ទំព័រដើម / ព័ត៌មានសំខាន់ៗ / បើករថយន្ត​ចេញពី​ការ៉ាស់​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពីរ​កង់​

បើករថយន្ត​ចេញពី​ការ៉ាស់​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពីរ​កង់​

ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ចេញពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​ល្បឿន​លឿន​សង្ស័យ​ជា​ជាប់​ហ្គែ​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​បាក់​អស់ពី​រកង់ ភ្លាមនោះ​ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​ជាង​ជួសជុល​រថយន្ត​ជាច្រើន​នាក់​អោយមក​អូស​រថយន្ត​គេចខ្លួន​ចូលទៅក្នុង​យន្ត​ដ្ឋា​ន អ៊ឹម រដ្ឋា បាត់​។ ហេតុការណ៍​នេះ​បង្កអោយមាន​ការណ៍​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ត្រង់ចំណុច​ខាងមុខ​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា​ន តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រឹទ្ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។

រថយន្ត​បង្ក​ម៉ាក TOYOTA FORANER ពណ៌​កណ្តុរ​ប្រមេះ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ទើបតែ​បើក​ចេញ​មកពី​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា ក្នុង​ល្បឿន​យ៉ាង​លឿង​សង្ស័យ​ទំនងជា​ជាប់​ហ្គ័​រ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពី​រកង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​។ ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ប្រញាប់ប្រញាល់​ហៅ​ជាង​ជួសជុល​រថយន្ត​ដែល​នៅក្នុង​យានដ្ឋាន​ខាងលើ​ជាច្រើន​នាក់​អោយមក​ជួយ​អូស​រថយន្ត​គេច​ចូលទៅក្នុង​យន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​យីហោ អ៊ឹម រដ្ឋា បាត់​និង​បាននាំគ្នា​មកលើ​ករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យកមក​ផ្គុំ​ដាក់អោយ​ដូចដើម​វិញ​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បានធ្វើ​កំណត់ហេតុ​រួច​ក៏​ត្រឡប់​ទៅវិញ​ដោយ​មិនបាន​

ស្ទួ​ច​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ​។ ដោយនិយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា រងចាំ​ព្រឹកស្អែក​អោយ​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ ដើម្បី​ធ្វើការ​ដោះ​ស្រោ​យ​ជាមួយ​រថយន្ត​បង្ក​នៅពេល​ក្រោយ​៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *