ទំព័រដើម / ព័ត៌មានសំខាន់ៗ / បើករថយន្ត​បត់​ត្រឡប់ក្រោយ​មិន​ប្រ​យ័ត្ន​ប៉ះ​ម៉ូតូ​ដួល​រងរបួស​ស្រាល​

បើករថយន្ត​បត់​ត្រឡប់ក្រោយ​មិន​ប្រ​យ័ត្ន​ប៉ះ​ម៉ូតូ​ដួល​រងរបួស​ស្រាល​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​និង​កូនប្រុស​ស្រី​ពីរ​នាក់​បើករថយន្ត​បត់​ត្រឡប់ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មកពី​ក្រោយ​គេច​មិនទាន់​បណ្តាល​ឲ្យ​ប៉ះ​ដួល​ប៊ើ​ង​ទៅ​ក្បែរ​គំនរ​សំរាម​នៅលើ​ខឿន​តាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រងរបួស​ស្រាល ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ខាងមុខ​ភោជនីយដ្ឋាន​សេ​វេន​ប្រាយ តាម​បណ្តោយ​ផ្លូវ​៣១៥ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោគ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​ឪពុក​និង​កូនប្រុស​ស្រី​ពីរ​នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ធ្វើដំណើរ​ពី​ស្តុ​ប​ផ្សារ​មាន់​អាំង​ឆ្ពោះទៅ​ទំនប់​ត្រឡោកបែក តាម​បណ្តោយ​ផ្លូវ​៣១៥ ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ត្រឡប់ក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខ​ណះ​ពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​ប៉ះ​និង​រថយន្ត​បណ្តាលអោយ ម៉ូតូ​ដួល​ប៊ើ​ង​ទៅ​ក្បែរ​គំនរ​សំរាម​នៅលើ​ខឿន​តាម​ចិញ្ចើមផ្លូវ​រង​ការខូចខាត​បន្តិចបន្តួច រីឯ​អ្នកបើកបរ​រងរបួស​ស្រាល ចំណែកឯ​រថយន្ត​រង​ការខូចខាត​បន្តិចបន្តួច​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​

អោយ​ភាគី​ទាំងពីរ​និយាយ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​ព្រម​ចេញ​សំណង​ចំនួន​៣០​ដុល្លារ​អោយទៅ​អ្នកជិះ​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *