកម្ពុជា.ថៃគ្រោងបើកច្រកទ្វារអន្តរជាតិស្ទឹងបទស្ថិតសង្កាត់ផ្សារកណ្តាលសម្រាប់ដឹកទំនិញនាំចេញនិងចូលហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក៕(ប៊ុន ធឿន)

មើលពេញ

តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនជាកន្លែងគំ នរសំរាម

ខេត្តស្វាយរៀង៖ករណីគំនរសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatann) ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់កម្មករ កម្មការិនីជាច្រើនកំពុងសម្តែងការមិនពេញចិត្តចំពោះខាងតំបន់ដែលបានដឹកជញ្ជូនសំរាម និងសំណល់ផ្ទះបាយនៅតាមគ្រប់បណ្តារោងចក្រក្នុងតំបន់ ហើយយកទៅគរចោលជិតបរិវេនរោងចក្រ ធ្វើឲ្យសាយភាយក្លិនអាក្រក់តាមរយៈខ្យល់បក់ ជាពិសេសនៅពេលម៉ោងបាយថ្ងៃត្រង់ ពេលដែលកម្មករចេញក្រៅរោងចក្រដើម្បីទទួលទានអាហារ។ ករណីខាងលើ បើតាមការឲ្យដឹងព័ត៌មានពីកម្មករមួយចំនួនប្រាប់ថា កន្លងមកពុំមានហេតុការណ៍នេះកើតឡើងទេ គឺទើបកើតមាននៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងតំបន់នេះនៅក្នុងកំឡុងចុងខែ កញ្ញា ឆ្នាំ ២០១៧ នេះប៉ុណ្ណោះ។ ចំពោះរូបភាពគំនរសំរាមនេះគឺ គិតត្រឹមពីដើមខែ ថ្ងៃទី ០១ ដល់ថ្ងៃទី ២៤ខែ តុលា ឆ្នាំ ២០១៧ នេះប៉ុណ្ណោះ។ ដូចនេះក្រុមកម្មករសំណូមពរ សូមឲ្យរដ្ឋាភិបាល ជាពិសេសក្រសួង និងមន្ទីរបរិស្ថាន គួរគិតពិចារណាដល់បញ្ហា អនាម័យ សុខភាព និងមេត្តាចាត់វិធានការបន្ទាន់ចំពោះករណីខាងលើនេះផង។ ពាក់ពន្ធ័ករណីខាងលើនេះភ្ញាក់ងារព័ត៌មានយើងមិនអាចសុំបំភ្លឺពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេសបានទេនៅថ្ងៃទី២៤តុលាឆ្នាំ២០១៧នេះ។ លោកកើតសារឿនប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងបានបញ្ជាក់ប្រាប់អោយដឹងថាដោយសារអ្នកគ្រប់គ្រងការងារហ្នឹងទើបតែឡើងថ្មីពិបាកនិយាយគ្នាណាស់កន្លងមកកាលដែលអ្នកគ្រប់គ្រងចាស់គេបានសហការណ៍ជាមួយក្រុមហ៊ុនហាយព្រីដប្រមូលសំរាមមិនដែលកកស្ទះនោះទេឥឡូវចំពោះបញ្ហាខាងលើនេះលោកបានរាយការណ៍ទៅអភិបាលខេត្តស្វាយរៀងហើយដើម្បីសុំគោលការអនុវត្តទៅតាមផ្លូវច្បាប់៕សឿ សនស្វាយរៀង

