ទំព័រដើម / ទស្សនៈថ្មី / សម្ដេចហ៊ុនសែនប្រកាសថារដ្ឋាភិបាលនឹងបង្កើតធនាគារថ្មីមានទឹកប្រាក់វិនិយោគ១០០លានដុល្លារ

សម្ដេចហ៊ុនសែនប្រកាសថារដ្ឋាភិបាលនឹងបង្កើតធនាគារថ្មីមានទឹកប្រាក់វិនិយោគ១០០លានដុល្លារ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅព្រឹកនេះបានប្រកាសអោយដឹងថា៖ធនាគារថ្មីនឹងបង្កើតឡើងជាមួយទឹកប្រាក់ប្រមាណ ១០០លានដុល្លារដើម្បីជួយក្រុមហ៊ុនតូច និងមធ្យមអោយមានសមត្ថភាព និងលទ្ឋភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុកសម្រាប់ពង្រីកការនាំចេញ។

សម្ដេចបានប្រកាសថា៖”ខ្ញុំសូមជម្រាបជូនម្ចាស់ក្រុមហ៊ុននានានៅទូទាំងប្រទេសជ្រាបថា រាជរដ្ឋា ភិបាលនឹងបង្កើតធនាគារខ្នាតតូចនិងមធ្យមដែលមានគម្រោងទឹកប្រាក់ប្រមាណ ១០០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនតូច និងមធ្យមអោយមានសមត្ថភាព និងលទ្ឋភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុកអោយកាន់តែមានគុណភាព និងតម្លៃខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស។ធនាគារថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ការប្រកួតប្រជែង លើទីផ្សារ និងសម្រាប់ផ្តល់ការងារដល់ពលរដ្ឋប្រមាណពី ២៥ម៉ឺន នាក់ទៅ៣០ ម៉ឺននាក់។កម្ពុជាត្រូវតែរៀនរស់ និងដកដង្ហើមដោយខ្លួនឯង ដូច្នេះការបង្កើតធនាគារនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិយើងអោយកាន់តែរឹងមាំ និងពលរដ្ឋមានការងារធ្វ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *