ទំព័រដើម / ព័ត៌មានជាតិ / ក្រុមស្រាវជ្រាវរកឃេីញកំពូលប្រាសាទធ្វើពីមាសរបស់ប្រាសាទបន្ទាយឆ្មាទម្ងន់៧គីឡូក្រាម

ក្រុមស្រាវជ្រាវរកឃេីញកំពូលប្រាសាទធ្វើពីមាសរបស់ប្រាសាទបន្ទាយឆ្មាទម្ងន់៧គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ ក្រុមរុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ កំពូលមាសនេះមានទម្ងន់ ៧ គីឡូក្រាម បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីធ្វេីការថែរក្សានៅរតនភ័ណ្ឌដ៏មានតម្លៃនេះ។

គូសបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី​១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ប្រាសាទបន្ទាយឆ្នា មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រខាងជើងពីទីប្រជុំជនខេត្តបន្ទាយមានជ័យ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *