ទំព័រដើម / សន្តិសុខសង្គម / ជម្ងឺបេះដូងបានឆក់យកជីវិតបុរសវ័យចំណាស់ម្នាក់បានស្លាប់ នៅក្នុងផ្ទះក្រោយមកទើបគេដឹង

ជម្ងឺបេះដូងបានឆក់យកជីវិតបុរសវ័យចំណាស់ម្នាក់បានស្លាប់ នៅក្នុងផ្ទះក្រោយមកទើបគេដឹង

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង១នឹង៤៥នាទីរសៀល​ មានករណីបរុសវ័យចំនាស់ម្នាក់បានស្លាប់នៅក្នុងផ្ទះ ដោយសារជម្ងឺគាំបេះដូង នៅចំណុចឡខេងខូង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ មានឈ្មោះ ង៉ែត សុខាវ៉ាន់ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរឡើងខ្លឹម មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (បានស្លាប់ដោយសារជម្ងឺ​គាំ​បេះដូង)
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យធ្វើកុសលវិច្ច័យរួច រកឃើញថាពិតជាស្លាប់ដោយសារជម្ងឺគាំបេះដូងពិតប្រាកដមែន ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕(ដោយ៖សន សុម្ភស្ស)

Leave a Reply

Your email address will not be published. Required fields are marked *