មើលពេញ

រថយន្តបុកគោយន្ដកន្ត្រៃពីក្រោយបានបណ្ដាលស្លាប់និងរបួសធ្ងន់ចំនួនបីនាក់

ពោធិ៍សាត់៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុពីនាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកធុនដ្រ្តាពណ៏សពាក់ផ្លាកលេខ2ARភ្នំពេញ9877បើកមកបុកកន្ទុយគោយន្តកន្ត្រៃពីក្រោយយ៉ាងពេញទំហឹងនៅវេលាម៉ោង8និង30នាទីយប់ថ្ងៃទី23ខែតុលាឆ្នាំ2017នេះនៅលើកំណាត់ផ្លូវជាតិលេខ5ចន្លោះគីឡូម៉ែត្រ148-149ក្នុងភួមិ ត្រពាំងរំដេញ ឃុំក្បាលត្រាចស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្រោយហេតុការណ៍ភ្លាមៗអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។ លោក អែម រុនអធិការនគរបាលស្រុកក្រគរបានអោយដឺងថានៅមុនពេលកើតហេតុគោយន្តកន្ត្រៃជិះគ្នាបីនាក់ធ្វើដំណើរពីកើតទៅលិចដោយឡែករថយន្តមកស្របទឹសគ្នាតាមក្រោយលុះជិតដល់ចំណុចកើតហេតុដោយសារមើលមិនឃើញគោយន្តដោយកន្ទុយគោយន្តមិនមានសញ្ញាចំណាំង។ ពោលគឺធ្វើពីឈើសុទ្ធផងទើបរថយន្ដបើកមកបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយអ្នកជិះនៅលើនោះបើងធ្លាក់បោកក្បាលនៅលើផ្លូវស្លាប់ភ្លាមៗនៅនិងកន្លែងម្នាក់និងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ លោកបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ ញឹម ណឹក ភេទប្រុសអាយុ28ឆ្នាំនិងជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ឃួន សាមឿនភេទប្រុសអាយុ35ឆ្នាំ និងឈ្មោះញឹមភឿនភេទប្រុសអាយុ30ឆ្នាំអ្នកទាំងបីជាភាគីខាងគោយន្តកន្ត្រៃរស់នៅក្នុងភួមិ- ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកបានបន្ទោសទៅខាងភាគីគោយន្តកន្ត្រៃបើកបរនៅពេលយប់ហើយមិនមានដាក់សញ្ញាចំណាំងអោយបានត្រឹមត្រូវធ្វើអោយភាគីខាងរថយន្តមិនអាចមើលឃើញម៉្យាងធ្វើចរាចរណ៏នៅលើផ្លូវជាតិទៀតដែលចរាចរណ៏មមាញឹកទើបបណ្តាលមានគ្រោះថ្នាក់បែបនេះហើយកន្លងមកគ្រោះថ្នាក់ចរាចរណ៏ក៏បង្ករឡើងដោយគោយន្តកន្ត្រៃនេះកើតឡើងញឹកញាប់ដោយសារតែខ្វះការប្រុងប្រយ័ត្នមិនមានដាក់សញ្ញាចំណាំងផ្លាតនៅខាងក្រោយកន្ទុយគោយន្តតែម្តង៕

មើលពេញ

រំលោភសម្លាប់កូនសិស្សវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែនៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៧ និង ៣០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានទទួលព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះ ខាំឡា កេល ថាមានករណី ឃាតកម្ម(រំលោភសម្លាប់)លើកូនស្រីរបស់គាត់ នៅចំណុចចំការដំឡូង ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សូមបញ្ជាក់ថា ជនរងគ្រោះជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ហើយបានជួលផ្ទះស្នាក់នៅ ដោយមានការឧបត្ថមចេញថ្លៃស្នាក់នៅពីអង្គការអាយដាល(សង្គ្រោះជនក្រីក្រជនជាតិដើមភាគតិច)។ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ វេលាពេលព្រឹក ឪពុកជនរងគ្រោះបានទូរស័ព្ទ ទៅជនរងគ្រោះតែមិនចូល ហើយគិតថាកូនជាប់រវល់រៀន។ លុះដល់ថ្ងៃទី២៤ មានអ្នកច្រូតសណ្ដែកប្រទះឃើញម៉ូតូមួយគ្រឿងក៏បានថតរូប ម៉ូតូ យកមកអោយឪពុកជនរងគ្រោះមើល ពេលឃើញម៉ូតូ ឪពុកជនរងគ្រោះស្គាល់ម៉ូតូក៏នាំគ្នាមកមើល ហើយបានរកឃើញសាកសពជនរងគ្រោះនៅចំងាយប្រហែល១០០ម៉ែត្រពីម៉ូតូ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញខេត្ត គ្រូពេទ្យខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ …

មើលពេញ

ស្នងការនគរបាលខេត្តប្រជុំដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្តាត់ព្រំដែនកម្ពុជា.ថៃ

បន្ទាយមានជ័យ៖ស្នងការនគរបាលខេត្តប្រជុំដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្តាត់ព្រំដែនកម្ពុជា.ថៃនិងការពារសន្តិសុខសណ្តាប់ធ្នាប់ថ្ងៃអ៊ំទូកលើកឡើងកិច្ចប្រជុំប្រចាំខែតុលាឆ្នាំ២០១៧នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖រយៈពេលកន្លងមកកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តនិងស្រុក/ក្រុងនិងកម្លាំងនគរបាលវរៈការពារព្រំដែនគោកបានខិតខំបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិបានល្អប្រសើរ។តែទទឹមការកោតសសើរពីប្រជាពលរដ្ឋកងកម្លាំងនគរបាលត្រូវខិតខំថែមទៀតដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភូមិ.ឃុំអោយមានសុវត្ថិភាព។ លោកបានមានប្រសាសន៍ដាក់វិធានការដល់កងកម្លាំងនគរបាលដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនមានដូចជា៖១.ពលករចំណាក់ស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង២.ពលករទៅតាមរយះមេខ្យល់ចូលលួចកាប់ឈើក្រញ៉ូងតាមបន្ទាត់ព្រំដែន ៣.ទំនិញគេចពន្ធនិងខូចគុណភាព ៤.ម៉ូតូរថយន្តគេចពន្ធល្មើសច្បាប់ ៥.គ្រឿងញៀងឆ្លងដែន ៦.វត្ថុបូរាណនិងបទល្មើសផ្សេងៗទៀតត្រូវមានវិធានការទប់ស្កាត់អោយបាន។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍តឿនរំលឹកដល់កម្លាំងនគរបាលត្រូវការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យអ៊ុំទូកបណ្តែតប្រទីបអោកអំបុកសំពះព្រះខែនៅខេត្តបន្ទាយមានជ័យខាងមុខនេះ៕(ប៊ុន ធឿន)

មើលពេញ

ស្រវឹងបើកម៉ូតូលឿនពេក បុកអ្នកជិៈកង់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង  

ខេត្តកំពង់ឆ្នាំង៖ ដោយសារស្រវឹងជោគជាំបុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន ទៅបុកស្ត្រីរងគ្រោះកំពុងជិះកង់បំរុងឆ្លងថ្នល់ពេញទំហឹងស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសបង្កបានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាៈ ស្ត្រីរងគ្រោះមានឈ្មោះ ម៉ប់ ឡាង អាយុ៤២ ឆ្នាំមានទីលំនៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ចំណែកជនបង្ករឈ្មោះ ចាន់ ថា អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ សមត្ថកិច្ចអោយដឹងបន្តថាៈ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិៈកង់តាមបណ្តោយផ្លូវ ក្នុងដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្ត្រីរងគ្រោះបំណងឆ្លងផ្លូវ ស្រាប់តែត្រូវជនបង្ករឈ្មោះ ចាន់ ថា បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ10-8035 ក្នុងដំណើរពីលិចមកកើត ច្រាស់ទិសគ្នា បានបើកម៉ូតូយ៉ាងលឿនក្នុងភាពស្រវឹង ហើយបានបុកស្ត្រីរងគ្រោះជិះកង់យ៉ាងពេញទំហឹង អូសជាង១០ម៉ែត្រ បណ្តាលអោយស្ត្រីរងគ្រោះដួលស្លាប់នៅនឹងកន្លែង  …

មើលពេញ

សប្បុរសជនអនាមិកជួយសាងសង់ផ្ទះគ្រួសារលោកយាយក្រីក្រអាយុ១០១ឆ្នាំនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីបានចុះពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់ របស់លោកយាយអាយុ១០១ឆ្នាំជរាក្រីក្រលំបាក រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ ខែតុលារួចមក ក្រុមការងារសប្បុរសជនរបស់បងស្រីម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញ  បានថាបងស្រីនិងជួយទំនុកបំរុងស្បៀងអាហារជូនលោកយាយរហូតតទៅ និងជួយធ្វើផ្ទះឈើប្រក់សង្ក័សីមួយខ្នងនៅលើគោក នៅពេលទឹកទន្លេស្រកផុតប្រមាណ១ខែទៀតក្នុងពេលខាងមុខនេះ នៅជិតវត្តយុគន្ធក្នុងភូមិឃុំខាងលើនេះ។ ក្រុមការងាររបស់បងស្រីជាសប្បុរសជនខាងលើ ក្នុងពេលជួបលោកយាយ នៅ ខេង អាយុ១០១ឆ្នាំ និងកូនឈ្មោះ អ៊ុន ច្រឹក អាយុ៧០ឆ្នាំ ដែ លជាស្រីមេម៉ាយក្រីក្រគ្មានអ្វីជាទីពឹង បាននិយាយប្រាប់លោកមេភូមិ ប្រជាពលរដ្ឋក្នុងភូមិ ព្រមទាំងលោ កយាយនិងកូនស្រីថា៖ បងស្រីដែលជាសប្បុរសជារស់នៅក្នុងទីក្រុងភ្នំពេញ  បានផ្តាំផ្ញើមកថា បងស្រីនឹងជួយទំនុកបំរុងស្បៀងអាហារថវិការ ដល់លោកយាយនិងកូនស្រីខាងលើ ជារៀងរាល់ខែរហូតអោយតែមានការខ្វះខាត និងពិសេសពេលលោកយាយនិងកូនស្រី មានជម្ងឺឈឺថ្កាត់អ្វីមួយនោះសូមទៅសំរាកព្យាលនៅមន្ទីរពេទ្យភ្លាមៗចុះ  ចំណែករឿងលុយកាក់ថ្លៃព្យាបាលជម្ងឺគឺបងស្រីជាសប្បុរសជននឹងចេញអោយសូមកុំព្រួយបារម្មណ៍អោយសោះ ។ ទន្ទឹមនេះដែរបងស្រីនឹងជួយកសាងផ្ទះឈើប្រក់សង្ក័សី មួយខ្នងនៅលើដីអោយខ្ពស់ផុតពីទឹកទន្លេឡើង នៅចំណុចខាងកើតជិតរបងវត្តយុគន្ធក្នុងភូមិឆ្នុកទ្រូ ជូនលោកយាយនិងកូនស្រីមេម៉ាយរស់នៅ។ ក៏ប៉ុន្តែនៅពេលក្រុមការងារចុះទៅពិនិត្យនទីតាំងដីដែលអាជ្ញាធរឃុំអោយសង់ផ្ទះជូនលោកយាយ គឺដីនោះនៅលិចទឹកជាងមួយម៉ែត្រនៅឡើយ ដែលមិនទាន់អាចសង់ផ្ទះបាននៅឡើយ  តែនៅពេលទឹកស្រកប្រហែលមួយខែទៀត ក្រុមការងារបងស្រីជាសប្បុរសជន និងចុះមកជួលជាងអោយមកសាងសង់ ផ្ទះយ៉ាងយូរ៧ថ្ងៃ និងរួចរាល់ជូនលោកយាយហើយ។ …

មើលពេញ

គ្រួសារចាស់ជរាពិការដង្ហោយសុំជំនួយកម្មវិធីមនុស្សធម៌ទូរទស្សន៍ហង្សមាស

ខេត្តបន្ទាយមានជ័យ៖គ្រួសារចាស់ជរាពិការដែលមានមុខរបបបេះត្រកួននិងរើសអេតចាយដង្ហោយសុំជំនួយកម្មវិធីមនុស្សធម៌ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសនិងកាកបាទក្រហមកម្ពុជានាំជូនសប្តាហ៍នេះ។ក្រោយពេលដែលកម្មវិធីមនុស្សធម៌ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសទទួលព័ត៌មានភ្នាក់ងារបានចុះទៅពិនិត្យផ្ទាល់ឃើញថា៖គ្រួសារដែលដង្ហោយរកជំនួយគឺចាស់ជរ៉ាពិការដែលមានឈ្មោះ គង់ ម៉ៅ ភេទប្រុសអាយុ៥០ឆ្នាំ(ជនពិការ)ត្រូវជាប្តីនិងឈ្មោះ សៀង ចេក ភេទស្រីអាយុ៧២ឆ្នាំ(ចាស់ជរ៉ា)ត្រូវចាប្រពន្ធដែលស្នាក់នៅទីចាត់ការចាស់សាលាបឋមសិក្សាចំការត្រដកស្ថិតភូមិចំការតាដោកឃុំឫស្សីក្រោកស្រុកមង្គលបូរី។ ឈ្មោះ គង់ ម៉ៅ (ជាប្តី)រៀបរាប់ប្រាប់ថា៖គាត់ពីរនាក់ប្តីប្រពន្ធបានគ្នាជិត២០ឆ្នាំមកហើយគ្មានកូនចៅទេហើយដំបូងរស់នៅវត្តឫស្សីក្រោកដែលមានមុខរបបចាក់មេក្រូក្នុងវត្តតែក្រោយមកស្រាប់តខ្សែរភ្លើងបណ្តាលឆក់ស្លាប់មួយកំណាត់ខ្លួនខាងក្រោមរស់នៅក្នុងវត្តជិត១០ឆ្នាំ។ ហើយធ្វើការមិនកើតបានសុំព្រះសង្ឃចេញទៅសាលាបឋមសិក្សាចំការត្រដកដោយលោកគ្រូអ្នកគ្រូអាណិតអាសូរស្នាក់នៅក្នុងទីចាត់ការចាស់គឺនៅមើលបិតបើកទ្វារចេញចូលនិងបោះសំអាតក្នុងបន្ទប់រៀននិងប្តីជិះរទេះដើរើសអេតចាយនិងប្រពន្ធដើរបេះត្រកួននិងរើសអេតចាយដែលរកបាន២នាក់ប្តីប្រពន្ធ១ថ្ងៃបានជិត១ម៉ឺនរៀលផងដែរសម្រាប់ទិញអង្ករនិងត្រីសាច់សម្រាប់ជីវភាព។ឈ្មោះ សៀង ចេក (ជាប្រពន្ធ)បានបញ្ជាក់ថា៖ដោយជីវភាពខ្វះខាតមិនអាចទ្រងទ្រង់បានទើបឃើញកម្មវិធីមនុស្សធម៌ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសបានទូរស័ព្ទចូលសុំអោយជួយសំខាន់រទេះពិការសម្រាប់ប្តីនិងគ្រឿងបរិភោគសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ការឆ្លើយតបសុំជំនួយលោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសបានអោយភ្នាក់ងារចុះទៅពិនិត្យឃើញជាក់ស្តែងកម្មវិធីមនុស្សធម៌ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាសរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យគ្រោងនាំយកអំណោយប្រគល់ជូនគ្រួសារជរាពិការគ្មានទីពឹងនៅអំឡុងសប្តាហ៍នេះ៕(ប៊ុន ធឿន)

មើលពេញ

ប្រមុខការពារជាតិកម្ពុជាចាត់ទុកចិនដើរតួសំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា លើកឡើងថា ប្រទេសចិនជាដៃគូអាស៊ានមួយ ដែលមិនអាចខ្វះ បាន ហើយប្រទេសចិនបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព វិបុលសុខ និងនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ថ្លែងឡើង យ៉ាងនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ានលើកទី១១ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៤ (4th ADMM Plus) នៅប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានលើកទី៥០ នៅថ្ងៃទី២៣- ២៤ ខែតុលា ឆ្នាំ២០១៧។ សម្តេចពិជ័យសេនា ថ្លែងបញ្ជាក់ថា “ប្រទេសចិនជាដៃគូអាស៊ានមួយ ដែលមិនអាចខ្វះបាន។ ប្រទេសចិន បានក្លាយជាដៃគូសន្ទនាជាមួយអាស៊ានដ៏សំខាន់មួយតាំងពីឆ្នាំ១៩៩៦មក”។ សម្តេចមានប្រសាសន៍ទៀតថា ប្រទេសចិនបានក្លាយជាសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក តាំងពីពេលដែលយន្តការនេះបានចាប់កំណើតនៅឆ្នាំ២០១០ ហើយប្រទេសចិនបានរួមចំណែកដោយមិនហត់នឿយ ដើម្បីបង្កើតឱ្យបាននូវមូលដ្ឋានដ៏រឹងមាំ និងបង្កើនសមត្ថភាពសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខថ្មីៗ ជាពិសេសការគំរាមកំហែងសន្តិសុខជាដើម។ ប្រទេសចិនបានអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយ ប្រទេសសមាជិកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដោយមិនត្រឹមតែជួយកសាងសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការរួមគ្នា ចំពោះយោធារបស់អាស៊ានតែប៉ុណ្ណោះទេ …

មើលពេញ