ទំព័រដើម / សន្តិសុខសង្គម / បើកហាងទល់ភ្លឺត្រូវក្រុមប្រដាប់អាវុធវាយបាញ់៣គ្រាប់រងរបួសម្នាក់ផ្អើលសមត្ថកិច្ចឆែកមើលកាំម៉េរ៉ា

បើកហាងទល់ភ្លឺត្រូវក្រុមប្រដាប់អាវុធវាយបាញ់៣គ្រាប់រងរបួសម្នាក់ផ្អើលសមត្ថកិច្ចឆែកមើលកាំម៉េរ៉ា

ភ្នំពេញ​៖ ហាងខារ៉ាអូខេ ធម្មជាតិ1KTV ត្រូវបានក្រុមប្រដាប់អាវុធវាយនឹង បាញ់ចំនួន៣គ្រាប់បណ្តាលអោយរងរបួសបិគ្គលិកម្នាក់ នឹងបង្កអោយមានការភ្ញាក់ផ្អើល​កាលវេលាម៉ោង ៤នឹ៣៥នាទី នៅហាងយីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ៏យ ។​

ជនរងគ្រោះឈ្មោះ ស៊ន អិត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ បុក្គលិក ហសងខាងលើ ស្នាក់នៅ​ក្នុងហាង មានភូមិកំណើតនៅភូមិ ទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។​

ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់អង្គុយហូបចុកលេង នៅមុខហាង ខាងលើ ដោយមានគ្នា៤នាក់ បន្ទាប់មកឃើញភាគីបង្ក ឈ្លោះគ្នាជាមួយហាងនៅក្បែដោយឈ្លោះនៅមុខហាងខាង លើដោយជជែកគ្នា​ បន្ទាប់មកទៀតបានស្ងាត់ម្តងរួចមកហើយ បន្ទាប់មកទៀតបុក្គលិកហាង​រាជនីដែលមានទំនាស់ចាមួយជនបង្កខាងលើហើយបាននិយាយមកលើពួកគាត់ថា វាយឆ្កែ អត់អា​ហើយខាងជនរងគ្រោះ បានតបថា ទេពួកខ្ញុំអត់ដឹងទេ។​
លុះនៅម៉ោង កើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធំ​មួយគ្រឿង បានមកវាយភ្ញាវ ហាងខាងលើ ដោយដំបង ដោយវាយដេញចូលក្នុងហាង បណ្តាលអោយវាយត្រូវ ភ្ញៀវ ម្នាក់នឹងបុក្គលិក ម្នាក់ រងរបួសស្រាលហើយភ្ញៀវដែលរងរបួសខាងលើបានចេញទៅបាត់ភ្លាមផងដែរ។​

ប្រភពបានបន្តទៀតថា ខណះពេលជនបង្កម្នាក់ដែលជិម៉ូតូពីក្រោយ កំពង់តែដេញវាយ ចូលមកក្នុងហាង ខាងលើ បន្ទាប់ជនបង្កជានាក់បើកម៉ូតូធំខាងលើ បានដកកាំភ្លើងមកបាញ់ចូលក្នុងហាង ចំនួន៣គ្រាប់ ហើយបានជិះម៉ូតូគេចខ្លួនបាត់។​

ក្រោយពេលកើតហេតុ​ជនរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគម៍ភ្លាមៗផងដែហើយបានឆែកមើលកាំ​ម៉េរ៉ា​ឃើញសកម្មភាពខាងលើហើយអោយជនរងគ្រោះទៅដាក់ពាក់បណ្តឹងភ្លាមផងដែរ។​(ដោយថោងធីម)

Leave a Reply

Your email address will not be published. Required fields are marked *