ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់បាត់ខ្លួន៣ថ្ងៃប្រទះឃើញសពអណ្តែតទឹកមិនដឹងមូលហេតុ

បុរសម្នាក់បាត់ខ្លួន៣ថ្ងៃប្រទះឃើញសពអណ្តែតទឹកមិនដឹងមូលហេតុ

ភ្នំពេញ៖បុរសម្នាក់បាត់ខ្លួន៣ថ្ងៃក្រោយមកត្រូវបានគេប្រទះឃើញសពអណ្តែកក្នុងទឹកបឹងកាលពីវេលាម៉ោង១១និង៣នាទីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧មិនដឹងពីមូលហេតុ។ជនរងគ្រោះត្រូវបានគេដឹងថាមកពីជន​បទមកទីក្រុងដើម្បីរកការងារធ្វើនៅភ្នំពេញបែរមកស្លាប់អណ្តែតទឹកបឹងស្ថិតនៅឃុំឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ជនរងគ្រោះត្រូវបានសាច់ញាតិប្រាប់ថាមានឈ្មោះខាន់ វុទ្ធី អាយុ៣២ឆ្នាំមិនទាន់មានមុខរបរ ពិតប្រាកដមានទីលំនៅស្រុកស្ទោងខេត្តកំពង់ធំ។សាក្សីបាននិយាយថាអ្នកដកព្រលិតបានប្រទះឃើញសពជនរងគ្រោះនៅក្នុងទឹកបឹង។សាច់ញាតិបានបន្តថាជនរងគ្រោះមានជម្លោះពាក្យសំដីជាមួយប្រពន្ធបានចាកចេញពីផ្ទះកាលពីថ្ងៃទី១៦ខែធ្នូមកភ្នំពេញមករកការងារធ្វើនៅបុរីអង្គរ៕សសុខ ស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *