ទំព័រដើម / សន្តិសុខសង្គម / បុរសចិនម្នាក់ស្រវឹងស្រាហៅមិត្តស្រីទៅដេកនៅសណ្ឋាគារបែរស្លាប់ទាំងមិនទាន់ដល់គោលដៅ

បុរសចិនម្នាក់ស្រវឹងស្រាហៅមិត្តស្រីទៅដេកនៅសណ្ឋាគារបែរស្លាប់ទាំងមិនទាន់ដល់គោលដៅ

ភ្នំពេញ : បុរសជនជាតិម្នាក់ស្រវឹងស្រារួចទៅហៅនិងដឹកមិត្តស្រីទៅសណ្ឋាគារសម្បត្តិទិព្វក្រោយពីដល់បន្ទប់ដេកបានកន្លែងម៉ោងបុរសរងគ្រោះក្អួត២ដងសន្លប់ស្ដូងហេីយមិត្តស្រីភ័យស្លន់ស្លោ ប្រញ្ញាប់ហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រទេីបដឹងថាស្លាប់ហេីយបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង​៣និង​៣០​ទៀប​ភ្លឺឈានចូលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៧​នៅចំណុចសណ្ឋាគារសម្បត្តិទិព្វតាមផ្លូវជាតិលេខ១ស្ថិតនៅភូមិ​ដេីមអំពិលសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ​ ។

សពជនរងគ្រោះមានឈ្មោះ ZHANG BIAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកភោជនីយដ្ឋានស្នាក់នៅការដ្ឋានតាមផ្លូវម៉ៅសេទុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនបាចូលសណ្ឋាគារកេីតហេតុលេីបានបន្តិចក៏សន្លប់រួចមិត្តស្រីដឹកយកទៅមន្ទីរពេទ្យទេីបស្លាប់ ។

ស្រ្តីជាមិត្តស្រីមានឈ្មោះ ង្វៀង ង៉ុកហាំង ភេទស្រី អាយុ២៦ឆ្នាំមុខរបរបុគ្គខារ៉ាអូខេស្នាក់នៅបន្ទប់ជួលភូមិម៉ាក់ក្លឿសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅមានស្រុកកំណេីតនៅត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាមបានរៀបរាប់ប្រាប់សមត្ថកិច្ចពេលធ្វេីកំណត់ហេតុដោយមុនកេីតហេតុកាលវេលាម៉ង២និង២០នាទីរំលង​អាធ្រាត្រឈានចូលថ្ងៃ២៣ ខែ ធ្នូ ឆ្នាំ២០១៧។

ដោយបុរសជាមិត្តប្រុសបានទូរស័ព្ទហៅអោយចេញមកក្រៅមកខ្លួនបានមកដល់មុខបន្ទប់ជួលអោយ​ជួយ​ជូនរូបគាត់ទៅសណ្ឋាគារដោយស្រវឹងខ្លាំងពេករួចកក៏បានដូរសំលៀកបំពាក់ក៏ចេញពីបន្ទប់​ជួល​ឡេីងជិះម៉ូតូកង់បីហេីយក៏បានជួលបន្ទប់សណ្ឋាគារសម្បត្តិទិព្វនៅជាន់ទី៤​បន្ទប់លេខ៤០៨ក្រោយពីចូលបន្ទប់បានកន្លះម៉ោងបុរសជាមិត្តប្រុសមានអាការៈក្អួត២លេីហេីយក៏បាត់មាត់ក

មិត្តភក្តិប្រុសបានចាប់ដៃខ្ញុំហេីយមានអារម្មណ៍ភ័យស្លន់ស្លោក៏បានទូរស័ព្ទហៅមេការសណ្ឋាគារអោយ​ជួយ​ហៅរថយន្តសង្រ្គោះផងក្រោយមកក៏មសនរថយន្តសង្រ្គោះមន្ទីរពេទ្យហុង ហាក់នៅផ្សារដេប៉ូឯកជនមកដាក់​ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រតែពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានឆ្លេីយប្រាប់ថាស្លាប់ហេីយមិនបាច់ដាក់ចុះពីលោកលេីរថយន្តសង្រ្គោះទេរួចក៏បានអោយអ្នកបេីកបររថយន្តសង្រ្គោះដឹកយកទៅកន្លែង​កេីត​ហេតុវិញទេីបមកដល់សណ្ឋាគារសម្បត្តិទិព្វក៏មានសមត្ថកិច្ចចុះមកហៅអោយគាត់យកសពទៅតំកល់នៅវត្តស្ទឹងមានជ័យដេីម្បីរងចាំការត្រួតពិនិត្យកោសល្យវិច្ឆ័យសព ។

សមត្ថកិច្ចបានប្រាប់ថានគរបាលខណ្ឌច្បារអំពៅមានមេការសណ្ឋាគារសម្បត្តិទិព្វថាមានបុរសជនជាតិចិនដីគោកម្នាក់បានមកស្នាក់នៅបានបន្តិចក៏ស្លាប់ពេលបញ្ជូលទៅដល់មន្ទីរពេទ្យកាលម៉ែត្រហេីយក៏ដឹក​យក​ត្រលប់មកសណ្ឋាគារវិញបន្ទាប់មកសមត្ថកិច្ចចុះមកត្រួតពិនិត្យនិងឆ្លងយោបល់ដល់កម្លាំងនគរបាលបច្ចេក​ទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញបានអោយដឹកយកសពទៅទីដំកល់សពវត្តស្ទឹងមានជ័យ​រងចាំជំនាញចុះមកពិនិត្យជាក្រោយ។(ដោយ គួន ចំរើន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *