ទំព័រដើម / ព័ត៌មានសំខាន់ៗ / រថយន្ត​ម៉ាស់ស្ដា​បុក​ម៉ូតូ​អូ​ជាង​កន្លះ​គីឡូ​ឆេះ​ម៉ូតូ​ស្លាប់​ម្នាក់​

រថយន្ត​ម៉ាស់ស្ដា​បុក​ម៉ូតូ​អូ​ជាង​កន្លះ​គីឡូ​ឆេះ​ម៉ូតូ​ស្លាប់​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ត្រូវ​រថយន្តបុក​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ ព្យាបាល​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ចំណែក​ម៉ូតូ​ត្រូវ​រថយន្តបុក​អូស​ជាង​កន្លះ​គីឡូ​ទើប​ឆេះ ខ្ទាត​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល ដែល​ហេតុការណ៍​គួរ​អោយ​រន្ធ​ត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រឹទ្ធី​កែង​និង​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទ្រី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​ញាណ​រង្សី ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ពាមរ ខេត្តព្រៃវែង ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០១០ ពណ៌​ខ្មៅ ទើបតែ​ជិះ​ចេញ​មកពី​ផ្ទះ​នៅ​ម្តុំ​វត្ត​ញាណ​រង្សី​បំណង​ជិះ​ទៅយក​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ចំការ​ននោង​នៅ​ម្តុំ​ផ្សារ​ឈូក​មាស បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ មកដល់​ចំណុចកើតហេតុ​ក៏បាន​ជិះ​ឆ្លងផ្លូវ​ហាណូយ ខ​ណះ​ពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ម៉ាស​ស្តារ ពណ៌​ខ្មៅ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ អត់​ចាំ​ស្លាក​លេខ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​កៀប​ជាប់​ក្រោយ​រថយន្ត ចំណែកឯ​បុរស​ដែលជា​អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​។ ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ចុះ​មើល​ជនរងគ្រោះ​នោះទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូ​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រមាណ​ជាង​កន្លះ​គីឡូ​ក៏​បណ្តាលអោយ​ម៉ូតូ​ឆេះ​ខ្ទាត​ចេញពី​រថយន្ត​រង​ការខូចខាត​ទាំងស្រុង ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ បន្ទាប់មក​មាន​រថយន្ត​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ តែ​ជា​អកុសល​ខណៈពេល​ដឹកទៅតាម​ផ្លូវ​បុរសរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ហើយ រថយន្ត​សង្គ្រោះបន្ទាន់​ក៏បាន​ដឹក​សព​បុរសរងគ្រោះ​យកមក​កន្លែងកើតហេតុ​វិញ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​ខណ្ឌ​សែន​សុខ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បានធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​សាច់ញាតិ​មក​ទួល​យក​ត្រឡប់​ទៅវិញ​នៅពេល​ក្រោយ​។ ចំណែក​នារី​ជា​

សង្សារ​បានមក​ដល់ក​ន្លែ​ង​កើតហេតុ​បាន​ស្រែក​ទ្រហោយំ​អោប​សព​បុរសរងគ្រោះ​គួរអោយ​អ​ណោ​ច​អាធ​ម ។ ដោយឡែក​សព​បុរសរ​ង​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​នៅឯ​ខេត្តព្រៃវែង​ដែលជា​ស្រុក​

កំណើត​៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *