ទំព័រដើម / ព័ត៌មានសំខាន់ៗ / ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូ​ស្លាប់​បុរស​ម្នាក់​និង​របួសធ្ងន់​២​នាក់​ម្តាយកូន​

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូ​ស្លាប់​បុរស​ម្នាក់​និង​របួសធ្ងន់​២​នាក់​ម្តាយកូន​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលអោយ​បុក​អូស​ជាង​១០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​៣​នាក់​ផ្លោង​បោក​នឹង​រថយន្ត​រួច​រអិល​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​បុរស​ម្នាក់ និង​រងរបួស​ធ្ងន់​២​នាក់​ម្តាយ​និង​កូន​ដាច់​ចង្អុលដៃ​ទើរ​នៅលើ​រថយន្ត បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​ង​៣០​នាទី​ថ្ងៃ​ទៅ​១៨ ខែតុលា​ឆ្នាំ​២០១៧ នៅមុខ​បន្ទាយ​កង​វិ​ស្វ័ក​កម្ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹង ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​រ៊ី​២០០៩ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។

សព​បុរសរងគ្រោះ​ឈ្មោះ លី​យ៍ សុ​បញ្ញា អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់​និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ច័​ន្យា ឃុំ​ដូន​ស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ ហុង លក្ខិណា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​សំលៀកបំពាក់ រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ដាច់​ម្រាមដៃ​ចង្អុល ខាងឆ្វេង​។

តាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ចេញពី​រង្វង់​មូល​ចោមចៅ​ទៅខាង​ទី​រួម​ខេត្តតាកែវ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ផ្លោង​បុក​កញ្ចក់​រថយន្ត​រួច​ធ្លាក់​បោក​នឹង​ថ្នល់​ធ្វើ​ឲ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​១​ម្នាក់ និង​របួសធ្ងន់​២​នាក់​ម្តាយ​និង​កូនប្រុស ក្នុងនោះ​កូនប្រុស ដាច់​ចង្អុលដៃ​នៅ​ទើរ​លើ​រថយន្ត ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ រីឯ​រថយន្ត​បង្ក​បាន​បន្ត​បើក​រត់​ទាំង​រថយន្ត​បែក​ធុង​ទឹក​ទៅមុខ​ជាង​២០០​ម៉ែត្រ​ទើប​ប្រជា​ពលរ​ដ្ធ​ដេញ​ឃាត់​បាន​ទាំង​អ្នកបើកបរ​និង​រថយន្ត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​បាននាំគ្នា​វាយ​អ្នក​បើក​រថយន្ត​បង្ក​ទ្រម​ខ្លូន ភ្លាមនោះ​សមត្ថកិច្ច​បានមក​ឃាត់​អ្នកបើកបរ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​សិន​ក្រែង​ប្រជាពលរដ្ឋ​ជ្រុលដៃ​ក្រែង​ស្លាប់ ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ជា​ម្តាយ​ត្រូវ​រថយន្ត​គ្លីនិក​រស្មី​ដឹក​យកទៅ​ព្យាបាល ចំណែក​កូនប្រុស​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ ចំណែក​រថយន្ត​និង​ម៉ូតូ​បាន​ប្រគល់អោយ​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​នាំយក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ស្នងការ​រាជធានី​ភ្នំពេញ ចំណែក​សព​សមត្ថកិច្ច​បានធ្វើ​ឯកសារ​ប្រគល់​សព​ទៅអោយ​សាច់ញាតិ​មក​ទទួល​ទៅធ្វើ​បុណ្យរ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *